កំណែ រូបភាព ក្នុង Photoshop

ជាធម្មតា យើងតែងតែ បញ្ចូលរូបភាព ទៅលើទំព័ររបស់យើង ក្រោយពេលដែលយើងដោនឡូត (Download)ពី ខាមេរ៉ា យើងរួច ដោយមិនបានសម្របសម្រួលពី លទ្ធផលរបស់វា ។ភាគច្រើនដែលរូបយើងមើលទៅដូចរូបខាងក្រោមមកពីយើងមិនមានពន្លឺ(​ light sources )គ្រប់គ្រាន់ បើចង់ឲ្យរូបរបស់យើងបានច្បាស់ល្អ សូមធ្វើដូច ខាងក្រោមនេះ  ហើយយើងចំណាយពេលតិចជាង៥វិនាទី ចំពោះការកែប្រែនៅរូបភាពនេះ ខ្ញុំនឹងបង្ហាញពីរបៀបធ្វើកិច្ចការឲ្យបានលឿនដល់អ្នករាល់គ្នា ។ ខ្ញុំមិនដឹងថា អ្នករាល់គ្នាមានការពិសោធន៍ជាមួយ Photoshop ដល់កំម្រិតណាដែរ បើសិនមានការពិសោធន៍នៅរបៀបនេះពីមុន មក សូមអភ័យទោស​!

រូបខាងក្រោមនេះ ខ្វះពន្លឺ កាលពីថតខ្ញុំមិនបានប្រើពន្លឺ (ភ្លើង)

រូបអូរីជីន

រូបអូរីជីន(Original)ពីមុន Download ចេញពី ខាមេរ៉ា

 ក្រោយមក ខ្ញុំបាន បើកកម្មវិធី Photoshop (open photoshop) ហើយក៏បានបើកនៅរូបខាងក្រោមនេះ

រូបភាព បើកក្នុង Photoshop មិនទាន់កែ

រូបភាព បើកក្នុង Photoshop មិនទាន់កែ

ហើយរូបខាងក្រោមនេះបានសម្រួលហើយ

ក្រោយពីបានសម្រួល (Adjusted)

ក្រោយពីបានសម្រួល (Adjusted)

 ខ្ញុំធ្វើរបៀបនេះ 

១   បើក ហ្វូតូហ្យប  Open Photoshop 

២  រករូបភាព ដែលអ្នកចង់បើក Find File

៣  ក្រោយពីបើកក្នុង ហ្វូតូហ្យបហើយ After Opened in Photoshop

៤ ​ ម្រាមដៃមួយចុច Shift ហើយមួយទៀតចុច Cmd (នៅក្នុង PC Ctrl )ជាមួយគ្នា (at the same ​    time)ហើយម្រាមមួយទៀត ចុច ឃី L  ហើយយើងអាចបានឃើញ លទ្ទផល ភ្លាម ៗ បើចង់មើលរូបដើមវិញ    ចុច Cmd or Ctrl on PC ហើយនឹង ឃី Z  ចុចទៅវិញចុចទៅមក អាចឲ្យយើងឃើញ ពីមុន   ហើយនឹងក្រោយមក ( before and after )បើមិនចង់ឈឺម្រាមដៃទេ ធ្វើដូចយ៉ាងនេះក៏បាន ដែរ វា​គ្រាន់តែ យូរ បន្តិច តែ​លទ្ទផល ដូចគ្នា 

ចុច អិមែក (Images)

ចុច អិមែក (Images) ទៅរួចជាស្រេច

៥  ហើយអញ្ជើញទៅ Filters សម្រូតចុះទៅ Sharpen ជ្រើសរើស  Sharpen ដើម្បីឲ្យ          ​​​  ​        រូបយើងច្បាស់ជាងមុន

ហ្យបភិន Sharpen Filters

ហ្យបភិន Sharpen Filters

រួចជាស្រេច !​ ខ្ញុំសង្ឃឹមថា ល្បិចនេះអាចជួយសម្រួលរូបភាពយើងបានល្អ មួយ កម្រិត សូមសាកល្បងមើលខ្លួនឯងមើល៍ បើមានសំណួរ ឫ ចម្ងល់ ខ្ញុំនៅទីនេះស្រាប់ អាចសួរបានតើ 

ជាធម្មតា ខ្ញុំតែងតែធ្វើរបៀបនេះ នៅពេលណាដែលខ្ញុំ បើករូបភាព អ្វីមួយក្នុង Photoshop  ហើយ ល្បិចនេះគេ ហៅថា Auto Levels  សូមអញ្ជើញរីករាយ ក្នុងការប្រើប្រាស Photoshop 😀

 

ពីមុន មិនទាន់បាន សម្របសម្រួល

ពីមុន មិនទាន់បាន សម្របសម្រួល

 

ក្រោយមក បន្ទាប់ពី បាន សម្របសម្រួលហើយ

ក្រោយមក បន្ទាប់ពី បាន សម្របសម្រួលហើយ

Advertisements

23 Responses to កំណែ រូបភាព ក្នុង Photoshop

  1. សុខហេង ថា:

    ហេហេ ជួយ​ប្រាប់​លំអិត​បន្តិច​មក ! អរគុណ !

  2. ខ្ញុំក៏រង់ចាំការណែនាំលំអិតជាងនេះដែរ…
    សូមអរគុណទុកជាមុន ោះ)

  3. វណ្ណ ថា:

    Wow! I’m really looking foward to see this. I will come to see it again…

  4. hanumanking ថា:

    សួស្តី សុខ ហេង នឹង វណ្ណ សូមអរគុណដែលបានចូលមកលេង ។ បាទ មានអី អត្ថបទនេះខ្ញុំធ្វើមិនទាន់រួច សូមរង់ចាំអាន នៅមានបន្តទៀត មិនមែនតែប៉ុណ្ណេះទេ បាទ សូមទោសដោយមិនបានចញ្ចប់ទាន់ពេលវេលា

  5. hanumanking ថា:

    សួស្តី សុទ្ធា ! បាទ អរគុណ ដែលបានចូលមកលេងនឹងខ្ញុំ សូមរង់ចាំ អាន

  6. คนไทย ថា:

    นี่เขมรเพิ่งใช้ photoshop เป็นเหรอ?
    เค้าใช้โปรแกรมอื่นกันแล้วคุณ
    เจริญกันได้แล้ว

  7. po ថា:

    ពិតជាល្បិចល្អហើយលឿនមែន។ ពិតជាពិសេសមែន។ អរគុណបង បើមានល្បិច​ថ្មីសូមជួយប្រាប់ខ្ញុំផង។

  8. hanumanking ថា:

    អរគុណ ភូ ! បាទ នៅមានច្រើនទៀត សូមរងចាំអាន 😀

  9. hanumanking ថា:

    คนไทย

    I can’t read Thai. 😦 I’m leaving your comment on my blog, So incase you’ll return and write in in English. What’s up with thai in khmer blog? Thank you for dropping by. Please come when you can.

  10. កុលាប ថា:

    .
    ជំរាបសួរ . ពិតជាល្អមែន សូមរៀនសូត្រផង ! ខ្ញុំចូលចិត្តណាស់ ។
    អរគុណ

  11. សុខហេង ថា:

    ពិត​ជា​លឿន​ហើយ​មាន​ប្រសិទ្ធភាព​មែន !

  12. hanumanking ថា:

    សូមអរគុណ សុខ ហេង បានឆ្លាតចូល មកលេង សូមរង់ចាំអាន តទៅទៀត ខ្ញុំនឹងបន្ថែមរបៀបខ្លះៗទៀតដែលខ្ញុំធ្លាប់ ប្រើ

  13. hanumanking ថា:

    ជំរាបសួរ គូឡាប

    សូមអរគុណដែលបានឆ្លាតចូលមកលេង ​បាទ មានទៅទើសខុសអី រៀនចុះ បើមាន សំណួរ អាចសួរខ្ញុំបានតើ បើអាចជួយបានខ្ញុំនឹង ជួយ បើជួយមិនបាន ខ្ញុំនឹងស្វែងរកចម្លើយពីប្រភពថ្មី ជូន​!

  14. ម៉ន ថា:

    គេសរសេរថៃ ប្រហែលជាគេស្មានថាបងហនុមានឯងជាថៃដឹង ?
    😀

  15. hanumanking ថា:

    បែបអីចឹងហើយមើលទៅ ម៉ន ថៃឯណា ខ្ញុំខ្មែរអង្គរសុត្ទសាត ហ្នឹងណា 😀

  16. អរគុណ ហនុមានដែលបានជួយបង្រៀនក្បាច់គុណ PhotoShop
    យើងទាំងអស់គ្នា!!!

  17. hanumanking ថា:

    😀 ក្បាច់ គុន ? ហាហាហាស​ហើយចង់រៀនក្បាច់គុន ពីខ្ញុំទៀត ? ក្បាច់គុន ក៏បានដែរ ខ្ញុំ ចេះទាំងអស់ បើអីចឹង មិន វាយ យក្យ រាបអស់ទេ បើមិនជឿរសួរតែ ព្រះរាម ទៅ​ដឹង ហើយ​! អរគុណ សុទ្ទា ដែលបានឆ្លាត ចូលមកលេង !

  18. វណ្ណ ថា:

    ខ្ញុំចេះPhotoshop តិចៗដែរតែមិនច្បាស់ទេ ព្រោះមិនដែលបានរៀនអីទេ ចេះតែប្រើ មិនដឹងក្បាលកន្ទុយអ្វីទេ ខ្ញុំស្គាល់ឧបករណ៍មិនទាន់អស់ផង។ បានបងរៀបចំ ជាមេរៀនអញ្ចឹងត្រូវម៉ាច់តែម្តង ខ្ញុំនឹងមើលមិនអោយរំលងទេ។

  19. hanumanking ថា:

    អរគុណ វណ្ណ ដែលបានចូលមកលេង ខ្ញុំក៏មិនចេះអស់ដែរ ចេះតិចតួច ចេះតែចែកគ្នា​រៀនទៅហ្នឹងណា ! បើស្លាប់ទៅក៏ខ្ញុំមិនយកទៅជាមួយដែរ 😀

  20. ហនុមាន ហើយមានអាក្បាច់គុនធ្វើអោយស្បែកម៉ត់រលោង មើលទៅស្រក់
    ទឹកមាត់ទេ? ខ្ញុំចង់ចេះអាក្បាច់ហ្នឹង ដើម្បីកែស្នាមអុជ ជ្រីវជ្រួញលើផ្ទៃមុខ
    របស់ខ្ញុំ ។
    ខ្ញុំមើលទៅវណ្ណ ដូចជាចង់ចេះPhotoShopខ្លាំងណាស់ ប៉ុន្តែពេលចេះហើយ
    កុំយកទៅកាត់តអីផ្តេសផ្តាសណា ប្រយ័ត្នបានចូលប៉ុស្តិ៍ល្បី គឺថាមិនមែន
    ប៉ុស្តិ៍ CTN រឺ MYTV អីទេ គឺប៉ុស្តិ៍ប៉ូលីស។

    • វណ្ណ ថា:

      សួស្តីសុទ្ធា មិនហ៊ានកាត់អីផ្តេសផ្តាសទេ ចេះៗទៅគ្រាន់បានយកមកលុប បំបាត់ភាពជ្រីវជ្រួញលើរូបខ្ញុំតែប៉ុណ្ណោះដើម្បីកុំអោយមើលទៅចាស់តាមអាយុ ណា៎!

  21. hanumanking ថា:

    😀 សួស្តី សុទ្ទា នឹង វណ្ណ អរគុណដែលឆ្លាតចូលមកលេង ! សុទ្ទា អាក្បាច់ហ្នឹងអីមិនមាន ខ្ញុំនឹងដាក់វាពេលក្រោយ ស្រួលប្រើទេ ក្បាច់ហ្នឹង តែពីរ បី ជំហាន មុខ សុទ្ទា ដូចគេខាត់ អីច្ចឹង យាយៗឃើញច្បាស់ជា វី វរ ហើយ ! 😀

    ត្រូវហើយ វណ្ណ តែចេះទៅ មិនចេះអត់ប្រយោជន៍ទេ យ៉ាងហោចណាស់ ក៏អាចកាត់ត រូបភាព ជូន​ញាត្តិមិត្ត ឫ សង្សា ងីចឹង ដែរ ទៅណា មែនទេ ? ;D

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: