ខ្មែរ

ខ្មែរ

ជំរាប សួរ អ្នករាល់គ្នា

កាលពីមុនខ្ញុំបាន ធ្វើ Photoshop Layer មួយ ស្តី ពី កម្ពុជា អាលូវនិយាយពី ខ្មែរ មានតែកម្ពុជា អត់ខ្មែរ វាមិនកើត អាចឹងទាល់តែមាន ខ្មែរ ទើបត្រូវ ។ បើមាន ចាម ចិន ជប៉ុន កូរ៉េ អាមេរិកាំង ណា ចង់ស្នើ សុំឲ្យដាក់សូមធ្វើសំណើរ​មកចុះ អត់មាន ប្រកាន់អីទេ លើកលែងតែចាម មួយទេ ទាល់តែ សុំឆែកសិន ថាកាត់ចុងឬមិនកាតចុងទើបអាចដាក់បាន  ។​ 😀

បើចង់បាន អាអូរីជីណល ទាញយកនៅទីនេះ សូមបញ្ជាក់ថា រូបខាងក្រោមមាន Path ចង់ប្រើត្រូវជ្រើសរើស Path នោះហ្នឹងអាច ដាក់ពណ៌បាន ។ ខាងក្រោមនេះជា វគ្គខ្លះៗ ដែលខ្ញុំបានចំឡងជូន ដល់អ្នករាល់គ្នាផ្ទាល់ ពីរឿង ដែលនឹងចេញក្នុងពេល យ៉ាងហោចណាស់ក៏ ប្រាំ ទៅ ប្រាំមួយឆ្នាំទៀតដែរ ! 😀

ក្រោយពេលព្រះសុរិយ៉ា អស្តង្គតផុតទៅ ខ្ញុំនឹងនាងបានបណ្តើរគ្នា និយាយលេងពីនេះពីនោះ តាមធ្នេរសមុទ្រដែលមើលទៅដាច់កន្ទុយភ្នែក មិនដឹងថាខាងណាចុងខាងណាដើមឡើយ។ នេះជាលើកទីមួយក្នុងជីវិត្តរបស់ខ្ញុំ ដែលខ្ញុំមានមនោសញ្ចេតនា អណ្តែតត្រសែត អន្លង់អន្លោច ដូចអាចម៍អណ្តែតទឹក ដោយគ្មានទីសដៅ និយាយបណ្តើរ អោនរើស ដុំថ្មតូចៗបណ្តើរ ជួនកាលក៏ជួបប្រទះនៅសំបក គ្រំ ងាវ នឹង ធម្មជាតិពីបាតសមុទ្រ។

នេះជាលើកទីមួយសំរាប់យើងទាំងពីរនាក់ ក្រោយពីបានបែកគ្នា ក្រោយការបញ្ចប់ការសិក្សាមក ព្រោះក្តីនឹករលឹករវាង មិត្តភ័ក្រ ប្រុស នឹង ស្រី លលកញីឈ្មោល នាំគ្នាលំហែរកាយតាមបរិយាកាស ក្រោយពេលព្រះសុរិយាអស្តង្គតទៅ ។  យូរៗ ម្តង យើងបានជួបគូរស្នេហ៏កំណាន់ ឈរអោបគ្នា ដូចតក់កែ ខែប្រាំង ឲ្យស្អិតតតាត់ ជួនកាល ខ្ញុំស្ទើរតែហក់ទៅប្រលេះពួកគេ ឲ្យចេញពីគ្នា តែខ្លាចគេដាក់ហើម មុខ ព្រោះឯងទៅឆាឆៅពួកគេ បំបែកក្តីសុខសាន្តពីពួកគេ ។

ម្តងម៉ាកាល ខ្ញុំលួចមើលវង់ភ័ក្ររបស់នាងទាំងលួចញញឹមក្នុងចិត្ត នឹកសង្ឃឹមថា ថ្ងៃណាមួយ ខ្ញុំនឹងបានក្លាយជា បុរស សំណាងជាងគេក្នុងលោក។ រវល់តែរវើរវាយ ដោយមិនបានមើលផ្លូវ រវល់តែមើលវង់ភ័ក្រដ៏មូលរបស់នាង ដូចខែពេញបូរមិយ៍ ក៏ទៅជល់ទូកគេកំពុងតែតដាក់សណ្តោងក្រោយឡានរបស់គេ  ខៀវភ្នែកខាងស្តាំ បិុនករដៃ ខ្មាស់ម្ចាស់ទូកផង ខ្មាស់នាងផង ខ្មាសអ្នកជិតខាងផង ។​ ចំណែកយើងទាំងពិរ ក៏នាំគ្នាដើររចេញពីទៅនោះទាំង គ្នាសើចចង់បាក់ក ឯខ្ញុំសើចផងឈឺផង ចង់ហារទឹកភ្នែកម្តងៗ ។

ក្រោយពេលមកដល់ផ្ទះវិញ ខ្ញុំក៏បានរៀបចំបន្ទប់គេងមួយសំរាប់នាង  អោយនាងគេងលើគ្រែ ហើយខ្ញុំក៏យកតែភួយមួយ ទៅ គេងលើសាឡុងចាស់មួយ នៅបន្ទប់បាយ ។ យប់នោះ ខ្ញុំគេងអត់បានទេ ណាមួយខុសកន្លែង ណាមួយបារម្ភពីមត្តិអ្នកដ៏ទៃ ព្រោះ បុរស នឹង ស្រ្តីជាជនជាតិ ខ្មែរ មិនអាច ធ្វើយ៉ាងនេះបានទេ ទោះជាគ្មានអី្វកើតឡើងក៏ដោយ ។

ព្រឹកឡើង ប្រហែលម៉ោង ៦ ម៉ាក់ខ្ញុំមកដល់ផ្ទះ​របស់ខ្ញុំ សព្វៗដងគាត់អត់ដែលមកទេតាំងព្រឹកអាចឹង តែទើបថ្ងៃនេះ មិនដឹងជាហេតុអី្វទើប គាត់អញ្ជើញមកតាំងព្រលឹមអញ្ចឹង ។ ម៉ាក់ខ្ញុំ មិនចូល ចិត្ត គ្រួសារ នាង​ហើយហាមផ្តាច់ មិនអោយខ្ញុំទាក់ទងនឹងនាងទេ ។​ សំណាងល្អដែរ គាត់ឥតបានអញ្ជើញ ទៅ បន្ទប់ដេក របស់ខ្ញុំទេ កុំអីខ្ញុំត្រូវខៀវភ្នែកម្ខាងទៀត ! ។

ក្រោយពេលញាំអាហារពេលព្រឹករួច ខ្ញុំត្រូវជួននាងទៅអាកាសយាន្តឋាន វិញ ព្រោះថ្ងៃស្អែកនាងត្រូវទៅធ្វើការផង ។ ក្រោយពេលនាងរៀបឡើងយន្តហោះ រួចខ្ញុំក៏បានប្រាប់នាងថា ចាំជួបគ្នាពេលក្រោយ ថែទាំរក្សាខ្លួនប្រាណ I’ll be missing you ! ក្រោយមកខ្ញុំក៏សម្រេចចិត្តចាកចេញពី អាកាសយាន្តឋាន តាំងស្រាលខ្លួនជាទី បំផុត ព្រោះកាលទៅអូសអីវាន់ បីវាលី ដល់ពេលត្រឡប់ទៅផ្ទះវិញដៃទទេ អាចឹងបានជា ស្រាលខ្លួន ហ្នឹងណា ! នៅមានតទៀត បាទ អត់ទាន់ចប់រ៉េ ! 😀

ខ្មែរ អូរីហ្ជីន

ខ្មែរ អូរីហ្ជីន

ដោនឡូតមានពណ៌  យកទៅប្រើនៅទីនេះ ។​

ខ្មែរ

ខ្មែរ

Advertisements

30 Responses to ខ្មែរ

  1. Posoky ថា:

    ឡូយបស់ស្តេចស្វារ ស៊ីផ្លែ​​ សេ​ ដា របស់ព្រះម៉ែគួងអ៊ីម មែន ហាហា

  2. ហនុមាន ថា:

    ហ្យែ ហ្យែ សុខី បានចូលមកលេង ចេះតែធ្វើលេងៗទៅហ្នឹងណា ទុកគ្រាន់ចែកគ្នាមើលលេង​! 😀

  3. កុលាប ថា:

    សួស្តី បងហនុមាន ! នីហាវម៉ា ?

    ” ខ្មែរ ” ម្តងនេះឡូយណាស់ ! តែចង់ខ្លាចបន្តិច ត្រង់មានដង្កៀបក្តាម ពីលើ​ 😀
    ម្យ៉ាងដែរ ឃើញចឹងនឹកឃ្លានក្តាមថ្ម ឆាល្មមក្តៅៗ ដាក់ម្រិចច្រើននិងខ្ទឹមបារាំង ។
    ហ្សៀហ្សៀនី !.
    ………………..

    • ហនុមាន ថា:

      នីហាវ កុលាប ! 您好,我很好。您好嗎?

      អរគុណ​កុលាប ហេស លេងសុទ្ធតែចិន ហ្មង ឯងឯនេះ មើលចង់ព្រាត់ប្រលឹង។ អរគុណហើយ បានចូលមកលេង ខ្ញុំចេះ ឆាក្តាមយ៉ាងឆ្ងាញ់ អត់ប្រើ ខ្ទឹមបារាំងទេ គឺឆារបៀបចិន បើបានញាំហើយ ចង់ញាំតាំងសំបក អាចឹងបានជាខ្ញុំមិនសូវ ធ្វើទេខាងឆាក្តាម !

      • កុលាប ថា:

        您好,我很好。您好嗎? ( អីគេហ្នឹង ? ដឹងតែជាអក្សរចិន ! ) 😀

        សូមទោសផងចុះ បងហនុមានអើយ កុលាបខ្ញុំ ខ្មែរកាត់ចិនខ្លះដែរ
        តែអត់ចេះទេ ហាសហាហា.. ការសរសេរចិន ជាអក្សរខ្មែរ មុននោះ
        គឺចេះតែប៉ុណ្ណឹង !. ដល់បងលេងទាំងអក្សរច្បាប់ដើម វីវរហ្មងខ្ញុំ !!.
        សុំរត់ហើយ !.. បាយបាយ.. ហាហា.. 😀

      • បូរី ថា:

        ជំរាបសួរ បង ហនុមាន
        ខ្ញុំមកដល់ហើយ ថ្ងៃនេះអត់មិនទៅធ្វើការ ឆ្លៀតចូលលេងផ្ទះបងសិន ចង់ពិភាក្សាធ្វើ ដំបូលផ្ទះខ្ញុំ របៀបម៉េច?
        ខ្ញុំចង់បានរៀបនេះណា៎បង! ពីឆ្វេងទៅស្តាំ
        .រូបតាព្រហ្ម មួយ (តំណាងអោយ មហានគរ)
        .រូបទឹកហូរ និងដើមឈើតិចៗ (តំណាងអោយ ទឹកស្ទឹងសៀមរាប)
        .រូបអង្គរវត្ត រំលេចបន្តិចមក ជា (background)
        .ហើយ បងជួយ រកកន្លែងដាក់ អក្សរខ្មែរ «ទឹកដីអច្ឆរិយៈ»
        .បងលៃលកដាក់ព៌ណ កុំអោយឆើតពេកណា៎បង
        យ៉ាងម៉េចដែរបង តើខ្ញុំគិតដាក់អញ្ចឹងទៅសម រូបរាង ឈ្មោះ(ខេមរបូរី) នឹងទស្សនៈ របស់ខ្ញុំទេ?
        ខ្ញុំរង់ចាំបង ធ្វើអោយជានិច្ច កុំប្រឆាប់ពេកបង អោយតែបានស្អាតទៅបានហើយ។

      • ហនុមាន ថា:

        អូ ព្រះអើយ អី ក៏ហូរហែរច្រើនម្លេះ ? 😀 មិនអីទេ យោបល់ហ្នឹងល្អណាស់ បូរីរកឈ្មោះក្បាលទំព័របានល្អគ្រាន់បើ ។ ខ្ញុំនឹងព្យាយាមធ្វើជូន ក៏មិនអាចថាថ្ងៃណាបានទេ អាសារ មកឆែក យ៉ងៗម៉ាឌូ ទៅ បានឃើញហើយ ។ អរគុណដែលបានចូលម្តងទៀត !

      • ហនុមាន ថា:

        សួស្តី កុលាប

        ខ្ញុំអត់ចេះចិនទេ នៅស្រុកចិននិយាយតែខ្មែរហ្នឹង ! ចង់រៀនដែរតែអត់មានអ្នកគ្រូក្រមុំបង្រៀន ​នឹងបានឆាប់ចេះ គ្រូចាស់ៗ មើលទៅរៀនមិនងាយចេះទេ ! 😀 អរគុណបានចូលមកលេង !

      • ហនុមាន ថា:

        បូរី

        សូមអញ្ជើញទៅយកក្បាលទំព័រ សាកមើលចូលចិត្តដែររ៉េ !

        http://www.4shared.com/file/143268263/bdd7fe22/_online.html

  4. peehs07 ថា:

    ខ្ញុំក៏នឹកឃើញដែរ កាលមកដល់ភ្នំពេញដំបូង ០៧-៩០ កាម៉ង់ស្ងោបង្កង
    នៅក្រោមកំដៅប៉ាំងកាសីចាស់ៗ នៅផ្សារអូរឬស្សី ឆ្ងាញ់អស្ចារ្យ បែកញើស
    ហូរដូចទឹក ជាមួយមិត្តភ័គ្រ៥-៦នាក់ ក្នុងនោះមានតួរកុនជើងចាស់ ព្រួញ-មាស តាឡូតូ និងយាយកៅអែក ផង ។

    នៅប្លក់ខ្ញុំទើបរកឃើញច្បាប់ប្រុសដ៏ល្អមួយ សូមមើលតាម
    http://peehs07.wordpress.com

    • ហនុមាន ថា:

      អរគុណ Peehs07 ដែលបានចូលមកលេង សូមស្វាគមន៍ ! លេងសុទ្ធតែជើងចាស់ហ្មង ហើយមេចបានដឹងថាពួកគាត់ជើងចាស់ ? ព្រោះជើងពួកគាត់បែកស្រការអីហ្នឹង ? 😀

  5. achharia ថា:

    សួស្ដី ហនុមាន
    ខ្ញុំចូលចិត្តសីល្បៈរូបអេឡិកត្រូនិកដែរ ពូកែធ្វើបានប្លែកៗដូច្នេះខ្ញុំមុខតែ
    មកក្រវែលញឹកហើយ ហើយអោយតែត្រូវការគឺយកតែម្តង មិនលូចទេ ហិហិ!

    • ហនុមាន ថា:

      បាទ សួស្តី ឆាយ៉ា

      អត់អីទេ ត្រូវការអី អញ្ជើញយកចុះ ខ្ញុំដាក់សំរាប់អ្នករាល់គ្នាហើយ បាទ !។ អរគុណដែលបានឈ្លាត ចូលមកលេង មិនបាច់សុំទេ យកចុះ 😀

  6. peehs07 ថា:

    អរគុណស្តេច ហនុមាន!

    ខ្ញុំមិនដែលបានស្គាល់ពួកគាត់ទាំងនោះទេ តែមានអ្នកដែលទៅជាមួយ គេ
    ធ្លាប់ស្គាល់ពួកគាត់។
    ចំណែកលោកយាយកែវអ៊ាក ខ្ញុំបានសួរគាត់ថា លោកយាយនៅឯណា?
    គាត់ថា គាត់នៅជាន់ទី៥ ឮគាត់ថាជាន់ទី៥ ខ្ញុំសើច! ចុះគាត់ចុះឡើងយ៉ាងម៉េចទៅ បើជើងគាត់ខ្លីៗចឹង!

    ខ្ញុំបានថតជាមួយតាឡូតូនិងយាយកៅអ៊ាកដែរ តែរូបថតគេដណ្តើមយកអស់
    ប្រហែលជានៅហ្វីលដែរ តែមិនដឹងនៅឯណា ហ្វីលច្រើនពេក…

    នៅប៉សខ្ញុំ ទើបតែបកប្រែឯកសារទំព័រទី២ចប់ សូមជួយត្រួតពិនិត្យមើល
    ហើយជួយកែ?តម្រូវ និងជួយអោយយោបល់ផង។
    សូមអរគុណ!

  7. ហនុមាន ថា:

    អរគុណ Peehs07 បានចូលមកលេងជាញឹកញប់ ។​សូមដាក់លិង អោយខ្ញុំរកអត្ថបទ ផង ខ្ញុំរកអត់ឃើញទេ ហើយដាក់ឈ្មោះខ្លួនផង Peeh អត់ពិរោះទេ ដឹង Peehជាភាសា អងគ្លេស ថាមេចទេ គឺជុះនោម ។

    មិនបាច់ហៅខ្ញុំថា ស្តេច ទេ តែហនុមាន បានហើយ ! អរគុណ !

  8. peehs07 ថា:

    Peehs is stand for Politics, Economics, Education, Health and Security.

    http://peehs07.wordpress.com for document in English.
    Peehs = Peace too.

    http://kapsystem.wordpress.com for document in Khmer.
    KAPS is stand for Khmer Angkor Political System.

    គាត់អាចហៅខ្ញុំថា Kaps ក៏បាន Peehs ក៏បាន។
    អរគុណ!

  9. ហនុមាន ថា:

    អរគុណ ច្រើន KAPS ខ្ញុំ មិនដឹងសោះ ពីមុន ឭ តែ Peehs ស្មានតែចង់និយាយពីបត់ជើងតូច 😀 ខ្ញុំអត់មានការពិសោធន៍រ៉េ ខាង នយោបាយ សន្តិសុខអីនោះ ខ្ញុំច្រើនតែនិយាយត្រង់ ៗ ហើយ អត់មានប្រើកាំភ្លើង អាវុធហត្ថអីទេ ច្រើនតែប្រើដាវ ជួនកាលអត់ផ្លែ ក៏ប្រើបានដែរ ! 😀 អរគុណ ណាស់ បានឈ្លាតចូលមកលេង !

  10. peehs07 ថា:

    តាហនុមាន ទៅមើលស្រីៗម៉ុងហ្គោលលេងសៀក និងមានសត្វចៀមហ៊ាន
    ដើរលើខ្សែរពួរផង ល្អមើលណាស់!

    http://peehs07.wordpress.com

  11. peehs07 ថា:

    បងហនុមាននៅតែពួននៅឡើយទេ!
    សូមប្រញាប់ទៅមើល គេកាត់ទោសព្រះរៀមផងមើល! ហើយសូមជួយអោយ
    យោបល់ផង ខ្ញំអោយរួចហើយ!

    http://kapsystem.wordpress.com

  12. ឆ្ងល់តែបងពូកែកាត់រូបទង់ជាតិ កាត់ទៅជាមានរាងពាក្យ * ខ្មែរ * ឡូយមែន!!!
    តែបងលែងបង្ហាញពីរបៀបធ្វើ ដូចមុន ដែលមានរូបភាពនឹងប្រាប់ប្រើអី្វខ្លះ!!!ហេហេហេហេ,,,,,,,,

    មានពួកម៉ាកខ្មែរនាក់ បានយកវិធីAdobe photoshop CS (version 8.0.1)ពីកុំព្យូទ័រជាជាតិខ្មៅ!!!
    តើបងមានលេខSerialទេ?

  13. ឆ្លល់តែបងពូកែកាត់រូបទង់ជាតិ ទៅជាមានរាងពាក្យ * ខ្មែរ * ឡូយមែន!!
    តែបងលេងដាក់បង្ហាញរូបភាព ដូចមុខពីរបៀបបងប្រើ នឹងលែងពន្យល់ ត្រូវប្រើអីខ្លះ !!

    ហើយ,,, មានបងស្រី​ សុខានាក់ ឃើញរូបបងគូរនៅក្បាលប្លកខ្ញុំស្អាត…..ខ្ញុំបានផ្ញើសារប្រាប់គាត់ដែរ ពីផ្ទះបង តែប្រហែលនៅរវល់ហើយ….ពីអាអ្វីគាត់ចង់បានដាក់នៅក្បាលប្លកគាត់…( http://sokha-ink.blogspot.com/ )
    ចង់ពឹងបងជួយគូរ បងពូកែគូរប្រើជាមួយAdobe Photoshop ហេហេហេហេ!!
    លូវឃើញបងក៏ភ្ជាប់រវល់និងការងារផងដែរ…..

  14. ហនុមាន ថា:

    សួស្តី​ នឹងជំរាបសូរ សុធា

    អរគុណដែលបានជួយផ្សពផ្សាយ( ហា ហា ) មកពីបងមិនដាក់មេរៀនដូចមុនៗនោះ ព្រោះបងស្មានតែអ្នករាល់គ្នាចេះអេ់ហើយ មិនដឹងថាអ្នករាល់គ្នានៅត្រូវការ តែមិនអីទេ បងនឹងដាក់ពេលធ្វើមេរៀនថ្ងៃក្រោយ ។ ចំពោះ (ខ្មែរ) មាន Layers សុធា អាចប្តូរវាបានស្រួលជាងមុនៗ ឆ្ងាយណាស់ ។ ពី ប្អូន សុខា នោះ បងបានឃើញពាក្យគាត់នៅផ្ទះរបស់ប្អូនពីថ្ងៃមុនដែរតើ ហើយបងក៏បានទៅអើតផ្ទះរបស់គាត់ដែរ គាត់អាចទាក់ទងបានតើ ចង់បានយ៉ាងមេចៗនោះ អាចប្រាប់បងបានតើ ប្អូនដឹងថាគាត់ចង់បានយ៉ាងណាដែរ​រ៉ា ?

    អរគុណដែលបានចូលមកលេងជាមួយបង ទោះជារវល់យ៉ាងណា ក៏បងឈ្លាតចូលអើតផ្ទះ ម៉ាដង ពីដងដែរ ។
    ហើយចំពោះលេខ Serials ប្អូនអាចសាកល្បង ជាមួយលេខទាំងនេះមើល៍ បើដើរមិនដើរប្រាប់បង បងនឹងរកជូនថែមទៀត !

    Photoshop CS CD-Key:

    1045-1586-6062-6225-6205-4952

    Serial:

    EWW470R1001999-030-259
    EWW470R1001999-030-259

    Photoshop 8
    serial:EWW470R1001999-030-259

    serial #
    1033-1127-2515-4365-9787-1611

    សូមអោយបានជោគជ័យ នឹងសុខភាពល្អ !

  15. បូរី ថា:

    ខ្ញុំស្រលាញ់រូបមួយនេះមែនទែន។

  16. ហនុមាន ថា:

    ជំរាបសួរ នឹង សួស្តី បូរី
    សូមស្វាគមន៍ មកដល់ទីលំនៅរបស់ខ្ញុំ ។ អាចយកទៅប្រេប្រាស់បានតើ បូរី ។ ដោនឡូតយកប្រើទៅ បើចូលចិត្ត អរគុណដែលឈ្លាត ចូលលេង នឹង​ខ្ញុំ ។ ឭថាចង់បានក្បាលទំព័រ មែនទេ អាចប្រាប់ខ្ញុំថា ចូលចិត្ត វា របៀបណាបានទេ ចាំខ្ញុំនឹងលៃលក ជូន !

  17. បានបងត្រូវហើយ អរគុណ!!គឺលេខនៅលើគេដំបូង!!!

  18. ហនុមាន ថា:

    ប្រសើរណាស់ សុធា បើលេខនោះដើរបាន សំរាប់ប្អូន បងអរជំនួសទៅចុះ ។ អរគុណ ដែលបានឆ្លៀតចូលលេង នឹង ខ្ញុំ ។

  19. សួស្តី! ម្ចាស់ប្លុក
    សុខសប្បាយជាទេ? សូមសរសើរចំពោះអ្នក ដែលបានបង្កើតប្លុក គួរឲ្យជាទី សោមនស្ស និងពិតជាមានប្រយោជន៍ដល់កូនខ្មែរយើងមែន។ សូមសរសើរ។

  20. ហនុមាន ថា:

    ជំរាប សួរ​នឹង សួស្តី ស្រឡាញ់ខ្មែរ

    បាទ ខ្ញុំ សុខ នឹងទុក្ខជាធម្មតារ៉េ អរគុណ ។​ ចុះ ស្រឡាញ់ខ្មែរ វិញ សុខទុក្ខយ៉ាងរ៉ាដែរ ? សូមអរគុណណាស់ ដល់ការ លើកទឹកចិត្ត មកដល់ខ្ញុំជា ម្ចាស់ផ្ទះ ។ បើគ្មាន មិត្តភ័ក្រ ដូច ស្រឡាញ់ខ្មែរ ជួយជ្រូមជ្រែងខ្ញុំរ៉េ ខ្ញុំក៏គ្មានទឹកចិត្ត បង្កើត ប្លក នេះ ដែរ ។ អរគុណច្រើនដែលចំណាយពេលវេលា ឆ្លៀត ចូលលេង​នឹងខ្ញុំ ! ។ អរគុណ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: