ដំណើរកំសាន្ត : ឆ្នេសមុទ្រ កំសត់

ក្រោយពេល អត់ការងារធ្វើមក ខ្ញុំបានដើរលេងខ្លះ គ្រាន់បាន លំហែរ ខួរក្បាល នឹងរំលែកទុក្ខកង្វល់ របស់ ខ្ញុំ កាលពីអាទិត្យមុន ខ្ញុំបានធ្វើដំណើរទៅលេង ឆ្នេសមុទ្រ មួយ ដែលនៅឆ្ងាយពី កន្លែងខ្ញុំនៅ ប្រមាណជិត ៣៨៨ ម៉ាល (៣៨៨ Miles) ។​ បើក រថយន្ត ៦​ ម៉ោង កន្លះ តាម ផ្លូវជាតិ ធំ ។ នេះជារួបភាព ឆ្នេសមុទ្រ ខ្លះ ដែល ខ្ញុំ បាន​ថត អត់បានថតរូបខ្លួនឯងទេ ព្រោះឥតបាន យកជើង ខាម៉ារ៉ា ទៅជាមួយ ។ សប្យាយ ដែរ ខ្ញុំ មួយងៃ ៗ​នៅតែមាត់​សមុទ្រ អាលូវ ខ្មៅ ដូច ស្វាសុទ្ធ 😀

ក្រប ដំណើរកំសាន្ត

ក្រប ដំណើរកំសាន្ត

 ក្រោយពេលញាំបាយល្ងាចរួច ខ្ញុំតែងទៅលំហែរកាយនៅមាត់ទឹក  យូរៗមានកង្កែប គីង្គក់ នឹងបក្សាបក្សី មកយំត្រហឹងអឺងកង ពេសពេញរាត្រី ជួនកាលមានក្តាមឆ្លៀតឡើងមករកចំណី អាហារឥតខ្លាចអៀន 

ហាតរ៉ក ហ្គីតា នៅ អូហ្យាន ស្ពីង

ហាតរ៉ក ហ្គីតា នៅ អូហ្យាន ស្ពីង

ខាងលើជា ហាតរ៉ក ខាសីុណូ ខ្ញុំបានចូលមើលដែរ តែមិនលេងទេ ខ្លាចក្រែងអស់ខោ អស់អាវ

ខំៗ ក្តាមសមុទ្រគាបដាច់ វត្ថុបុរាណ មិនដាច់ពូជ ហនុមានទៅហើយអី ! 😀

ឆ្នេសមុត្រ ពេលថ្ងៃ រៀបលិច

ឆ្នេសមុត្រ ពេលថ្ងៃ រៀបលិច

 

ឆ្នេសមុត្រ ពេលថ្ងៃ រៀប លិច ទី ២

ឆ្នេសមុត្រ ពេលថ្ងៃ រៀប លិច ទី ២

ឆ្នេសមុត្រ  ពេលថ្ងៃរៀបលិចទី ៣

ឆ្នេសមុត្រ ពេលថ្ងៃរៀបលិចទី ៣

ឆ្នេសមុត្រ  ពេលថ្ងៃត្រង់ ទី ១

ឆ្នេសមុត្រ ពេលថ្ងៃត្រង់ ទី ១

ឆ្នេសមុត្រ  ពេលថ្ងៃត្រង់ ទី ២

ឆ្នេសមុត្រ ពេលថ្ងៃត្រង់ ទី ២

ឆ្នេសមុត្រ  ពេលថ្ងៃត្រង់ ទី ៣

ឆ្នេសមុត្រ ពេលថ្ងៃត្រង់ ទី ៣

 សុំទោសផងចុះ រូបឯទៀត មិនសូវច្បាស់ ព្រោះណាមួយ មិនល្អទៀតផង ដាក់ទៅប្រហែលខូចដល់ ប្លក អ្នកដ៏ទៃ ខ្នាស់គេ  នាំអាប់យីអុន ! 😀

Advertisements

24 Responses to ដំណើរកំសាន្ត : ឆ្នេសមុទ្រ កំសត់

  1. ម៉ន ថា:

    បងហនុមានឯងអត់ថតរូបស្រីៗបញ្ចេញរាងអោយខ្ញុំមើលផង 😀 ទាន់មានពេលទំនេរ ដើរលេងសិនទៅក៏ល្អដែរ ។

    • កេសី ថា:

      ម៉េច ចង់មើលរាងស្រីៗផងហ៎!

    • hanumanking ថា:

      ហេ ហេ ហា ហាស ចង់ថត ផ្ញើ ម៉ន ដែរ តែ ស្រីៗ ទាំងនោះ មាន មាឌ ធំៗ ពេក ខ្ញុំទៅមួយអាទិត្យ កុំឲ្យមានឃើញ អ្នកណាម្នាក់ រាង អែម អី មួយ ! ណាមួយកន្លែងដែលខ្ញុំទៅលេងនោះ មិនមាន មនុស្សច្រើនទេ ព្រោះមិនមែនជា កន្លែង សំរាប់ទេសចរ អ្នកដែលនៅទីនោះ គេច្រើនតែទៅ Florida ។​អ្វីៗដែលគេមាន គេធ្លាប់បានឃើញ នឹងដើរលេង រួច ម្លោះហើយ គ្មានអ្វីគួរឲ្យចាប់អារម្មណ៏សំរាប់ពួកគេ ។ មានតែខ្ញុំ នឹង បក្សា បក្សី​ នឹង ក្តាម សមុទ្រ បង្កង ពិរ បី នៅេឆ្នរសមុទ្រ ។ អ្វីដែលគួឲ្យចាប់អារម្មណ៍នោះ គឹ កន្លែង ដែល ខ្យល់ព្យុះ Katrina ដែលបាន បង្ខូច ផ្ទះ នឹង ស្ពាន ដែល នៅសល់តែ ឆ្អឹង ទទេ ដូចជា ខ្មោច ដែលស្លាប់ ជាង​ពិរ បី​ឆ្នាំ កន្លងទៅ ។

  2. Posoky ថា:

    ក្បួនអីខ្លះជួយប្រាប់ផងចាំខ្ញុំសសេរដាក់ប្លុក 😀

  3. khmerse7en ថា:

    សួស្តីបងហនុមាន បានដើរលេងអត់មានបបួលខ្ញុំទៅផង ។ ខ្ញុំពេលនេះអផ្សុកខ្លាំងណាស់​ !!!!!

  4. ជំរាបសួរ បងហនុមាន!!
    តើសុខសប្បាយជាទេ? ទៅលេងសមុទ្រអត់មានប្រាប់សោះបង!! នឹងរូបខាងលើធ្វើល្អ!!
    ប៉ុន្មែថៃ្ងហ្នឹង ខ្មុំមានបញ្ហាខ្លះ នឹងកុំព្យូទ័រមានមេរោគ !!(មកពីខំរកលេខseril Photoshop ហ្នឹង)
    adobe photoshop cs4 serilវា យ៉ាប់ជាង អាadobe photoshop cs2 ខ្មុំមានតែadobe photoshop cs2!!
    ហើយ១ទៀត ខ្មុំឆ្ងល់adobe photoshop cs4 Extendedខ្មុំ អត់ដូចបង នឹងពុំអាចសរសេរខ្មែរ ពេលដាក់ជើង!!
    សូមសួរ១ adobe photoshop cs4 Extended នឹង adobe photoshop cs4 Beta តើវាមានខុសគ្នាយ៉ាប់ម៉េចដែរ បង? អរគុណ បង!!

  5. hanumanking ថា:

    ជំរាប សួរ សុធា

    បងសុខសប្បាយជាធម្មតាទេ អរគុណ ។ ត្រូវហើយបងដើរលេង ព្រោះអត់ការងារធ្វើ ណាមួយ ក៏ពុំដែលបានដើរលេង យូរណាស់ មកហើយដែរ ទើបតែពេលនេះឆ្លាតឧកាស ដើរលេងខ្លះទៅ គ្រាន់បានល្ហែល្ហើយខ្លះ ។

    សុំទោស អំពី មេរោគ ហើយទៅដល់ណា បានមានមេរោគឆ្លង​តាម Computer នោះ ? សុធា មាន Adobe Photoshop CS 2 អាចប្រើបាន ស្រួលជាង Adobe Photoshop CS 4 បង​នៅប្រើ Adobe Photoshop CS នៅឡើយ ព្រោះ Adobe Photoshop CS 4 មានការប្តូរផ្លាស់របៀប​នឹង Tools ច្រើន បងមិនសូវមានពេលឆ្លាត ឧកាសនឹងរៀនពី Photoshop CS 4 ផង ។

    និយាយរឿង Photoshop CS 4 Serial number ប្អូនមានលេខទេ ត្រូវការឲ្យបងជួយរកលេខដែរទេ ? បងធ្លាប់ បាន ជួបប្រទះនឹងលេងខ្លះៗ ដែរ ពី​មុន ។ ហើយ​រឿងសសេរក្នុង Photoshop CS 4 ថាបាត់ជើងនោះជួនកាល នៅពេលយើងកំពុងវាយអក្សរ មិនឃើញជើងទេ ទាល់តែយើងវាយ រួចហើយ Move វា around នោះទើបឃើញជើង ។

    ប្រើ Adobe Photoshop CS 2​ វិញទៅ មិនមានអ្វីគួរឲ្យរន្ធត់ហើយអស្ចារ្យទេ ពី Adobe Photoshop CS 4 នោះ !

    Adobe Photoshop CS 4 Extended នឹង Adobe Photoshop CS 4 Beta , Extended គឺកម្មវិធីវា ពេញលេញ មានប្រដាប់ប្រើប្រាស់ច្រើន ព្រមទាំង more options ចំណែក ឯ Beta វិញ វាជាកម្មវិធី ដែលគេ ធ្វើដើម្បីសាកល្បង(Trail version, not completed, test version less options)

    យ៉ាងណាៗ ប្រាប់បងផង ព្រោះបងចង់ដោះស្រាយ នៅបញ្ហានេះដែរ ។ បងសង្ឃឹមថា បានឆ្លើយ នៅសំណួររបស់ សុធា បើបងមានការខ្វះខាតប្រការណាមួយ សូមសុធា អភ័យទោស ! ។អរគុណដែលបានចូលមកលេងជារើយៗ !

  6. អរគុណបងជាច្រើន បានជួយពន្យល់!!
    មិនអីទេបងPhotoshop cs4 seril ​numberហ្នឹង នាំតែលំបាកដល់បង ហើយអត់ដឹងរបៀបប្រើវាផង..
    ឭបងនិយាយចឹង គួរតែប្រើPhotoshop cs2 ឲ្យបានច្បាស់សិន បែបទៅប្រើphotoshop cs4 យ៉ាប់ម៉ងខ្មុំ ។
    តែខ្មុំចង់សរសេរខ្មែរ ចាំមើលខ្មុំសាកមើល
    តែបងពន្យល់ពីអក្សរខ្មែរ តើត្រូវធ្វើយ៉ាងណា ឲ្យអក្សរខ្មែរជាធម្មតា ៕
    ខ្មុំបានរៀនសាកមើល ប្រើPhotoshop cs2បានដឹងខ្លះៗដែរ(រៀនចុចផ្ដេសផ្ដាស)!
    ជួយតែសំណាងល្អ!!

  7. hanumanking ថា:

    មិនអីទេ សុធា ខ្ញុំប្រាប់តាមតែការយល់ឃើញរបស់ខ្ញុំដែរហ្នឹង ហើយខ្ញុំមិនដឹងអស់ដែរ សព្វថ្ងៃនៅតែរៀនដែរហ្នឹង ។ ខ្ញុំស្តាយណាស់ដែល មិនមានលទ្ធផលអាចជួយ សុធា ឲ្យបានឆាប់រហ័ស បើនៅជិតទៅ គ្រាន់ដើរទៅប្រាប់ ចុះបើនៅឆ្ាយ មានតែប្លក នេះឯងអាច​ជួយ​គ្នាទៅវិញទៅមកបាន​។ និយាយតាមត្រង់ រឿង វាយ អក្សរខ្មែរ​នៅក្នុង Photoshop​ ខ្ញុំមិនសូវប្រើទេ ព្រោះចំពោះខ្ញុំវាមិនសូវមាន ជម្រើស (option) ដូចនៅក្នុង Illustrator ។

    ខ្ញុំច្រើនតែវាយក្នុង Illustrator ហើយបានយកចូលក្នុង Photoshop ហើយបានចាប់ផ្តើមកិច្ចការ ។ ហ្នឹងហើយសាកមើល៍ យ៉ាងមេចៗ​សូមប្រាប់ឲ្យខ្ញុំដឹងផង ។​អរគុណដែលបានចូលមកលេងខ្ញុំម្តងទៀត សូមឲ្យបាន សម្រេចក្នុងការព្យាយាម របស់​សុធា នៅការ​រៀន អំពី Photoshop ។
    សុធា សាកល្បងលេខខាងក្រោមនេះមើល សំរាប់ Photoshop CS 4 ដើរមិនដើរ​ប្រាប់ ខ្ញុំផង ខ្ញុំនឹងស្វែងរកលេខថ្មី !

    Before you start to install CS4 modify the hosts file:

    %windir%\system32\drivers\etc\hosts
    127.0.0.1 activate.adobe.com
    127.0.0.1 practivate.adobe.com

    Use one of the following serial to install:

    9227-8941-7487-6550-3601-4504
    9227-8567-3701-2409-7921-4257
    9227-8981-7133-7223-9978-5773
    9227-8416-5077-1551-1947-5070
    9227-8942-1123-7636-5927-9186

  8. Posoky ថា:

    មើលទៅខ្ញុំគួតែទិញ photoshop មានឡាយសិននៅអាគាំងហើយ ដើម្បីរៀនប្រើ ក្រាហ្វិចនឹងគេ(ខ្ញុំធ្លាប់ប្រើដែរកាលនៅរៀន RUPP ផ្នែគIT) តែភ្លេចអស់ហើយ សង្ឃឹមថា​ លោកស៊ុនអូខុង ជួយពន្យល់ខ្លះផង 😀

    • hanumanking ថា:

      ចុះមានទៅអី បើចងទិញក៏បាន ក៏ប៉ុន្តែវាថ្លៃ បន្តិច ខ្ញុំអត់លុយ ម្លោះហើយ សុខចិត្តរកហ្វ្រី (free) បើចង់ទិញ អាច​រក Photoshop Element តម្លៃថោក​ជាង Photoshop ហើយប្រើបានដូចគ្នា ។ Photoshop Element តម្លៃ មិនច្រើនជាង​១០០​ដុល្លា ទេ ។ សូមអញ្ជើញ សាកមើល ។​ខ្ញុំនៅទីនេះសំរាប់អ្នករាល់គ្នា ហើយ អាចសួរ ពីមេរៀន Photoshop បាន ។ អរគុណដែលបានចូលមកលេងសាជាថ្មី​ម្តងទៀត

  9. អរគុណ ខ្មុំនឹងចម្លងលេខនេះទុក អរគុណ ខំជួយរកលេខឲ្យខ្មុំ តែលូវខ្មុំបានប្រើPhotoshop​ cs2 ចាំពេលណាមួយខ្មុំសាកវា(លូវHard Driveខ្មុំ មិនជាស្រួល!!!)
    លេខរបស់បង ខុសពីលេខខ្មុំបានសាក សង្ឃឹមនឹងត្រូវ ។
    ហាហាហា!!បើបាននៅជិតបងនោះ ឈរមើលបងក៏អស់ចិត្តដែរ..
    បងនៅភ្នំពេញ ??

    ខ្មុំមានprofile (Hi5) មួយដែរ ខ្មុំប្រើPhotoshop​ cs2 សំរាប់តុបតែង ធ្វើរូបថតនៅprofileខ្មុំ
    មិនជាស្អាតអីទេ!!
    http://sotheakhmer1jivet.hi5.com

    »»សូមឲ្យមានភាពល្អ!!!

  10. hanumanking ថា:

    សុធា

    ល្អឥតខ្ចោះ ខ្ញុំបានឆែក មើល ហើយ នៅ Profile របស់សុធា ឃើញថាកិច្ចការរបស់សុធា គ្រាន់បើដែរតើ ខិតខំទៅធ្វើបានប៉ុណ្នឹងហើយ កុំបោះបង់ចោល។​ខ្ញុំចូលចិត្ត ទំព័ររបស់ សុធា ដែលសំបូរពោពេញដោយ ពត័រមានផ្សេងៗជាច្រើន ។

    ខ្ញុំនៅឆ្ាយណាស់ មិនមែនភ្នំពេញទេ គឺ សហរដ្ឋ។ មិនអីទេ សង្ឃឹមថាលេខទាំងនោះអាចប្រើការបាន ។ បើមិនបាន ខ្ញុំនឹងព្យាយាម រក ជូនថែមទៀត ។
    សូមជួបសំណាងល្អ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: