ធ្វើជាយរូបភាព ដូចជារហែក ក្នុង Photoshop​ (Edge Effect)

នេះជាល្បិចមួយដែលខ្ញុំតែងតែធ្វើរើយៗ នៅពេលណាដែលខ្ញុំចង់បានអ្វី ខុសពីធម្មតា ។ ល្បិចនេះស្រួលហើយ លឿនទៀត ​អ្នលរាល់គ្នា អាចសាកល្បងមើល៍ តាមសេចក្តី ប្រាថ្នា អ្នករាល់គ្នា ។ ​រូបខាងក្រាមនេះជាឧទាហរណ៍ 

យើងទាំងពីរ មុន ប្រើ Filter effect

យើងទាំងពីរ មុន ប្រើ Filter effect

យើងទាំងពីរ  ប្រើ Filter effect រួចហើយ

យើងទាំងពីរ ប្រើ Filter effect រួចហើយ

 ចាប់ផ្តើម 

ជំហាន ទី ១ 

បើករូបភាពដែលអ្នកចង់ប្រើ អនុភាព(effect)លើ

ហើយចុច Cmd – A (PC: Control-A)ដើម្បីនឹងជ្រើសរើសរូបភាពទាំងមូល ហើយមក ចុច Shift – Cmd-J(PC: Shift-Control-J)ដើម្បីដាក់ background តែវា មួយឡែកផ្សេងតែវា ។ ហើយ គូស ផ្ទៃបួនជ្រុងទ្រវែង(rectangular) ប្រហែលជាមួយ អិញ(1 inch)ចម្ងាយពីជាយរូបភាព ។​ហើយ​ចុច ឃី “q”​ដើម្បី បានចូល ក្នុង មូដ Quick mask សូមមើលឧទាហរណ៍ខាងក្រោម 

Shift-Cmd-J or Shift-Control J

Shift-Cmd-J or Shift-Control J

មួយ អិញ ពី ជាយរូបភាព

មួយ អិញ ពី ជាយរូបភាព

ជំហាន ទី ២

ទៅក្រោម​ Filter menu (សូមមើលរូបខាងក្រោម) សម្រូតទៅ Brush Strokes ហើយជ្រើសរើស 

Sprayed Strokes ហើយសំរាប់ Stroke length ជ្រើសរើស ១៥ ហើយសំរាប់ Sprayed Radius ជ្រើសរើស ១៧ (សូមបញ្ចាក់ថា សាកពិសោធន៍មើល ផ្តូរ លេខនោះដាក់លេខអីផ្សេងទៀត ក៏បាន) ហើយ

សំរាប់ Stroke Direction ជ្រើសរើស Vertical ហើយចុច អូ ខេ​។ ជ្រើសរើស Sprayed Strokes ម្តងទៀត ក៏ ប៉ុន្តែម្តងនេះ ដាក់ ១៩ សំរាប៉ Stroke Length ហើយ ២២ សំរាប់ Spray Radius ហើយ ចុច អូ ខេ។

ឧទាហរណ៍​ទី ២

ឧទាហរណ៍ ទី ២

 

ដាក់ ចំណួន លេខ ចូល

ដាក់ ចំនួន លេខ ចូល សូមបញ្ចាក់ថា ដាក់លេខអ្វីផ្សេងទៀត ក៏បានដែរ សូមពិសោធន៍ មើល

  ​​​ ជំហាន ទី ៣
សូមទៅ Filter menu (មើលរូបភាព ខាងក្រោម) ហើយជ្រើសរើស  Distort   សូមជ្រើសរើស Shear នៅពេល Shear dialogue box ចេញហើយ ចុច ចំកណ្តាល( សូមមើលរូបខាងក្រោម ឈ្មោះថា ចុច ចំកណ្តាល) 

ជំហានទី ៣

ជំហានទី ៣

 រូបរាង  effect របស់យើង ពឹងពាក់ លើ ត្រង់យើង ចុច shear នេះឯង ដូច្នេះហើយសាកល្បង មើល ដើម្បី រករាង(shape)ដែលយើងគួរពេញចិត្ត បើពេញហើយ ចុច Repeat Edge Pixel ហើយមក ចុច អូ​ខេ ។

ចុចចំកណ្តាល (Shear)

ចុចចំកណ្តាល (Shear)

 ជំហាន ទី បួន

ចុច ឃី “q” ដើម្បី ចេញពី មូដ Quick Mask ត្រឡប់ទៅភាពដើមវិញ ។ រាង effect នឹង បង្ហាញរាងចេញ មក (រូបខាងក្រោម) ហើយ សូមអញ្ជើញទៅ Select menu  សូមជ្រើសរើសរើស Inverse (រូបក្រោម ហៅថាជ្រើសរើស Inverse) ​ដើម្បី នឹង បញ្ចប់នៅល្បិច effect នេះ សូម ចុច Delete (PC: Backspace) ហើយចុច Cmd-D (PC: Control-D) ដើម្បីចេញពី ការជ្រើសរើស (Deselect) យើងអាចបន្ថែម ស្រម៉ោល ក៏បានដែរ ។ បើចង់ដាក់ស្រម៉ោល ចុច Shift ហើយនឹង Cmd (PC: Control) ទន្ទឹមជាមួយគ្នា(the same time) ហើយមក ចុចពីរដង ផ្ទួន ៗ (Double Click on the layer that the effect is on) លើ ស្រទាប់(layer) នៃ រូបរបស់យើង សូមមើល រូប ក្រោមបង្អស់  ល្បិចនេះរួចជាស្រេច​!

ស្នាម Effect ដែល នឹងចេញ

ស្នាម Effect ដែល នឹងចេញ

ជ្រើសរើស Inverse

ជ្រើសរើស Inverse

 ខាងក្រោមនេះ បើយើងចង់បន្ថែម ស្រម៉ោល គឺយើងត្រូវជ្រើសរើស layer ហើយ Double click ក្រោយមក layer Style dialogue នឹង​ចេញមក ជ្រើសរើស ទៅ យើងចង់ដាក់ស្រម៉ោល យ៉ងមេចក៏បានដែរ  ល្បិចយើងពេលនេះ រួចរាន់ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នា បានជ្រាបខ្លះ ៗ ពី ល្បិច effectនេះ​!

បន្ថែម ស្រម៉ោល ចុច ផ្ទួន ៗ

បន្ថែម ស្រម៉ោល ចុច ផ្ទួន ៗ

  

Advertisements

4 Responses to ធ្វើជាយរូបភាព ដូចជារហែក ក្នុង Photoshop​ (Edge Effect)

  1. ម៉ន ថា:

    អរគុណបងហនុមាន ដែលបានបង្ហាញ ។ ថ្ងៃក្រោយខ្ញុំនឹងសាកមើលម្តង ។

  2. hanumanking ថា:

    បាទ​មិនអីទេ ម៉ន ចំពោះល្បិចនេះស្រួលរៀនទេ មិនពិបាក ដូចរៀន អេឡិកត្រនិក ទេ ប្រហែលជាខ្ញុំមិនដុះខាងហ្នឹង មិនដឹង មិនបញ្ហាទេមើលទៅ ខ្ញុំនឹងខិតខំ អរគុណ ម៉ន 😀

  3. hanumanking ថា:

    ល្អណាស់ វណ្ណ ! ខំប្រឹងប្រែងឡើង អរគុណដែលបានដាក់ខ្ញុំមើល !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: