កម្ពុជា

កម្ពុជា

ជំរាបសួ នឹងសួស្តី អ្នករាល់គ្នា !

ថ្ងៃនេះ ទំនេរ បន្តិច អត់ការធ្វើក៏សម្រេច យក Photoshop បើកលេង ។​គូសចុះគូសឡើងលិច រូបខាងក្រោមនេះឡើង ហើយក៏បានស្កែនដាក់ក្នុង Photoshop ទៅទុកចែកអ្នករាល់គ្នា ធ្វើដាក់បិទដបប្រហុក កុំអោយ យួន នឹងថៃ​ចេះតែយក ប្រហុកខ្មែរ នឹងរូបខ្មែរ​ដាក់ថា ថា របស់វា ដូចជា ប្រហុកសៀមរាបមានរូបអង្គរវត្តនៅជាប់នឹងដប ក៏ប៉ុន្តែ ផលិតនៅវៀតណាម  ថាមើល៍ត្រូវទេ  អ្នករាល់គ្នា ?

ដូចអ្នករាល់គ្នា ដឹងស្រាប់ហើយ ខ្ញុំមិនមែនជា អ្នកនយោបាយ នយោបបរ កូស្កបាយម៉ាណអីទេ ក៏ប៉ុន្តែ ខ្ញុំមិនចូលចិត្តអ្នកណាគេញប្រវញ្ញន៍ពី ខ្មែរ ប្រទេសខ្មែរ នឹងប្រជាជនខ្មែរ ឡើយ ។

រូបខាងក្រោមនេះមានជា layers អាចយកទៅផ្លាស់ប្តូរបានតាមចិត្ត  តាមថ្លើម តាមចំណង់ចូលចិត្ត របស់ខ្លួន !

សូមអភ័ទោស បើមើល អក្សរ មិនដាច់ មើល៍ម្តងទៀតមើល ដូច កម្ពុជា ទេ ?

កម្ពុជា អូរីហ្ជីន

កម្ពុជា អូរីហ្ជីន

កម្ពុជា

កម្ពុជា

77 Responses to កម្ពុជា

    • ហនុមាន ថា:

      សុំទោស ច័ន្ទរឿន ដែលមិនបានឆ្លើយតបទាន់ពេល ។ អរគុណណាស់ដែលបានអញ្ជើញចូលមកលេង ជាកិត្តយសដល់ផ្ទះរបស់ខ្ញុំហើយ ដែលបាន ច័ន្ទរឿនឈ្លាតឧកាស ចូលមកលេង ៕ អរគុណដល់គារជួយលើកទឹកចិត្ត ដល់ ខ្ញុំ ! ។

    • ហនុមាន ថា:

      សុំទោស មុនីរ័ត្ន ដែលមិនបានឆ្លើយតបទាន់ពេល កាចមែនអីហ្នឹង គ្រាន់តែមើលគួរឲ្យចុកឈាម ហ្នឹងអត់មានវាយ កាប់ ចាក់ ឬ រុក ផង កាចបុិនហ្នឹងហើយ ចុះបើប្រើអំពើ ហឹង្សា មិនដឹងយ៉ាងណា ? 😀 អរគុណដែលបានចូលមកលេង

  1. ម៉ន ថា:

    ថ្ងៃក្រោយ បើខ្ញុំមានសំណាងបានផលិតរបស់អ្វីមួយ សូមបងជួយបោះត្រាអោយផង 😀

    • ហនុមាន ថា:

      សុំទោស ម៉ន ដែលមិនបានឆ្លើយតបទាន់ពេល ។ អូ កុំភ័យគេងតែពីព្រួយទៅ ម៉ន (និយាយលេងទេ) ថ្ងៃណា ក៏បានដែរ អោយតែម៉នបាន ឬ ក៏ចេញរបស់អ្វីំមួយ អាចរកខ្ញុំបានគ្រាប់ពេល វេលា លើកលេងតែខ្ញុំកំពុងដោះទុក្ខសត្វ ! 😀 អរគុណដែលបានចូលមកលេង !

  2. khmerse7en ថា:

    បងហនុមាន ខ្ញុំពិបាកមើលបន្តិច ព្រោះរកអក្សរ​​​​ ក មិនចង់ឃើញ!!

  3. កុលាប ថា:

    បងទំនេរចឹង សូមពឹងបន្តទៀតហើយណា៎ ! ហាសហាហា.. សួមទោស
    កុំប្រកាន់ ព្រោះចង់ចូលរួម បំបាត់ភាពអផ្សុករបស់បងនោះអី !..បានទេ ?

    ចំពោះរូបខាងលើពិតជាល្អណាស់ ! ពិនិត្យយូរទៅទើបដឹងថាៈ តួអក្សរ” ក ”
    ជា៖ ស្រះអាបញ្ច្រាស់ខាងឆ្វេង និងស្រះអាខាងស្តាំ រួមសញ្ញាក្រង៉ក់ដូចជាសក់
    ” ក ” ខាងលើ => ចេញជាអក្សរ ” ក ” មួយយ៉ាងធំក្តោប ” ម្ពុជា ” អោយនៅ
    ចំកណ្តាលច្រឡឹងៗ សង្ហារម្លេះទេហ្ន៎ ! បងពូកែពិតមែន !
    សូមសរសើរត្រង់ៗហ្មង !.. បានចំឡងទុករួចរាល់ល្មម ។ អរគុណ ។
    បែបចូលចិត្តប្រហុកសម្បើមហើយតាមស្មាន ? រៀបរាប់ហ្មឹងៗមែនទេបង ?

    សំណាងល្អជានិច្ចណា៎ បងហនុមាន !
    ដោយរាប់អាន
    ៚៚៚៚៚

    • ហនុមាន ថា:

      សុំទោស កុលាប ដែលមិនបានឆ្លើយតបទាន់ពេល ។ ចូលមកផ្ទះ ខ្ញុំបើកទ្វា ២៤ ម៉ោងតើ ហើយមិនពិបាកចូលរ៉េ ចង់ចូលតាមទ្វា មុខ ទ្វាក្រោយ បង្អួច ក៏បានដែរ ។ ហើយចុះអីក៏ពិពរនា ហូរហា៊រសម្បើមម្លេះ សុទ្ធ តែក្តោប ក្តាប់ ចំកណ្តាលអីផង ឯងឯណេះអានខ្មាស់ខ្លួនឯងតាហ្មង ? 😀 កុលាបគ្រាន់បើចេះយល់ពីរូបភាព គួរសម កុំសសើរខ្ញុំពេក អត់មាននាក់នៅជិតផង តិចលោឡើងឈាម ក្រើតទៅ មិនចេតរ៉យ ហើយទៅអីហ្នឹង ?

      ប្រហុក ខ្មែរសុទ្ធដូចខ្ញុំមាច់ក្នុងអុចហើយ ជួនកាលប្រហុកគេដ៏ទៃប្រើស្លាបព្រា ខ្ញុំអត់ទេ ក្បង់តឹងដៃៗ ម្តង ថានៅម្តុំខ្ញុំ ឡើងហាងលក់ទំនិញខ្លាច អោយតែឃើញខ្ញុំ គេហៅខ្ញុំថា តាប្រហុកៗ រាល់ដងហ្នឹង មិនដឹងមកពីរខ្ញុំញាំប្រហុកច្រើន ឬ ក៏ធុំក្លិន ដូចប្រហុក ? អត់ហ៊ាននៅយូរសួរគេ ខ្លាចប្តីគេចោទឯងថាចង់ញែរប្រពន្ធគេ ត្រូវ មួយដបប្រហុក ! 😀 អរគុណដែលបានចូលមកនលេង

  4. សុវុឌ្ឍី ថា:

    ឡូយហ្មងបង ពិតជាមានគំនិតច្នៃប្រឌិតមែន 😀

  5. Posoky ថា:

    ហើយចុះដាក់ចំរៀង flash នឹងគេធ្វើម្តេចបានទៅ?

    • ហនុមាន ថា:

      សុំទោស សុខី ដែលមិនបានឆ្លើយតបទាន់ពេល ។ ដាក់អី អត់ចេះផងហ្នឹង ខ្ញុំសាកចង់លានភ្នែក ដូចក្តាមហើយ អត់ចេញផង ! អរគុណដែលបានចូលមកលេង​!

  6. sovichet ថា:

    បងម្ចាស់ប្លក់ខ្ញុំមានសំណូមពរ និង យោបល់បន្តិច។ គឺថាម្តេចក៏ អាកន្លែងវាចារមើលអក្សរខ្មែរអត់ត្រូវជើងចឹង! ដូច ចំរៀង ចេញ ច​ំរ​ៀង វិញ?
    ហើយយោបល់គឺថា ពេលបង វ៉ៃ សិុន ចឹង ខុសហើយ ទាល់តែវ៉ៃ ស៊+ិ បានចេញ ស៊ិន។ សូមអរគុណ។

    • ហនុមាន ថា:

      សុំទោស ​វិចិត្រ ដែលមិនបានឆ្លើយតបទាន់ពេល ។ អរគុណ ណាស់ដែលបានជួយកែតម្រូវដល់ខ្ញុំ គួរឲ្យខ្មាស់ណាស់ ភាសា ខ្លួន សសេរ មិនច្បាស់ និយាយមិនច្បាស់ យ៉ាប់ហ្នងខ្ញុំ ! សូមអភ័យទោស ចំពោះការរអាក់រអួល អរគុណដែលបានអញ្ជើញចូលមកលេង ។

  7. មុន្នីរតនាតារា ថា:

    ដូចជាអាក្រក់មើលណាស់ ដូចឈាមស្រោចដី

    • ហនុមាន ថា:

      សុំទោស រតនាតារា ដែលមិនបានឆ្លើយតបទាន់ពេល ។ អរគុណណាស់ដែលបានចូលមកលេង ចុះកម្ពុជាណា ដែលមាន សុខសេរីភាពនោះ ឈាមខ្មែរបីពាន់លាននាក់ជាងស្លាប់ឥតអាសារ នៅមិនដាបដីទៀតអីហ្នឹង ?

  8. achharia ថា:

    ក្បាច់ ​ហនុមាន​ មិនធម្មតាមែន សញ្ញាហ្នឹងមិនស្លូតទេ។

    • ហនុមាន ថា:

      សុំទោស ឆាយ៉ា ដែលមិនបានឆ្លើយតបទាន់ពេល ។ អរគុណដែលបានចូលមកលេង បាទមិនធម្មតាមែនហើយ អត់កាំបិត អត់ពូថៅ ស្លាបព្រា ក៏ចាក់ដែរបាទ ! 😀

    • ហនុមាន ថា:

      សុំទោស វណ្ណ ដែលមិនបានឆ្លើយតបទាន់ពេល ។ ហែស បាត់មុខ បាត់មាត់យូរ ស្មានតែ នារទេសចោលភូមិវើតប្រេសបាត់ហើយ ? អរគុណដែលបានចូលមកលេង អត់កាចទេ ស្លូតដូចតោអាចឹង ! 😀

  9. ដានី ថា:

    រៀនចាកកន្សែង
    http://violetriver.wordpress.com/ ចុចអំពី រៀនចាក់កន្សែង

  10. ហនុមាន ថា:

    សួស្តី នឹង ជំរាប សួរដានី

    អរគុណដែលឈ្លាតបានចូលមកលេង ។ ហើយនឹងបានផ្ជាប់នៅ ការរៀនចាក់កន្សែង !

  11. ណារិទ្ធ ថា:

    សួរស្តីអ្នកទាំងអស់គ្នា ! តើនេះជាការសន្ទនាអ្វីទៅហេតុអ្វី បានជាខ្ញុំឃើញ​សុទ្ធតែពាក្យសុំទោសច្រើនម្លេះ។ តើគំនិតសំខាន់នៃការប្រើប្រាស់វិបសាយ​មួយនេះ ម្ចាស់វិបសាយមានបំណងចង់ផ្សព្វផ្សាយអំពីអ្វីទៅ? តើចង់បង្រួប បង្រួមកូនខ្មែរឲ្យចេះស្រលាញ់ជាតិ មែនទេ? ផ្តល់ឯកសារដែលមានសារ​ប្រយោជន៍សំរាប់ការអភិវឌ្ឍន៍កូនខ្មែរមែនទេ? បើមិនមែនទេ ខ្ញុំប្រហែល ជាត្រូវប្រើពាក្យថាសុំទោសដែរហើយ មានន័យថា នេះជាលើកទី ១ហើយ ដែលខ្ញុំបានចូលរួមក្នុងវិបសាយនេះ ហើយក៏ជាលើកចុងក្រោយដែរ។ ពិព្រោះ ខ្ញុំកើតមកជាអ្នកល្ងង់ ហើយចង់ចូលរួមជាមួយក្រុមអ្នកដែលចែករំលែកនូវ ពត៌មាន ឯកសារ ឬ គំនិតយោបល់មួយចំនួន ដែលមានប្រយោជន៍ទាំងអស់​គ្នាសំរាប់កូនខ្មែរអាចយកទៅប្រើប្រាស់បាន។
    ខ្ញុំសូមសន្យាថាខ្ញុំនឹងចូលមកម្តងទៀតក្នុងពេលណាមួយ ហើយប្រសិនបើ ពេលនោះខ្ញុំឃើញមានអ្វីដែលខ្ញុំបានរៀបរាប់ខាងលើ នោះខ្ញុំនឹងចូលរួម ផ្តល់ពត៌មានដែលខ្ញុំ ទទួលបាន ឬបានដឹង ដល់អ្នកដែលចូលរួមក្នុងនេះ ដើម្បី​ជាគុណប្រយោជន៍សំរាប់កូនខ្មែរជាទីស្រលាញ់រាប់អានរបស់ខ្ញុំទាំងអស់គ្នា។
    សូមអរគុណ

    • ហនុមាន ថា:

      ជំរាប សួរ នឹង សួស្តី ណារិទ្ធ

      ជាបឋមខ្ញុំសូមអរគុណនឹងសូមស្វាគមន៍ ដែលបាន ឈ្លាត ចូលមកលេងនៅប្លករបស់ខ្ញុំ ។ ណារិទ្ធមាន សំណួរ ល្អណាស់ ជាម្ចាស់ប្លក ខ្ញុំគ្មានបំណងចង់ផ្សាយពីអ្វីទេ គឺចង់តែចែកចាយនៅអ្វីដែលខ្ញុំបាន ចេះ នឹង ដឹង ខ្លះៗ ចែកជូន ប្អូន ប្រុស ស្រី ជាជនជាតិខ្មែរ ដែល ស្រឡាញ់ខ្មែរ ដូចជារូបខ្ញុំដែរ ។

      ខ្ញុំបាននិយាយជារឿយៗដែរថា បើអ្វីដែលគេត្រូវការ គេអាចយកទៅប្រើការបាន មិនបាច់សុំអនុញាត្តិពីខ្ញុំទេ ។ ខ្ញុំសូមអញ្ជើញណារិទ្ធចូលលេង នឹងចំណាយពេលខ្លះ សិក្សាពីអ្វីដែលខ្ញុំបានដាក់ក្នុង ប្លក របស់ខ្ញុំ បើណារិទ្ធមានពេលទំនេរ ។

      ខ្ញុំជាកូនខ្មែរម្នាក់ ដែលមកស្នាក់នៅបរទេស ជាង ៣០ឆ្នាំ ​ខ្ញុំសង្តេតឃើញថា ជនជាតិខ្មែរ មិនសូវប្រើពាក្យថា សុំទោសច្រើនទេ តើណារិទ្ធដឹងថាមកពីអ្វីទេ? ខ្ញុំសូមឆ្លើយជំនួសទៅចុះ គឺមកពីមិនចង់សារភាព ថា ខ្លួនបានធ្វើខុស បើសារភាពថាខ្លួនខុសនោះ គេចាត់ទុកខ្លួនគេជាមនុស្សអន់ ទន់ខ្សោយ មែនទេ ?

      ណារិទ្ធជាជនជាតិខ្មែរ ដូចខ្ញុំដែរ បើយើងចេះស្រឡាញ់ជនជាតិយើង បងប្អូនយើង ហើយចេះគោរពគ្នាទៅវិញទៅមក ដោយប្រើពាក្យគួសមដាក់គ្នា នោះគ្រួសារយើង នឹងជាតិយើង ប្រាកដជាមានភាពស្និតស្នាល នឹងស្រឡាញ់គ្នា រាប់អានគ្នា មិនខានមែនទេ ?

      ខ្ញុំសង្ឃឹមថានេះ មិនមែនជា លើកចុងក្រោយ របស់ណារិទ្ធទេ ព្រោះខ្ញុំមិនបានធ្វើអ្វីខុស ព្រោះតែប្រើពាក្យថាសុំទោស នោះទេ មែនទេ ?

      អរគុណ ដែលបានចូលមកលេង ហើយនឹងផ្តល់យោុបល់ដ៏ល្អ សំរាប់យើងរាល់គ្នា ណារិទ្ធអាចចូលមកលេង គ្រប់ពេលវេលា ផ្ទះខ្ញុំនឹងសូមស្វាគមន៍ ដល់ណារិទ្ធ គ្រាប់ពេល ! ។

      សូមអរគុណ

      • ចំរៀង យួនធ្វើបាបខែ្មរ
        យួនធ្វើបាបខែ្មរ គ្មានត្រាប្រណី
        យួនប្លន់យកដី កេរ្ដិ៍ពីដូនតា
        យកដីខែ្មរ ្ ដីជាទីស្នេហា
        វាប្រឹងប្រហារ ខេមរាឲ្យសូន្យ
        សូមខែ្មរទាំងឡាយ ជិតឆ្ងាយកុំភ្លេច
        ចូចាំជានិច្ច កល្បិចយួន
        ក្រោកឡើងកូនខែ្មរ ការពារជាតិខ្លួន
        នាំគ្នាវាយយួន ជាតិចោរឬស្សា
        ប្រវត្ដិសាស្រ្ដ ប្រាប់ច្បាស់ថាខែ្មរ
        ត្រូវយួនបង្វែ ប្រែក្បត់ដូនតា
        ក្បត់ជាតិខ្លួន ជឿយួនបច្ចា
        ក្បត់ជាតិខេមរា ដូនតាសាងទុក
        ព្រៃនគរខ្មែរ គឺជាសាក្សី
        ព្រោះចាញ់កលស្រី ដែលជារណ្នុក
        ឆ្នាំហាសិបបី ជាតិខែ្មរកើតទុក្ខ
        ព្រោះតែរណ្នុក រុកឲ្យខែ្មរបែក។។។
        (បើមិនសមរម្យសូមអភ័យទោសទាន)

    • ហនុមាន ថា:

      ជំរាប សួរ នឹង សួស្តី សុផុន

      សូមស្វាគមន៍ ដែលបានចូលមកលេងផ្ទះរបស់ខ្ញុំ ​ហើយនឹងសូមអរគុណដ័ពន្លឹកដែលបានចងក្រង នៅ កំណាព្យ ដ៍ព្រពៃ សំរាប់អ្នករាល់គ្ន។ សូមអរគុណ ដែលបានចំណាញពេលវេលា ចូល រួមមត្តិ ក្នុង ផ្ទះ របស់ខ្ញុំ ។ សូមអោយបានជួបនៅសំណាង នឹង សុខភាពបរិបូណ៌ ។ សូអរគុណ !

  12. vankhea ថា:

    ពិបាកណាស់រឺបានកើតជាកូនខ្មែរ??? សូមកើតជាខ្មែរកូនតែមួយជាតិនេះរឺ??
    ខ្មែរតែមួយជាតិហាក់ដូចជាអស់សង្ឃឹមលើខ្មែរពេកហើយ ចុះអនាគតកូនចៅអ្នកនៅតែជាខ្មែរទេតើ។ កុំអាល់អស់សង្ឃឹមលើខ្មែរអីអោយតែយើងខំប្រឹងកែតំរូវកូនខ្មែរទាំងអស់គ្នាអោយដើរមករកផ្លូវត្រូវវិញ ដោយឈរលើមូលដ្ឋានអភិវឌ្ឍន៍ដើម្បីកូនខ្មែរទោះជាកើតមកជាខ្មែរមួយជាតិក៏មានន័យដែរ។។។។។

    • ហនុមាន ថា:

      ជំរាប សួរ នឹង សួស្តី វ៉ាន៉ គា

      អរគុណណាស់ដែលបានចូល​មកលេង​នឹងខ្ញុំ ។ វ៉ាន៉គា យល់ច្រឡំហើយ ខ្មែរមួយជាតិ គ្មានបំណងឬក៏មានន័យថា ពិបាក កើតមកជាខ្មែរ ស្អប់ខ្មែរ ឬ ខ្មែរតែជាតិនេះ ឬក៏បង្អាប់បង្អោន ដល់កូនខ្មែរម្នាក់ណាទេ ។

      ខ្មែរមួយជាតិមានន័យថា ខ្ញុំពេញចិត្តដែលបានកើតមកជាកូនខ្មែរ សាសន៍ខ្មែរ ជាតិខ្មែរ បងប្អូនខ្មែរ គោលបំណង ចង់អោយ កូនខ្មែរឯទៀតដឹងពី ជាតិកំណើត ប្រវត្តិសាស្រ្តរបស់ខ្លួន
      ទោះបីជាពួកគេបានទៅរស់នៅដល់កំហែងជើងមេឃណាក៏ដោយ ក៏មិនត្រូវ ចំភ្លេចជាតិកំណើតរបស់ខ្លួនដែរ ដូចរូបខ្ញុំជាដើម ។ យើងមិនអាចឈានទៅមុខបាន បើសិនជាយើងមិនដឹងថាយើងមានការរីកចំរើនដល់កំរិតណា ឬ ក៏ទៅដល់ណា មកពីណាខ្លះនោះទេ ។

      ខ្មែរមួយជាតិមានបំណង នឹងប្រាថ្នា សូមអោយកើតជាតិណាៗ មកជាជាតិខ្មែរដដែល អក្សរសាស្រ្ត សិល្បះ អរិយ្យធម៌ ប្រពៃណី សាសនា ប្រវត្ិ្តសាស្រ្ត របស់ខ្មែរល្បីល្បាញ សុះសាយពេញពីភពលោក ។

      វ៉ាន់គា ថាមើល៍ បើមិនចង់កើតជាជនជាតិខ្មែរ តើខ្ញុំត្រូវកើតជាជាតិអី្វដែរ ? ខ្ញុំសង្ឃឹមថា វ៉ាន់ គា បានយល់ខ្លះៗ ពីគោលបំណង នឹងអត្ថន័យ របស់ ខ្មែរមួយជាតិ ។

      សូមអរគុណដែលបានចំណាយពេលវេលា ចូលមកលេងផ្ទះរបស់ខ្ញុំ បើមានពេលសូមមកលេងទៀត ផ្ទះខ្ញុំបើកទ្វា ជានិច្ច សូមស្វាគមន៍ !

  13. បូរី ថា:

    មួយនេះក៏អស់ស្ទះដែរ! ខ្ញុំចូលចិត្តមែនទែន។

  14. ហនុមាន ថា:

    សូមសា្វគមន៍ នឹង សួស្តី បូរី

    អរគុណដែលបានឈ្លាតចូលមកលេងជាមួយខ្ញុំ ថ្ងៃនេះ ។ ត្រូវការយកប្រើចុះ ខ្ញុំអត់ថាអីរ៉េ ! 😀

  15. ខ្ញុំវិញ បូរីអើយ!! បោះពុម្ព»បិទថាក្រឡេកទៅណាក៏ឃើញ!!!!!!!hehehe

  16. ហនុមាន ថា:

    សុខា

    ខ្ញុំបាន ធ្វើក្បាលទំព័រ សាកមើលអោយសុខា រួចហើយ អាចដោនឡូតវានៅទីនេះ គួរពុំគួរសូមអភ័យទោសព្រោះនៅខ្វះខាត ច្រើន ។

    http://www.4shared.com/file/143019612/c5ccead1/__online.html

  17. ខ្មែរសាមគ្គី ថា:

    យើងកើតមកជាឈាមកម្ពុជាយើងស្រលាញ់ជាតិមាតុភូមិរបស់យើងសំខាន់ជាងអាយុជីវិតកំចាត់ជនឈ្លានពានសៀមចេញពីទឹកដីយើង

  18. ហនុមាន ថា:

    ជំរាបសួរ នឹង សួស្តី ខ្មែរសាមគ្គី

    អរគុណដែលបានឆ្លៀតចូលលេងដល់ផ្ទះ របស់ ខ្ញុំថ្ងៃនេះ ។ ​បាទ ត្រូវហើយ ខ្មែរត្រូវចេះស្រឡាញ់ជាតិ ប្រជាជន មាតុភូមិ កំចាត់ពួកឈ្លានពាន អោយអស់ពីដែនដី កម្ពុជា ។ សង្ខឺមថាថ្ងៃនោះ ហ្នឹងខិតចូលមកដល់ សំរាប់យើងគ្រប់ៗគ្នា ! លុះត្រាតែខ្មែរ ចេះស្រឡាញ់ខ្មែរ រួបរួមសាមគ្គី ទើបយើងបានសំរេច ! ។ អរគុណម្តងទៀត

  19. ឪកូនខែ្មរអើយ កុំភ្លេចទឹកដី
    សូមខែ្មរប្រុសស្រី ឃ្មាតឃ្មីការពារ
    ដីកេរ្ដិ៍មរតក ខែ្មរទាំងអស់គ្នា
    កុំឲ្យពួកមារ វាមកឈ្លានពាន
    ពូជខែ្មរមានសាសន៍ ឃើញច្បាស់ប្អូនបង
    ជាតិខ្មែរមិនឆ្កង មានចិត្ដជាទាន
    រក្សាវប្បធម៌ កូនខែ្មរគ្រប់ប្រាណ
    ពួកចោរសាមាន្យ វាហ្នឹងរាថយ
    ខែ្មរស្រលាញ់ខែ្មរ ប្រែជាប្រយោជន៍
    ខែ្មរមិនអសោចន៍ ខែ្មរមិនចុះខ្សោយ
    កុំជឿបង្វែ ប្រយ័ត្នថ្លោះថ្លូយ
    ជឿតែខ្មែរមួយ ជឿខែ្មរដូចគ្នា
    ខែ្មរចេះជួយខែ្មរ ទើបខែ្មរចំរើន
    ជាតិខែ្មរយើងកើន ទូទាំងកម្ពុជា
    ខែ្មរមិនសាមគ្គី ពិតជាចាញ់មារ
    ខែ្មរជួបវេទនា​​​​​​​​ ដូចសព្វថ្ងៃនេះ
    បើខ្មែរចេះយល់​​​​​​​ ​​ ​​​​​​​​​​​​ ដល់តម្លៃមខ្លួន
    នោះពួកសៀមយួន​ មិនហ៊ានជាន់ជិះ
    សូមខ្មែរគ្រប់រូប ខែ្មរទាំងប្រទេស
    កុំបីប្រហេះ​​ ​ ប្រយ័ត្នបាត់កេរ្ដិ៍
    យើងជាតិខេមរា ដូនតាសាងទុក
    ដីកេរ្ដិ៍ឪពុក ជួយរក្សាថែ
    កុំជឿអ្នកផ្សេង ក្រៅពីជាតិខែ្មរ
    កុំជឿបង្វែ នាំខែ្មរវិនាស
    បើខែ្មរជឿខែ្មរ ខែ្មរពិតគង់្វង់
    ខែ្មរមិនលិចលង់ ខែ្មរមិនព្រាត់ប្រាស់
    បើខ្មែរគ្រប់រូប ខំប្រឹងខ្នែងខ្នះ
    ខែ្មរទាំងក្មេងចាស់ ខែ្មរផុតទម្និញ
    លើទឹកដីខែ្មរ ត្រូវខែ្មររស់នៅ
    មិនម៉ែនសត្រូវ រស់នៅទៅវិញ
    គេមានសិទ្ធិ៍ធំ ដេញខែ្មរឲ្យចេញ
    ខែ្មរសែនទម្និញ រស់ក្រោមអាណា
    ខែ្មរជាម្ចាស់ដី ប្រុសស្រីគ្មានសិទ្ធិ៍
    រស់មានកម្រត់ ជាតិខែ្មរខ្លោចផ្សា
    ឯបរទេស រស់ដោយរដ្ឋា
    ឯជាតិខេមរា រស់គ្មានទីពឹង។។។
    (សូមកើតជាខែ្មរ គ្រប់ៗជាតិតរៀងទៅ)

    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ខែ្មរបានថិតធំ

  20. ហនុមាន ថា:

    ជំរាបសួរ នឹង សួស្តីសាជាថ្មី សុផុន

    កើតមកជាខ្មែរ ពិតជាអស្ចារ្យណាស់ សំរាប់ខ្ញុំ ។​ខ្ញុំសូមអរគុណដែលបានខ្នះខ្នែង ចងក្រង នៅ បទកាព្យ មួយដែលជាទីពេញចិត្ត របស់ខ្ញុំ ។ សូមលោក បានប្រកបទៅដោយ ប្រាជ្ញា ឆ្លាសវៃ ចេះស្រឡាញ់ ជាតិ ខ្លួន រស់នៅជាគំរូ ដល់ ប្អូនៗ គ្រាប់គ្នា ។ សូមថ្លែងអំណរគុណុម្តងទៀត ដល់កិច្ចការ នឹង ការព្យយាមរបស់លោក ដែលបានតែងនៅកំណាព្យមួយដែលមានន័យខ្លឹមសារ ចំពោះ កុលបុត្រ កុលធីតា ខ្មែរ​ទាំងក្រៅ នឹង ក្នុង ប្រទេស ។

    សូមលោកបានជួបនៅក្តី សុខសាន្ត នឹង ភពសំណាងជានិរន្ត៍ ។ សូមអរគុណ

  21. បានទានសូមអរគុណ បងហនុមានដែលបើកឪកាសឲ្យខ្ញុំៗសូមទទួលពរបង
    ហើយសូមជូនពរឲ្យបងសុខភាពល្អមានលុយចាយច្រើនៗហើយចែកខ្ញុំចាយផង
    ទាន ។។។ខ្ញុំមានមោទនភាពណាស់ដែលបានកើតជាកូនខែ្មរ ខ្ញុំសូមអរគុណ
    បុព្វបុរុសខែ្មរយើងដែលលោកបានសាងវប្បធម៌ជាតិខែ្មរ សាងព្រលឹងជាតិខែ្មរ
    សូមអរគុណអ្វីៗគ្រប់យ៉ាងដែលលោកបានធ្វើដើម្បីខែ្មរយើងរហូតដល់សព្វថ្ងៃនេះ
    សូមអរគុណឪពុកមា្ដយខ្ញុំដែលគាត់ឲ្យកម្នើតខ្ញុំ ហើយគាត់បានបង្ហាញពិភព
    លោកដល់ខ្ញុំ ជាពិសេសលោកបានបង្ហាញមោទនភាពជាតិខែ្មរតែម្ដងដែលមាន
    តម្លៃគ្មានអ្វីប្រៀបផ្ទឹមបានឡើយ។។។សូមអរគុណទាន បងហនុមាន ថ្ងៃក្រោយ
    ជួបគ្នាថ្មីទាន។។។

  22. ហនុមាន ថា:

    ជំរាប នឹង សួស្តី សុផុន

    អរគុណជាអន្នែកចំពោះពាក្យពេចដ៏ប្រសើរ ខ្ញុំក៏សូមអរគុណដល់អ្នកមានគុណទាំងឡាយ ដែលបានពលីជិវិត្ត ដើម្បីអោយយើងទាំងអស់មានជីវិត្ត សុខសប្បាយ មកដល់សព្វថ្ងៃនេះ ។ សុផុន សូមកុំប្រើពាក្យថាទាន អី ខ្ញុំមិនមែនជាមន្រ្តី ឬ ក៏ លោកធំមានអំណាចខ្មោចយ៍អីរ៉េ ជាខ្មែរសម័ញ្ញម្នាក់តែប៉ុណ្ណោះ ។

    ខ្ញុំមិនចង់មានលុយច្រើនរ៉េ ដេកមិនលក់ បក់មិនល្ហើយ ខ្លាចគេលួចផង ខ្លាចស្លាប់តៃហោងខានបានចាយលុយផង សុខចិត្តអត់បាន រស់បានយូរ 😀

    ខ្ញុំសូមអរគុណដែលបានឆ្លៀតឧកាស ចូលលេង នឹង សាសង សូមអោយសុផុនបានក្តីសុខ ក្តីចំរើន កុំមានរោគា ចូលមកបៀតបៀនឡើយ ! សូមជួបសំណាងល្អ ! សូមអរគុណ

  23. បាទបងហនុមាន ខ្ញុំសូមអរគុណបងច្រើនដែលបាននែនាំក្នុងការប្រើភាសាខែ្មរ
    យើងខ្ញុំមិនច្បាស់ភាសាខ្លួនឯងប៉ុន្មានទេព្រោះខ្ញុំរៀនចប់ថ្នាក់ទិ៥ទេ។។
    ខ្ញុំសូមជូនកំណាព្យដល់តារាខែ្មរយើងបន្ដិចចោះឬជូនដល់បងហនុមានដែរឬខែ្មរ
    យើងទាំងអស់គ្នាជាការអាន់លេងកែអប់សុក មិនត្រឹមត្រូវយ៉ាងណាខ័ន្ដីផង៕៕៕
    ឪតារាខែ្មរ ប្រែជាធ្លាក់ដី
    នាងជាសត្រី្ដ ដែលត្រូវរងគ្រោះ
    ខំកសាងខ្លួន រហូតមានឈ្មោះ
    តែមិនអាចរស់ ដោយក្ដីថ្លៃថ្នូ
    នាងទូចស៊ុននិច នាងពីលីការណ៍
    គេបាញ់ប្រហារ គ្មានក្ដីអាសូ
    ពៅបញ្ញាពេជ្រ ជារៀងបន្ដ
    តើអ្នកណានោ ចិត្ដសែនឃោឃៅ
    សម្លាប់តារា សម្លាបវប្បធម៌
    ខែ្មរកំពុងក្រ ឈប់សម្លាប់ទៅ
    បើតារារស់ វប្បធម៌គង់នៅ
    ទុកធ្វើជាផ្លូវ បង្ហាញខែ្មរជាតិ
    ពួកអ្នកមានប្រាក់ អ្នកមានស័ក្ដិ៍យស
    កុំបំបាត់ឈ្មោះ វប្បធម៌ខែ្មរទៀត
    កុំសម្លាប់មនុស្ស ដូចជាសត្វធាតុ
    នាងជាមិត្ដញ្ញាតិ ជាតិខែ្មរតែមួយ
    យើងជាជាតិខែ្មរ ជួយថែសម្ប័ត្ដិ
    សូមកុំកម្ចាស់ នាំគ្នាលើកស្ទួយ
    វប្បធម៌ខែ្មរ ជាតិខ្មែរត្រូវព្រួយ
    វប្បធម៌រលួយ ជាតិខែ្មររលាយ៕៕៕
    (សូមអរគុណ)

  24. ហនុមាន ថា:

    ជំរាប សួរ នឹង សួស្តី សុផុន

    អរគុណច្រើនដែលបានចងក្រងជាកាព្យសំរាប់យើងរាល់គ្នា ។ ខ្ញុំមានសេចក្តីពេញចិត្តនឹង កំណាព្យហ្នឹងណាស់ សូមអរគុណ ! បើមានពេល សូមអញ្ជើញមកលេងទៀត ។ សូមអរគុណ

  25. ជំរាបសួរ បងហនុមាន នឹងបងប្អូនជាថ្មីទៀត
    ចំលើយឆ្លើយប្រាប់ រៀបរាប់សេក្ដី
    ជូនខ្មែរប្រុសស្រី ពីដីខេមរា
    កាលពីដើមមក ហៅថាចេនឡា
    សព្វថ្ងៃនេះណា ហៅកម្ពុជា
    នគរហ្វូណន់ ខែ្មរធំក្រៃលេង
    ដែលមានប្រវែង ទាល់ដែនភូម្មា
    ជាតិខែ្មររឹងមាំ ព្រោះសាមគ្គីគ្នា
    ខែ្មរមហិមា រាជាហ្វូណន់
    ប្រវតិ្ដសាស្រ្ដ បានប្រាប់យើងទៀត
    ព្រោះខែ្មរវិវាទ ជាតិខែ្មរចុះអន់
    ខែ្មរមិនសាមគ្គី ត្រូវគេលួចប្លន់
    នគរហ្វូណ​ន់ ចុះអន់រលំ
    នគរហ្វូណន់ នគរចេនឡា
    ដែនដីខេមរា ហៅនគរភ្នំ
    ដីខែ្មរធំធេង ព្រោះខែ្មរជួបជុំ
    ជាតិខែ្មរឧត្ដម សមជាខេមរា៕៕៕
    (សូមអរគុណ)

  26. ហនុមាន ថា:

    ជំរាប សួរ សុផុន

    អរគុណដែលបានអញ្ជើញមកលេងសាជាថ្មីម្តងទៀត ព្រមដោយកំណាព្យដ៏មានន័យខ្លឹមសារ ចំពោះខ្មែរទូទៅ ។ ខ្ញុំសូមអរគុណដែលបានឆ្លៀតពេលវេលា ចងក្រងកំណាព្យនេះឡើង ។ ខ្ញុំចូលចិត្តវាណាស់​អរគុណ ។ សូមសុផុន បានសេចក្តី សុខ ព្រមទាំង សុខភាព បរិបូណ៌ នឹង សំណាងល្អ ! ។ អរគុណ

  27. សួរស្ដី​ បងហនុមាន ខ្ញុំមិនមានកន្លែងទៅមានតែកន្លែងបងមួយប៉ុន្ណឹង
    គ្មានអ្វីក្រៅពីកំណាព្យទេ សូមបងកុំអាលធុញខ្ញុំអ្វីណាបង។។

    ប្រាសាទបាយ័ន មានមន្ដឥតខ្ចោះ
    ឲ្យមនុស្សស្រីប្រុស ចុះចាញ់ជេស្ដា
    អ្នកជាព្រលឹង នៃជាតិខេមរា
    មរតកដូនតា សាងទុកឲ្យខែ្មរ

    អង្គជ័យវរ្ម័ន កាន់ព្រហ្មវិហារ
    នាំកម្ពុជា ឲ្យមហិមាគ្រប់គ្រាថិតថេរ៍
    ទ្រង់សាងប្រាសាទ ទុកធ្វើជាកេរ្ដិ៍
    ទុកឲ្យជាតិខែ្មរ មិនប្រែក្រលាស់

    បាយ័នតូចធំ ខែ្មរកុំវង្វេង
    ចេះស្គាល់ខ្លួនឯង ស្គាល់ខ្លួនឲ្យច្បាស់
    ខែ្មរអើយៗខែ្មរ ដីខែ្មរល្អណាស់
    យើងខែ្មរត្រូវចេះ ការពារទឹកដី

    សូមយើងជាខ្មែរ នាំគ្នាក្រោកឈរ
    ការពារអង្គរ ជាតិខែ្មរប្រុសស្រី
    ខ្មែរអើយសូមជួយ ដេញចោរចង្រៃ
    ដេញចោរយួនថៃ ផុតពីដីខែ្មរ៕៕៕
    សូមអរគុណ

  28. ហនុមាន ថា:

    ជំរាប សួរ សុផុន

    អត់មានធុញរ៉េ រិតតែអរថែមទៀតផង អរគុណច្រើនដែលបានចំណាយពេលវេលា តាក់តែងនៅកំណាព្យល្អៗ សំរាប់ផ្ទះ របស់ ខ្ញុំ ។ សូមអរគុណច្រើនចំពោះ ការស្នេហាអក្សរសាស្រ្តរបស់ខ្មែរ យើង !។ សូមសុផុន ប្រកបដោយ សុភមង្គល គ្រប់ប្រការ ។ បើគ្មានកន្លែងដើរលេង ផ្ទះខ្ញុំនេះ បើកទ្វា ២៥ ម៉ោងរាល់ថ្ងៃ ! 😀 អរគុណ

  29. កុលាប ថា:

    .
    សួស្តី បងប្រុសហនុមាន !

    ផ្ទះបង « បើកទ្វារ ២៥ ម៉ោងរាល់ថ្ងៃ ! »?????..
    ចេះតែប្រូហ្មង បាន មួយម៉ោងទៀតពីណា មក ? អស់សំណើចមែន ។ 😀

    សុខសប្បាយជាទេ ? ជិតបានឈប់សំរាកហើយ មានគំរោងទៅណាដែរ ?
    គិតធ្វើអ្វីញ៉ាំទៅ ក្នុងបុណ្យណូអែលខាងមុខ និងថ្ងៃឆ្លងឆ្នាំ ?

    មកសួរសុខទុក្ខ ក្រែងភ្លេច !.. ជំរាបលា !.. សុខសប្បាយណាបងប្រុស ។
    ផ្តាំមួយកុំញ៉ាំច្រើនពេក ប្រយ័ត្ន កាម៉ាប់ !!!.ហាសហាហា… 😀

    កុលាប
    .

  30. ហនុមាន ថា:

    ជំរាប សួរ នឹង សួស្តី កុលាប

    ភ្លេច? អត់រ៉េ ភ្លេចឯណា ចាំបានដូចម៉ាសីុនcopyអាចឹង អោយតែអ្នកចូលលេងផ្ទះហនុមាន ចាំតាំងអស់ ចាំតាំងពីទីកន្លែង រស់នៅ មុខម៉ាត់ ស្លៀកខោត្រនាប់ពណ៌អី អាវត្រនាប់ពណ៌អី ចាំអាតាំងហ្មត់ហ្នឹង ! 😀 អរគុណដែលបានចូលមកជូនពរ ហើយសួរសុខទុក្ខ ។

    ញាំច្រើន ? ហនុមាន មិនមែនកូនជ្រូកឯណា ! បើកាម៉ាប់ ហោះមេចរួចទៅ? ហនុមាន ត្រូវទៅណាមកណា ត្រុយៗ ចុះបើកាម៉ាប់ ដំណើរការអត់លឿនរ៉េ ! 😀

    បែបអត់ទៅណារ៉េ មើលទៅ នៅក្បែភូមិវើតប្រេស ហើយមើលទៅ ចាំមើលកូនចៀម ឬ ពពែមែ ដាច់យៃ ចាប់ លៃលកតាហ្មង ! 😀

    អរគុណ សូមបានក្តីសុខ សប្បាយ កុំភ្លេច កូនចៅ ក្រែងសប្បាយពេក បាត់កូនចៅអស់ !

  31. សុផុន ថា:

    ជំរាបសួរ​ បងហនុមាន ម្ដងទៀត
    ហើយសូមជូនម្ហូបដើមឲ្យបងទទួលទានមិនផ្លាស់ម្ហូបទេបង

    ថ្ងៃអស្ដង្គត់​ រលត់សូសែង
    នាភ្នំបាខែង ដែនដីសួគ៌ា
    មានអ្នកទេសចរណ៍ ប្រទេសនានា
    មកកម្ពុជា ដើម្បីទស្សនា

    សូមយើងជាខែ្មរ ជួយថែសម្ប័ត្ដិ
    នាំគ្នាប្រយ័ត្ន សម្ប័ត្ដិខេមរា
    នេះជាមរតក កេរ្ដិ៍ពីដូនតា
    យើងជាខេមរា រក្សាវប្បធម៌

    ប្រាសាទអង្គរ មានឈ្មោះល្បាញល្បី
    នៅលើលោកីយ៍ ដីខែ្មរបវរ
    ខ្ញុំស្រលាញ់ណាស់ ពូជខែ្មរអង្គរ
    ពាន់ជាតិមិនផ្ដូ សូមកើតជាខែ្មរ

    ខែ្មរអើយៗខែ្មរ សូមភ្ញាក់រលឹក
    ហៅជាពន្លឹក នឹកកុំកែប្រែ
    មោទនភាពណាស់ បានកើតជាខែ្មរ
    មឺនពាន់ឆ្នាំខែ ស្នេហ៍តែខែ្មរមួយ។។។
    សូមឲ្យបងហនុមានសុខភាពល្អ។។
    ហើយរឿងសំខាន់បើបងចាយលុយមិនអស់
    កុំភ្លេចឲ្យខ្ញុំៗកំពុងក្រ។។។សូមអរគុណ។។

  32. ហនុមាន ថា:

    ជំរាប សុផុន

    អរគុណច្រើនហើយដែលបានឧស្សាហ៍ ចូលលេងនៅផ្ទះ របស់ខ្ញុំ ព្រមទាំងនាំមកនៅម្ហូមសំរាប់វីញាណ្ណ ដល់ពួកយើងរាល់គ្នា ។ ហេស មានដល់លុយចាយមិនអស់ ឯណា បើចាយមិនអស់នោះខ្ញុំមិននៅអង្គយ ចាំមើលបងប្អូនរួមជាតិ កំសត់ ក្ររ៉េ ប្រុយដល់ស្រុកខ្មែរព្រាត ចែកចាយព្រោង បែក បបូរម៉ាត់ ខ្ចាយទឹកម៉ាត់ព្រោងហើយ ! 😀

    អរគុណសាជាថ្មី ដែលចំណាយពេលវេលា ចូលលេង នឹង​សាងនៅ កាព្យដ៏ល្អៗ ចែកចាយជូនខ្ញុំព្រមទាំង បងប្អូនទាំងអស់ ។ សូមអោយ សុផុន មានសេចក្តី សុខសប្បាយ គ្មានការនៀយណាយ សប្បាយតកូនតចៅណាសុផុនណា ! ។ អរគុណ

  33. សុផុន ខែ្មរ ថា:

    ជំរាបសួរ បងហនុមាន
    ខ្ញុំចង់ឲ្យបងប្រាប់វិធីយករូបថតដាក់ជា លោកូ ដូចដែលបងដាក់រូបហនុមាន
    ហ្នឹងគេធ្វើម្ដេចទៅបង ​ខ្ញុំទើបចេះលេង កុំព្យូទ័រ តិចៗទេបងជួយប្រាប់ផង
    បងកុំថាខ្ញុំល្ងង់ណា ខ្ញុំសូមទទួលស្គាល់ខ្លួនឯងថាខ្ញុំពិតជាល្ងង់ម៉ែន។។។
    សូមបងទុកជាមុន។។ប្រាប់ជាភាសាខែ្មរយើងណាបង ព្រោះភាសាខែ្មរយើង
    ខ្ញុំចេះតិចៗបង បើអង្លេសវិញខ្ញុំអត់ចេះបន្ដិចសោះ

  34. ហនុមាន ថា:

    ជំរាប សួរ នឹង សួរស្តី សុផុន

    ខ្ញុំមិនដែលមើលងាយមិត្តភ័ក្រថាល្ងង់ ឬ មិនឆ្លាតអីរ៉េ សុផុន សូមកុំមានប្រសាសន៍ បែបហ្នឹង ព្រោះយើងត្រូវចេះគោរពគ្នាទៅវិញទៅមក ទោះបីជាគ្នាចេះឬមិនចេះ មិនត្រូវដាក់គ្នា ឬ បន្ទាបគ្នារ៉េ ។ អរគុណដែលបានចូលលេងម្តងទៀត ។ ខ្ញុំមិនដែលកើតមកចេះតាហ្មងនោះរ៉េ គឺរៀនពីគេពីឯងដែរហ្នឹងណា
    បើសុផុនបានក្លាយជាសមាជិក របស់វើតប្រេស សុផុនអាចអញ្ជើញទៅ ក៏ប៉ុន្តែ ត្រូវមានរូបណាដែលសុផុន ចង់ដាក់ធ្វើជា ក្រាវើថរ របស់សុផុន( ដូចខ្ញុំ ៗ មាន រូបហនុមាន)

    ១ គណនីរបស់ខ្ញុំ
    ២ កែប្រែ ពត៌មានផ្ទាល់ខ្លួន
    ៣ ក្រាវើថរ របស់ខ្ញុុំ ( នៅខាងស្តាំ )
    ៤ រួចមកអាចចុចជ្រើសរើស(ផ្លាស់ប្តូរ ក្រាវើថរ របស់អ្នក )

    បើជាភាសាអងគ្លេស សូមអញ្ជើញទៅ (បើបានក្លាយជាសមាជិកហើយ បើមិនទាន់ sign up បាន )

    http://wordpress.com
    myblog
    Icon
    BlogPicture/Icon
    Choose File
    Upload Image

    សង្ឃឹមថាអាចជួយសម្រួលបាន ។ សូមសំណាងល្អ ប្រាប់ខ្ញុំផង ថា កើត ឬ មិនកើត ។ អរគុណ

  35. សុផុន ខែ្មរ ថា:

    ជំរាបសួរ​​ បងហនុមាន ធ្វើមិនកើតទេបង។។

    ឪហនុមាន ក្លាហ៊ានជានជ័យ
    លើភពផែនដី លើក្រុងលុងកា
    អ្នកច្បាំងទាំងឡាយ តែងតែដឹងថា
    ហនុមានអស្ចារ្យ ក្លៀវក្លាស្វាហាប់

    ច្បាំងឈ្នះសត្រូវ គ្រប់ទីកន្លែង
    អ្នកផងកោដក្រែង មិនហានចាក់កាប់
    មានពលរាប់មឺន នៅក្រោមបង្គាប់
    ហនុមានធ្លាប់ ជួយនាងសេដា

    ធ្លាប់ជួយព្រះរាម ច្បាំងឈ្នះពិភេច
    ហនុមានជើងឯង ពូកែខ្លាំងក្លា
    កំពូលអ្នកច្បាំង ក្នុងរាមាយណា
    សូមជួយខេមរា ប្រហារសត្រូវ

    សូមហនុមាន ការពារជាតិខែ្មរ
    ដីចំកាស្រែ ខែ្មរឲ្យគង់នៅ
    ខែ្មរស្រលាញ់ខែ្មរ សាមគ្គីគ្នាទៅ
    កុំឲ្យសត្រូវ វាមកឈ្លានពាន៕៕៕

    សូមបងសុខភាពល្អ
    សូមអរគុណ

  36. ហនុមាន ថា:

    ជំរាប សួរ នឹង សួស្តី សុផុន

    សូមអរគុណដ័ជ្រះជ្រៅ ចំពោះ កំណាព្យដ៏មានខ្លឹមសារអំពី ហនុមាន សូមអរគុណច្រើន ! ។ ហើយយ៉ាងមេចបានធ្វើមិនកើត? អាចប្រាប់ខ្ញុំបានរ៉េ ? ប្រាប់ផ្ទះដល់ខ្ញុំ អាចអោយខ្ញុំចូលមើលផងបានរ៉េ?

    សុផុនពិតជាមានទេព្យកុសល ខាងតាក់តែងកំណាព្យខ្លឹងណាស់ សូមអរគុណដែលខឹតខំព្យាយាម ចូលលេង នឹង សសេរក្នុងផ្ទះរបស់ខ្ញុំ ។ សូមអោយសុផុនបានប្រកបតែសេចក្តីសុខ សេចក្តីសប្បាយ គ្រប់ពេលេវលា ! អរគុណសាជាថ្មីម្តងទៀត !

  37. សុផុន ខែ្មរ ថា:

    ជំរាបសួរ បងហនុមាន ខ្ញុំសូមជូនកំណាព្យដែលទាក់ទងហ្នឹងសុរាបន្ដិចបង
    ព្រោះសព្វថ្ងៃឃើញកូនខែ្មរយើងតូចៗចេះផឹកសុរាអស់ទៅហើយបងខ្ញុំមានការ
    បារម្ភណ៍ដូចជាសង្គមជាតិយើងទាំងមូលតែម្ដង៕៕៕

    ការផឹកសុរា កុំយល់ថាល្អ
    ផឹកហើយនាំក្រ មកឲ្យគ្រួសា
    មិនត្រឹមតែខ្លួន ដល់ជាតិផងណា
    មនុស្សអស់ខ្លឹមសា ព្រោះសុរាធាតុ

    បើជនខែ្មរយើង ទម្នើងមិនយល់
    នាំជាតិអម្ពល់ យល់តែវិវាទ
    បំផ្លាញគ្រួសា បំផ្លាញទាំងជាតិ
    ឈានដល់ពិឃាត ទាំងជាតិទាំងខ្លួន

    តាមទូរទស្សន៍ ហ្នឹងតាមកាសែត
    បង្ហាញក្រលេត ជូនដល់បងប្អូន
    ស្រាគ្រប់យីហោ ភូតភរជាក្បួន
    ឲ្យខ្មែរលង់ខ្លួន ភ្លេចអស់ស្មារតី

    ការផឹកសុរា អស់កេរ្ដិ៍អស់ខ្មាស់
    អស់ដីអស់ផ្ទះ អស់គោក្របី
    អស់កិត្ដិយស់ កេរ្ដិ៍ឈ្មោះអប្រីយ៍
    រីជនប្រុសស្រី គេមិនសេពគប់

    ការផឹកសុរា បំផ្លាញសុខភាព
    បញ្ញាចុះទៀប ប្រៀបដូចជាយប់
    គិតអ្វីមិនចេញ ឈឺមិនឈរឈប់
    អ្នកផងក៏ស្អប់ គ្រប់ពេលវេលា

    ខួក្បាលខែ្មរពុល ដោយធាតុគ្រឿងញៀន
    ហានឈ្លោះបំពាន ហានកាប់ចាក់គ្នា
    ខួក្បាលចុះខ្សោយ ឲ្យជាតិវេទនា
    នាំជាតិកម្ពុជា ដល់គ្រាអវសាន្ដ

    បើស្រលាញ់ខែ្មរ សូមប្រែគំនឹត
    ចូខែ្មរចេះគិត ជនខែ្មរគ្រប់ប្រាណ
    ខែ្មរឈប់ផឹកស្រា ទើបជាតិខែ្មរបាន
    ជាតិខែ្មរសុខសាន្ដ ថ្កើងថ្កានឧត្ដម

    អបាយមុខ ឲ្យទុក្ខក្រៃលេង
    ឲ្យមនុស្សវង្វេង ខ្វះភាពសមរំ
    ឲ្យមនុស្សកោងកាច លេងស្គាល់ចាស់ទុំ
    ផ្ដាំខែ្មរតូចធំ កុំលង់គ្រឿងញៀន។។។

  38. ហនុមាន ថា:

    ជំរាប សួរ សុផុន

    បងសូមអរគុណច្រើន ដល់ការខិតខំរបស់ប្អូន ដែលបានឆ្លៀតពេលវេលា និពន្ធកាព្យ ដាក់េជូនមិត្តយើងទាំងអស់គ្នា ។ កំណាព្យនេះមានន័យណាស់ សំរាប់កូនខ្មែរទូទៅ បង សូមអរគុណ ដល់សន្តានចិត្តដ៏ល្អរបស់ប្អូន សំរាប់យើងរាល់គ្នា ! ។ សូមអោយប្អូនប្រកបដោយ សេចក្តី សុខ សេចក្តី សប្បាយ ក្នុងពិធី បុណ្យណូអែល នេះ ! ។ សូមអរគុណ ដែលបានឧស្សារហ៏ ចូលលេង !

  39. សុផុនខែ្មរ ថា:

    សួរ​ស្តីឆ្នាំថ្មី ប្រពៃណីខ្មែរ បងហុមាន ខ្ញុំសុផុនខែ្មរ តើបងសុខសប្បាយជាទេ
    សម្រាប់ខ្ញុំសុខសប្បាយជាទេបង ខ្ញុំសូមផ្ញើកំណាព្យឆ្នាំថ្មីបន្ទិច៕៕៕

    ចូលដល់ឆ្នាំថ្មី ប្រុសស្រីរីករាយ
    គ្រប់គ្នាសប្បាយ ប្រពៃណីខែ្មរ
    ទំនៀមបូរាណ នាំគ្នាជួយថែ
    ទុកធ្វើជាកេរ្តិ៏ ដល់ខែ្មរជាន់ក្រោយ

    ឆ្នាំនេះឆ្នាំខ្លា ខេមរាត្រូវដឹង
    កុំផឹកស្រវឹង ខ្មោចនឹងសែបសោយ
    ទប់ចិត្តទប់កាយ ចូកុំបន្តោយ
    ប្រយ័ត្នស្តាយក្រោយ លុះខ្លួនពិការ

    ពាក្យថាសុរា ប្រែថាវិនាស
    ព្រះពុទ្ធបានត្រាស់ កុំផឹកឡើយណា
    សីលខទីប្រាំ ឈ្មោះថាសុរា
    ផឹកហើយមរណា ខែ្មរត្រូវវៀចាក

    ច្បាប់ចារាចរណ៏ នាំគ្នាគោរព
    ភ្លើងខៀវភ្លើងស្ទប់ មានឆ្មាំចាំផាក
    បែឆ្វេងបែស្តាំ ឈប់កុំអាលចាក
    សូមកុំចង់សាក់ ហ្នឹងមច្ចុរាជ

    គោរពសិទ្ធិគ្នា លើដងវិថិ
    សូមជនប្រុសស្រី កុំប្រើអំណាច
    យើងមនុស្សដូចគ្នា មិនមែនបីសាច
    គ្រប់គ្នាចេះខ្លាច អាចរស់បានយូរ

    រដ្ឋាភិបាល បានប្រកាសប្រាប់
    ឧ្យគោរពច្បាប់ បងប្អូនគិតគូ
    រដ្ឋរាស្រ្តគោរព ធ្វើជាគំរូ
    រាស្រ្តរដ្ឋរស់ធូ បើគោរពច្បាប់

    បើកបរយានយន្ត គ្មានពន់គ្មានដា
    នាំឧ្យរដ្ឋា គាត់ចង់តែចាប់
    បើកគ្មានវិន័យ នាំខ្លួនងាយស្លាប់
    បើកគោរពច្បាប់ មិនស្លាប់មិនឈឺ។។។
    ​​​​​​​​​​​​​​​​​​
    សូមអរគុណ។។

  40. ហនុមាន ថា:

    ជំារប សួរ សុផុន នឹង សួស្តីឆ្នាំថ្មី !

    អរគុណជាអនេក ដែលបានចំណាយពេលវេលា ជូនកំណាព្យដល់យើងទាំងអស់គ្នា ។ សុខទុក្ខយ៉ាងណាដែរ បាត់មុខបាត់មាត់យូរ សុខសប្បាយជារ៉េ ? សូមសុផុន ប្រកបទៅដោយពុទ្ធពរទាំងប្រាំប្រការ កុំអោយមាននឹងបានស្គាល់នៅសេចក្តី សៅហ្មង ទុក្ខវេទនា នាឆ្នាំថ្មីនេះឡើយ ! អរគុណ សាជាថ្មី !

  41. អនាមិក ថា:

    សួរស្តីបងហនុមានខ្ញុំគ្មាន កុំព្យូទ័រ ហើយខ្ញុំរវល់​ច្រើនពេច គ្មានពេលចូលមកជួប
    បងហនុមាន ចាំខ្ញុំមាន computer ហើយចាំជួបគ្មាឧ្យបានច្រើន។។។

    • ហនុមាន ថា:

      ជំរាប សូរ នឹង សូមស្វាគមន៍ អនាមិក

      សូមថ្លែងអំណរគុណ ដែល បានរសាត់ ចូលមកដល់ផ្ទះ របស់ខ្ញុំ អត់អីរ៉េ ចាំថ្ងៃណា ក៏បានដែរ ។ ខ្ញុំ មិនទៅណា នៅទីនេះ ហើយ ។ អរគុណ ដែលបានឆ្លៀត ចូលលេង ! សូមសំណាងល្អ !

  42. សុផុន ខែ្មរ ថា:

    សួស្ដីបងហនុមាន នៅស្រុកបងក្ដៅទេបាទ
    ស្រុកខ្្ញុំក្ដៅណាស់ ខ្ញុំនៅបន្ទាយមានជ័យ
    ខ្ញុំមានកុំព្យូទ័រហើយ អស់ជាងមួយលាន។។។
    ខ្ញុំគ្មានអ្វីច្រើនទេ សូមជូនចំរៀងមួយបទអានលេង។។
    តែចំរៀងនេះកូនកាត់ខ្មែរឡាវ ។។។

    បងគឹតហត់ចៅ ម៉ែសាវវៀងច័ន
    ធីសងហៅណ័ន ខើយមីម៉ៃទី
    បងកម្ពុជា ខឹតហត់ខុនឌី
    ដាំងសាយវ៉ាលី សឿមយោងសងហៅ

    បាវកម្ពុជា នឹកគ្រាថ្នាក់ថ្នម
    នឹកគ្រាខើយហម ដុមដមកែមចៅ
    ឪមេកងអើយ មឺនីងៀបងៅ
    ដូចបងបាត់ពៅ រស់នៅឯកា

    វៀងច័នវៀងចិត្ដ អាណិតបងផង
    អាយខឹតហត់ណង់ ស្ទើប្រេះឧរ៉ា
    បងនៅភ្នំពេញ​ ហ្វៅខយកានដា
    ខយចៅក័បម៉ា បុប្ផាវៀងច័ន

    ហ្វាកម៉ែណាមខង បកណងហៃហ៊ូ
    អាយយាំងខយយ៊ូ ខយចៅធុកវ៉ាន
    ប្រាប់ថាភ្នំពេញ នៅស្នេហ៏វៀងច័ន
    ហៃសងហៅណ័ន មករួមស្នេហា។។។
    សូមអរគុណ។។។

  43. ពូជខែ្មរ ថា:

    ជំរាបសួរបងហនុមាន សុខស៊ីបាយទេបង
    សូមផ្ញើកំណាព្យជូនបងនឹងអ្នកទាំងអស់គ្នា

    ខ្ញុំសូមគោរព ជាតិខែ្មរនៃខ្ញុំ
    ក្មេងចាស់តូចធំ ទូទាំងកម្ពុជា
    កុំជឿបរទេស នាំខែ្មរវេទនា
    ព្រោះជឿបច្ចា ខេមរាលង់លិច

    ស្រលាញ់សាម្គី មូលមីជាតិខែ្មរ
    ជួយរក្សាថែ អង្គរជាពេជ្រ
    បើយើងជឿគេ ជាតិខែ្មរខ្ទាំខ្ទេច
    ចូចាំកុំភ្លេច កល្បិចខ្មាំង

    ខ្មែរត្រូវជឿខែ្មរ កុំបែខ្នងដាក់
    យើងកុំថ្នាំងថ្នាក់ សាម្គីកម្លាំង
    ខែ្មរចាប់ដៃគ្នា នោះទើបខែ្មរខ្លាំង
    រយពាន់ចោរខ្មាំង ខែ្មរបំបាក់បាន់

    យើងជាកូនខែ្មរ ត្រូវតែគិតគូ
    ខែ្មរចេះតស៊ូ ទើបខែ្មរថ្កើនថ្កាន
    នាំគ្នាក្រោកឡើង ជាតិខែ្មរគ្រប់ប្រាណ
    ដេញចោរសាមាន្យ ជាតិចោរឬស្យា

    ឈ្លោះគ្មានប្រយោជន៍ អសោចពេកក្រៃ
    ខែ្មរអស់តម្លៃ គួអនិច្ចា
    យើងខែ្មរដូចគ្នា ពុំម៉ែននរណា
    ឈប់វាយប្រហារ ឈប់ឈ្លោះគ្នាទៅ

    ស្រលាញ់ជាតិខ្លួន តាមក្បួនដូនតា
    យើងជាខេមរា ឈប់ដើរខុសផ្លូវ
    ឈាមខែ្មរដូចគ្នា មិនម៉ែនសត្រូវ
    សូមដើរតាមផ្លូវ ព្រះពុទ្ធជាម្ចាស់

    មេត្ដាខន្ដី ប្រុសស្រីចូស្ដាប់
    ត្រាស់ទុកជាច្បាប់ បង្ហាញយ៉ាងច្បាស់
    សូមយើងជាខែ្មរ ទាំងក្មេងទាំងចាស់
    បដិបត្ដិតាមព្រះ សមណគោត្ដម

    សម្មាទិដ្ឋិ ខែ្មរដើរផ្លូវល្អ
    ជាតិយើងឈប់ក្រ ខែ្មររីកធាត់ធំ
    ខែ្មរស្រលាញ់ខែ្មរ ទើបខែ្មរសុខុម
    អ្នកតូចអ្នកធំ សុខដុមរមនា

    មិច្ឆាទិដ្ឋិ កុំដើរផ្លូវខុស
    នាំឪ្យមានទោស ដល់ជាតិកម្ពុជា
    កុំធ្វើអាក្រក់ ហេតុកើតវេរា
    កើតក្ដីវេទនា ដល់ខែ្មរបួរី

    សម្មាសង្កប្បះ គិតត្រូវធ្វើត្រូវ
    ឈប់ដើរខុសផ្លូវ ជាតិខែ្មរប្រុសស្រី
    ស្គាល់ខុសស្គាល់ត្រូវ កុំធ្វើព្រៃផ្សៃ
    កាន់ធម៌ខន្ដី ជួបក្ដីសុខអើយ។
    ​​​​​​​​​​
    សូមអរគុណ។។ជួបគ្នាពេលក្រោម។។។

  44. ពូជខែ្មរ ថា:

    6:25

    ស្រណោះដីខែ្មរ​ ដីកេរដូនតា
    សព្វថ្ងៃរដ្ឋា ប្រគល់ឲ្យយួន
    ក្បត់ជាតិខេមរា​ ដូនតានៃខ្លួន
    លើកដីឲ្យយួន ក្បត់ជាតិសាសនា

    រាស្រ្ដខែ្មរលំ​បាក តោកយាក់មកយូរ
    ខំប្រឹងតស៊ូ ជាមួយបច្វា
    ឯអ្នកដឹកនាំ ប្រែក្បត់ដូនតា
    ជាតិខែ្មរខ្លោចផ្សា បច្ចាយកដី

    តើដល់ពេលណា រដ្ឋាជាខែ្មរ
    ស្រលាញ់ស្រុកស្រែ បងប្អូនប្រុសស្រី
    រាស្រ្ដខែ្មរទាំងអស់ បាត់ប៉ង់ទឹកដី
    សែនឈឺចាប់ក្រៃ រស់រងទឹកភ្នែក

    តើមាននរណា អាចជួយខែ្មរបាន
    ជនខែ្មរគ្រប់ប្រាណ កំពុងលង្វេក
    រដ្ឋមិនមើលរាស្រ្ដ ជួបក្ដីសង្វេក
    រាស្ដ្រខែ្មរយំយ៉ែក ទឹកភ្នែកជាឈាម

    រដ្ឋរស់សប្បាយ រីករាយទ្រព្យធន
    រាស្រ្ដខែ្មរទុក្ខធ្ងន់​​​​ រស់ក្រោមគម្រាម
    យកដីកេរខែ្មរ ឲ្យពួកយួនសៀ​ម
    ខែ្មរជនរួមឈាម សែនកាប់សម្លាប់

    ប្រជាជាតិខែ្មរ ពុកម៉ែទាំងអស់
    សែនមិនស្រណោះ បញ្ជាឲ្យ​ចាប់
    ខំមកភ្នំពេញ ដើម្បីមកប្រាប់
    មកហើយសែនចាប់ យកទៅដាក់គុក

    អ្នកក្រគ្មានច្បាប់ សែនចាប់ដាក់ខ្នោះ
    អ្នកដែលជំទាស់ មិនម៉ែនឪពុក
    សែនរស់សប្បាយ គិតតែសោយសុខ
    បាត់ដីបាត់ស្រុក សែនមិនឈឺក្បាល។។។

  45. ហនុមាន ថា:

    ជំរាប សួរ សុផុន (ពូជខ្មែរ)

    ដែលបានព្យាយាម ពេលវេលា សសេរ កំណាព្យជូន មិត្តយើងទាំងអស់គ្នា ។​អរគុណ ចំពោះ ការខិតខំ តែងទៅលើពាក្យពេច ដ៏មានខ្លឹមសារ ។​អរគុណសាជាថ្មី ដែលបាន ចូលលេង នឹង​ចំណាំយពេលវេលា

  46. ពូជខែ្មរ ថា:

    ជំរាបសួរបងហនុមាន​ បងសុខសប្បាយជាទេ
    ឯខ្ញុំវិញសុខសប្បាយជាធម្មតាទេ

    ប្រាសាទអង្គរ បវរក្រៃលេង
    ខែ្មរទាំងចាស់ក្មេង ជួយថែរក្សា
    ព្រោះជាសម្ប័តិ នៃជាតិខេមរា
    កុំឲ្យបច្ចា លួចយកកូនចៅ

    ប្រាសាទបាយ័ន មានមន្ដឥតខ្ចោះ
    ប្រាងមានសម្រស់ ញញឹមក្រឡៅ
    បង្ហាញជាតិខែ្មរ ជាអ្នកមានផៅ
    មិនម៉ែនល្ងង់ខ្លៅ ដើរលួចគេឯង

    ប្រាងព្រះវិហារ​ នភាបាំងបាត់
    លើភ្នំសែនស្ងាត់ រស់ក្រោមភ្លើងផ្សែង
    យើងជាតិខែ្មរ ត្រូវចេះហួងហែង
    សម្ប័តិ្ដខ្លួនឯង កុំឲ្យបាត់បង់

    បា្រងបន្ទាយស្រី ស្នាដៃនារី
    ល្អស្រស់សោភី ខែ្មរអ្នកសាងសង់
    ថានារីខែ្មរ ល្អស្រស់ផូរផង់
    ធ្វើឲ្យកន្លង់ តាមក្រេបលំអង

    ប្រាងបឹងមាលា សោភាគួរគន់
    មាលាមានមន្ដ គួរគន់កន្លង
    សួមខែ្មរទាំងឡាយ ការពារប្អូនបង
    កុំធ្វើចិត្ដឆ្គង មិនស្គាល់ជាតិសាស្រ្ដ

    ប្រាសាទបាខែង សូសែងបំភ្លឺ
    ឈ្មោះល្បីរន្ទឺ ខ្ចខ្ចាយពេញពាស់
    ទាក់ទាញទេសចរណ៍ ឲ្យមកដេរដាស
    ឲ្យគេស្គាល់ច្បាស់ ជាតិសាស្រ្ដកម្ពជា

    ប្រាសាទស្ដក់កក់ បោកបក់ហៅខែ្មរ
    ជួយរក្សាថែ កួនខែ្មរ​គ្រប់គ្នា
    សព្វថ្ងៃប្រឹងរស់ រស់ដោយវេទនា
    ត្រូវពួកបច្ចា ​វាមកឈ្លានពាន

    បាសាទតាមាន់ ហ្នឹងតាក្របី
    តាំងលើបូរី ដីខែ្មរបួរាណ
    តែសព្វថ្ងៃនេះ ពួកចោរសាមាន្យ
    វាមកឈ្លានពាន ចង់បានទ្រព្យខែ្មរ

    បា្រងប្រាសាទខែ្មរ មានរាប់មិនអស់
    ខ្ញុំរាប់ទ្រួសៗ បើខុសជួយកែ
    ប្រាសាទនៅបាន ត្រូវអាស្រ័យខែ្មរ
    ចេះរក្សាថែ ខែ្មរកុំបន្ដោយ

    ប្រវត្ដិសាស្រ្ដ ប្រាប់ច្បាស់មកហើយ
    ព្រោះខែ្មរកន្ទើយ ទើបខែ្មរចុះខ្សោយ
    ចួភ្ញាក់ថ្ងៃនេះ កុំចាំពេលក្រោយ
    ខ្មោចនឹងសេពសោយ​ បើខែ្មរប្រមាថ

    សព្វថ្ងៃសត្រូវ ចែចូវមិនឈប់
    ទាំងថ្ងៃទាំងយប់ ព្រោះពួកវាឆ្លាត
    បើខែ្មរនៅល្ងង់ នោះពិតជាខាត
    បាត់បា្រងប្រាសាទ បាត់ទាំងពួជខែ្មរ។។។

  47. ហនុមាន ថា:

    ជំរាប សួរ ពូជខ្មែរ
    បាត់មុខយូរ យ៉ាងណាយ៉ាងណី ហើយហ្នឹង ? អរគុណច្រើន ដែលបានចងក្រង កំណាព្យដ៏មានន័យខ្លឹមសារ នឹង ចំណាយពេលវេលា ច្រើន! ។ សូមអរគុណសាជាថ្មី ចំពោះ សន្តានចិត្ត សប្បុរសធម៌ របស់ពូជខ្មែរ (សុផុន)

  48. ពូជខែ្មរ ថា:

    ជំរាបសួរបង​ ហនុមានសុខសប្បាយជាទេបង។។
    សូមជូនកំណាព្យអានលេងពេលទំនេបង។។។។

    បងប្អូនកូនខែ្មរ អ្នករើសសំរាម
    រាល់ខែខួបឆ្នាំ មិនថាថ្ងៃយប់
    ខំរើសរាល់ថ្ងៃ ហូបចុកមិនគ្រប់
    មិនដែលហ៊ានឈប់ ក្រពះគម្រាម

    តើអ្នកណាទៅ មើលឃើញបញ្ហា
    ឃើញភាពខ្លោចផ្សា នៃជនរួមឈាម
    ទោះដឹងគ្រោះថ្នាក់ ក៏នៅព្យាយាម
    ក្រពះគម្រាម មិនអាចឈប់បាន

    ខែ្មរត្រូវខ្លោចចិត្ដ អាណិតឈាមខ្លួន
    គ្មានអ្នកថែធួន​ គ្មានញ្ញាតិសន្ដាន
    រស់លើសំរាម គ្មានលំនៅឋាន
    តើខែ្មរគ្រប់ប្រាណ អ្នកគិតយ៉ាងណា

    ថ្ងៃនេះសំរាម ដាំដុះជាភ្នំ
    កូនខែ្មរតូចធំ រស់រងទុក្ខា
    សូមជួយខែ្មរផង មន្ដ្រីឧក់ញ៉ា
    ជួយយកអាសា ដល់ខេមរារាស្រ្ដ

    កុំរស់ម្នាក់ឯង ក្រែងជាតិយើងស្លាប់
    បើជាតិយើងអាប់ យើងមិនអាចឈ្នះ
    បើខែ្មររឹងមាំ យើងមិនវិនាស់
    យើងអាចវាយឈ្នះ ខ្មាំងគ្រប់ទិសទី។។។។

    សុខសប្បាយបង អរគុណ។។

    • ហនុមាន ថា:

      ជំរាប សួរ ពូជខ្មែរ
      អរគុណជាពន្លឹកដែលបានចំណាយពេលវេលា ចូលមកលេង នឹង កំណាព្យ ដែលប្អូនបានជូនដល់ពួកយើងទាំងអស់គ្នា ។ បងមានក្តីរីករាយណាស់ដែលប្អូនបាន ចំណាយពេលវេលានេះ តាក់តែងជា កំណាព្យសំរាប់យើងជាកូនខ្មែរទាំងអស់ ។ អរគុណច្រើន

  49. ពូជខែ្មរ ថា:

    ជំរាបសួរបងហនុមានខ្ញុំកំណាព្យមួយទៀត
    ឃើញគេយកស្រ្ដីខែ្មរយើងដែលអាក្រាតកាយមកដាក់ក្នុងផ្ទះមិត្ដលាភ
    តែខ្ញុំដូចជាមានអារម្ភណ៍ថាមិនសមរំគឺខ្ញុំមិនចង់ឃើញស្រ្ដីខែ្មរធ្វើបែបនឹង។។។

    ឪនារីខែ្មរ ឥឡូវប្រែក្លាយ

    ខុសពីដើមឆ្ងាយ តាមstyle euro

    សេរីភាពខ្លាំង ភ្លេចភាពថ្លៃថ្នូ

    ខែ្មរពូជអង្គរ ផ្លាស់ផ្ដូគំនឹត

    ប្រើសេរីភាព ត្រូវជា្របវប្បធម៌

    ខែ្មរយើងដែលល្អ គាប់បីប្រព្រឹត្ដ

    មុនហ្នឹងធ្វើអ្វី ត្រូវចេះរិះគឹត

    កុំបីប្រព្រឹត្ដ តាមតែចិត្ដចង់

    ខ្ញុំបាទសូមទោស មិនបន្ទោសទេ

    តែខ្ញុំជាខែ្មរ បារម្ភណ៍ប្អូនបង

    ខ្លាចក្រែងរូបនាង កើតក្ដីសៅហ្មង

    សង្គមជាតិផង គេជេរប្រាមាថ

    ប្រពៃណីខែ្មរ មានជាហែហួ

    មានភាពថ្លៃថ្នូ មានភាពល្អស្អាត

    សូមរក្សាទុក កុំចង់ថតស្រាត

    កុំចង់អាក្រាត នាំលក់កេរខ្មែរ។។។

    ខ្ញុំបាទសូមទោសបើវាជាការរំលោភសិទ្ធិបុគ្គល់។។។។

    • ហនុមាន ថា:

      ជំរាប សួរ ពូជខ្មែរ
      អរគុណច្រើនណាស់ ដែលមាន ចិត្តសប្បុរសធម៌ តែងនៅកំណាព្យល្អ ជូនដល់ ពួកយើងទាំងអស់គ្នា ។ បាទ វាជាការអាមាស់ណាស់ ដែលពួកគេបានយក រូបស្រ្តីខ្មែរទៅធ្វើយ៉ាងហ្នឹង ។ ខ្មែរជាជណ នឹង ប្រទេសមួយដែលល្បី ខាងទ្រធ្យសម្បត្តិ កេរ៍អាករ មិនមែនខាងស្រ្តីអាក្រាត ដូចជាប្រទេស ដ៍ទៃឯណា ។ អរគុណច្រើន ដែលបានចូលលេង ជាញឹកញាប់ ។

  50. ពូជខែ្មរ ថា:

    ហ៊ុនសែនហ៊ុនយួន ​ ភ្លេចខ្លួនជាខែ្មរ
    អន់ជាងសត្វឆ្ដែ វាតែងស្គាល់ម្ចាស់
    នេះខ្លួនជាមនុស្ស ប្រែជាភ្លេចផ្ទះ
    ធ្វើខ្ញុំកញ្ជះ ចោរយួនដាក់ថ្លៃ

    ជិះជាន់ប្រជា ឲ្យវេទនាខ្លាំង
    ឯសត្រូវខ្មាំង សែនខំថ្នមបី
    រីឯជាតិខែ្មរ សែនមិនប្រណី
    ជិះជាន់យកដី ជូនឲ្យនាយទុន

    សែនអភិវឍ្ឍន៍ ទាត់រាស្រ្ដយកដី
    ជាតិខែ្មរប្រុសស្រី សែនមិនស្គាល់គុណ
    ជាតិខែ្មរដូចគ្នា សែនមិនរែកពុន់
    បើជានាយទុន សែនប្រឹងការពារ

    ឧក់ញ៉ាមន្រ្ដី មានដីពេញពាស់
    ឯប្រជារាស្រ្ដ ជួបតែវេទនា
    រស់រងទឹកភ្នែក សង្វែកសោកា
    ប្រជាខ្លោច​ផ្សា ឧក់ញ៉ាញញឹម

    សម័យអភិវឍ្ឍន៍ ខែ្មរត្រួវព្រាត់ប្រាស់
    អស់ដីអស់ផ្ទះ​​ អស់ក្ដីសង្ឃឹម
    រស់ក្រោមភ្លើងផ្សែង ក្រោមភ្លៀងរលឹម
    គ្មានក្ដីសង្ឃឹម នៅក្នុងជីវិត

    ចិនយួនកូរ៉េ សែនសញ្ញេឲ្យ
    ដីគ្រប់ជ្រុងជ្រោយ សែនឲ្យមិនគិត
    ប្រើភាពហឹង្សា សែនមិនអាណិត
    នេះជារឿងពិត ក្នុងសង្គមខែ្មរ

    ខ្មែរលើខែ្មរក្រោម ខែ្មរខមតែមួយ
    បងប្អូនទុក្ខព្រួយ មិនដែលបានល្ហែ
    សែនយកដីផ្ទះ​ យកទាំងដីស្រែ
    ធ្វើបាបជាតិខែ្មរ បម្រើឆ្កែយួន។។។។

    សូមកើតជាជាតិខែ្មរគ្រប់ៗជាតិ។។
    សួមអរគុណអ្នកស្រលាញ់ខែ្មរទាំងអស់។។

    ពូជខែ្មរ

    September 25, 2010 at 4:03 pm
    ព្រមដែនព្រមដី​ ហ៊ុនសែនគុស់វាស់
    អ្នកណាជំទាស់ នោះពិតជាស្លាប់
    អ្នកហ៊ានតវ៉ា សែនបញ្ជាចាប់
    សែនបាញ់សម្លាប់ ទុកដីឲ្យយួន

    អាញ់សែនសូមផ្ដាំ ដល់អស់ពួកខែ្មរ
    ឯងកុំពូកែ ប្រយ័ត្នបាត់ខ្លួន
    បើខ្មែរចង់រស់ ត្រូវបម្រើយួន
    ទើបបានរួចខ្លួន ដូចអាញ់ហ៊ុនសែន

    យួននៅគ្រប់ភូមិ ក្នុងទឹកដីខែ្មរ
    ក្រុងចំការស្រែ យួននៅពេញណែន
    ខ្វាក់បើកឲ្យយួន ចួលរាប់លានសែន
    តាំងពីព្រមដែន ទូទាំអធានី

    ចំណែចរាស្រ្ដខែ្មរ សែនកាប់សម្លាប់
    ឈាមខែ្មរឈឺចាប់ នៅគ្រប់ទិសទី
    រស់លើដីខ្លួន ត្រួវយួ​នញាំញី
    រស់គ្មានអីស៊ី យួនរស់សប្បាយ

    ប្រជាតវ៉ា សែនថាពួកក្បត់
    ឯងទៅឲ្យផុត ងងទៅឲ្យឆ្ងាយ
    ពួកឯងជាខែ្មរ​ មិនម៉ែនបាវដាយ
    យួនគឺជាម្ដាយ នៃអាញ់ហ៊ុនសែន

    ដីព្រៃដីភ្នំ តូចធំទាំងអស់
    គ្មានទីចន្លោះ ដីនៅក្នុងplan
    ឲ្យចិនឲ្យយួន សែនមិនកោដក្រែង
    យករស់ម្នាក់ឯង ឲ្យខែ្មរស្លាប់អស់

    តម្បន់ក្រហម នឹងសំបុកចាប់
    សែនវាយធ្វើបាប សែនមិនស្រណោះ
    បងប្អូនតវ៉ា ចាប់ទៅដាក់ខ្នោះ
    ខែ្មរទាំងស្រីប្រុស សែនវាយប្រហារ

    ពួកអាជ្ញាថោក នាំគ្នាវាយដំ
    ទាំងទាត់ធាក់ច្រំ ជាតិខែ្មរខ្លោចផ្សា
    បងប្អូនជាតិខែ្មរ រស់ក្រោមផ្ដាច់ការ
    គួរអនិច្ចា នោខេមរារាស្រ្ដ

    វត្ថុស័កសិទ្ច ក្នុងសកលលោក
    សួមជួយបក់បោក ឲ្យខែ្មរបានឈ្នះ
    សួមជួយកម្ចាត់ ពួកខ្មាំងមានះ
    ឲ្យខែ្មរបានឈ្នះ ពួកខ្មាំងសត្រូវ

    បងប្អូនជាតិខែ្មរ ត្រូវស្នេហាជាតិ
    កុំភ្លេចល្បិចស្នៀត នៃពួកយួនឌូវ
    រាប់ពានឆ្នាំហើយ ខែ្មរដើរខុសផ្លូវ
    ព្រោះជឿសត្រូវ ខែ្មរអស់ទឹកដី

    នាពេលសព្វថ្ងៃ ទាំងថៃទាំងយួន
    ចូលមកជាក្បួន ខែ្មរត្រួវព្រួយភ័យ
    បើខែ្មរមិនគិត មិនយូរអស់ដី
    ជាតិខែ្មរប្រុសស្រី នឹងក្លាយជាចាម

    គ្មានទីជំរក សោយសោកមិនឈប់
    ទៅណាគេស្អប់ ទឹកភ្នែករហាម
    ទៅពឹងសៀមយួន ដូចចូលរូងក្ដាម
    ទឹកភ្នែករហាម មិនដូចផ្ទះខ្លួន។។
    ​​
    ​​​សួមជួនបងហនុមាន ហ្នឹងអ្នកអានទាំងអស់សូមអរគុណ។
    ​​

    • ហនុមាន ថា:

      ជំរាប សួរ ពូជខ្មែរ
      សុខសប្បាយជារ៉េ ? បាត់មុខបាត់មាត់យូរ ។​អរគុណដែលបានឆ្លៀតឧកាស ពី ការរៀនសូត្រ ចូលលេង ថ្ងៃនេះ ។ សូមអរគុណច្រើន ដល់ កំណាព្យ ដែលពូជខ្មែរបានចងក្រង ជូនដល់ពួកយើងរួមគ្នា ។ អោយតែមកលេងម្តងៗ ពូជខ្មែរតែងតែនាំមកនៅកំណាព្យ ពិរោះ ហើយ មានន័យ សំរាប់យើងជាខ្មែរ គ្រប់គ្នា ចំពោះ កិច្ចការទាំងនេះ ខ្ញុំ សូមអរគុណ ! សូមអោយបានសេចក្តី សុខ !

ទំលាក់ មួយចំលើយតប ទៅ ហនុមាន បោះ​បង់​ការ​ឆ្លើយ​តប