វាលស្រីស្រណោះ

ាលស្រីស្រណោះ

ឪ ! ស្រុកកំណើត ខ្ញុំឃ្លាតពីអ្នកអស់រយះជាង ២៥ឆ្នាំមកហើយម្លេះ  អ្វីៗដែលខ្ញុំធ្លាប់បានស្គាល់ នឹង ដឺងស្ទើតែភ្លេចទាំងអស់  អនុស្សាវរិយ៍ វាលស្រែ ចំការ ញាត្តិមិត្ត បងប្អូន គោក្របី ដំរី សេះ  តើអ្នកសុខសប្បាយយ៉ាងណាដែរ ? ។

កាលខ្ញុំបានឃ្លាតពីនាង ពួកយើងទើបតែមានអាយុ ១០ ឆ្នាំ តែប៉ុណ្ណោះ ពួកយើងរត់លេងមិនដែលខ្វាយខ្ខល់ពីរឿង ជីវិត្ត ឬ ព្រួយបារម្ភពីអ្វីឡើយ ។ ចំណែកខ្ញុំមិនទាន់តាំងស្លៀកខោផង មិនដឹង នឹង មិនយល់នៅអ្វីជាការអៀនខ្មាស់អី្វទេ ។

លុះជិត ៣៥ឆ្នាំ ក្រោយមក ពួកយើងក៏មិនដែលបានឭដំណឹងអ្វីពីគ្នាដែរ ។ តែខ្ញុំនៅចាំថា ខ្ញុំធ្លាប់បានរត់េលងជាមួយ មិត្តភ័ក្រជាច្រើន ប្រុស ស្រី អាលូវពួកគេមានកូន មានចៅ សុទ្ធសឹងតែមានកិច្ចការ​រាងៗខ្លួន ដែរ ។

អនុស្សារិយ៍ជា ការដាស់តឿន ដល់មនុស្សគ្រប់រូប ពី ជីវិត្ត ដែលកន្លងហួសទៅ ដែលយើងមិនអាចនឹងបំភ្លេចបាន ។ តែទោះបីយ៉ាងណាក៏ដោយ មេរៀនថ្ងៃនេះ អត់មានទាក់ទងអីជាមួយ អ្វីដែលខ្ញុំបានបរិយ៉ាយ ដូចខាងលើទេ ។ មេរៀននេះគ្រាន់តែចង់បង្ហាញពីការដាក់អក្សរ ទៅលើរូបភាព ។ អ្នកខ្លះ ក៏បានដឹងខ្លះដែរ ហើយអ្នកខ្លះ ក៏មិនទាន់បានដឹង ។

សូមដោនឡូត រូបភាព Photoshop Layers នៅទីនេះ

វាលស្រីស្រណោះ

វាលស្រីស្រណោះ

ជំហាន ទី ១

ជំហាន ទី ១

រករូបភាពណាដែលខ្លួនចូលចិត្ត ហើយបើកក្នុង ប្រូក្រាម ហ្វូតូហ្សប (Photoshop)

ជំហាន ទី ២

ជំហាន ទី ២

ជ្រើសរើស រកអក្សរ(font)ណាដែលខ្លួន ចូលចិត្ត

ជំហាន ទី ៣

ជំហាន ទី ៣

ក្រោយពី វាយ អក្សរ រួចត្រូវ Rasterize ដើម្បីងាយស្រួលក្នុងការផ្លាស់ប្តូរ ឬ ជ្រើសរើស ​បើមិនទាន់ Rasterized  មិនអាចធ្វើអីបានទេ ។ សូមទៅ layer >Rasterize>Type

ជំហាន ទី ៤

ជំហាន ទី ៤

បន្ទាប់មកអាចជ្រើសរើស ( Select) ចុច Cmd (Ctrl)and Click on the layer file to select សូមមើលរូបភាពខាងលើ ។ ហើយត្រូវ បើកនៅ New Layer ដើម្បីដាក់ ពណ៌អីផ្សេងៗ

ជំហាន ទី ៥

ជំហាន ទី ៥

ក្រោយមកដាក់ឈ្មោះ Layer នោះ តាមតែចិត្ត​ចង់របស់ខ្លួន ដាក់ថាមេចក៏បានដែរ ហើយក្រោយ មកអាចដាក់រូបអីក៏បានដែរ ខ្ញុំចង់ដាក់រូបអង្គរវត្ត ព្រោះខ្ញុំជាខ្មែរ សូមមើលខាងក្រោម

ជំហានស្រី​៦

រូបខាងលើ ខ្ញុំបានទាញ(បើក) រូបអង្គរវត្តដែលខ្ញុំបានរកពី google ព្រោះខ្ញុំអត់បានទៅដល់ស្រុកផ្ទាល់ ក៏ខ្ចីគេប្រើសិនទៅ

ក្រោយមកត្រូវលៃយ៉ាងណាអោយរូបយើង មើលទៅឃើញឆ្ាយ ដោយ បន្ថយ Opacity ទៅ ៥០% ដោយប្រើ ជ័រលុប (Eraser) at a low pressure and Opacity មើលរូបខាងក្រោម

ជំហាន ទី ៧

ជំហាន ទី ៧

ក្រោយពីបាន ធ្វើរូបអង្គររួច ខ្ញុំបែរមកធ្វើខាងអក្សរវិញម្តង នៅពេលដែលខ្ញុំ ជ្រើសរើស( Select by holding Cmd or Crtl and clicking on the layer) ក្រោយពី ជ្រើសរើស​រួច ត្រូវ រក New Layer បន្ទាប់មក ទើបទៅ Edit> Stroke សូមមើលរូបខាងក្រោម

ជំហាន ទី ៨

ជំហាន ទី ៨

នេះជាឧទាហរណ៌ ពីខាងលើ

ជំហាន ទី ៩

ជំហាន ទី ៩

ក្រោយពី Stroke រួចហើយ ត្រូវ ប្រើ Style ដែលនៅខាងស្តាំដៃក្នុង Layer Palette ដែលមានអក្សរ ( f ) ខាងឆ្វេងបំផុត ក្រោយពីចុច រួចហើយ Layer Style គួរចេញដូចខាងក្រោមនេះ  សូមពិសោធន៍មើល សាកល្បង លេង សាកមើល

ជំហាន ទី ១០

ជំហាន ទី ១០

បន្ទាប់ មកទ្រូវជ្រើសរើស Layer ដែលយើងបាន Rasterized រួច ហើយ ប្រើ Style ដូចខាងក្រោមនេះ

ជំហាន ទី ១១

ជំហាន ទី ១១

រូបខាងក្រោម ខ្ញុំបានបិទ Layer ដែលមានរូបអង្គរវត្ត ចេញ ដើម្បីចង់បញ្ជាក់ពី អក្សរ ខាងក្រោម

ជំហាន ទី ១២

ជំហាន ទី ១២

ក្រោយមក ត្រូវ បង្ហាញ (Show) អក្សរ ដែលយើងបានធ្វើក្នុង ជំហានទី ១១ ហើយ កុំភ្លេច បើកនៅLayer អង្គរវត្ត វិញផង ។ មេរៀនយើង ចប់ត្រឹមនេះ ដើម្បី អោយរិតតែយល់ច្បាស់ សូមដោនឡូត  Photoshop Layers file ខាងលើ ដើម្បីអោយងាយស្រួលក្នុងការ​សិក្សា​របស់​យើង ។ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នា គង់បានយល់ខ្លះ ក្រោយពី ដឹងរបៀបនេះ អ្នកអាច ប្រើអក្សរ ម៉ូដ អីទៀត ក៏បានដែរ តែ ការប្រើប្រាស់ មិនខុសពីគ្នា ទេ ។

ជំហាន ទី ១៣

ជំហាន ទី ១៣

សូមបញ្ជាក់ថា រូបភាព ខាងលើ មានការបញ្ចូល នឹង កែច្នៃ ថែមថយ ភាព ខ្លះ តាមតែការយល់ឃើញរបស់ខ្ញុំជា វិចិត្រករ ខ្វះខាត ពាក្យសំដី មិនគប្បី លើវាចារអី្វមួយ សូមអភ័យទោស ! ។ សូមកំសាន្តជាមួយ វីដីអូ សុំទោសដាកតែចំរៀងអត់បាន ព្រោះឯងនៅប្រើអាហ្វ្រី (free)វើតប្រេស សុំទោសផងណា កុំថាអីថាវ៉ាន់ !

Advertisements

24 Responses to វាលស្រីស្រណោះ

  1. សុខា ថា:

    សួស្តី បងប្រុស ហនុមាន
    ខ្ញុំស្គាល់ ផ្ទះរបស់បងប្រុស តាមរយៈសុធាខ្មែរមួយជាតិ… យឺ! ពូកែមែនទែនហ៎ គិតទៅវិចិត្រករ អញ្ចឹងមែន…

    • ហនុមាន ថា:

      សួស្តី នឹងជំរាប សួរ សុខា

      អរគុណដែលបានចូលមកលេង បាទ ខ្ញុំដឹងហើយ ខ្ញុំឃើញសុខា ចូលអើតពីរ បី ដងដែរ តែមិនទាន់ហ៊ានចូល ។ មានបានទទួលក្បាលទំព័រហើយនៅ ខ្ញុំបានផ្ញើអីមែលជូនហើយ ។ សុខា សសើរ ខ្ញុំពេកហើយ តាមពិត ខ្ញុំចេះតិចតួចទេ គ្រាន់តែដាក់ចែកគ្នាមើលលេង បើអ្នកណាយកប្រើបានក៏យកទៅ ខ្ញុំមិនដែលថាអីទេ ខ្ញុំដាក់សំរាប់អ្នករាល់គ្នាហើយ ។ អរគុណម្តងទៀត បើមានពេលទំនេរអាសារ ចូលលេងខ្ញុំផងណា ព្រោះផ្ទះ ខ្ញុំស្ងាត់បន្តិច មិនមានកូនចៅ រត់លេងអាសេកអាសាចទេ 😀

      • បងមកនៅស្រុកគេយូរមែនទែន ទៅ២៥ឆ្នាំ ចូលសញ្ជាតិគេទេដឹង…
        ហេហេហេ…រអ៊ូរអត់មានក្មេងៗ សង្ស័យណាស់នេ្ បង…….ចូលដល់រដូវរងាផង…..hehehe!!

      • ហនុមាន ថា:

        ជំរាប សួរ សុធា

        ​បងជាស្វាខ្មែរ អាមេរិកាំង ចូលតែសញ្ជាតិ តែ ខួរក្បាល នឹង ដួងវិញ្ញាណន៍ នៅជាខ្មែរ ចេះចូលដល់ណា ក៏កែរមិនផុតដែរ ខ្មែរនៅតែខ្មែរ ។ អាមេរិកាំងឯណា ខ្ញុំនៅញាំ ប្រហុក ម្តង មួយកែវនោះ ! ចូលសញ្ជាតិតអត់មានន័យថាបោះបង់ចោលខ្មែរទេ ស្រុកខ្មែរ ស្រីខ្មែរ នៅតែស្នេហ៍ អស់មួយជីវិត្ត ខ្មែរមួយជាតិ ! អរគុណបានចូលលេង នឹង បង ! អូរ រងាមាន នៅម្នាក់ឯង រួញអេ់ រួញដៃជើងណា មិនមែនរួញអីនោះទែ ! 😀

  2. achharia ថា:

    អរគុណ ហនុមាន បានដាក់មេរៀនថ្មីៗមកចែករំលែកគ្នា រាប់ទាំងខ្ញុំដែរ ។
    លើកនេះមានរូបស្លូតៗ ព៌ណសុភាពគួរអោយចាប់អារម្មណ៍ជាងរូបមុនៗ ។
    ចិត្តល្អ ក្រមិនយូរទេ !
    (មិនមែនឆាប់ក្រទេណា គឺមិននៅក្រយូរទេនឹងឆាប់មានបានសម្បូរទ្រព្យ) ។
    សូមបានសុខហើយសប្បាយផង ! លាសិនហើយ ! 😀

    • ហនុមាន ថា:

      ជំរាប សួរ នឹង សួស្តី ឆាយ៉ា

      អរគុណដែលបានឆ្លៀតចូលមកលេង នឹងខ្ញុំ បាទ មេរៀនមួយនេះមិនសូវពិបាកដូចមុនទេ ស្រួលសំរាប់ការរៀនដាក់អក្សរទៅលើរូបភាព ឆាយ៉ា ចេះតាំងពីយូរហើយ ព្រោះខ្ញុំឃើញ កិច្ចការ របស់ឆាយ៉ា ស្អាតៗ​ច្រើនដែរ ។ ហាស ហាស មិនចង់ឆាប់មានទេ ពិបាកគេងយប់ណាស់ ព្រោះមិនដឹងថាអ្នកណាចង់ចូលលួចឥវ៉ាន់ ទេ អោយបានតែម៉ាគ្រប់ៗ​ទៅ​បានហើយ ចំពោះខ្ញុំ ! 😀 បាទ អរគុណ សូមក្តី សុខសប្បាយកើតមានដល់ឆាយ៉ា ផងដែរ !

  3. Mach Morn ថា:

    អរគុណ ហនុមាន! ដែលបានឈាងចូលទៅលេងផ្ទះខ្ញុំ 🙂

    មេរៀនថ្ងៃនេះ និង បទចម្រៀង ធ្វើឱ្យខ្ញុំអ្នកមករៀននេះ លន្លង់លន្លោច រកស្មានមិនត្រូវ សង្ស័យតែត្រូវរឿងទេមើទៅ ???? Just Kidding…

    • ហនុមាន ថា:

      ជំរាប សួរ នឹង សួស្តី ម៉ន ( ម៉ាច )

      អរគុណដែលបានឆ្លៀតចូលលេងនឹងខ្ញុំ ។ បាទ មេរៀនអមដោយចំរៀង គឹចង់បញ្ជាក់ពីការខិតខំរបស់មនុស្សយើង ហើយបើអ្នកណាមិនចង់រៀន ស្តាប់តែចំរៀងក៏បានដែរ ។ រៀនក៏សប្បាយ ស្តាប់ក៏សប្បាយ គិតទៅចំណេញតែម៉ាឡាហូតហ្នឹង មែនទេ ? អរគុណ

  4. nimol ថា:

    Khmer4life មាន​ពុម្ព​អក្សរ​ខ្មែរ​យូនី​កូដ​សម្រាប់ Mac (snow leopard) ទេ? បើ​មាន​ចែក​ខ្ញុំ​ប្រើ​ផង។

    • ហនុមាន ថា:

      ជំរាប សួរ នឹង សួស្តី និមល

      ខ្ញុំមានការសោកស្តាយណាស់ដោយពួក File server host បានដក File របស់ខ្ញុំចេញពី Server របស់ពួកគេ ។ តែមិនអីទេ ខ្ញុំនឹង អីមែលទៅនិមល ជូន សាកមើល ព្រោះខ្ញុំប្រើ Mac Leopard 10.5.8 ហើយប្រហែលប្រើបានជាមួយ Snow Leopard ។ អរគុណដែលបានចូលលេងនឹងខ្ញុំ ៗ នឹងផ្ញើជូនក្នុងពេល មួយភ្លេត នេះ ។

  5. khmerse7en ថា:

    បងហនុមាន អាយុ ១០ ឆ្នាំហើយនៅមិនទាន់ស្លៀកពាក់ ហើយរត់លេងទៀត មើលទៅដូចរណេងរណោងណាស់!!!!
    ហាហាហហាហ
    អរគុណ!!!!

    • ហនុមាន ថា:

      ជំរាបសួរ នឹង សួស្តី វល័ក្ខ !

      អរគុណដែលបានចូលលេងនឹងខ្ញុំថ្ងៃនេះ ។ អត់រណេងរណោង ឯណា ព្រោះបងចងវា កាន់ដូចអន្ទង់អាចឹង នៅពេលរត់លេង ដែម្ខាងកាន់ខ្សែ ដៃម្ខាងទៀតកាន់សេះស្លឹកចេក រត់លេង ចង់បែកពង ( ពងជើង មិនមែនអាមួយទៀតទេ! 😀 )

  6. កុលាប ថា:

    វាលស្រីស្រណោះ គួរតែលន្លង់លន្លោច ទៅតាមវាលដ៍ធំល្វឹងល្វើយ
    មើលដាច់កន្ទុយភ្នែក …

    តែខ្ញុំបែរមកអស់សំណើច ជាមួយការសរសេររបស់ភ្ញៀវ និង ម្ចាស់រូបភាព
    ទៅវិញ !.. 😀 . អស់ទាស់ហ្មង !. ពូកែបង្កើតបានជាសំណើច ពិតមែន !.
    សមគ្នាតែម្តងហើយនែក !..ហាសហាហា…:D

    អរគុណ បងហនុមាន ចំពោះមេរៀនថ្មី ។

    • ហនុមាន ថា:

      សួស្តី នឹងជំរាបសួរ កុលាប

      ខ្ញុំអរគុណហើយបានចូលលេង ឃើញដើរអើតខាងក្រៅផ្ទះដែរ តែអត់ឃើញចូល ។ ចូលមក៍ មិនបាច់ចាំអើតអីទេ ផ្ទះខ្ញុំអត់មានឆ្កែអីទេ ហើយសោរទ្វាក៏មិនដែលចាក់ដែរ ហនុមានខ្ញុំអត់ចេះចិត្តអាក្រក់ទេ ចូល មក៍ 😀

      ញាំបាយហើយឬនៅ បើថាមិនទាន់ញាំទេ ហៅខ្ញុំទៅញាំផង ព្រោះដាច់យូរក្រែលដែរហើយហ្នឹង ! អូរច្រឡំ អាចារ្យទៅហើយទៅបបួលឧបាសិកា ទៅញាំេផ្តសផ្តាស ដាច់សីលខានឡើងឋានសួរគ៍តាហ្មង នៅក្មេងផង​!

      អរគុណ បានឆ្លៀតចូលកំសាន្ត អត់អីទេ បើមិនរៀនមេរៀនថ្មី អោយតែសើចច្រើនទៅ មានអាយុវែងហើយ !

      • កុលាប ថា:

        http://km-womenvision.ning.com/photo/photo/show?id=3304008%3APhoto%3A12892
        យកបបរមកផ្ញើ លោកអាចារ្យស្វាក្លែងក្លាយ លួចញ៉ាំចុះណា៎
        កុំអោយគេឃើញ ប្រយ៍ត្នដាច់សីល !. ហាហា..
        បានឃើញ បងហនុមាន មុននេះចូលក្នុងភូមិ​ខ្ញុំដែរ តែមិន
        សរសេរតបអ្វីសោះ !. ប្រហែលជាឈ្លប ស៊ើបយកការអ្វីមួយ
        ទេដឹង ?. ថ្ងៃក្រោយកុំលឹបលអី ទីនោះមិនមានខ្លាទេ កុំភ៍យ
        ព្រួយណា៎បងហនុមាន 😀

        ជារបៀបលាយទឹកត្រី សំរាប់ញ៉ាំជាមួយ” ​បាញ់ “..គ្រប់ប្រភេទ !..:D
        http://km-womenvision.ning.com/profiles/blogs/3304008:BlogPost:12897

  7. ហនុមាន ថា:

    សូមចំរើនពរញោម ! អូរ ច្រឡំ អរគុណ គ្រាន់តែឭថាយកបបរសាច់ជ្រូក នឹងណែមឆៅ មកជូន ខ្ញុំឯណេះ ហក់ទៅភ្លេចតាំងស្លៀកខោ ដល់ពាក់កណ្តាលផ្លូវ ល្ហើយៗមើលក្រោមឃើញ ត្រឡាចមួយ នឹង ល្ពៅ ពិរផ្លែ រត់មកវិញចង់ដាច់ខ្យល់ 😀 ខ្ញុំ ដើររកផ្លូវច្រកចូល មិនទាល់ឃើញ ផ្ទះ កុលាប មាន បន្លា ច្រើនពេក ណាមួយខ្លាច ម្ចាស់ផ្ទះ កំពុង អី ៗ ឯងចូលទៅឆាឆៅ ដាច់ការងារ គេ ត្រូវ មួយ វែក ពីរ វែក មិនកម្មទៅហើយអីហ្នឹង ? ត្រូវហើយ លបៗ មុន បានហាន ចូលក្រោយ គ្រាន់តែទៅដល់ភ្លាម ចូលភ្លែត ដល់ភ្លុក ត្រូវផាច់ បាក់ធ្មេញ មួយក្រាស់ អត់ហានរ៉េ ខ្ញុំ ! ខ្លា អត់ខ្លាចរ៉េ ខ្លាចម្ចាស់ផ្ទះតាហ្មង ! 😀

    • កុលាប ថា:

      .
      បងហនុមាន​និយាយថាមិនខ្លាចខ្លាអញ្ចឹង ដូចមិនគួរជឿសោះ !. ពិតមែនឬ ?
      បើមានខ្លាមែនទែន សង្ស័យបងហនុមាន ហ្នឹងហើយរត់ឡើងដើមឈើ
      មុនគេនោះ !. ឯមនុស្សធម្មតាច្បាស់ជាចំណីខ្លាមិនខានឡើយ ។

      ដឹងទេ ? នៅភូមិខ្ញុំ មានបងម្នាក់គាត់ធ្លាប់ដាក់ងារអោយខ្ញុំ ជា ” ខ្លានារី ” ប្រហែលគាត់មិនហ៊ាននិយាយថា ” ខ្លាញី​ ” ហើយតាមស្មាន !. 😀

      មនុស្សស្រី ” ខ្លានារី ” អស់ស្លូតត្រឹមខ្ញុំនេះហើយ 😀 តែបើជា ” ខ្លាញី ” វិញ
      មិនហ៊ានធានាទេ ត្រៀមខ្លួនជាចំណីអោយហើយទៅ ណាបងហនុមាន !..

      • ហនុមាន ថា:

        ជំរាប សួរ នឹង សួស្តី កុលាប

        ខ្លានារី ? អីក៏អន់ម្លេះ ដាក់ឈ្មោះអោយគ្នាហ្នឹង ! បើខ្ញុំវិញ ដាក់ថា ខ្លាក្រមុំ បាត់ហើយ 😀
        ខ្លាញី មិនសាហាវ ដូចខ្លា ក្រមុំទេ ។ ខ្ញុំខ្លាច ខ្លា ក្រមុំជាងខ្លាញី ខ្លាញី គ្រាន់តែខាំទេ ឯខ្លាក្រមុំវិញ ខាំហើយ កកេរ ហើយមានហែកថែមទៀត ខ្លាចត្រង់ហ្នឹងហ្មងខ្ញុំ អាខាំ មិនសូវឈឺដូច កកេរ ហើយហែកទៀត អាហ្នឹងឈឺរកលេខដាក់គ្មានទេ !

        កើតដល់ហនុមានស្មានតែដេកចាំ អោយខ្លាហែកអីហ្នឹង អត់រ៉េ ណាមួយចំណាស់នេះហើយ ស្បែកក្រាស់ បើខ្លាខាំទាល់តែធ្មេញដែក បានខាំមុត ! 😀

        អរគុណបានឆ្លៀត មកចូលលេងនៅផ្ទះរបស់ ខ្ញុំ !

  8. រតនាតារាមុន្នី ថា:

    ហៅថាវាលខ្មោចស្រីស្រស់ទើបបានត្រូវ!!!!!!
    សូមទោសខ្ញុំនិយាយនេះ មិនមានបំណងចង់ថាឲ្យទេ តែ ខ្ញុំមើលទៅឃើញ
    វាលស្រីស្រណោះ ប្រែថាវាលខ្មោចស្រីស្រស់វិញ។

  9. ហនុមាន ថា:

    ជំរាប សួរ នឹង សួស្តី ប្អូន រតនាតារមុនី្ន

    អរគុណដែលឆ្លៀត បាន ចូលមកលេងដល់ផ្ទះ របស់ បង ។ ចុះបងមិនថាអី ប្អូនថាមេចក៏បានដែរ ព្រោះវាជាមេរៀនដែលបង្ហាញពីការដាក់អក្សរនៅលើរូបភាព ។ វាលខ្មោច ឋានសួរគ៍ ស្រីស្រស់ ស្រីមិនស្រស់ អាហ្នឹងឋិតនៅលើការយល់ឃើញរបស់ មនុស្សយើងម្នាក់ៗទេ ប្អូន ។ បងមានសិទ្ធឯណាទៅប្រាប់ ប្អូន ឬ អ្នកដ៏ទៃ ថាជា វាលអីៗនោះ ? បងចង់និយាយថា បើប្អូនមើលឃើញ វាល ខ្មោច ប្រាកដជាវាលខ្មោចមែន នោះគឺពឹងពាក់លើការ យល់ដឹង នឹង ការបកស្រាយ​របស់ប្អូន បងអត់ហានប្រកែកទេ ។​ អរគុណដែលបានចូលមកលេង បើមានពេលកុំភ្លេច ចូលមកលេងទៀតណា !

  10. អរគុណបងដែលបានដាក់មេរៀនថ្មីមួយនេះ មើលទៅលែងអត់អផ្សុក…..

    • ហនុមាន ថា:

      សួស្តី សុធា

      បាទ មិនអីទេ ឆ្លៀតពេលខ្លះ ដើម្បី រកមេរៀន ជូន មិត្តភ័ក្រទាំងអស់គ្នា ។ អរគុណដែលបានចូលមកលេងនឹង​បងញយៗ ។​អរគុណ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: