នឹកគ្រប់វេលា

ថ្ងៃ   ខែ ឆ្នាំ កន្លងទៅយ៉ាងឆាប់រហ័ស ២៥ឆ្នាំ ហាក់បី ដូចជានៅថ្មីៗពីថ្ងៃមុន ។ ធម្មជាតិរុះរ៉ោយ ប្រែពណ៌មិនអាក់ខាន ខ្លួនប្រាណ ទ្រុឌទ្រោមបន្តិចម្តងៗ មិនខុសពីស្លឹកឈើដែលកំពុងតែជ្រុុះពីមែកមួយសន្លឹកម្តងៗដោយឥតមានធុញទ្រាន់។

ក្រោយពីបាន បញ្ចប់ការសិក្សាមក យើងទាំងពីរក៏បានបែកគ្នាទៅទីក្រុងដោយខ្លួនៗ ។​ យូរៗម្តងយើងបាន ទៅលេងនឹងគ្នា ជួនកាលនៅទីក្រុងខ្ញុំ ជួនកាលនៅទីក្រុងរបស់នាង ។ ​ពេលពួកយើងជួបគ្នាម្តងៗ ដូចក្របីឃើញចេកអាចឹង រត់រកគ្នាដោយគ្មានការអៀនខ្មាស់ ។

អនុស្សាវរិយ៍ ទាំងប៉ុន្មាន កាលពីយើងនៅរៀនមហាវិទ្យាល័យជាមួយគ្នា ហាក់បីដូចជានៅថ្មី ៗ ។ ពួកយើងមិនដែលធ្វើអ្វីឲ្យខុសពីទំនាមទំលាប់ប្រពៃណីរបស់ខ្មែរឡើយ ។ តែក្រុមគ្រួសារយើងទាំងពីរ មានឋានះខុសគ្នា អ្នកប្រហែលជាដឹងហើយថា ខ្មែរយើងយ៉ាងណានោះចំពោះវណ្ណះ នឹងឋានះ របស់ក្រុមគ្រួសារ ក្នុងសម័យរបស់អាត្មានិយមជំនាន់ ចាស់គំរិល បុរំបុរាណរបស់ខ្មែរ។ បើគ្រួសារយើងក្រ យើងមិនត្រូវស្រឡាញ់ឬក៏និយាយរកកូនគេអ្នកមានទេ ។

សម័យអាប៊ូឡូ(Apollo)ឡើងឋានព្រះច័ន្ទហើយ មិនដឹងចាំប្រកាន់នៅឋានះ​បុណ្យស័ក្ខ ខ្មោចយ៍អីទៀតទេ យ៉ាប់ហ្មង ខ្មែរ មួយចំនួន ! ។ ប៉ុន្មានឆ្នាំក្រោយមក ខ្ញុំបានទទួលដំណឹងមួយ ហាក់បីដូចជាត្រូវមួយដាវចំបេះដូងស្ទើក័្យយមរណា ។ អ្វីៗ ដែលកើតមានឡើង ក្នុងកំឡុងដែលខ្ញុំទៅរៀននៅខាងក្រៅ ខ្ញុំមិនអាចកែប្រែបាន អ្វីដែលកើតឡើងហើយ មិនអាច លុបចេញវិញបានទេ ហាក់បីដូចជាក្រដាសសរមួយសន្លឹកដែលប្រឡាក់ទៅដោយទឹកខ្មៅ តែប្រឡាក់ហើយពិបាកនឹងធ្វើយ៉ាងណា ឲ្យបានដូចភាពដើមវិញណាស់។

អ្នកណាថាមនុស្សប្រុសមិនចេះយំនោះ ? ទឹកភ្នែកជាឧសថសំរាប់ព្យបាលរបួសបេះដូង របស់មនុស្សលោក។ ខ្សឹកខ្សួល អួលដើមករ រកនិយាយមិនរួច អ្វីៗហាក់បីដូចជានៅឆ្ងាយណាស់ ចាប់មិនដល់ ខ្វាល់ឧរ៉ា ស្ទើប្រេះទ្រូង ក្ស័យមរណា ផុតសង្ខាពីធរណី ! ។

ទីបញ្ចប់ខ្ញំមានតែពាក្យថាសូមស្មាលា លែងចង់ដឹង ចង់ឭ ចង់ឃើញ មានតែសេចក្តីប្រាថ្នា ជួនពរដល់ពួកគេឲ្យមានសុភមង្គល វិបុលសុខគ្រប់ជាតិៗ​កុំឲ្យពួកគេទាំងពីរ មានការពិសោធន៍ នឹងតាមចងពរចងកម្មដល់ព្រលឹងវិញ្ញាណរបស់ខ្ញុំ ហើយក៏មិនចង់ឲ្យពួកគេក្លាយធ្លាក់ដូចជារូបខ្ញុំ ឡើយ ។

ស្តាយ ស្រណោះ នឹក អាលៃ តែមិនដឹងធ្វើយ៉ាងម្តេចព្រោះនេះជាព្រហ្មលិខិតបានចារ លើជីវិត្ត របស់ មនុស្សយើងម្នាក់ៗ ។ ប្រហែលជាជាតិមុន ធ្វើបុណ្យមិនបានដល់ បានជាផលបុណ្យកុសល មិនផ្តល់អោយជាតិនេះ ! ។

យ៉ាងមេចដែរជក់អានមែនទេ ? 😀

រូបខាងក្រោមនេះជា Photoshop Layer អ្នកអាចដោនឡូត យកទៅកែឆ្នៃយ៉ាងណាៗ ស្រេចតែ ចិត្តចុះ ខ្ញុំជូនដល់អ្នករាល់គ្នា ហើយ បើប្រើការបានប្រើចុះ ។ នេះជាមេរៀនហើយ​ តែគ្រាន់តែខ្ញុំធ្វើជូនស្រាប់ សំរាប់អ្នករាល់គ្នា ។ នៅប្លក មិត្តយើងឯទៀត ពួកគាត់ មាន​ពតរមាន ផ្សេងៗ ចំណែក ខ្ញុំមាន មេរៀនខាង Photoshop ដែលអ្នកអាចយកទៅលេង ឬក៏រៀនបាន  គ្មានអ្វីគួឲ្យអស្ចារ្យទេ គ្រាន់តែចេះតិចតួចចែកគ្នារៀននោះ យើងរៀនពីគ្នាទៅវិញទៅមក តាមតែកំណត់ពេលវេលា នឹងកាលះទេសះ កំណត់អោយ ។ សូមអញ្ជើញរីករាយ នឹង មេរៀនថ្មី !

ក្រោយពីបានស្រាវជ្រាវ រាវច្របាច់ ផ្ញិចចង់ដាច់ខ្យល់មកទើប ខ្ញុំយល់ថាមិនអាចដាក់ចំរៀងបានទេ ទាល់តែខ្ញុំ upgrade wordpress  ហើយបង់លុយបន្ថែម តែមិនអីទេ អ្នកទាំងអស់អាចស្តាប់បាននៅ ខាងក្រោមស្តាំដៃ ដោយមិនបាច់​ចាំបង់លុយកាក់ប្រាក់កាស​អីទេ ។​ សុំទោសចំពោះការរអាក់រអួល !

នឹកគ្រប់វេលា

នឹកគ្រប់វេលា


Advertisements

19 Responses to នឹកគ្រប់វេលា

  1. ម៉ន ថា:

    ថាអាជ្រូកខ្ញុំទៅវាពិបាក ចុះល្បងឯង សង្ហាម្លឹងហើយ នៅតែយ៉ាប់ជាងខ្ញុំទៅទៀត ។ សុំទោសបង ខ្ញុំនិយាយលេងទេ ។ ខ្ញុំមិនដែលបានជួប ប្រទះនឹងស្នេហា ប្រកាន់ឋានៈ វណ្ណៈ អីនោះទេ ។ ទោះជាអីចឹងក៏ដោយ ក៏វិបត្តិស្នេហានៅតែមានមិនខ្វះ ការឈឺចាប់ ប្រទល់មុខនឹងភាពវិនាស ក្បត់បំពាន ល្បិចស្នេហ៍ ធ្វើអោយខ្ញុំឈប់ជឿលើអ្វីៗទាំងអស់ ។ ក្រោយមកខ្ញុំបានតាំងចិត្តសាជាថ្មី ឈប់ខ្លាច ឈប់បិទបាំងសេរីភាពខ្លួនឯង ផ្តល់កម្លាំងចិត្ត និងបើកឧកាសអោយជីវិត្ត មានភាពរីករាយ សាជាថ្មីម្តងទៀត ។ និយាយទៅ គឺមកតែពីយើងទាំងពីរនាក់ រវល់តែនាំលោកគ្រូថាំងចេង ទៅចម្លងធម៌ហ្នឹងណា បានជាអ្វីៗត្រូវបានប្តូរផ្លាស់ទាំងអស់ ។ សូមជូនពរ អោយបងបានជួបប្រទះ តែសេចក្តីល្អ សេចក្តីសុខ រៀងរហូត ។

  2. កេសី ថា:

    ចុះអ្វីដែលមានរៀបរាប់ខាងលើនេះ ជាភាគមួយក្នុងរឿងភាគជីវិតរបស់ល្បងឯង​មែន? កំពុងតែអានស្លុងអារម្មណ៍ផង ស្រាប់តែចេញ “យ៉ាងម៉េច អានជក់មែន​ទេ?” ណាណីវិញ ។ យ៉ាប់មែនល្បងឯង ។ មើលប្រយ័ត្នប្រយែងក្រែងអង្គុយ​ធា្លក់ក្នុងចានបង្គន់ទៀតទៅ :D:D:D:D

  3. achharia ថា:

    លើក្រោយៗ មុននឹងមកចាប់ជាតិកើតជាថ្មី អានលិខិតព្រះព្រហ្មណ៍
    អោយច្បាស់សិន ចំណាយពេលអោយយូររើសយកឆាកជីវិតណាដែល
    មានតែសេចក្តីសុខនិងសប្បាយបានហើយ ។
    ព្រហ្មណ៍លិខិតជាអ្វី ?

  4. ហនុមាន ថា:

    សួស្តី នឹងជំរាបសួរ ម៉ន កេសី ( ហេស មកជួនគ្នាតាហ្មង! ) នឹងឆាយ៉ា !

    អរគុណណាស់ដែលបានឈ្លាតចូលមកលេងនឹងបញ្ចេញនៅការលើកទឹកចិត្ត នឹងក្តីអាណិតអាសូរដល់រូបខ្ញុំ ចំពោះអំពើល្អរបស់អ្នករាល់គ្នា ខ្ញុំសូមថ្លែងអំណរគុណ ។

    ម៉ន

    អរគុណណាស់ ម៉ន វិចាររបស់ម៉នត្រឹមត្រូវណាស់ អ្វីដែលកើតមានហើយត្រូវតែបំភ្លេច ចោល ហើយត្រូវតែបោះជំហានទៅមុខ ទោះជាមានឧបសគ្គរារាំងយ៉ាងណាក៏ដោយ ក៏ត្រូវតែពុះពារ ដើម្បីជិវិត្ត របស់ខ្លួនយើងម្នាក់ៗ ។ ចាត់ទុកថាអ្វីៗដែលកើតមានឡើងជាមេរៀន សំរាប់ជីវិត្ត មនុស្សយើងម្នាក់ៗ យើងនឹងខិតខំរៀនពីកំហុសខ្លួនយើង ឲ្យបានក្លាយជាមនុស្សល្អមួយរូប សំរាប់ជាគំរូ ជាឧទាហរណ៍ដល់ប្អូនៗជំនាន់ក្រោយ។

    ស្រឡាញ់ ស្អប់ ជាធម្មជាតិ របស់មនុស្ស បំភ្លេចណាស់ នឹកណាស់ ស្អប់ណាស់ ស្រឡាញ់ណាស់ កាត់ចិត្ត កាត់ថ្លើម សង្ឃឹមតែសេចក្តីសុខ សេចក្តីសប្បាយ ប្រថ្នាកុំឲ្យមានកម្មមានពារ តាមចងដល់ ខ្ញុំ ដល់នាង នឹងដល់អ្នករាល់គ្នា ដែលមាន វិប្បដិសារិយ៍ ដូចជារូបខ្ញុំ ពីថ្ងៃនេះតទៅ ។

    ខ្ញុំសព្វថ្ងៃ មិនគិតទេ អតិតកាលដែលកន្លងហួសទៅ ខិតខំកសាងខ្លួនឲ្យក្លាយជាមនុស្សល្អ មួយរូបហ្នឹងគេ គិតតែសប្យាយនឹងជីវិត្ត ក្រុមគ្រួសារ មិត្តភ័ក្រ ដែលជួយទ្រាំទ្រដល់រូបខ្ញុំ ។ ជីវិត្ត មនុស្សយើង មិនទៀងទេ ថ្ងៃនេះ យើងសប្បាយ ថ្ងៃស្អែក មិនដឹងយ៉ាងណា ហើយក៏គ្មានពេលបារម្ភពីថ្ងៃស្អែកដែរ ថ្ងៃស្អែក ថ្ងៃថ្មី ! ។

    កេសី
    អរគុណហើយ បាន ឈ្លាត ចូលមកលេងព្រមទាំង បានអាននៅឆាកខ្លះៗក្នុងប្រវត្តិរបស់ហនុមាន ។​ បាទ រឿងនោះជារឿងពិត របស់ខ្ញុំមែន តែរឿងដែលកន្លងហួសទៅជាង ២៥ ឆ្នាំផ្លាយជាងហើយ ។​ បើយកទៅថតជាខ្សែភាពយន្ត ប្រហែលជា យាយចាស់ៗ យំស្លាប់ហើយមើលទៅ ព្រោះគាត់អាណិត ហនុមាន ឬក៏ស្តាយដល់ចៅស្រីៗរបស់គាត់មិនដឺង 😀 សព្វថ្ងៃ ប្រយ៏ត្នណាស់ ពេលចូលបង្គន់ម្តងៗសុទ្ធតែដោះអាវ ដោះខោប្រយួរនឹងទ្វា ខ្លាចធ្លាក់ចូលចានបង្គន់ ប្រលាក់ខោអាវពិបាក ជិះបើុសទៅផ្ទះទៀត ! 😀

    ឆាយ៉ា
    អរគុណដែលបានផ្ជាប់នៅលីង (link) ទៅផ្ទះមួយទៀតរបស់ឆាយ៉ា ព្រមទាំងផ្ជាប់នៅព្រហ្មណ៍លិខិតជាអ្វី ? ជូនខ្ញុំ ។អរគុណ ។ ចាំកើតជាតិក្រោយខ្ញុំយកវាទៅអានឲ្យបានលំអិត មុនហ្នឹងកើត ទុកដូចជាផ្លង់ផ្ទះ(House’s Plan Blueprint)តែម្តង!
    កើតជាកូនអ្នកណា មានឬក្រ ចិត្តល្អ ឬអាក្រក់ សំបូរស្នេហ៍ ឬ អភ័ព្វ សង្ហា ឬ អត់ បើមានសង្សារ មាន ប៉ន្មាន បើមានប្រពន្ធ មានប៉ុន្មាន ខ្ញុំនឹងមើលឲ្យស្រេច មុននឹងកើត 😀 ។

    អរគុណដល់អ្នករាល់គ្នា ដែលបានឈ្លាតពេលវេលាដ៏មានតម្លៃ ចូលមកនិយាយលេង នៅផ្ទះរបស់ខ្ញុំ សូមអ្នករាល់គ្នា ប្រកបដោយ ក្តី សុខសប្បាយ សុខភាពបរិបូណ៍ ប្រាជ្ញា វាងវៃ កុំបិខានឡើយ ! ។ អរគុណ !

  5. កួរ​ស្រូវ ថា:

    បង​ហនុមាន​គូរ​ស្អាត​មែនទែន! តើ​បង​អាច​គូរ​រូប​មុខ​នាឡិកា​ និង​ទ្រនិច​​ទាំងបី​ខុស​ៗ​គ្នា​ដាក់​បង្ហាញ​ទស្សនិកជន​ទស្សនា​ផង​បាន​ទេ​? ប្រហែល​ជា​បង​អាច​ឆ្នៃ​ម៉ូត​ខ្មែ​រ​ណា​មួយ​​យ៉ាង​​ស្អាត​ដាច់​គេ​មើល​ទៅ​?

    សង្ឃឹម​ថា​បង​ប្រហែលអាច​ធ្វើ​បាន​។

  6. ហនុមាន ថា:

    សួស្តី នឹងជំរាប សួរ គួរស្រូវ !

    អរគុណដែលបានចូលមកលេង​ដល់ផ្ទះរបស់ខ្ញុំ ។ នាឡិកា ? ប្រហែលជាខ្ញុំអាចកែឆ្នៃបាន តើគួរស្រូវយកនាឡិកាធ្វើអីដែរ ហ្នឹង? ខ្ញុំមិនដែលបានគិតពីហ្នឹងផង បើគួរស្រូវចង់បាន ឬ ក៏ឃើញ មានអីចាំខ្ញុំលៃឡក ជួណ។ អរគុណ

  7. កុលាប ថា:

    😀 ហាសហាហា…” យ៉ាងមេចដែរជក់អានមែនទេ ? ” 😀 ផ្ទុះសំណើចនឹងមួយឃ្លានេះម្លេះទេបង ហនុមាន អើយ !..

    តែយ៉ាងណាៗ មិនខកចិត្តដូច ” ថ្ងៃលិចអូនស្រណោះ ” ឡើយ !
    ព្រោះ ” នឹកគ្រប់វេលា ” ក៍មានប្រលោមលោកខ្នាតខ្លី អោយបានអាន
    កំដរអារម្មណ៍បន្តិចដែរ ! អរគុណ បានបងហនុមាន រៀបរាប់គួរអោយ
    ខ្លោចផ្សា …ហាហា… បែបជារឿងពិតរបស់បងមែនហើយ ?..
    ចូលរួមរំលេកទុក្ខ និងសោកស្តាយជាមួយផង !..

    បងហនុមាន គូរ និង ឆ្លាក់អក្សរបានស្អាតណាស់ ! សូមសរសើរ !
    ខ្ញុំមានរូបមនុស្សស្រីពីរនាក់ចង់ពឹងបងជួយធ្វើដូចជា Photoshop Layer
    ” នឹកគ្រប់វេលា ” បានទេ បងប្រុស ? រូបនោះមួយជា” ស្ត្រីសម័យស្តេច ”
    និងមួយទៀត ” ស្ត្រីសម័យបច្ចុប្បន្ន ” ខ្ញុំចង់បានយកទៅដាក់កិច្ចពិភាក្សា ។
    ប្រសិនជាមិនបានក៍ខ្ញុំមិនអន់ចិត្តដែរ ! អរគុណ ។

    ជំរាបលា ដោយគោរពរាប់អាន ។
    .

  8. ហនុមាន ថា:

    សួស្តី នឹង ជំរាប សួរ កុលាប

    អរគុណដែលបានចូលមកលេង ហើយនឹងបានចូលមកជួយរំលែកទុក្ខដល់ហនុមាន។ សុំទោស បើការសសេររបស់ខ្ញុំមិនបានចប់ចុងចប់ដើម តែយើងអ្នកអានទាំងអស់ ក៏បានដឹងឬស្មានត្រូវដែរ ថារឿងបន្តទៅទៀតយ៉ាងណាៗនោះ ទុកឲ្យមិត្តអ្នកអានប្រើនៅការវិនិ្នឆ័យដោយខ្លួនឯងចុះ ។

    កុលាប សសើរខ្ញុំពេកហើយ ខ្ញុំចេះតិចតួចទេ គ្រាន់តែដាក់ចែកគ្នាមើល គ្រាន់កែអផ្សុកហ្នឹងណា បើមិត្តយើងចង់បានយកទៅប្រើ អាចយកទៅបាន ខ្ញុំមិនដែលប្រកាន់អីទេ ហើយក៏អាចផ្ញើសំណូមពរ ដល់ខ្ញុំបានដែរ ។

    ភ្លេចប្រាប់ខ្ញុំបានទៅលេង កុលាប ពីរ បី ដងដែរ ផ្ទះកុលាប ស្អាតគួសមដែរតើ មានសព្វ មានគ្រប់ គួរឲ្យចាប់អារម្មណ៍ ចាំថ្ងៃណា ខ្ញុំខ្ចប់បាយទៅ គេងមើលផ្ទះ កុលាបម្តង ! 😀

    សុំទោស អាលៃតែប្រាជ្ញបែកពពុះមាត់ ភ្លេច ឆ្លើយនៅសំណូមពរបស់ កុលាប បាទ មានអី អញ្ជើញ ផ្ញើមកខ្ញុំតាម មីុងមែល(email)នៅក្នុងទំព័រ (អំពីខ្ញុំ) មានមីងមែលខ្ញុំស្រាប់ សូមផ្ញើឲ្យខ្ញុំមក ខ្ញុំរីករាយ នឹងដាក់ជូន បាន បើមិនបានខ្លាច កុលាបឈប់មកលេងទៀត និយាយលេងទេ ខ្ញុំឯណា ចិត្តអាក្រក់ដល់ម្លឹងនោះ ? 😀 សូមបញ្ជាក់ថា ឲ្យរូបទាំងពីរនោះ យ៉ាង ហោចណាស់ ធំអាច ប្រើការបាន ប្រហែលជា ទំហំ ៦គុណនឹង ៩ អិញ (6 by 9 with 72dpi ) ។

    អរគុណម្តងទៀត បើខ្ញុំអាចជួយបាន សូូមកុំល្អៀសអី សូមសួរមកចុះ ។ ជំរាបលា

  9. កុលាប ថា:

    ជំរាបសួរ បងប្រុស ហនុមាន !

    :D:D រីករាយ បានភ្ញៀវ មានបំណងវេចបាយ ទៅលេងផ្ទះ តែកុំភ្លេចត្រូវ
    យកម្ហូបផងណា៎ បងប្រុស !. ម្ចាស់ផ្ទះសុំញ៉ាំដែរ ព្រោះចង់ដឹង
    ម្ហូបអាហារ ខាងបងហនុមាន ជាមេទ័ពព្រះរាមផង ទទួលទាន
    ជារបៀណាដែរទៅ​ ?

    មានភ្ញៀវបែប បងហនុមាន ម្ចាស់ផ្ទះធូរចិត្តបន្តិច ដោយមិនហត់
    រកបាយទឹកទទួល ហាហា….:D:D

    ជំរាបលា សំណាងល្អជានិច្ច !
    ……………………..

    • ហនុមាន ថា:

      អរគុណ កុលាប ហនុមាន ច្រើនសោយម្ហូបបួស អត់សោយទេម្ហូបឆៅ បានតែឆ្អិន ត្រកួន ប្រលិត រំចង់ ទឹកគ្រឿង ផ្កាស្នោ អាចធានាបានទាំងអស់ លើកលែងតែដើមចែកនឹងកន្ទក់ទេ ព្រោះឆ្អែតពីសម័យល្បងរួចហើយ ណាមួយខ្លាចកើតជម្ងឺគ្រុនជ្រូក ! ហេ ហេ អត់អីទេ មិនបាច់ធ្វើម្ហូបក៏បានដែរ ខ្ញុំចេះធ្វើខ្លួនឯងហើយ ! 😀

      អរគុណដែលបានឈ្លាតចូលមកលេង ។ សូមបានជួបសំណាងល្អ !

  10. khmerse7en ថា:

    បងហនុមាន មានរឿងអ្វី? បានជាចូលចិត្តសរសេរតែរឿងខូចចិត្ត និយាយដល់រឿងស្នេហា​ ដូចជាមិនសូវស្រួលខ្លូនសោះ ព្រោះមិនធ្លាប់មាន!!!!!

    • ហនុមាន ថា:

      សួស្តី វល័ក្ខ !

      កុំចង់ដឹងអីវល័ក្ខ បើមិនធ្លាប់មាន ព្រោះស្នេហាជាជម្ងឺមួយធំជាង ជម្ងឺគ្រុនជ្រូក ជម្ងឺបក្សី នឹងជម្ងឺចុះក្អួតទៅទៀត ! 😀
      បើមិនដឹងរិតតែល្អទៅទៀត ណាវល័ក្ខ ព្រោះថាបើដឹងហើយ គឺចង់ធ្វើឬអនុវត្តន៍ បើអនុវត្តន៍ហើយ គឺពិតជាពិបាកកែហើយ ស្រួលគួរនៅហ្សីនដូចប្អូនទៅស្រួលជាង ។

      ចុះខ្ញុំមិនទៅកើតអីវល័ក្ខ ដូចគេដូចឯងដែរតើ គ្រាន់តែមានដុះកន្ទុយ ហើយរ៉ោមច្រើន ប៉ុណ្ណឹងតើ ! 😀 ខ្ញុំនិយាយលេងទេ វល័ក្ខ ខ្ញុំឯណាទៅមានសិទ្ធ អាចប្រាប់ វល័ក្ខ មិនអោយស្គាល់ស្នេហាបាននោះ គ្មានទេ រកខ្លួនឯងមិនបានផង ! ខ្ញុំសសេរគឺគ្រាន់តែចង់ពន្យល់ប្អូនៗ បងៗ ចៅ ៗពីការពិសោធន៍របស់ខ្ញុំតើ កុំអោយធ្លាក់ខ្លួន ដូចជារូបខ្ញុំ វាពិបាកកែរ ណាមួយវាមានទាក់ទងនឹងមេរៀនដែលខ្ញុំដាក់ផង !

      អរគុណ វល័ក្ខដែលបានឈ្លាតមកចូលលេង នឹងអាននៅប្រវត្តដ៏ជូជត់ កួពោះក្រូកៗ របស់ខ្ញុំ ! 😀

  11. កញ្ញា ថា:

    ពិតជាស្នាដៃដែលបង្កប់ដោយមនោសញ្ចេតនាជ្រាលជ្រៅមែន!
    នរណាក៏មានសុបិនដែរតែសុបិនរបស់មុនុស្សម្នាក់គង់តែមានថ្ងៃភ្ញាក់​យើងមិនត្រូវបន្តែតបន្តោយអោយលង់លក់​ក្នុងសុបិនរហូតទេ។​​សុបិនអាចធ្វើឲយើងមានអារម្មណ៍ល្អតែក៏អាចធ្វើឲយើងមិនសប្បាយចិត្តដែរ។

  12. ហនុមាន ថា:

    ជំរាប សួរ នឹង សួស្តី អ្នកគ្រូ ! ( និយាយលេងទេ) សួស្តី កញ្ញា

    អរគុណដែលបានចូលមកលេងថ្ងៃនេះ ។ បាទ កញ្ញាមានប្រសាសនោះត្រូវហើយ តែសុបិន្តអាចដាស់តឿន ខ្លួនយើងម្នាក់ៗពីការពិសោធន៍ ក្នុងជីវិត្ត ។ យើងមិនអាចឈានទៅមុខ បើសិនជាយើងមិនដឹងថាយើងបានឆ្លងកាត់អ្វីខ្លះនោះទេ ( We don’t know where we’re going ,if we don’t know where we’ve been ) ។ ក្តីស្រម៉ៃ មមើមមាយ ជាក្តី លំហាត់ដល់ជីវិត្តមនុស្សគ្រាប់ៗគ្នា គ្មានក្តីស្រម៉ៃ សុបិន្ត អាចធ្វើឲ្យក្តីសង្ឃឹមរបស់មនុស្ស ខក នឹង ខូចចិត្ត​ដល់ខ្លួនឯង ។

    អរគុណដែលបានឈ្លាតចូលមកលេង ខានទៅផ្ទះ កញ្ញា យុរហើយដែរ សុខសប្បាយជាទេ ?

  13. ខ្ញុំស្មានតែជារឿងបងមែន!! អានហើយចង់តែអានទៀតទេ!!
    ទាំងរូបភាពនឹងអត្ថបទរបស់បងពិតជាពីរោះ​ពីសាមែន!!

  14. posoky ថា:

    នេះបែបទំនេរពេក លែងមានសង្រ្គាមជាមួយយក្សទស្សក័ណ្ឌ នៃក្រុងលង្កា។ ឬក៍ប្រហែលជាពេល ព្រះរាមអោយទៅយកការពីនាងសីតា ពីបីថ្ងៃ នៅក្រុងយក្ស នោះសង្ស័យជា ជាប់ខ្លួនជាប់ប្រាណជាមួយ អាមួយគារខេណី កូនអាចឹកយក្ស រាមសូរ ណាមួយទេដឹង? បានចេះតែមានពាក្យថា នឹកគ្រប់វេលាណាណី ហាហា។

  15. ហនុមាន ថា:

    ជំរាបសួរ សុធា នឹង សុខី

    សុធា អរគុណ រឿងពិត ប្រឌិតថែមហ្នឹងអី ដូចចុងភៅអាចឹង បើមិនចេះថែមថយ ធ្វើមេចម្ហូបឆ្ងាញ់ មែនទេ ? 😀

    សុខី

    ត្រូវហើយទំនេរពេក មិនទាន់រកការងារបានធ្វើក៏សម្រេចចិត្ត ទៅលេងជាមួយ អាមួយគារ អាលូវដើរមិនចង់រួចទេ ព្រោះអាមួយគារធំពេក វាអុកឯងញាញ់ៗចង់ចេញអាចម៍ខ្ចីហើយហ្នឹង ! 😀 ហើយបាត់មុខបាត់ម៉ាត់យូរ ឃើញតែធ្មេញ សុខសប្បាយជារ៉េ ? អរគុណអ្នកទាំងអស់គ្នា បាន យាងចូលមកលេង ហ្យេ ហ្យេ ( អរគុណជាភាសា ចិន 😀 )

  16. វណ្ណ ថា:

    សួរស្តីបងហនុមាន! ខានមកលេងយូរហើយ ​មិនដឹងសោះថាបងហនុមាន មានរឿងស្នេហាកំសត់ដល់ម្លឹងសោះ។ មនុស្សយើងម្នាក់ៗតែងតែមានរឿង កំសត់ ហើយមានអនុស្សាវរីយ៍ មានអតីតកាល… គ្រាន់តែយើងមិនបានដឹង។
    ប៉ុន្តែសំខាន់នៅត្រង់ថា តើយើងគួរបណ្តែតបណ្តោយអោយខ្លួនយើងនៅកំសត់ ដល់ពេលណា ។ ត្រូវចេះបណ្តោយអោយពេលវេលាកន្លងទៅចុះ លើលោកនេះ មិនមានអ្វីគ្រប់យ៉ាងដែលរលូននោះទេ… ដូច្នេះគ្មានអ្វីចំឡែកទេ។

  17. ហនុមាន ថា:

    អរគុណ វណ្ណ ខានឃើញមុខយូរ ស្មានតែរត់ចោល ផ្ទះបាត់ហើយ ? 😀 សុខទុក្ខជាអម្មតាទេ អរគុណ ចុះវណ្ណវិញ នោះយ៉ាងណាយ៉ាងណីដែរ ? ត្រូវហើយ រឿងស្នេហា ស្នេហ៍ហត់ អត់ឃ្លាន ហ្នឹងជារឿងកំប៉ុកកំប៉ុក របស់ខ្ញុំទេ សូមកុំមានការផ្ញាក់ផ្អើលអី តែអរគុណដែលបានយកចិត្តទុកដាក់ ហើយចូលមកលេង ! ។ អរគុណ វណ្ណ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: