កែស្បែកមុខ ក្នុង Photoshop

ជាញឹកញយណាស់ ដែលខ្ញុំត្រូវបានគេបង្ខំ ឲ្យធ្វើការអោយរហាស់ ព្រោះកិច្ចការខ្ញុំទាក់ទងនឹងកំណត់ម៉ោង នឹងថ្ងៃ (datelines) ខ្ញុំមានពេលតែ១​ម៉ោងទៅ២ម៉ោង ដើម្បីនឹងបញ្ចប់ការងារមួយៗ ។ នេះជាល្បិចមួយ​ ដែលខ្ញុំតែងតែប្រើវា នៅពេលណាដែលកិច្ចការខ្ញុំទាក់ទងនឹងស្បែកមុខ មនុស្ស។

ក្លាយជាអ្នកកែរូបភាព ចង់ប្រហាក់ប្រហែលគ្នា នឹង វេជ្ជបណ្ឌិត កែមុខ មាត់ នឹង ច្រមុះ ដែរ តើ ។​ អ្នកជម្ងឺ មិនអស់ប្រាក់ច្រើន ហើយ មិនឈឺទៀត ។ ខាងក្រោមជាឧទាហរណ៍ ដែលខ្ញុំបាននាំមកពន្យល់ ក្នុង មេរៀននេះ ។ មានវិធី ច្រើនទៀតក្នុង Photoshop តែនេះជាវិធី មួយដែលលឿន ហើយ ស្រួល ។

ស្បែកមុខ មុនប្រើ មេរៀន បកស្បែក

ស្បែកមុខ មុនប្រើ មេរៀន បកស្បែក

ស្បែកមុខ ក្រោយពីមេរៀនហើយ

ស្បែកមុខ ក្រោយពីមេរៀនហើយ

សូមសង្កេតនៅ មេរៀននេះដូចតទៅ 

១  បើករូបភាព(មុខមនុស្ស) ដែលបំរុង នឹង បក

ស្បែកមុខ មុនបកស្បែក

ស្បែកមុខ មុនបកស្បែកមុខពោរពេញដោយ មុន

២  ចម្លង(duplicate layer) មើលរួបភាព ខាងក្រោម

ចម្លង Duplicate layer

ចម្លង Duplicate layer

 ក្រោយពីចម្លងហើយ រូបខាងក្រោមនេះចេញមក

ស្បែកមុខ ចម្លង (Duplicated Layer)

ស្បែកមុខ ចម្លង (Duplicated Layer)

បន្ទាប់មក ទៅ Filter ជ្រើសរើស Blur ទៅ Gaussian Blur ដូចខាងក្រោមនេះជាចាំបាច់ត្រូវនៅលើ Duplicate layer not the background image

ចម្លង ទី ២ (part2)

ចម្លង ទី ២ (part2)

 សូមមើលរូបខាងក្រោម នៅក្នង ឧទាហរណ៍នេះខ្ញុំប្រើ Radius 2.8 រួច ចុច អូ​ខេ ទៅ

ធ្វើឲ្យព្រិល

ធ្វើឲ្យព្រិល

 ក្រោយពី​ចុច អូ​ខេ រួច ត្រូវ ជ្រើសរើស History Brush (A)យកទៅចុចក្នុងប្រអប់ History Palette (B)ហើយត្រូវតែនៅលើ  Duplicated Layer (C) ដែលយើងបានចម្លង

ក្ធ្វើជាមួយ ប្រវត្តរបស់ច្រាស៉( history brush)

ធ្វើជាមួយ ប្រវត្តរបស់ច្រាស៉( history brush)

 ដូចខាងក្រោមនេះ រួច មកគូស (paint)លើ រូបមុខរបស់មនុស្ស ត្រង់កន្លែងណាដែលសំខាន់ៗ ដូចជាភ្នែក ច្រមុះ នឹង បបេមាត់ ។ល។ ធ្វើយ៉ាងណា ជ្រើសរើសច្រាស់ (brush) តូចល្មមតែ ប្រើការលើ ភ្នែក ច្រមុះ ។ល។

គូសវាសាជាថ្មី

គូសវាសាជាថ្មី

 ខាងក្រោមនេះជាឧទាហរណ៍ ដែលខ្ុំបានប្រើ លើមេរៀនខាងលើ

មួយរយភាគរយ

មួយរយភាគរយ

 ខ្ញុំសង្ឃឹមថាេមរៀននេះអាចឲ្យកិច្ចការយើងបានធូរស្បើយ ខ្លះៗ ហើយទាន់ពេលវេលា បើមាន ចម្ងល់ សំណួរ សូមអញ្ជើញ សួរ ខ្ញុំបាទ ចុះ ។

Advertisements

18 Responses to កែស្បែកមុខ ក្នុង Photoshop

  1. កេសី ថា:

    ស្លាប់! អីក៏ពិបាកម្ល៉េះ? បើល្ងង់ដូចខ្ញុំ តើថ្ងៃណារៀនចេះទៅ?

  2. កញ្ញា ថា:

    មើលទៅម្ចាស់ប្លក់ពូកែខាង Design ណាស់។​តើមានដឹងថាអ្នកឌីស្សាញម៉ូតសំលៀកបំពាក់គេប្រើProgram អ្វីទេ?

  3. hanumanking ថា:

    កេសី

    អរគុណបានឆ្លាត ឧកាសចូលមកលេងសាជាថ្មី ! មិនពិបាកទេ កេសី ស្រួលជាងបាយឆា របស់កេសី ទៅទៀត ! អ្នកណាថាកេសី ល្ង់ង់នោះ ? កេសី មិនយល់ត្រង់ណា អាចសួរខ្ញុំបានតើ មេរៀននេះ សង្ខែបផង មិនពិបាកទេ បើមិនយល់ខ្ញុំអាចជួយបាន 😀

    កញ្ញា

    អរគុណដែលបានឆ្លាតចូលមកលេង បាទ ខ្ញុំមិនសូវពូកែទេ គ្រាន់តែបានដឹងខ្លះ បាទ។ អ្នក ឌីស្សាញ ម៉ូដ គេ ប្រើ Photoshop នឹង Illustrator កម្មវិធី​ទាំងពិរនេះ ប្រើបានដូចគ្នា តើ​។ Photoshop មិនមែនសំរាប់តែ​កាត់ រូបថត បញ្ចូលនេះ បញ្ចូលនោះទេ គឺ យើងអាចគុរលើ កម្មវិធីនេះបាន ដូច Illustrator ដែរ បាទ ។ ប៉ុន្តែ Photoshop ស្រួលប្រើជាង Illustrator ។

    សុំទោស កញ្្ា ធ្លាប់ប្រើ កម្មវិធី (Programs) អី ខ្លះ​ បាទ ?

  4. កញ្ញា ថា:

    ជាញឹកញាប់ខ្ញុំប្រើ​photoshopឯIllustratorវិញខ្ញុំប្រើយូរៗម្តង
    ប៉ុន្តែខ្ញុំមិនដឹងថាគេdesignម៉ូតសំលៀកបំពាក់ក្នុងPhotoshopដោយរបៀប
    ណាទេ។

  5. hanumanking ថា:

    អរគុណ កញ្ញា ដែលបានចូលមកលេងម្តងទៀត ។​ បាទ នៅលើ Photoshop គឺ គេប្រើ Wacom tablet អាចអញ្ជើញទៅមើលនៅ http://www.wacom.com ចំពោះ ការប្រើនេះគឺ ដូចយើង គូស លើ ក្រដាស ដែរ ហើយស្រួលក្នុងការ ចាត់ចែង នឹង របៀបរៀបរយ ។ ខ្ញុំមិនធ្លាប់ design ម៉ូដ សំលៀកបំពាក់ទេ តែខ្ញុំធ្លាប់ប្រើ tablet នេះ ។

  6. កញ្ញា ថា:

    មានន័យថាមិនអាចប្រើលើDesktopធម្មតាបានទេមើលទៅ។
    អរគុណម្ចាស់ប្លក់

  7. hanumanking ថា:

    បាទ ត្រូវហើយ ព្រោះវាពិបាក ក្នុងការចាត់ចែងនឹងការរៀបចំ (control) បើយើងមាន tablet យើងអាចគូរ ដូចលើក្រដាស ឫ ក៏ សៀវភៅបាន ។ ខ្ញុំនឹង សង្កេតមើលបើសិនជា គេ មាន កម្មវិធី(Program)ណា ដែលអាច Design ម៉ូដ សំលៀកបំពាក់បាន ។ សូមអរគុណដែលបានឆ្លាតឧកាសចូលមកលេងសាជាថ្មី !

  8. hanumanking ថា:

    កញ្ញា

    ខាងក្រោមនេះ ជា Website ខ្លះ ៗ ដែលខ្ញុំបានរកឃើញ ខ្ញុំសង្ឃឹមថា កញ្ញា នឹងបានយល់ខ្លះៗ ពី Programs សូមឲ្យដំណឹងខ្ញុំផង បើសិនអាចជួយ កញ្ញា បាន ។ សូមឲ្យការរិះរក បានជោគជ័យ !

    http://www.startingaclothingline.com/html/digital_fashion_designer_pro.html
    http://www.10001downloads.com/s/design-clothes.html
    http://www.etelestia.com/en/cad-fashion-design-software.aspx

  9. កញ្ញា ថា:

    អរគុណចាំខ្ញុំមើលរួចចាំអោយដំណឹងវិញ។​តាមពិតទៅខ្ញុំចូលចិត្តខាងDesignហ្នឹងតែគ្មាន
    ឱកាសបានរៀនវាសោះចឹងហើយទើបទំនេៗចេះតែរកមើលពីនេះ
    តិចពីនោះតិចក្រែងចេះនឹងគេ។

  10. hanumanking ថា:

    បាទ ល្អណាស់ កញ្ញា ការចង់ចេះចង់ដឹង ជាការប្រសើរណាស់ សំរាប់មនុស្សយើងគ្រប់រូប ការសង្ឃឹម ក្តីប្រាថ្នា ជា ពន្លឺនៃអនាគត ។​ បាទ មិនអីទេ ចាំថ្ងៃណា ក៏បានដែរ ឲ្យតែមានឧកាស ខ្ញុំមិនបង្ខំទេ ធ្វើតាមតែកញ្ញាធ្វើបានទៅចុះ បាទ
    អរគុណដែលឆ្លាតឧកាស ចូលមកលេង សាជាថ្មីម្តងទៀត ។

  11. វណ្ណ ថា:

    បងហនុមាន, ខ្ញុំហាក់ដូចជាច្របូកច្របល់នៅចំនុចដែលប្រើ History Brush ។ មេរៀននេះខ្ញុំអនុវត្តតាមមិនទាន់បានទេ, សូមលោកគ្រូជួយ សំរាយជាងនេះបន្តិចបានទេនៅពេលប្រើ Brush Tool? អរគុណទុកជាមុន

  12. hanumanking ថា:

    ចុម មេច​ចឹង​? បាទ មិនអីទេ History Brush ពិបាក បន្តិច ចំពោះអ្នកមិនសូវប្រើ តែ​បើចំពោះអ្នកប្រើហើយ ស្រួល ដូចបកខ្នុរ អីចឹង​ 😀 ​​បាទ មិនអីទេ ខ្ញុំនឹង ប្រែសម្រួលជូន វណ្ណ ព្រមទាំងអ្នកត្រូវការ ជួយក្នុងការប្រើប្រាស់ History Brush សូមអញ្ជើញ រង់ចាំអាន អរគុណដែលឆ្លាតឧកាស​ចូលមកលេង​!

  13. បងហនុមាន កុំឃើញញុំអត់មាត់អត់ក ការពិតញុំខំប្រឹងរៀនណាស់ណា
    ហីបងហនុមាន ចេះDesign ទាំង Graphic ទាំង Website មែនទេ?

  14. hanumanking ថា:

    ល្អណាស់សុទ្ទា ខំប្រឹងឡើង ខ្ញុំមានក្តីកក់ក្តៅណាស់ដែលបានឭថាប្អូនខំរៀន ខ្ញុំចេះ Design នឹង Graphic ហើយចំពោះ Website Building ខ្ញុំមិនមិនប្រសប់ទេ 😦 អរគុណដែលបានចូលមកលេងម្តងទៀត សុទ្ទា

  15. hanumanking ថា:

    អរគុណ សុជាតិ ដែលបានឆ្លាត ចូលមកលេង !

  16. Best for you ថា:

    មានពេល​ក៏ចេះ​តែមកលេងញយហើយ
    តើបើរវល់ ក៏មកមិនបាន

  17. hanumanking ថា:

    បាទ មិនអីទេ ធ្វើយ៉ាងមេចបើយើងម្នាក់ៗ ជាប់រវល់ប្រកបរបរអាជីវកម្ម ប្រចាំជីវិត្ត ឆ្លាតពេលក៏បានមក មិនបានមក ក៏ខ្ញុំមិនថាអីដែរ តែអរគុណហើយដែលបានចូលកមលេង​!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: