ការបង្កើត Custom Shape នៅក្នុង Photoshop

សួស្តី អ្នករាល់គ្នា ប៉ុន្មាន ថ្ងៃនេះ ខ្ញុំមានការ មិនសូវ សប្បាយចិត្ត ព្រោះខ្ញុំ បានបាត់បង់ការងារ ក្រោយពេលគេបាន បិទទ្វា កន្លែងធ្វើការ ព្រោះ ពុំសូវមានការងារធ្វើ ហើយ មិនសូវ ចំណេញជា ប្រាក់កាស សំរាប់ បើកប្រាក់ខែ ឲ្យបុគ្គលិកទាំងអស់ ។ អាលូវអត់ការធ្វើ ដើរទាត់ខ្យល់ ដេកមិនលក់ បក់មិនល្ហើយ បាយមិនបាន គិតមិនចេញ ចេញតែផោម ម្ងៃៗ ចង់ពុលនឹងផោមខ្លួនឯង ហើយ 😀 ។ 

ថ្ងៃនេះ មេរៀននេះ មិនខុសប្លែកពីមេរៀន ខាងក្រោម ប៉ុន្មានទេ ចង់ដូចគ្នា  ក្រាន់តែ វិធី ខុសក្នា បន្តិច បន្តួច នោះឯង ។  ខ្ញុំបានរកឃើញ គំនូរ ហនុមាន មួយ ដែល នៅកប់នឹងគំនរ ក្រដាស នឹង សៀវភៅផ្សេងៗ ដែល ខ្ញុំបាន គរទុក ខ្ពស់ជាង ភ្នំ ហិមាពានទៅទៀត នោះ ។ អ្វីក៏ដោយ ឲ្យតែយើងមាន ជាពិសេស គំនូរ Line Drawing យើងអាច ប្តូរទៅជា Custom Shape Brush បាន សំរាប់ការងាយ ស្រួល ក្នុងការប្រើប្រាស របស់យើង ។  ខាងក្រោមនេះជាឧទាហរណ៍

ហនុមាន ក្រហម​ជា Custom Shape (Brush)

ហនុមាន ក្រហម ជា Custom Shape (Brush)

 របៀបធ្វើ ចាប់ផ្តើម ពី ក្រោម រូបភាព ហនុមាន ០៦ ចុះទៅ ។ បើមានការឆ្ងល់ សូមប្រាប់ខ្ញុំ នឹង សម្រួលទៅទៀត ។

Advertisements

10 Responses to ការបង្កើត Custom Shape នៅក្នុង Photoshop

  1. Samady KS ថា:

    បើ​បង​ស្វា​ឯង​អត់​ព្រម​សរសេរ​ប្រាប់​ពី​របៀប​ធ្វើ​​វា​ផង ធ្វើ​ម៉េច​ខ្ញុំ​ឆ្ងល់​កើត? សម្រាប់​ខ្ញុំ​គឺ ចេះ​មិន​ដល់​ឆ្ងល់​មិន​កើត…

    • hanumanking ថា:

      មេរៀននេះ ដូចតែអាមេរៀន ខាងក្រោម(ពីមុន) គ្រាន់តែចាប់ពី​លេខ ០៦​ទៅ ។ ខ្ញុំនឹងដាក់វាទៀត(បន្ថែម)
      សាម៉ាឌី អរគុណហើយ ដែលបានចូលមកលេងសាជាថ្មី ។

  2. កេសី ថា:

    បាយមិនបាន បានតែ burger ម្ដងបី 😀

    • hanumanking ថា:

      ចំពោះ ខ្ញុំ ជាខ្មែរ បាយគ្រប់ពេល ម្ហូបអាមេរិកាំង យូរៗ​ម្តង ។ តែពេលខ្លះ ខ្ញុំគ្មានពេល ហើយ ខ្ជិល ក៏ទៅរក Hamburgers ម្តងម៉ាកាល អាចឹងដែរ ហ្នឹងណា ។ អរគុណហើយកេសីដែលបានចូលមកលេងសាជាថ្មី

  3. khmerse7en ថា:

    បងហនុមាន អត់ឲរូបភាពដើមរបស់រូបនេះផង តើខ្ញុំធ្វើវាយ៉ាងណាកើតទៅ។

    • hanumanking ថា:

      វល័ក្ខ មិនចាំរូបដើមទេ វល័ក្ខ ចង់ដាក់រូបអី​ក៏បានដែរ ។​មិនបាច់ចាំតែ រូប ហនុមានទេ ខ្លឹមសារ​ដូចគ្នា ។ អរគុណដែលបានចូលមកលេងសាជាថ្មី

  4. ម៉ន ថា:

    បើគេមានគ្នាទៅគ្រាន់នឹងអត់មួយបានមួយ ដល់តែយើងតែម្នាក់ឯងអីចឹង តាអត់មួយគឺអត់ទាំងអស់ហើយ ។ សង្ឃឹមថាបងអាចរកការងារធ្វើវិញក្នុង ពេលដ៏ខ្លីខាងមុខនេះ ។ កុំពិបាកចិត្តពេក បើយើងខំហើយនៅតែរកមិនបាន ដឹងធ្វើម៉េច ម្យ៉ាងទៀតក្រុមហ៊ុនមួយៗអត់យកមនុស្សថែមទៀតផង ។ តែទោះជាយ៉ាងណា ក៏មិនត្រូវអស់សង្ឃឹមដែរ ។

    • hanumanking ថា:

      អរគុណណាស់ ម៉ន ដែលបាន ចំណាយពេលវេលា ជួយ រំលែកទុក្ខ របស់ ខ្ញុំ ។ ខ្ញុំមិនទាន់ អស់សង្ឃឹមណាស់ណាទេ គ្រាន់តែខ្ញុំជា មនុស្ស ដែល ចូលចិត្តធ្វើការងារ គ្រាប់ពេលវេលា តាំងពីខ្ញុំ មកដល់អាមេរិក មក ខ្ញុំ ដឹងតែធ្វើការ រហូត ។ ហើយមិនសូវដែល យក Vacation ច្រើនតែ ក្នុង មួយឆ្នាំ ៗ ។
      ខ្ញុំដាក់ពាក្យ សុំធ្វើការ ច្រើន កន្លែងដែរ តែ​ដាក់ទៅស្ងាត់ៗ មិនឭដំណឹងសោះ ។ សង្ឃឹមថាអាចឹងចុះ ម៉ន សង្ខឹមថា ខ្ញុំនឹងរក កិច្ចការ បាន ឆាប់ៗ ។​ អរគុណ

  5. Posoky ថា:

    download មិនទាន់បានទេ អា photoshop នឹង មានកន្លែងណា ស្រួល ដូនឡូដទេ ល្បង ស្តេចស្វា

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: