ថ្ងៃលិចអូនស្រណោះ

សុំទោស ស្មានតែរឿង ថ្ងៃលិចអូនស្រណោះ មែនទេ ដែលខំ ចុចមកហ្នឹង ប្រហែលខកចិត្តហើយ មើលទៅ តាមពិត ជា អំណោយពី ខ្ញុំបាទ ទេ ជា Photoshop Layers File  ។ ថ្ងៃលិចអូនស្រណោះជា Photoshop Layers អ្នកទាំងអស់គ្នាអាច ដោនឡូត ហើយយកទៅកែកុន តាមតែចំណងចូលចិត្ត របស់អ្នករាល់គ្នាម្នាក់ៗ ។

មិនដឹងធ្វើអ្វី មួយថ្ងៃៗខ្ញុំ ដេកក្រោក ដេកក្រោក ហើមស្បីង បាបិុនបាវ ហើយ ហើយក៏សម្រេច ចិត្ត យក Photoshop  មកបើកលេង កំសាន្ត ។ រូបខាងក្រោម អ្នក អាច ដោនឡូត បាន តាម លីងក៏ ដែល ខ្ញុំបានផ្ជាប់។ 

ថ្ងៃលិចអូន ស្រណោះ អត់មានទាក់ទង នឹង អាមួយងា ឫ ក៏​ប្អូនស្រី បងស្រី ក្រមុំ មេម៉ាយ យាយៗណាម្នាក់ទេ គឺជា ការកែកំសាន្ត របស់ខ្ញុំដែលទាក់ទង នឹង Photoshop ។ សង្ឃឹម ថា អ្នកទាំងអស់ អាចយកទៅ​ប្រើការ បាន គ្រាន់ទុក ឲ្យ សង្សា ស្រី ប្រុស នឹង ប្តី ប្រពន្ធ ហើយ នឹង សង្សា បាន តែ​ខ្ញុំអត់ទទួល ខុសត្រូវ ទេ បើ មានរឿងរ៉ាវ ហេ ហេ ហេ  តិចថា​មកតែ ពី ហនុមាន ហ្នឹង បានត្រូវ មួយ កម្លាង ឫ មួយដៃ ខ្ញុំអត់ដឹងអាលីង​! 😀

សូមរីករាយ ដោនឡូត យកទៅប្រើការ ចុះ។  ហើយកុំភ្លេច ស្តាប់នៅចម្រៀងចាស់ខ្លះៗ ដែល ខ្ញុំបានដាក់ខាងស្តាំដៃខាងក្រោម  ។

ភ្នែកអូន មានរូបយើង

ភ្នែកអូន មានរូបយើង

    បើចង់បានរូបខាងលើជា Photoshop Layers សូម ចុចនៅទីនេះ  ក្រោយមកអ្នកអាចកែរកុនតាមតែចំណង់ចិត្ត ចុះខ្ញុំបានផ្ជាប់នៅ Layers នឹង ម៉ូដ ចំណងជើងខ្លះ ក្នុងនោះដែរ ។

ថ្ងៃលិចអូនស្រណោះ

ថ្ងៃលិចអូនស្រណោះ

 រូបភាពដែលបានប្រើក្នុង Photoshop នេះ រូបខ្លះខ្ញុំថត ខ្លួនឯង ឯខ្លះទៀតខ្ញុំបានទាញយកពី​ទំព័ររបស់បងស្រី កែវ ចាន់បូរណ៍  ដែលពោរពេញទៅដោយរូបភាព ស្រស់ បំព្រង  សូមអរគុណដល់បងស្រី ផងដែរ ។

 

ថ្ងៃលិច layers

ថ្ងៃលិច layers

ចំណងជើងខាងលើជា layers ដែលដាច់ចេញពីគ្នា និមួយអ្នកអាចយកវាទៅប្តូរចំណងជើងដល់រូបខាងលើបាន ដោយ បត់បែន តាមតែចិត្តត្រូវការ របស់ខ្លួន ចុះ ហើយកុំភ្លេចដូរពណ៌តាម តែចិត្ត ផងដែរ រូបខាងលើមានពីរ បែប មួយដែលមិនមានពណ៌ អាចដោនឡូត ពីទីនេះ ។ ហើយមួយដែលមានពណ៌អាចដោនឡូត ពណ៌ នៅទីនេះ

Advertisements

20 Responses to ថ្ងៃលិចអូនស្រណោះ

  1. achharia ថា:

    សូស្ដី ហនុមាន
    ឧស្សាហ៍ធ្វើរូបបាបស្អាតៗណាស់ ចិត្តទូលាយមិនកំណាញ់
    ចែករូបចែកល្បិចទៀត ! ខ្ញុំរៀនតាមហើយ សន្សំកុសលធ៌ម ។
    សូម ហនុមាន បានសុខសប្បាយនិងជៅគជ័យជាបន្ត ។
    លាសិនហើយ

  2. ហនុមាន ថា:

    សាធុ សាធុ អរគុណច្រើនដែលបានចូលលេងសាជាថ្មី ឆាយ៉ា ។ ខ្ញុំចេះតិចតូចទេ តែចង់ជួយឲ្យគ្នាយើងចេះបានច្រើនទៀត ព្រោះការចេះប្រើប្រាស់ Photoshop មិនអត់ប្រយោជន៍ទេ ណាមួយការប្រើប្រាស Technologies អាចជួយឲ្យ ប្រទេស និង កូនខ្មែរទាំងអស់ បានដឹងខ្លះៗ​ពី របៀបប្រើ ។

    ហើយខ្ញុំក៏សូមអរគុណ មិត្តភ័ក្រយើង នៅ ខ្មែរ ប្លក ទាំងអស់ផងដែរ ។ ការចែករំលែក រៀនពីគ្នាទៅវិញ ទៅ​មក​អាចឲ្យយើងទាំងអស់គ្នា បាន យល់​នឹង​ដឹង ច្រើន ។​អរគុណសាជាថ្មី ឆាយ៉ា ។

  3. khmerse7en ថា:

    អ្វីដែលបងចែករំលែកខ្ញុំនឹងរៀនធ្វើតាម តែមិនប្រាដកថាដូចនោះទេ​។

  4. Sophear ថា:

    ចំណងជើងកំសត់បន្តិច តែមានអត្ថន័យល្អ។មើលរូបក្នុងប្លុកបងហើយ ដូចជាមានអារម្មណ៏ស្រស់ស្រាយ។សូមព្យាយាមបន្តទៀត។

    • ហនុមាន ថា:

      សួស្តី សុភា អរគុណដែលបានឈ្លាតចូល មកលេង ។ អរគុណហើយ ដែល មានការជួយលើកទឹកចិត្ត ដល់ ខ្ញុំ ខ្ញុំនឹង ខិតខំ បន្តទៅទៀត ។ ខ្ញុំចេះតិចតួចទេ តែគ្រាន់ចង់ ចែករំលែក នៅ វិជ្ជាដល់ មិត្តភ័ក្រ ដែលមានចំណូលចិត្ត​ខាង សិល្បះ ។ ​អរគុណ

  5. ភារម្យ ថា:

    អាសំឡាញ់អាប់ញុំមួយ ពូកែអាផ្នែកនិងខ្លាំងណាស់

    • ហនុមាន ថា:

      ជំរាប សួរ ភារម្យ ដែលឈ្លាតឧកាសចូលមកលេងផ្ទះ​ របស់ខ្ញុំ ។ អរគុណហើយ ដែលបានជួយលើកទឹកចិត្ត ដល់ ខ្ញុំ ។ ការចេះដឹងរបស់ខ្ញុំនៅមានការខ្វះខាត ច្រើនណាស់ តែទោះតិចក្តី ច្រើនក្តី ការចែករំលែកចែកគ្នា រៀន ប្រសើរជាងទុកឥតប្រើប្រាស់ បាន ។ ​អរគុណ

  6. myhouse ថា:

    ប​ង​ស្តេច​ស្វា​អើយ ! បើ​សិន​ខ្ញុំដាក់​រូប​ខ្ញូំ និង​សង្សា​ហើយ​ផ្តិត​ចេញ​មក​ប្រាកដ​ជា​ត្រូវ​មួយ​ខ្សឺត​ទៀត​ហើយ​មើល​ទៅ 😉

  7. ខ្ជិលដោណឡូដណាស់ ខ្លាចស្រណោះបងស្វាឯង!

  8. ហនុមាន ថា:

    សួស្តី FD2D អរគុណច្រើនដែលបានឈ្លាតឧកាសចូលលេងផ្ទះរបស់ខ្ញុំ ។ មិនអីទេ មិនខ្ចិលចាំខ្ញុំដោនឡូតអោយក៏បានដែរ 😀 ។ ចុះបើមិនស្រណោះខ្ញុំទៅស្រណោះមេក្របី មេចទៅកើត ? 😀 អរគុណម្តងទៀត

  9. កុលាប ថា:

    .
    សួស្តី ហនុមាន !
    ស្មាន តែជារឿងមែនហ្នឹង ខំតែដែញតាមអាន , ខកចិត្តពិតមែនណា៎ !..
    អរគុណ បានបង្ហាញថ្វៃដៃ មានឱកាស សូមរៀនសូត្រជាមួយផងហើយ ។
    ជំរាបលា សូមមានសំណាងល្អ ។
    .

  10. ហនុមាន ថា:

    ជំរាបសួរ កុលាប

    ហាស ហាស សុំទោសដោយមានការខកចិត្ត បើរឿងពិត មិនមែន ថ្ងៃលិចអូនស្រណោះទេ គឺ ថ្ងៃលិចបងស្រណោះ វិញទេ 😀 ។ អរគុណដែលបានឈ្លាត ចូលមកលេងផ្ទះរបស់ខ្ញុំ ។​ ​បាទ មិនទើសខុសអ្វីទេ រៀនចុះ មេរៀនទាំងអស់ សំរាប់យើងរាល់គ្នា ហើយ !

    អរគុណ សូមឲ្យបានជួបតែសំណាងល្អផងដែរ​ !

  11. កុលាប ថា:

    .
    ជំរាបសួរ បងហនុមាន !

    បងសើចហាសហាស… ខ្ញុំសើច ហិហិ..តបវិញសិន​​ ! ចុះនៅឯណាទៅរឿងពិតនោះ ? សុំតំណភ្ជាប់ផង !

    ពីរឿងផ្ទះវិញ មានច្រើនក៍ពិបាកថែទាំដែរ ។ មិនអ្វីទេបងហនុមាន
    ខ្ញុំនឹងឧស្សាហ៍មករៀនសូត្រ ពីទីនេះ ! អរគុណគ្រប់ៗយ៉ាង ។
    សូមតំណភ្ជាប់មួយហើយ មិនអោយក៍យកដែរ ម្ចាស់ចិត្តល្អតើ !

    ជំរាបលា
    @@@@@@@@@@@

    • ហនុមាន ថា:

      សូស្តី កុលាប

      បាទ រឿងពិតមានគេសសេរ រួចហើយ ខ្ញុំធ្លាប់អាន កាលពីនៅក្មេងៗម្លេះ អាលូវ រក តំណរអត់ឃើញទេ សុំទោស ។​ចុះខ្ញុំទៅថាអី ភ្ជាប់ចុះ ខ្ញុំមិនជំទាស់ទេ ។ ត្រូវហើយ មិនអីទេ ចាំខ្ញុំចូលលេង ម្តងម៉ាកាលអាចឹងទៅដែរណា ។ អរគុណ បានមកចូលលេងម្តងសាជាថ្មី ីំ សូមប្រកបដោយក្តីសុខ !

    • ហនុមាន ថា:

      សួស្ី សុធា អរគុណបានចូលមកលេងនឹងខ្ញុំថ្ងៃនេះ ។ មិនពូកែទេ សុធា គ្រាន់តែដឹងតិចៗ នោះអី ដាក់គ្រាន់ចែកគ្នាមើលទៅហ្នឹងណា គ្រាន់កែកំសាន្តពីក្តីអផ្សុក ។ អរគុណ

  12. khmerse7en ថា:

    តើថ្ងៃណាទើបអូនឈប់ស្រលោះ ទៅបងហនុមាន!!!!!!!!!

  13. ហនុមាន ថា:

    សួស្តី វល័ក្ខ !

    អាលៃ អាណិត ស្រឡាញ់ ស្រណោះ គ្មានថ្ងៃភ្លេចទេ ដ៏រាបណានាងនៅមានដង្ហើម អនុស្សាវរិយ៍ទាំងនោះ នៅមានក្ុងប្រាណ ! អរគុណបានចូលមកលេង !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: