រូបភាពគ្មានចំណងជើង

រូបភាពគ្មានចំណងជើង

ជាធម្មតា រូបភាពខ្ញុំតែងតែមានចំណងជើង អាលូវ អត់បានដាក់ទុកអោយអ្នករាល់គ្នា រើសយកដាក់ដោយខ្លួនឯង ចុះ ។កាលពីសម័យ ប្រើកាមេរ៉ា ល្វៃនឹងដៃ ពីមុនប្អូនខ្លះៗមិនទាន់កើត គឺថាមានកាមេរ៉ានេះមួយដែលហៅថា Polariod Camera ដែលយើងថតហើយក្រវីៗ ហើយចេញរូប មាននឹកឃើញដែររ៉ា ? ថ្ងៃនេះខ្ញុំបានដាក់ Photoshop Layer ដែលស្រដៀងគ្នា នឹង កាមេរ៉ានោះដែរ អាចយកទៅប្រែប្រួលបាននៅទីនេះ

រូបថតជាខ្នាត Polaroid

រូបថតជាខ្នាត Polaroid

សូមបញ្ជាក់ថា ខ្ញុំអត់បានគូររូបនេះផ្ទាល់ដៃទេ គ្រាន់តែរៀបរៀង បញ្ជូលគ្នាតែប៉ុណ្ណោះ ។ អាចយកទៅកែច្នៃតាមចិត្តចុះ ។

សូមរីករាយជាមួយចំរៀង របស់លោកតា សិុន សីុសាមុត ចម្លងពី  Oudam ដាក់ដោយ Lchan90a

បទនេះស្រដៀង បទ របស់ ពួក  The Archies “Sugar,Sugar”

Advertisements

14 Responses to រូបភាពគ្មានចំណងជើង

  1. កេសី ថា:

    ស្អាត… ខ្ញុំស្រឡាញ់ត្រង់សក់ជាងគេ 😀

    • ហនុមាន ថា:

      ជំរាប សួរ នឹង សួស្តី កេសី

      បាត់មុខ បាត់ម៉ាត់ យូរឃើញតែស្រម៉ោល សុខសប្បាយរ៉េ ? ខ្ញុំថាងអាចឹងដែរតើ ស្អាត តែទើសតែសក់ បើខ្មៅសុទ្ធ មាច់ក្នុងអុជតែម្តង ។​ តែទើសតែរូបគំនូរ តែយ៉ាងមេចក៏ជា រូបមាន Layers អ្នកទាំងអស់អាចប្តូរបាន ។
      អរគុណដែលបានអាសារ ចូលអើតផ្ទះ ខ្ញុំ យូរៗម្តងក្រែងលោខ្ញុំឈ្លាតចូលពួនក្នុងប្រអប់ទៅជាមួយកាប៉ាល់ហោះ ដល់ណាដល់ណី 😀

  2. achharia ថា:

    ទំរង់មុខរូបនេះ ខ្ញុំដូចដែលឃើញនៅទីណាហើយដូចជាញឹកញាប់ដែរ ប្លែកតែ
    រូបនេះមានទំលាក់សក់ ហើយអ្នកដែលខ្ញុំធ្លាប់ឃើញនោះមានបួងសក់ឡើង
    លើនិងគ្រងចីពរព៌ណលើងស្លាទុំផង ជូនកាលមានគេថ្វាយបង្គំប្រូងព្រាតផង។
    បើបានងាកមុខចំមក ខ្ញុំទាយមិនអោយខុសទេថាជារូបនរណា 😀 !

    • ហនុមាន ថា:

      ជំរាប សួរ នឹង សួស្តី ឆាយ៉ា

      ធ្លាប់ឃើញមែនអីហ្នឹង ? អូរអត់ទេ មិនមែនដូចជាការស្មានរបស់ឆាយ៉ាទេ ហាស ហាស មានអីមើលយូរៗទៅដូចមែនតើ ! ជណជាតិតែមួយ មុនអោយដូចយ៉ាងមេច ? មុខស្អាត តែសក់ បើខ្មៅវិញ ត្រូវជា សង្សារក្នុង សុបិន្ត របស់ខ្ញុំបាត់ អាលូវ ខុសឆ្ងាយណាស់ Apollo ចុះខុសឋានព្រះច័ន្ទ បាត់ ! 😀

      អរគុណដែលបានឈ្លាតអញ្ជើញចូលលេង នឹងខ្ញុំ ។ សូមអោយមានសុខភាព ល្អ !

  3. កុលាប ថា:

    គេតែងនិយាយថា៖ ” ស្អាតដូចគំនូរ ” ស្អាតមែន !..
    គឺជា ៖ ” រូបភាពគ្មានចំណងជើង ” របស់ បងហនុមានហ្នឹងហើយ !.
    អរគុណ បានជាចំណីចក្ខុ ដល់ខ្ញុំដែរ ។

    សូមបង ហនុមាន បានទទួលសំណាងល្អរហូតទៅ …។

    • ហនុមាន ថា:

      អរគុណ នឹង សូមជំរាប សួរ នឹង សួស្តី កុលាប

      រូបហ្នឹងមានជា Layers អាចយកទៅថែមថយបានតើ ។ ក្តីស្រម៉ៃ ការនឹកឃើញផ្តេសផ្តាស ជាការលំហែរដល់ខួរក្បាលតើមែនទេ ? អាចឹងបានជាខ្ញុំខំដើររករូបល្អដាក់ហ្នឹងណា បើអ្នកណាចង់ បាន យកប្រើចុះ ខ្ញុំអត់ថាអីទេ ! អរគុណបានចូលលេង នឹងខ្ញុំជាញឹកញយ ហើយនឹងបានប្រើពាក្យផ្អែមពិរោះ សាកសំជាស្រ្តីខ្មែរ មែន ! អរគុណ សូមអោយបានជួបតែសេចក្តីសុខ នឹង សុខភាពបរិបូរណ៌ !

  4. ឈាង ថា:

    ជុំរាបសួរលោកពូហនុមាន!!

  5. ហនុមាន ថា:

    ជំរាប សួរ ក្មួយ ឈាង

    ពូបានទៅលេងផ្ទះក្មួយមុននេះបន្តិច សូមស្វាគមន៍ ក្មួយអាចសួរពួកយើងបានតើ បើមានសំណួរ អី សួរមកចុះ ។​ពូ ទើបតែរៀនថ្មីៗ ហ្នឹងដែរពី វើតប្រេស វើតប្រូ អីគេហ្នឹងដែរតើ ! អរគុណដែលបានចូលលេង !

  6. ឈាង ថា:

    ចឹងឈប់ក្រែងចិត្តតិច
    សំសួរពូ១សិន គឺថា Photophos CS3 របស់ខ្ញុំវាអត់ចេញ
    ជើង អក្សរខ្មែរនឹងនាពូ។
    បើសរសេរក្នុង wep រឺ​ word ដំនើរការ។

  7. ហនុមាន ថា:

    ជំរាបសួរ នឹង សួស្តី ឈាង

    មានអីទំព័ររបស់ឈាងមានការរីកចំរើនហើយដែរតើ ខ្ញុំទើបតែវិលមកមិញនេះ ពីផ្ទះ របស់ឈាង ។ ចំពោះ សំណួរនេះ ឈាង មិនមែនជាអ្នកទី១ទេ ដែលសួរពូនោះ មានគេជាច្រើនបានសួរពូ តែពូ មិនធ្លាប់ដឹងដែរ ព្រោះពូ ប្រើ Mac ព្រោះវាមានភាពខុសគ្នាពី PC ។ ក្មួយអាច សួរ ម៉ន នឹង មុនីរត្ន ព្រោះពួកគាត់ចំណាប់ខាង PC ។ បើតាមការស្មានរបស់ពូ មកពី អក្សរ (font) នៅក្នុង Photoshop ដែលក្មួយបានជ្រើសរើស ។ អរគុណដែលឆ្លៀតចូលលេង ។

  8. ឈាង ថា:

    អគុណពូ​ ហើយដែលបានជួយប្រាប់ខ្ញុំ និង បានចូលលេងផ្ទះខ្ញុំ ។

  9. ហនុមាន ថា:

    បាទ មិនអីទេ ឈាង បើខ្ញុំអាចជួយបានសុំសួរមកចុះ ។ ខ្ញុំមិនមែនចេះទាំងអស់នោះទេ ដឹងតិចតួចចេះតែចែកគ្ុារៀនទៅហ្នឹង ។ អរគុណដែលបានឆ្លៀតចូលលេង

  10. peehs07 ថា:

    សូមអញ្ជើញអាចារ្យ ហនុមាន ទៅបញ្ចេញមតិយោបល់ អំពីករណី លោកស្រី
    មួរសុខហួរ និងសម្តេចហ៊ុន សែនផង ខ្ញុំបញ្ចេញរួចហើយ!

    http:kapsystem.wordpress.com

  11. ហនុមាន ថា:

    សួស្តី Kaps

    ខ្ញុំទៅអាឡូវហើយ ចាំមួយភ្លេត រវល់បន្តិច! អរគុណ បានឆ្លៀតចូលលេង ញយៗ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: