អាចារ្យស្វា

អាចារ្យស្វា

អាចារ្យស្វា របស់លោក ស៊ូ ចំរើន

អាចារ្យស្វា របស់លោក ស៊ូ ចំរើន

សុំទោសមិនមែនខ្ញុំទេ គឺជាឯកសារប្រវត្តិសាស្រ្ត ដែលរៀបរៀងដោយ  លោក ស៊ូ ចំរើន  ។ បើអ្នកទាំងអស់ជាខ្មែរដូចខ្ញុំដែរ ហើយ ចូលចិត្តអានអ្វីដែលស្តីពី ប្រវត្តិសាស្រ្ត របស់ខ្មែរ គួរអាននៅសៀវភៅនេះ ។ អានតាមតែការកំណត់ នឹងពេលវេលា កំណត់អោយ បើយើងបានដឹងច្រើនពីប្រទេសជាតិ ប្រវត្តសាស្រ្ត របស់យើង រិតតែធ្វើអោយយើងក្លាយជាខ្មែរមួយរូបដែល ស្រឡាញ់ជាតិ ស្រឡាញ់ប្រជាជន ខ្លួន  នឹង​សុខសេរីភាព របស់ខ្មែរជាទូទៅ ។

អ្នកអាចដោនឡូត យកជា .Pdf បាននៅទីនេះ  ។ សូមអញ្ជើញរីករាយ ជាមួយអាចរ្យស្វា !

Advertisements

14 Responses to អាចារ្យស្វា

  1. កេសី ថា:

    ស្មានតែល្បងឯងឈឺចិត្ត ឈឺថ្លើម ឈឺបេះដូងរត់ទៅធ្វើអាចារ្យ… អរគុណ​ដែលដាក់ឯកសារដោយ ដោនឡូត ។

  2. ហនុមាន ថា:

    ជំរាប សួរ នឹង សួស្តី កេសី

    បាទ មិនអីទេ រកឃើញក៏ដាក់ចែកគ្នាអានទៅ ចុះខ្ញុំមិនមែនជាមនុស្សចិត្តអាក្រក់ឯណា ។ ហេស ហេស ហា ហាស បើឈឺចិត្តអត់រត់ទៅធ្វើអាចារ្យទេ គឺទៅបួសតាហ្មង ស្រណុកមានដូនជី គ្រាន់សន្ថាគ្នាលេង ​! 😀
    អរគុណបានឈ្លាត ចូលលេងក្ុងកុដិអាត្មា ញោមស្រី 😀

  3. peehs07 ថា:

    អរគុណ អាចារ្យហនុមាន ដែលបានចែកចាយឯកសារ អាចារ្យស្វា សំរាប់ចែកគ្នាអាន ។

    ខ្ញុំបានអានឯកសារមួយ របស់ខ្មែរក្រហម ដែលបាននិយាយអំពីប្រវត្តិ អាចារ្យស្វា អាចារ្យពោត កំបោរ កាលខ្ញុំអាយុ ១៥ ឆ្នាំ ហើយជាឯកសារដំបូង បំផុត ដែលខ្ញុំបានអាន តែមិនបានចាំអត្ថន័យក្នុងឯកសារនោះទេ តែពេលនេះ ជាឱកាសល្អ ខ្ញុំនិងអានម្តងទៀត តាមរយៈអាចារ្យហនុមានម្តង ។

    • ហនុមាន ថា:

      ជំរាប សួរ នឹង សួរស្តី Kaps

      អរគុណ ដែលបានឈ្លាត ចូលមកលេង ។​ បាទ មិនអីទេ ខ្ញុំដាក់គ្រាន់ចែកគ្នាអានលេងនៅមានពេលទំនេរ ខ្លះៗ បើបានរកឃើញឯកសារថ្មី ប្រាប់ខញ្ុំផង ព្រោះខ្ញុំចូលចិត្តអានដែរ ណាមួយនៅស្រុកនេះអត់មានអ្វីជាខ្មែរអានទេ ។

  4. កុលាប ថា:

    សុខសប្បាយជាទេ បងហនុមាន ?
    ខ្ញុំស្មានតែបងប្រុសធ្លាប់ធ្វើជាអាចារ្យ?. ខំតែចុចតាមមើល ដឹងអីចឹងសោះ​ !.:D
    បានប្រេសំនួរហើយតើ ថា៖​”​បងប្រុសធ្លាប់ធ្វើជាអាចារ្យនៅវត្តណាដែរ ?”
    តែខកបំណងបាត់​ !. 😀
    មិនអ្វីទេ យ៉ាងណាៗ ក៍សូមអរគុណ បងហនុមានច្រើន
    ដល់ការឆ្លៀត បន្ថែមអត្ថបទថ្មី គ្រាន់បានរំលឹក ពីអតីតកាលជូរចត់នៃ
    អ្នកស្នេហាជាតិ របស់ខ្មែរយើង ដើម្បីដាស់អារម្មណ៍កូនខ្មែរជំនាន់ក្រោយ
    អោយភ្ញាក់រលឹក និង​កុំសប្បាយភ្លេចខ្លួន ភ្លេចជាតិកំណើត ។ល។

    ជំរាបលា ដោយរាប់អាន !
    ….

    • ហនុមាន ថា:

      ជំរាប សួរ នឹងសួស្តី កុលាប

      ខ្ញុំសុខសប្បាយជាអម្មតា ទេ អរគុណ ដែលបានយកចិត្តទុកដាក់ នឹងអាចារ្យខ្ញុំ ! ចុះកុលាបវិញសុខទុកដែររ៉េ ? អាចារ្យឯណាគ្នានៅក្មេងចែសហ្នឹង! ហើយយ៉ាងមេចចុចខកចិត្តអីហ្នឹង? 😀 ការដាស់តឿនដល់កូនខ្មែរគ្រប់រូប ជានាទីរបស់យើងម្នាក់ៗ ជាពិសេស សំរាប់ ប្អូន ប្រុស ស្រី នៅឯនាយសមុទ្រ ដូចជារូបខ្ញុំ ដែលពិបាករកនៅ អក្សរសាស្រ្តខ្លួន អានពេលទំនេរ ។ ម្លោះហើយចេះតែខំៗទៅ អាន មិនអាន មិនដឹងធ្វើមេច យ៉ាងហោចណាស់ក៏ខ្ញុំខិតខំព្យាយាម ដើម្បី ដាស់តឿន ដល់ប្អូនៗ ដែរ ។ អរគុណដែលបានឈ្លាត ចូលលេង

  5. កុលាប ថា:

    ពូកែនិយាយមែន ធ្វើអោយមិនតបដូចជាមិនកើតសោះ !.ហាហា..:D
    ខ្ញុំសុខសប្បាយជាទេ អរគុណ ។

    ចុចខកចិត្តនោះ !. ព្រោះបានត្រៀមសំនួរ ចង់សួរលោកអាចារ្យ តែត្រូវទុកសំនួរ
    ចោលហ្នឹងណា៎ !.

  6. ហនុមាន ថា:

    ចុះមានទៅកើតអី សួរមក៍ ពេលខ្លះមិនចាំបាច់ជាអាចារ្យបានអាចឆ្លើយបាននោះទេ ញាតិញោមធម្មតាក៏អាចឆ្លើយបានរ៉េ អាលូវខ្ញុំកាន់សីលប្រាំ ចាំសីលប្រាំបីហើយ ! 😀 អរគុណឈ្លាតរត់ចូលមកឆ្លើយ !

    • កុលាប ថា:

      .
      ជំរាបសួរ លោកអាចារ្យស្វាអ៊ូខុង កាន់សីល ៥ ចាំបានដល់សីល
      ៨ ទៀត !. 😀
      អីយ៉ា !. ខ្លាំងគួរសមហ្មង បងហនុមាន សម័យថ្មី ជឿនលឿនអស្ចារ្យ !.
      ជាស្វា ឆ្លាតអាចចាំបាន ដោយមិនបាច់រៀន អញ្ចឹងសួរមួយសិន ៖
      . អាចារ្យកាន់សីស តមបាយល្ងាច ដូចលោកសង្ឃអត់ ?
      . បើគ្រប់អ្នកកាន់សីលតមបាយល្ងាច ហើយលួចញ៉ាំ នោះមេចវិញដែរ ?
      . ឮថា៖ អ្នកកាន់សីល៨ មិនអោយគេងពូកក្រាស់ ពិតមែនទេ ?
      នៅមានសំនួរច្រើនទៀត តែសូមសួរប៉ុណ្ណឹងសិនចុះ ក្រែងរំខាន 😀

      នៅប្លកខ្ញុំ បានដាក់ដំណរភ្ជាប់ ទៅសៀវភៅមួយចំនួនហ្នឹង
      ដែរ ៖ http://khmerbooks.blogspot.com/

      អរគុណ និងជំរាបលា
      .

  7. ហនុមាន ថា:

    ជំរាប សួរ នឹង សួស្តី កុលាបចៅស្រី ! 😀

    អរគុណហើយចៅអើយបានអញ្ជើញមកលេងជាមួយលោកតាអាចារ្យក្មេង !
    ◌ អាចារ្យតមតែពេល ថ្ងៃសីលទេ រឿងបាយល្ងាច នឹងអីៗពេលល្ងាចអត់មានតមរ៉េ
    ​ ◌ បើអ្នកតមបាយល្ងាច លួចញាំនោះមានបាបធ្ងន់ណាស់ បើមានគេដឹង បើគេអត់ដឹង អត់អីរ៉េ
    ◌ អ្នកកាន់សីល ៨ អត់គេញនឹងពូកទេ គឺគេងហ្នឹងអានៀមផ្ទាល់តាហ្មង ទុកអោយសង្កើច នឹងកណ្លាត ​​ត្រិសលេងពេលយប់ ៗ ! 😀

    អរគុណ ដែលបានផ្ជាប់នៅ តូមសៀវភៅខ្មែរ ! អរគូណ

    • កុលាប ថា:

      ហាសហាហា.. ទ្រាំមិនសើចមិនបានពិតមែននែក !.:D
      អស់ពីប្អូន ចូលខ្លួនជាចៅ ទៅហើយខ្ញុំ !!..ហាហា..

      លោកតាអាចារ្យក្មេង កំពុងដាក់ទារុណកម្មខ្លួនឯងហើយណា៎ !.

      អរគុណ បានចំលើយតបយ៉ាងហូរហែរ ចឹងខ្ញុំសូមផ្តាំថា៖
      គួរលួចញ៉ាំកុំអោយគេដឹង ចឹងរហូតទៅ ចៀសវាង ” បាប ”
      ព្រោះសរពាង្គកាយ មនុស្សត្រូវការអាហារជាប្រចាំ​តាមកំណត់ !

      ឯគេងនឹងរនាបផ្ទាល់ចឹង ធ្វើកម្មខ្លួនទេដឹង ?. 😀
      ខ្ញុំថា៖ គួរលួចគេងពូកក្រាស់ៗ ដែរទៅហ្អី លោកតាអាចារ្យក្មេង ?

      មកដល់ពេលនេះទៅហើយ ត្រូវតែញ៉ាំឆ្ងាញ់ គេងស្រួល មិនថាចឹង ?
      កុំបន្ទោស ថាក្មេងសម័យថ្មីនាំតាខូចណា៎ !.
      លាសិនហើយ អរគុណ ធំៗ

      • ហនុមាន ថា:

        ហេ​ ហេ អាហ្នឹងខ្ញុំឆ្លើយតាមកាលះទេសះទេ បើថ្ងៃនេះអាចារ្យ ហើយហៅកុលាបថាប្អូនទៅដូចមិនសំ អាចឹងទាល់តែហៅចៅស្រី មែនទេ។ ចាំលើកក្រោយទើបហៅប្អូនវិញ អាលូវហៅចៅសិន ។ មិនធ្វើបាបខ្លួនឯងទេ ខ្ញុំជាស្វាធ្លាប់ឆ្លងកាត់តាមកាលះទេសះហើយ !។

        ហាស ហាស ហូយ អាចារ្យខ្ញុំតមតែថ្ងៃសីលទេ ក្រៅពីហ្នឹងលេងតាំងអស់ហ្នឹង លើកលែងតែអាចម៍គោ នឹងអាចម៍ក្របីទេ ក្រៅពីហ្នឹង ចង់លិតតាំងឆ្នាំងទៀត ! 😀

        តាខូច ? ខូចឯណា នៅរស់របើុកហ្នឹង ! អរគុណបានចូលមកលេង សូមអោយមានអាយុវែង រកសីុមានបាន បាយមួយចាន បួននាក់​ បើមានប្តី កុំអោយជួបប្តីខ្វាក់ បើមានប្រាក់ សូមអោយមានសុទ្ធតែដុល្លា បើកើតជាផ្កា ល្អឆើតឆាយ បើខ្ញុំធ្វើខុស កុំតែជេរម្រាយ អូដូចជាហូរហែរពេកហើយអី ? 😀

  8. peehs07 ថា:

    … សូមបង្វែរសំនួរបន្តិច តើប្រធានាធិបតី អាមេរិកមួយណា មានឥទ្ធិពល
    ខ្លាំងជាងគេ និងអន់ជាងគេ នៅឥណ្ឌូចិន ?

    សូមចូលទៅមើលនៅប៉ុស្តខ្ញុំ http://kapsystem.wordpress.com

  9. ហនុមាន ថា:

    អរគុណ ដែលបានដាក់ នៅដំណ លិង Kaps បឹងឈ្លាត​ចូលលេង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: