សញ្ញេក្នុង Photoshop

មេរៀនស្តីពិការ ប្តូរ signature នៅក្ុង Photoshop  ដើម្បីឲ្យយើងមានការងាយស្រួលក្នុងការសញ្ញេ លើ Photoshop រូបភាពរបស់យើង សូមអញ្ជើញ អាន នៅខាងក្រោមនេះ សូមទោស នៅមានតជាញយៗ ទៅទៀត ព្រោះខ្ញុំ មិន សូវមានពេល សុំទោស ​!

នេះជា សញ្ញេ(signature)របស់ ខ្ញុំ ។

នេះជាមេរៀនជំហានទី មួយ ដែលខ្ញុំបានធ្វើ 

សូមអាន នៅរបៀបធ្វើ បើមិនយល់សូមសួរ កុំបារម្ភអី ខ្ញុំនៅទីនេះសំរាប់អ្នករាល់គ្នា ហើយ សួរមកចុះ 

ដំបូង 

១  យកក្រដាស ស មួយ សន្លឹក ហើយ បិុច ពណ៍ ខ្មៅ ( Black Permanent Marker With A large Broad Tip ( ចុងធំ ) រៀន សញ្ញេលើក្រដាស ស នោះទាល់តែ រកអាមួយណាដែលខ្លួនចូលចិត្ត បើមិនបានល្អ សញ្ញេទាល់តែចុកដៃ មួយ ពិរ បី ​បូន សន្លឹក ទាល់ តែ​រកមួយដែលអាច  អាច ប្រើការបាន ។ រូបខាងក្រោមនេះជា រូបលេខ ទី​១៥ លើសន្លឹកក្រដាស ទី ៥​ ដែលខ្ញុំបានសញ្ញេ ដែលខ្ញុំចូលចិត្ត ក្រោយពី ជិត បាក់ម្រាមដៃ មក ។

សញ្ញេ អូរីជីណល ដែលប្រើដោយ Black Marker

សញ្ញេ អូរីជីណល ដែលប្រើដោយ Black Marker

នេះជាជំហាន ទី ២  

ក្រោយពី រកមួយដែលខ្លួនបានចូលចិត្តហើយ ត្រួវ យក ទៅ scan បើអត់មាន scanner ទេ ឲ្យអាពួកម៉ាក scan ឲ្យ ឫ ក៏ ថតពីលើក្រដាសនោះ ដោយ ប្រើ Digital Camera ធ្វើយ៉ាងណាអោយតែបានយកទៅចូល​ក្នុង Photoshop  ដើម្បីនឹងអនុវត្តន៍នៅមេរៀននេះបាន ។ អាឡូវ យកទៅអនុវត្តន៍ចុះ ខ្ញុំនឹងប្រាប នៅ ជំហាន បន្ទាប់ទៀត ក្រោយពីអ្នករាល់គ្នា  មានបាន សញ្ញេ ដ៏ ប្រសើមួយ ដែលអាចប្រើការបាន ។ សូម បន្តទៅទៀត
ក្រោយពីបាន នាំរូបភាព( signature របស់យើង ដែលយើងបាន ចម្លងចូលក្នុង Photoshop ) ក្រោយពីបានបើកហើយ សូមបញ្ជាក់ថា signature របស់យើងត្រូវតែ Grayscale format បើមិនទាន់ Grayscale  សូមអញ្ជើញទៅ ី Image>Mode>Grayscale ។

ក្រោយពីបានដ្តូរទៅ Grayscale ហើយត្រូវទាញ Curves ដើម្បីយកភាព ខ្មៅ​ ស ឲ្យដាច់ពីគ្នា  ចុច  Cmd-M (PC: Ctrl-M) ទាញ​ចំបន្ទាត់ កណ្តាល  ទៅលើ  បើចង់ឲ្យបាន ខ្មៅ ច្រើន  មកក្រោម បើចង់បានស ច្រើន ។ សូមមើលរូបខាងក្រោម ។ សូមបញ្ជាក់ថា សូមអញ្ជើញធ្វើតាមការចំណូលចិត្ត របស់ខ្លួនចុះ 

ទាញ Curves

ទាញ Curves

 ក្រោយពីទាញ Curves រួចហើយ ត្រូវ ជ្រើសរើស យក Magic Wand Tool(W) មើលរូបខាងក្រោម

ដើម្បីជ្រើសរើស ត្រង់កន្លែងដែលខ្ញុំ ចង្អុល គឺ ពណ៌ ស 

ហនុមាន ០១

ហនុមាន ០១

ហើយទៅ Select >Similar មើលខាងក្រោម ។​​​ ដើម្បីនឹងជ្រើសរើស យកពណ៌ ស ទាំង អស់ ដោយ មិនបាច់ ធ្វើច្រើនដង 

ហនុមាន ០២

ហនុមាន ០២

 ក្រោយពី Select>Similar  ពណ៌ក្រហាមតំណាង ពណ៌ដែលបានជ្រើស​រើស រួច

ពណ៌ក្រហាមតំណាង ពណ៌ដែលបានជ្រើស​រើស រួច

ពណ៌ក្រហាមតំណាង ពណ៌ដែលបានជ្រើស រើស រួច

 ឥឡូវត្រូវ ចុច Shift ,Cmd ហើយនឹង  I (PC : Shift ហើយ Ctrl ហើយ នឹង I )ដើម្បី ជ្រើសរើស យក តួអក្សរ វិញ ខាងក្រោមជាឧទាហរណ៍ ដែលជាតំណាង ក្នុងការជ្រើសរើសដើម្បីបន្តទៅជំហាន ខាងបន្ទាប់ទៀត ។

ក្រោយពេល Invert រួច

ក្រោយពេល Invert រួច

ក្រោយពី បានជ្រើសរើស ពណ៌ ស ទាំងអស់ ហើយ(ដូចខាងលើ) សូមទៅ Paths Palette ហើយ ជ្រើសរើស Make Work Paths  មើលខាងក្រោម

ហនុមាន ០៣

ហនុមាន ០៣

 បន្ទាប់ មក ត្រូវជ្រើសរើស យក Pen Tool(P) ហើយ ចុច ឲ្យជាប់ Cmd (PC: Ctrl) ហើយទាញ(drag over)ទៅលើ Signature របស់យើង ទន្ទឹមជាមួយគ្នា (at the same time)។ មើលខាងក្រោម

ហនុមាន ០៥

ហនុមាន ០៥

បន្ទាប់ មក ទៅ យក Pen Tool ដដែល ចុចឲ្យចំ អក្សរណាមួយ(សូមបញ្ជាក់ថានេះជាចំនុចសំខាន់) ហើយកាន់​ Control(PC: Right Click) ហើយជ្រើសរើស Define Custom Shape មើលខាងក្រោម

ហនុមាន ០៦

ហនុមាន ០៦

 ហើយនៅពេល dialog box (មើលខាងក្រោម) ចេញមក ដាក់ ឈ្មោះ សញ្ញេ របស់ យើង ដូចជា ហនុមាន  សុវណ្ណម៉ាឆ្ឆា  ប៊ុនធឿន វិធាវី  តាមតែឈ្មោះរបស់យើង ។ 

ហនុមាន ០៧

ហនុមាន ០៧

ក្រោយមក​ហត្ថេលខា របស់យើង នឹងនៅក្នុង Custom Shape (សូមមើលរូប ហនុមាន ០៩ ខាងក្រោម ហើយមកសូមទៅ Edit>Preset Manager  ដូចរូបខាងក្រោម នឹង រូប ហនុមាន ១០ ខាងក្រោមស្រាប់

ហនុមាន ០៨

ហនុមាន ០៨

 យើងត្រូវ Save Custom Shape របស់យើង (ខាងក្រោម)ក្នុង កន្លែងណាមួយ ដែល យើងងាយស្រួលនៅពេលយើងត្រូវការ វា​ក្នុងពេលឆាប់ៗ នេះ ។

ហនុមាន ០៩

ហនុមាន ០៩

ក្រោយមក ត្រូវ ចុច The Custom Shape Icon  ដូចខាងក្រោម ដើម្បី load the  Custom Shape up នៅពេលនេះ វានឹងសួរយើងថា​យើង Saved Custom Shape នោះនៅឯណា ប្រាប់កន្លែងយើង  Saved ក្រោយមក យើងអាច​រកវា ឃើញ ដូចរូបខាងក្រោម​។ អាឡូវ អាច ប្រើប្រាស់ បានហើយ  បើក រូបអី​មួយ ហើយ ប្រើ ហត្ថលេខា របស់យើង​ទៅ បើចង់ឲ្យ វាស្មើគ្នា (proportion) ត្រូវ ចុច Shiftឲ្យជាប់ ហើយទាញ  នោះបានស្មើគ្នា  ។ 

ហនុមាន ១០

ហនុមាន ១០

 រូបខាងក្រោមនេះ ខ្ញុំប្រើ Signature(Custom Shape) ដោយ ទាញ ដូចខ្ញុំបាន មានប្រសាសន៍ខាងលើ ហើយជ្រើសរើស ពណ៌ផ្សេងៗគ្នា បានជា ឃើញដូចខាងក្រោមនេះស្រាប់ ។

Signature របស់ខ្ញុំ

Signature របស់ខ្ញុំ

 មេរៀន នេះ ចប់ត្រឹមនេះឯង ។ អេវាំង

ដូចខ្ញុំបាននិយាយពីមុនថា សញ្ញេ សំរាប់ដាក់ ក្នុង រូបភាព ដូចខាងក្រោមនេះ 

រូបជា ឧទាហរណ៍ សំរាប់ប្រើលើ ហត្ថលេខា របស់យើង

រូបជា ឧទាហរណ៍ សំរាប់ប្រើលើ ហត្ថលេខា របស់យើង

ខ្ញុំសង្ឃឹមថា អ្នករាល់គ្នា អាច យកទៅប្រើការបាន មិនបាច់ចាំតែ ហត្ថលេខាមួយទេ អាចប្រើទៅលើអ្វីៗទៀត ដែលខ្លួនអាច ឫ ក៏ចង់ធ្វើ សូមរីករាយជាមួយមេរៀន ថ្មី ។

Advertisements

15 Responses to សញ្ញេក្នុង Photoshop

  1. Samady KS ថា:

    ម៉េច​ក៏​បង​ឯង មិន​ព្រម​ដាក់​មេរៀន​​អោយ​លឿន​ៗ​​ម៉ោ….​ខ្ញុំ​កំ​ពុង​តែ ញ័រ​ចង់​ចេះ​ផង!

  2. អគ្គលីបុត្រ ថា:

    ញ័រមេះ? ចាំសិនទៅ ខ្ញុំក៏ញ័រដែរ 😯

  3. Sophia ថា:

    ខំត្រៀមចាំកូពីទុកស្រាប់តែអត់មានសោះ 🙂

  4. hanumanking ថា:

    ចុម គេនាំគ្នាចាំខ្ញុំ សូមទោស មកពីខ្ញុំមិនបានដាក់មេរៀនឲ្យទាន់ពេលវេលា ព្រោះរវល់នឹងការងារ អាឡូវ ញាប់ដូចម៉ាសីុនដេរ អាចឹង ខ្ញុំឆ្លាតពេលខ្លះគ្រាន់ លួច ចូល មកដាក់មេរៀន នៅលើប្លកនេះ ឯង ។​ សូមទោសចុះ អ្នកទាំងអស់គ្នា ហើយក៏សូមអរគុណ ដល់អ្នកទាំងអស់គ្នា មួយកាផ្លុសដែរ ដែលឆ្លាតពេលចូលមក លេង ។

  5. សូម​ដាក់​មេរៀន​អមពីហ្វូតូ​សប​ឲ្យ​ច្រើន​ណា ខ្ញុំ​កំពុង​តែ​ចាប់​ផ្តើម​រៀន​ ហើយ​សង្ឃឹម​ថាប្លក់​ហនុមាន​ នឹង​ជួយ​ខ្ញុំ​ច្រើន!!! អរគុណ!

  6. hanumanking ថា:

    សូមអរគុណម៉ាកានរ ដល់ សាម៉ាឌី អគ្គលីបុត្រ សុភា មុន្នីរ័ត្ត អាចម៍ផ្កាយ ដែលបានអញ្ជើញចូលមក លេង ខ្ញុំនឹង ខំឲ្យអស់ពីសម្ថភាព ដើម្បី យកមកនៅមេរៀន នេះ ឲ្យឆាប់បាន រហ័ស គ្រាន់ចែកគ្នា រៀន េលង សុំទោស ដោយមានការរអាក់រអួល ក្នុង ការរៀបរៀង មេរៀន និមួយ ៗ ។

  7. Samady KS ថា:

    ចាំ​ពេល​​ណា​ដែល​បង ស្វា ឯង​បង្រៀន​ពួក​ខ្ញុំ​ចេះ​នោះ ចាំ​ខ្ញុំ​អោយ​ញាំ​ផ្លែ​ចេក….​អ្ហូ! ខ្ញុំ​ភ្លេច​ថា​ស្ដេច​ស្វា មិន​មែន​ញាំ​ចេក​ទេ គឺ សោយ​ផ្លែ​ចេក។

  8. hanumanking ថា:

    ហេ​ហេ​ហាស ហាស អរគុណហើយ សាម៉ាឌី ដែលបានប្រទាន ផ្លែចេកឲ្យស្តេចស្វា សោយ ! 🙂

  9. សួស្តី !!
    តើអ្នកសុខសប្បាយជាទេហ្នឹង??
    ខ្មុំតែងចូលមកទីនេះដែរ តែងមើលពីរថ្វីដៃអ្នក របៀបធ្វើPhotoshop ហ្នឹង៕
    តើខ្មុំអាចមានកម្មវិធីហ្នឹង តើអ្នកអាចជួយខ្មុំផងបានទេ?? នឹងអាចរកវាបានទេ??
    អរគុណ!!!

  10. hanumanking ថា:

    សួស្តី សុធា

    សុខនឹងទុក្ខជាធម្មតាទេ អរគុណ ។ អរគុណដែលបានចូលមកលេងជាញយៗ ។ ចំពោះ កម្មវិធី សុធា អាច រក នឹង ដោនឡូត នៅ http://thepiratebay.org/ បាន ដោយ មិនបាច់គិតថ្លៃ ។ តែ ត្រូវប្រយ័ត្ត ព្រោះ បើយើង មាន PC​ វា អាច ឆ្លងមេរោគបាន ។ សុធា ត្រូវ រក កម្មវិធី Antivirus, Littlesnitch, សុធា អាច ទៅ ប្លក របស់ មុនីរ័ត្ន http://moniroth.wordpress.com/ ដើម្បី រកនៅ កម្មវិធី​កំចាត់ មេរោគ ។​ អរគុណ ហើយដែលបានឆ្លាត ចូលលេង សូមសួរមកខ្ញុំចុះ បើអាចជួយបាន ខ្ញុំ នឹងជួយ សូមជួបតែសំណាងល្អ !

  11. បាទ….ខ្មុំអរគុណាស់ ចំពោះហនុមាន ដែលមានសមានចិត្តជួយ!!
    ខ្មុំប្រើAvast AntiVirus 2009 v4.8 ……
    តែពីម្សិល​មិញ ខ្មុំបានទាញយកកម្មវិធីហ្នឹង នៅ http://www.megaupload.com/?d=spbpz38f អត់មានមេរោគទេ (ទំហំ:៨៥៧ Mo)
    ខ្នុំបានចំណែកពេល ដើម្បីទាញយក តាំងពីម៉ោង ៩ ព្រឹក រហូត ដល់ ១១ ជិត ១២ យប់ ហាហាហាហា….
    ណាមួយInternetខ្មុំដើរយឺតទៀត.
    ចឹងចាំមើលសិន ខ្មុំមិនទាល់សាកមើលវាផង សិនមានបញ្ហា ខ្មុំនឹងសួរហនុមានឯង.
    អរគុណជាថ្មី!!!!

  12. hanumanking ថា:

    សុធា

    បើតាមការពិសោអន៍ របស់ ខ្ញុំ មិនប្រើទេ megaupload.com ទេ វា យូរណាស់​ណា មូយ វា មិនសូវល្អផង។ ហ្នឹងហើយ យ៉ាង មេចៗ សូមប្រាប់ឲ្យខ្ញុំដឹង ផង​! អរគុណ បាន ចូល មកលេង ម្តងទៀត !

  13. hanumanking ថា:

    សុធា សួស្តី

    យកបានហើយ អី ? បើអាចឹង ល្អហើយ នៅចាំអីទៀត ឆាប់ រៀន មេរៀនតាំងអស់នេះ ទៅ ! 😀 អរគុណដែលបានចូលលេង ម្តងទៀត !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: