រៀនធ្វើ ស្លាយ(Slide Mounts) In Photoshop

សួស្តី អ្នកទាំងអស់គ្នា នៅ សប្តាហ៍នេះ យើងមានមេរៀនថ្មី រៀនតាមយើងមានពេលវេលា ទំនេរ ជួនកាលនៅពេលដែលខ្ញុំមានពេលទំនេរពីការងារ ខ្ញុំតែងតែ ធ្វើនេះធ្វើនោះគ្រាន់កែ កំសាន្ត ថ្ងៃនេះ យើងនឹងពិភាក្សា​ពី ការរៀន​ធ្វើ ស្លាយ (Slide Mount)

ខាងក្រោមនេះជារបៀបធ្វើដែលខ្ញុំបានធ្វើ ហើយខាងក្រោមជារូបដែលគួរជាការជំនួយក្នងមេរៀនយើង

បើមានការ​មិនច្បះសូម សួរ មកចុះ  សូមអញ្ជើញ រីករាយ កំសាន្តជាមួយ មេរៀន​ថ្មី ! 

ការដាក់ចូលគ្នា ធ្វើជាក្រុម ស្លាយ

ការដាក់ចូលគ្នា ធ្វើជាក្រុម ស្លាយ

 

យើងអាចដាក់រូបភាព ផ្សេងៗ​ក៏បានដែរ (សុំទោសខ្ញុំមិនស្គាល់គេទេ គ្រាន់តែដាក់ជាឧទាហរណ៍)

យើងអាចដាក់រូបភាព ផ្សេងៗ ក៏បានដែរ (សុំទោសខ្ញុំមិនស្គាល់គេទេ គ្រាន់តែដាក់ជាឧទាហរណ៍)

ស្លាយ ដែលបាន ធ្វើរួច

ស្លាយ ដែលបាន ធ្វើរួច

 ជំហាន ១
 ១  បង្កើត ឯកសារ(Document)ថ្មី ជា RGB mode ទំហំ បុិនណា ក៏បានដែរ

២  ចុច New Layer Icon នៅខាងក្រោម Layer Palette គឺ រូបទីពី បន្ទាប់ពី ធុង សំរាម ខាងក្រោម      ខាងស្តាំដៃ ដើម្បី នឹង បង្កើត blank Layer ថ្មី  

៣  ជ្រើសរើស ពណ៌ ប្រផះ Gray  នៅលើ Color Palette ( R= 212,G=212,B=212 ) ខាងស្តាំដៃ

៤ ជ្រើសរើស Rounded Rectangle ពី tool box ហើយ ជ្រើសរើស យក the third Icon in the    Option bar ដើម្បី ឲ្យ រូបយើងមាន ជ្រុង មូល

ជំហាន ២

១  សូម ជ្រើសរើស យក Radius 10 px សំរាប់ low-res 72 ppi image  (40 300 dpi សំរាប់ រូប    High – res Image)

២ ចុច ហើយ អូស ដើម្បី បង្កើត  tall rounded rectangle

ជំហាាន ៣

១  ប្តូរទៅ Rectangular Marquee tool គូសផ្តេកចំកណ្តាល gray rounded cornered rectangle ហើយ ចុច Delete ( PC:Backspace) ដើម្បី បង្កើត ជាទម្រង់ (hole) ក្ុង ស្លាយ របស់យើង ឥឡូវចុច Cmd-D (PC: Control -D)

ជំហាន ៤

១ ជ្រើសរើស Drop shadow from the Add a layer Style pop-up menu at the bottom of the layer palette (at your right hand,the sixth count from the right,the “f” looking  one)

នៅពេល Drop Shadow ចេញមក សូម ជ្រើសរើស Distance amount 1  ហើយ ចុច OK

ជំហាន ៥

១ ដើម្បី​នឹង បង្ហើយ នៅ មេរៀនយើង យើងនឹង បន្ថែម អក្សរ (text)ទៅលើ ស្លាយ របស់យើង  យើង នឹង បន្ថែម Text ពណ៌ Black សូម ប្រើ Arial or Helvetica all Caps.ក្រោយពី បន្ថែម អក្សរ រូច យើង នឹង បន្ថយ Lower the Opacity setting for your type layer to 50% to help blend in. ក្រោយ មក សូមចុច the Eye Icon next to the background layer to hide it ក្រោយ​មក សូមជ្រើសរើស Merge Visible from the layers Palette’s pop down menu. This should leaves you with one single layer with the complete slide on it.​ឥឡូវអាច make the background visible back

ជំហាន ៦

ក្រោយពីបានសម្រេចនៅមេរៀន នេះ យើង អាច បើក រូបអ្វី​មួយ ខ្ញុំជ្រើសរើស រូប អង្គរវត្ត  ដាក់បញ្ចូលទៅក្នុង ស្លាយ ។​ នៅពេលនេះយើងអាច សម្រួល ទំហំ រូបភាព ដោយ ចុច  Cmd-T (PC:Control-T) ចុច Return(PC: Enter) ដើម្បី lock in the your resize.Merge the two together by clicking on the slide mount layer,then press Cmd-E(PC:Control-E) Now you’re done. សូមបញ្ជាក់ថា ក្រោយពីបានដាក់រូបក្នុង ស្លាយ មក អាចប្តូរ រូបផ្សេងទៀតបាន តាមតែសេចក្តីត្រូវការ រូបភាពខាងក្រោម នឹង បញ្ចាក់ពីរបៀបធ្វើស្លាយ​នេះ ។

ស្លាយ ០១ស្លាយ ០២ស្លាយ ០៣ស្លាយ ០៤ស្លាយ ០៥ស្លាយ ០៦ស្លាយ​ ០៧ស្លាយ ០៨ស្លាយ ០៩

សូមអញ្ជើញ​រៀន តាមសម្រួលចុះ មិនបាច់ បង្ខំទេ បាទ !

Advertisements

15 Responses to រៀនធ្វើ ស្លាយ(Slide Mounts) In Photoshop

  1. rainbowpig ថា:

    អរគុណ។ នេះកូនជ្រូក កំពុងរៀនដែរហ្នឹង។ សូមជួយដាក់បន្ថែមផង។

  2. hanumanking ថា:

    សួស្តី កូន​ជ្រូក អរគុណដែលឆ្លាតឧកាសចូលមកលេង អី ក៏លឿនម្លេះ មិនទាន់ធ្វើរួចផង ? 😀 សូមអញ្ជើញ តាមសម្រួលចុះ បាទ !

  3. វណ្ណ ថា:

    អីយ៉ូយ! បងហនុមានមានមេរៀនទៀតហើយ! មេរៀនមុនៗរៀនមិនទាន់ ចេះស្រួលបួលផង, ត្រូវតែខំប្រឹប្រែងរៀនហើយ ទើបបាន បើមិនអញ្ចឹង ពិតជាមិនទាន់គ្រូទេ..

  4. hanumanking ថា:

    ស្វាគមន៍ វណ្ណ អរគុណដែលឆ្លាត ឧកាស ចូលមកលេង បាទ មិនអី​ទេ មេរៀនច្រឿនមែនតែ យើងអាចរៀន តាម សម្រួល បានតើ ខ្ញុំមិនបង្ខំទេ ធ្វើតាមតែការធ្វើទៅបានចុះ 😀

  5. kagnaem ថា:

    ខ្ញុំបានលួចស្តាយខ្លះៗដែរ​​!​អរគុណ!

  6. hanumanking ថា:

    សូមស្វាគមន៍ កញ្ញា បាទ មិនអី​ទេ បើប្រើការបានយកទៅប្រើចុះ ខ្ញុំដាក់មេរៀនទាំងអស់នេះសំរាប់យើងរាល់គ្នា ទុកគ្រាន់ រៀនលេង កែការអប់សុខ ។​សូមអរគុណដែលបានឆ្លាតឧកាស ចូលមកលេង !

  7. ម៉ន ថា:

    ថ្ងៃក្រោយបើខ្ញុំមានឱកាសប្រើ Photoshop ខ្ញុំនឹងមកសួរបងហនុមានមិន
    ខាន ។

  8. hanumanking ថា:

    អូ ជំរាបសួរ ម៉ន បាទ មិនអីទេ ចង់សួរក៏សួរបាន ខ្ញុំអត់ថាអី ថា វ៊ាន់ ទេ ! អរគុណដែលបានឆ្លាតឪកាស​ចូលមកលេង នឹង ខ្ញុំ !

  9. កេសី ថា:

    ចម្លែកតែខ្ញុំ ខំប្រឹងមើលដែរ តែកុំអោយយល់អីបន្តិច ។ ល្បងហនុមានមាន​សិស្សដូចខ្ញុំ ច្បាស់ជាយ៉ាប់ចិត្តស្លាប់ហើយ ។

  10. hanumanking ថា:

    ជំរាប សួរ កេសី ! បាទ​មិនអីទេ ឲ្យតែឪស្សាហ៍ទៅ ខ្ញុំមិនខកចិត្តទេ បើកេសី មិនយល់នោះមានន័យថា ខ្ញុំជាគ្រូមិនល្អ ខ្ញុំនឹងខិតខំ ចញ្ចូលឋាមាពល ្ឹងពៅពងមាន់ពីរ បី​ទៀត ឲ្យ រិតតែមាន វិធី ផ្សេងៗ​គ្រាន់ស្រួលយល់ ខ្ញុំមិនបង្ខំ ទេ សូមអញ្ជើញ តាម សម្រួលចុះ ។​អរគុណដែលឆ្លាតចូលមកលេង​!

  11. po ថា:

    ត្រង់ចំនុចទី​១ ដល់ ទី ២ ខ្ញុំអាចធ្វើបាន តែដល់ចំនុចទី៣ ខ្ញុំមិនអាចធ្វើបានទេ ព្រោះមិនអាចលប់ដូចអ្វីដែលចង់បានសោះ។ ពេលដែលខ្ញុំលប់គឺវាលប់ទាំងអស់ សូមបងជួយ បកស្រាយបន្ថែមត្រង់ចំនុចនេះផង។

    សូមអរគុណ

  12. po ថា:

    សួស្ដីបង ហនុមាន

    បងមិនចាំបាច់ឆ្លើយនឹងសំនួររបស់ខ្ញុំក៏បានដែរ ព្រោះខ្ញុំអាចធ្វើវាបានហើយ។ ខ្ញុំជាអ្នកខុសព្រោះមិនបានចាប់អារម្មណ៍ រូបទីពីរ ចំនុចទីពីរ ពេលដែលខ្ញុំមើលវា​ហើយ ខ្ញុំបានសាកធ្វើម្ដងទៀតស្រាប់តែបាន។ ដូច្នេះខ្ញុំចេះមេរៀនមួយនេះទៀត​ហើយ។

    សូមអរគុណ

  13. hanumanking ថា:

    ល្អណាស់ Po ចេះឆ្លើយខ្លួនឯងអាចឹងគ្រូមិនសូវពិបាកទេ 😀 អរគុណណាស់ដែលបានភូឆ្លាតចូលមកលេងទៀត ហើយព្រមទាំងនាំមកនៅសំណួរមកផង តែ ភូ បានឆ្លើយរួចហើយ អាចេះចុះ រៀនបន្តទៅទៀតចុះ !

  14. phon sokleak ថា:

    ខ្ញុំគ្មានសំណើរទេ តែខ្ញុំសូមអគុណចំពោះវ៉េបសែថ៌

  15. ហនុមាន ថា:

    ជំរាប សួរ នឹង សួស្តី សុខល័ក្ខ !

    អរគុណនាស់ដែលបានឆ្លៀតពេលចូលមកលេងនឹងខ្ញុំថ្ងៃនេះ ។ បាទ មិនអីរ៉េ បានតែចូលមកលេងនឹង ខ្ញុំអរណាស់ទៅហើយ ! ។ សូមស្វាគមន៍ នឹងអរគុណ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: