កិច្ចការ ថ្មី របស់ខ្ញុំ

កិច្ចការថ្មីរបស់ខ្ញុំ

ហ្វែត អឹក

ហ្វែត អឹក

ជំរាបសួរ នឹងសួស្តី អ្នករាល់គ្នា

ក្រោយពីបានត្រូវគេ បញ្ឈប់ពីការងារអស់ចំនួន ពីខែជាងមក ព្រោះគ្មានការងារធ្វើ  ខ្ញុំរកបានកិច្ចការថ្មីមួយទៀត ។ប៉ុន្មានថ្ងៃកន្លងមកនេះខ្ញុំមានការមមាញឹកណាស់ ត្រូវទៅហ្វឹកហ្វឺន ជាមួយ FedEx Express ជាបុគ្គលឹក Part time ដើម្បីចូលធ្វើការនឹងគេ ព្រោះនៅផ្ទះ អត់ការធ្វើ មានការធុញថប់ ហើយនឹងគ្មានប្រាក់ចាយទៀត ។ អរគុណដល់អ្នករាល់គ្នា ដែលបានឈ្លាត ចូលមកលេង បើមិនឃើញខ្ញុំតបឆ្លើយ នៅការអ្វីមួយ សូមអភ័យទោស ខ្ញុំមិនភ្លេច អ្នករាល់គ្នាទេ ។ ខ្ញុំនឹងឈ្លាតពេល ដាក់មេរៀន ថ្មី ចូលលេងអ្នករាល់គ្នា តាមតែពេលវេលា កំណត់អោយ ត្រង់ថា បោះបង់ មិត្តភ័ក្រចោលនោះ គ្មានទេ ។

ខ្ញុំត្រូវចូលធ្វើការ ពី ថ្ងៃ ពុធ រហូតដល់ថ្ងៃអាទិត្យ រាល់សប្តាហ៍  ។ កិច្ចការ របស់ខ្ញុំ ម្តងនេះ ត្រូវប្រើ កំលាំងបាយ ច្រើនជាងកំលាំង ចិត្ត តែធ្វើយ៉ាងណា បើសេដ្ឋកិច្ច ចុះថយ ពេញពិភពលោកទាំង មូល ។

ចំពោះខ្ញុំ កិច្ចការទាំងអស់ មិនមែនថោកទេ ទោះបីខ្ញុំជាបុគ្គលឹក ខាងលាង បង្គន់ ដើររើសសំរាម កោសខ្យល់អោយដំរី សប់កង់រទេះភ្លើង លាងនឹងស្រោចទឹក អោយខ្លា សុទ្ធសឹងតែមានតម្លៃទាំងអស់ ។

ខ្ញុំសង្ឃឹមថាទៅអនាគតខាងមុខ នឹងមានកិច្ចការឯទៀត ដែល  ខ្ញុំអាចរកបានធ្វើស្រួលជាងនេះ តែអាលូវ ធ្វើអីក៏ធ្វើដែរ ឲ្យតែមានការធ្វើ ចំពោះខ្ញុំ ។

Advertisements

18 Responses to កិច្ចការ ថ្មី របស់ខ្ញុំ

  1. កេសី ថា:

    ជួយអបអរល្បងដែលរកការងារបានធ្វើវិញ ។ កុំភ័យល្បង គ្មាននរណា​សើចយំ​ល្បងទេ ។ វាជាការងារ​ចេញពីកំលាំង​ញើសឈាម​យើងតើ មិនអញ្ចឹង ។ ល្បង​​រកការងារ​បានធ្វើវិញ រាប់ថាល្អ​ទៅហើយ បើសេដ្ឋកិច្ជ​ឥឡូវយ៉ាប់​យ៉ាងនេះ គឺក្រុមហ៊ុន​ភាគច្រើន​មានតែ​បឈ្ឈប់ អត់មាន​ជួលមនុស្ស​ធ្វើការ​ទៀតទេ ។

    អូហ៍ ភ្លេចប្រាប់មួយទៀត ថាអង្គការរបស់ខ្ញុំក៏ប្រើក្រុមហ៊ុននេះដែរ ។

    • ហនុមាន ថា:

      ជំរាបសួរ នឹងសួស្តី កេសី
      សូមអរគុណដែលបានឈ្លាតអញ្ជើញចូលមកលេង កេសី ។ បាទត្រូវហើយការងារនិមួយៗ មិនថោកទេ បើយើងប្រកាន់វណ្ណះ ឬឬក ចាំតែការងារដែលយើងត្រូវការ នោះ ប្រាកដជាដាច់ពោះស្លាប់ហើយ។​ បាទ ក្រុមហ៊ុន ដែលខ្ញុំធ្វើការជាក្រុមហ៊ុនមួយធំជាងគេក្នុងពិភពលោក ។ អាលូវគេកំពុងតែទិញ យន្តហោះ ប៉ូអិង ម៉ាក ៧៧៧F ដែល អាច ហោះពី សហរដ្ឋ ទៅ អាសិុដោយមិនចាំបាច់ឈប់ចាក់សាំង ។​ គេ នឹងទិញចំនួន ៤៥ យន្តហោះ តម្លៃ ទាំងអស់ ចំនួនជាង ១០ រយកោដី ដុល្លា ( 10 billion dollars )។

      ដូចកេសីមានប្រសាសន៍អាចឹង ក្រុមហ៊ុនឯទៀត អត់មានជួលមនុស្សថែមទេ តែ FedEx មានជួលបន្ថែម ។ Part time មែនប៉ុន្តែ ប្រាក់ខែ ច្រើនជាងយើងធ្វើការ ពេញម៉ោងទៅទៀត មានអ្វីៗគ្រប់ ដូចជា សម្លៀកបំពាក់ Insurance ក្រុមហ៊ុនចេញអោយទាំងអស់ ។ យើងគ្រាន់តែទៅធ្វើការ អោយគេ មួយថ្ងៃ បី បួន ម៉ោង រួចជាស្រេច ។ អរគុណម្តងទៀតបានចូលមកលេង

  2. វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក ប៉ះ​ពាល់​ដល់​ទាំងការងារ​​ស្តេច​ស្វា​ទៀត ចំ​ជា​សាហាវ​មែន

    • ហនុមាន ថា:

      ជំរាបសួរ នឹង សួស្តី វិចិត្រ

      សូមអរគុណដែលបានឈ្លាតអញ្ជើញចូលមកលេង ។ បាទ ត្រូវហើយ សេដ្ឋកិច្ចពិភពលោក មានឥឋះពល ខ្លាំងណាស់ ដល់ ពួកកូនចៅ ខ្ញុំ បើខ្ញុំជាស្តេច មិនខ្វាយខ្វល់ដល់ ប្រជារាស្រ្ត តើគេអាចពឹងអ្នកណា ស្មានតែ ហ៊ុន សែន មានការឈឺចាប់អីហ្នឹង​ ? 😀

  3. posoky ថា:

    អីចឹងបានថា ថាខ្ញុំទៅអាចក់អាចែមពិកាព្រោះការងា ឪម៉ែអាslow នេះគ្រោះទស្សភិក ធ្លាក់ដល់ពីភពស្វាទៀត សូម្បីតែស្តេចស្វារ ក៍អត់ការងារធ្វើរដែរ។

    • ហនុមាន ថា:

      ជំរាប សួរ នឹង សួស្តី សុខី

      សូមអរគុណដែលបានឈ្លាតអញ្ជើញចូលមកលេង ។ ត្រូវហើយ ខ្ញុំជាស្វាសកម្មម្នាក់ មិនចូលចិត្ត ខ្ជិលច្រអូស អង្គុយតែ កិះមេៗ បង្កើតកូន រាប់ភ្លូន ដូចពួក មេខ្មៅ ចាំតែសីុស្រាប់តែ បាទ ! 😀 មិនត្រឹមតែពួកស្វាទេ សូម្បី​តែ​ស្រម៉ោច នឹង កន្លាត ក៏គ្នា អត់អី ញាំ ដែរ ព្រោះមនុស្សលោកគ្មានការធ្វើ ម៉្លោះហើយ សូម្បី តែឆ្អឹងមាន់ក៏អង្គាមទាល់តែខ្មត់ដែរ 😀 អរគុណដែលបានចូលលេង នឹង ខ្ញុំសាជាថ្មី

  4. achharia ថា:

    សូមជួយត្រេកអរជាមួយផងណា ហនុមាន និងសូមអោយមានសំណាង
    ល្អជាបន្តផងដែរ ។ ឆាកជីវិត ម្នាក់ៗត្រូវតែសម្តែងតាមសាច់រឿងអញ្ចឹងហើយ
    ហេសហេ៎! តួហនុមាន យ៉ាងម៉េចក៏នៅគ្រាន់បើជាងតួយក្សដែរ ។

    • ហនុមាន ថា:

      ជំរាប សួរ នឹង សួស្តី ឆាយ៉ា
      សូមអរគុណដែលបានឈ្លាតអញ្ជើញចូលមកលេង ។ អរគុណ បាទ ប្រាកដណាស់ យើងដាំបន្លែ ត្រូវចាប់ផ្តើមពីដើមតូចទៅ លុះចាក់ទឹក ដាក់ជី យូរៗទៅទើបបាន ភោគផល មែនទេ ? មិនខុសគ្នាពីកិច្ចការដែរ បើយើងចាប់ផ្តើមភ្លាមពី ចៅហ្វាយ ទៅ កូនកាលី ធ្វើមេចហ្នឹង កើត ? ពិតហើយ តួហនុមានគ្រាន់បើជាងតួយក្យ តែត្រូវការ អត់ធ្មត់ នឹងការ ទទួលខុសត្រូវ (responsibility) ច្រើនជាងយក្យ​ 😀

  5. ម៉ន ថា:

    សូមជួយអរបងហនុមាន ដែលមានការងារធ្វើវិញ ។ អោយតែជាការងារត្រឹមត្រូវ ទោះបីលាងចានបង្គន់ ក៏មានតម្លៃដែរ ចំពោះអ្នកដែលបានប្រើបង្គន់ស្អាត គួរតែអរគុណដល់អ្នកលាងសំអាត ។

    • ហនុមាន ថា:

      ជំរាប សួរ នឹង សួស្តី ម៉ន
      សូមអរគុណដែលបានឈ្លាតអញ្ជើញចូលមកលេងនឹងខ្ញុំ ម៉ន ។ សូមអរគុណ បាទកិច្ចការ ខ្ញុំប្រើកំលាំងបាយ មែន តែ ខ្ញុំ មានសេចក្តី ពេញចិត្តនឹងធ្វើណាស់ ទោះជាបែកញើសហ៊ាសស្រាក់ ប្រឡាក់ អស់សព្ពាងកាយ ក៏ខ្ញុំសប្បាយចិត្តដែរ ទីមួយដើម្បីក្លាយជាបុគ្គលឹករបស់ FedEx គឺពិបាក ចូល បន្តិច ព្រោះ គេមានការតឹងរឹងណាស់ ក្នុង ចំណោម ៣០០ នាក់ បេក្ខជន គេ យកតែ ៣០ នាក់ទេ ។ គេមានឆែក ប្រវត្តិរូប (background) គ្រឿងញៀន (drug test) ពិសារបារី ជម្ងឺផ្សេងៗ កិច្ចការពីមុន (past employment) នឹង សិទ្ធិ ធ្វើការ ក្នុង សហរដ្ឋ (working clearance from Immigration ) ។

      ក្រោយមក ទើបគេ ហៅ យើងទៅហ្វឹកហ្វឺន ចំនួន មួយអាទិត្យ ពីច្បាប៉​ សន្តិសុខ នឹង ភារកិច្ចរបស់យើងម្នាក់ៗ ហើយ ចូលទៅធ្វើការឆែក បីទៅបួន ដង មុនហ្នឹង ចូលកន្លែងធ្វើការ ។ ត្រូវមាន ប័ណ្ណសំគាល់ខ្លួន គ្រប់ពេលវេលា ស្លៀកពាក់ ឯកសន្ថាន ។ អត់អោយ មាន ខាមេរា ទូរសព្ទដៃ អ្វីៗដែលជា អេឡិកត្រូនិក ហាមផ្តាច់ មិនអោយយកចូល ហើយ កន្លែង ចតឡាន ប្រហែល មួយ ម៉ាល៍ ពី កន្លែងធ្វើការ មាន ឡានបើុស ទៅ យកយើងចូលទៅ កន្លែងធ្វើការ ។

      បាទ ត្រូវហើយ ពេលក្រោយ បើ ម៉ន បានទទួល ប្រអប់ ដែលមាន ត្រា (logo) FedEx Express សូមកុំភ្លេច អរគុណ ដល់ពួក ខ្ញុំ ផង ! 😀

  6. khmerse7en ថា:

    សួស្តីបងហនុមាន ខ្ញុំក៏មមាញឹកផងដែរ ជាប់រវល់ពីរទៅបីថ្ងៃហើយមិនបានឡើង Online ព្រោះត្រូវទៅកឋិននៅឯខេត្ត។

  7. មុន្នីរតនាតារា ថា:

    កោសខ្យល់អោយដំរី សប់កង់រទេះភ្លើង​ សម្តីនេះដូចជាមិនសម។​ម៉ោ!!! ម៉ោចូល
    ក្រុមខ្ញុំម៉ោ មួយថ្ងៃអន់បំផុតក៏រកបាន5 $ ដែរ។ គឺពួកsniper តែមួយគ្រាប់ គឹល្បី
    ម៉ង់ ដឹងថាបានន័យថាម៉េចទេ គឺបានន័យថា ជាពួកឃាតករស៊ីឈ្នួល ហើយធ្វើជា
    ពួកនេះ មិនបាច់រវល់អីណាស់ណាទេ គ្រាន់តែដឹងពី បទបញ្ជាបានហើយ ហើយ
    ត្រូវដឹងទៀតថា ពួកឃាតករមិនមែនពួកចោរនោះទេ។ តែយកល្អកុំចូលក្រុមអី
    ព្រោះការងារនេះ ប្រើbrain ខ្លាំងណាស់ ម្នាក់ៗយ៉ាងហោចណាស់ក៏ត្រូវចេះ១
    ជំនាញដែរទើបបាន។ មើលពូម៉នទៅគាត់ដឹងហើយ ចង់រៀនចេះបាញ់កាំភ្លើង តែ
    កាន់សុទ្ធតែអារបស់ធ្ងន់ៗ ។

    • ហនុមាន ថា:

      ជំរាប សួរ នឹង សួស្តី រតនាតារា

      សូមអរគុណដែលបានឈ្លាតអញ្ជើញចូលមកលេង ។ រតនាតារា បានចូលមកលេងនឹងខ្ញុំជាញឹកដែរតើ ពាក្យសំដី របស់ខ្ញុំ រតនាតារា គួរយល់ខ្លះហើយ ថាខ្ញុំជាមនុស្ស របៀបណានោះ ។​ ខ្ញុំជាមនុស្ស ចូលចិត្ត លេងសើច ពាក្យសំដី ខ្លះមិនអាចយកជាផ្លូវការបាន បើយើងកើតជាមនុស្សខ្វះការលេង សើច ធ្វើមេចជីវិត្តយើងមានន័យ ? ។

      អរគុណចំពោះ សំណើរអញ្ជើញចូលរួមក្នុង ក្រុមឃាតករ ខ្ញុំអត់មានចង់សាងអំពើបាបទេ សុខចិត្តប្រើកំលាំងបាយចុះ សម្លាប់ បាប នឹងឈ្នានឹស្ត អ្នកដ៏ទៃ មិនមែនជា ស្ទីលរបស់ខ្ញុំទេ ចេះអ្នកណាថាមេចក៏ថាចុះ ស្តេចស្វា ស្មាលាហើយ អំពើបាបរបស់លោកិយ ! 😀

  8. កុលាប ថា:

    ជំរាបសួរ បងហនុមាន !

    ចូលរួមអបអរ ជាមួយកិច្ចការថ្មី របស់បងប្រុសផង !. 😀
    សូមទទួលនូវភព្វ័វាសនាល្អ និងមានវាសនាខ្ពស់ ក្នុងជីវិត !.

    ដោយរាប់អាន
    .

    • ហនុមាន ថា:

      សូស្តី កុលាប

      អរគុណដែលបានចូលលេង ហើយក៏អរគុណផងដែរ ដល់ការជួយអបអរ ។ វាសនាខ្ពស់ពេក អត់ហានទទួលរ៉េ ខ្លាចធ្លាក់មកវិញ ទល់ផ្អក ធ្វើមាត់ស្ញេញ ! 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: