សំណូមពរ ( ក្បាលទំព័រ )

សំណូមពរ អោយជួយធ្វើក្បាល ទំព័

សូម ធ្វើសំណូមពរ បើចង់អោយខ្ញុំជួយធ្វើ ក្បាល ទំព័រ ឬ កែច្នៃរូបភាព  ឌីសាញ Logos ផ្សេងៗ សូម ដាក់នៅទីនេះ ។ ខ្ញុំនឹងខិតខំ តាមពេលេវលា កំណត់  អត់មានយកលុយកាក់អីទេ កុំបារម្ភអី សុំតែមេមាន់មួយ  គោញី មួយក្បាល ក្របីញីមួយក្បាល ហើយនឹង ប្រហុក មួយអាទិន ទុកគ្រាន់ចែកគ្នានៅអាមេរិក ញាំ អាហារពេលព្រឹក ! 😀  ។

សូមអរគុណទុកជាមុន ។ ខាងក្រោមនេះជាឧទាហរណ៍ខ្លះៗ ដែល ខ្ញុំបានជួយ ដល់ មិត្តភ័ក្រ យើង ជួនកាល គេ រកខ្ញុំអោយជួយ ជួនកាល ខ្ញុំជួយគេ ដោយ មិនចាំបាច់គេ ស្នើសុំជួយ ។ ខំធ្វើបុណ្យទាន ព្រោះកាន់តែចាស់ទៅ ហើយ ! 😀

ក្បាលទំព័រ របស់ វល័ក្ខ

វល័ក្ខ ជា ក្បាលទំព័រ ក្នុង WordPress

ក្បាលទំព័ររបស់ សុធាខ្មែរ

សុធាខ្មែរ ជា ក្បាលទំព័រ ក្នុង WordPress

ក្បាលទំព័រ របស់ សុខា ប្លក

សុខា ជា ក្បាលទំព័រ ក្នុង Blogspot

ក្បាលទំព័រ របស់ ខេមរះបូរី ប្លក

បូរី ជា ក្បាលទំព័រ ក្នុង Blogspot

ក្បាលទំព័រថ្មី របស់សាម៉ាឌី

ក្បាលទំព័រថ្មី របស់ សាម៉ាឌី ជា ភាសាអង្គេស

ក្បាលទំព័រភ្នំសន្ទុក

សូមដោនឡូត យក ក្បាលទំព័រ ភ្នំសន្ទុក នៅទីនេះ

ក្បាលទំព័រ របស់ កូនទន្សាយតូច

កំណត់ត្ររបស់សេរីបណ្ឌិត

កំណត់ត្រារបស់សេរីបណ្ឌិត

ក្បាលទំព័រ របស់ ចៅចាប់ហួយ ចៅអាចទាញយកនៅទីនេះ

ចិត្តកូនខ្មែរ  អាចទៅទាញយកនៅទីនេះ បាន

សូមវណ្ណថនទាញយកនៅទីនេះ

សូមទាញយកនៅទីនេះ

សូមទាញយកនៅទីនេះ

សូមទាញយកនៅទីនេះ

សូមទាញយកទីនេះ ចំពោះ ក្បាលទំព័រខាងលើ

 

 

 

សូមអញ្ជើញ ចុះ បើសិនខ្ញុំអាចជួយសម្រួលបាន ។

Advertisements

178 Responses to សំណូមពរ ( ក្បាលទំព័រ )

  1. ស្អាតទាំងអស់ មិនដឹងត្រូវអរគុណបងយ៉ាងម៉េចទេ ចូលមកកាលណា ក៏សរសើរ ហើយនិងថ្លែងអំណត់អរគុណចឹង!!! សូមសំណាងគ្រប់វេលា!!!ហេហេហេ

    • khmerling ថា:

      ហនុមានចំជាពូកែមែន ហើយថែមទាំងមានសណ្តានចិត្តគួរឲ្យសរសើរ ។ តមកទៀតសុំសួរមួយ នៅលើក្បាលទំព័ររបស់សុធាខ្មែរមានសរសេរថា ខ្មែរមួយជីវិត្ត ។ តើពាក្យ ជីវិត្ត មានន័យថា life ហ្នឹងមែនទេ ? បើមែន ពាក្យនេះគួរសរសេរជា ជីវិត ទើបត្រូវ ។ ឬមួយសរសេរ ជីវិត្ត មានន័យអាថ៌កំបាំងអ្វីទេដឹង សូមមេត្តាណែនាំផង ។

      • ហនុមាន ថា:

        បាទ អរគុណច្រើន បាទទ្រូវហើយ កាលសសេរនោះអត់បានព្រៀងឯម្ចាស់គេ គ៏អត់ប្រាប់ អាចឹងបានជាខុស ។ ចាំពេលក្រោយខ្ញុំកែរវិញ ! អរគុណបាទ

  2. ហនុមាន ថា:

    ជំរាប សួរ សុធា

    អរគុណ ដែលបានឆ្លៀតចូលមកលេង នឹងខ្ញុំ ។​ អត់ចាំបាច់អរគុណ អីច្រើនទេ សុធា ខ្ញុំមិនមែនជាមនុស្សចេះប្រកាន់ឬក មើលងាយ បងប្អូនរួមជាតិទេ ។ ខ្ញុំអរណាស់ ដែលខ្ញុំ បានធ្វើអំពើល្អ ចំពោះ បង ប្អូន ខ្មែរ ជួយ គ្នា ទៅវិញ ទៅមក។ ថ្ងៃនេះ ខ្ញុំត្រូវការ អ្នកដ៏ទៃ ថ្ងៃស្អែក អ្នកដ៏ទៃ ត្រូវ ការ ខ្ញុំ ។ បើយើងចេះជួយគ្នា យើងម្នាក់ៗ ច្បាស់ជា រស់នៅ​យ៉ាង សុខ សប្បាយ ហើយ មែនទេ ?

  3. ហនុមាន ថា:

    ជំរាប សួរ នឹង សួស្តី សុខា

    បាទ អត់អីរ៉េ ។ ខ្ញុំធ្វើអោយដោយឭថា សុខា ចង់បានហ្នឹងណា ។ មិនបាច់បារម្ភទេ សុំតែមេគោមួយ បានហើយ ! 😀
    ខ្ញុំខំតែចាំមើលហើយ ក៏ បានចូលទៅអើតផ្ទះ សុខា ពីរ បី​ដង ដែរ ។ តែអត់ឃើញយកប្រើ ។​បាទ អរគុណ ដែលបានឆ្លៀតចូលលេង !

  4. Samady KS ថា:

    បង​ស្វា​អ្ហើយ ជួយ​ធ្វើ​ក្បាល​ទំព័រ​អោយ​ខ្ញុំ​មួយ​ផង​ម៉ោ…​គឺ​ធ្វើ​សម្រាប់​ទំព័រ​នេះ http://www.learn4khmer.blogspot.com ដាក់​អក្សរ​ខ្មែរ​ផង​អង់គ្លេស​ផង

  5. ហនុមាន ថា:

    ជំរាប សួរ នឹង សួស្តី សាម៉ាឌី

    បាត់មុខ បាត់មាត់យូរ សាយសាបុករ៉េ អី ហ្នឹង? ចូលមកលេងមានយកប្រហុកផ្ញើខ្ញុំដែររ៉េ ? ចុះមានអីចាំខ្ញុំ ធ្វើជូន ចាំតែយកទៅបានហើយ ! ខ្ញុំនឹងប្រាប់នៅពេលណាធ្វើរួច ។ ភ្លេចសួរ ចង់បានបែបណាដែរ ? ចង់ដាក់រូបអីខ្លះ ?
    អរគុណដែលបានចូលលេង នឹង ខ្ញុំ !

  6. ​ហី​​យ្ហាយ…. បង​ស្វា​ឯង​ចាំ​បាច់​ទៅ​គំរាម​ខ្ញុំ​ដល់​ផ្ទះ​ធើ​អី? ខ្ញុំ​​ខ្មាស​គេ​ណាស់។
    បាទ សម្រាប់​​ក្បាល​ទំព័រ​គឺ​ដាក់​តាម​បែប​សមញ្ញា, មិន​ចាំ​បាច់​លេង​ពណ៌​ពេក​ទេ​, ខ្ញុំ​គ្រាន់​តែ​ប្រាប់​បាន​ថា​ទំព័រ​របស់​ខ្ញុំ​ ភាគ​ច្រើន​និយាយ​អំពី បច្ចេកវិទ្យា និង​ប្រវត្តិ​ផ្សេង​ៗ​, ពេល​ដែល​បង​ធ្វើ​នោះ​សូម​ប្រើ​អក្សរ អង់គ្លេស​និង​ភាសា​ខ្មែរ​លាយ​គ្នា តែ​តាម​ពិត​ទៅ​ខ្ញុំ​ចង់​អោយ​បរទេស ដឹង​អំពី​ខ្មែរ ច្រើន​ជាង​អោយ​ខ្មែរ​មើល…. ព្រោះ​ខ្ញុំ​ធ្វើ​ឡើង​ជា​ភាសា​អង់គ្លេស​ដើម្បី​បង្ហាញ​ពិភព​លោក​អំពី ខ្មែរ

  7. អ្ហូ…​ភ្លេច​ប្រាប់​ម្ដង​ទៀត​ថា បើ​បង​ស្វា​ឯង អាច​​ដាក់​រូប​ទង់​ជាតិ​មួយ​នៅ​ក្នុង​ក្បាល​ទំព័រ​ហ្នឹង​ក៏​បាន​ដែរ ប៉ុន្តែ​សូម​ដាក់​ជា​​លក្ខណៈ animation ​ទង់​បក់ រវេច?

  8. ហនុមាន ថា:

    ជំរាប សួរ សាម៉ាឌី
    សុំទោសផងចុះ មកពីខ្ញុំយកចិត្តទុកដាក់ហ្នឹងបានជាទៅរំខាន សូមអភ័យទោសចុះ ! អរគុណដែលបានចូលមកឆ្លើយនៅ សំណូមពរ របស់ខ្ញុំ ។ អរគុណ អារឿង ដាក់ជា លក្ខណះជា animation ហនុមាន ខ្ញុំអត់ចេះរ៉េ ។ អាចេះចុះ គ្រាន់តែដាក់ អ្វីៗ ដែលសាម៉ាឌី បាន ពិពរនា នឹង ចង់បាន លើកលែងតែ animation បានរ៉េ ? សុំអត់ទោស ចំពោះ ការ ឆាឆៅ របស់ខ្ញុំ ។ ចាំមកឆែកមើល ខ្លួនឯងផង នៅពេលធ្វើហើយ អូ​ខេ ? អរគុណ

    អូ សាម៉ាឌី ហ្អា ធ្វើរួចហើយ យកសាកមើល៍ បើមិនចូលចិត្ត ប្រាប់មក ខ្ញុំនឹងធ្វើសាថ្មី ជូន អាច ដោនឡូត បាន នៅទីនេះ

  9. ឆាអាត អស់​ឆ្ទះ ហ្មង… បង​ស្វា​អ្ហើយ ខ្ញុំ​ស្រលាញ់​ក្បាល​ទំព័រ​ដែល​បង​ឯង​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នេះ​ណាស់ តែ​សូម​បង្កើន​ទំហំ​ឲ្យ​ធំ​បន្តិច​បាន​ទេ? អាឡូវ​អីចេះ​វិញ៖
    សម្រាប់​កម្ពស់​នៃ​រូប​ភាព​បង​ឯង​អាច​យក​ធំ​ជាង​ហ្នឹង 2 ដង, ចំនែក​បណ្ដោយ​វិញ ធំ​ជា​ហ្នឹង​បន្តិច។ ឬ​មួយ​ក៏​អាច​បង្កើត Pixel ក៏​បាន​ដែរ​ព្រោះ​ថា​ខ្ញុំ​បាន​សាក​ល្បង​ដាក់​រួច​ទៅ​ហើយ ប៉ុន្តែ​រូប​ភាព​តូច​ពេក… ​មិន​បាន​ស្មើរ និង​30​% នៃ​ក្បាល​ទំព័រ​ផង​ហ្នឹង,
    សូម​អគុណ

    • ហនុមាន ថា:

      ជំរាប សួរ សាម៉ាឌី

      បាទ អត់អីរ៉េ ចាំខ្ញុំលៃលក ជូន ។ សុំពេល បន្តិច បានរ៉េ ? ខ្ញុំដាក់ជូននៅពេលធ្វើរួច ។ អរគុណដែលបានឆ្លៀត ចូលលេង ! អូ អត់អីរ៉េ ធ្វើរួចហើយ ហើយស្អាតជាងមុនឆ្ងាយណាស់ ! សូមអញ្ជើ្យកចុះ តាមសម្រួល

    • Samady KS ថា:

      អគុណ បង​ស្វារ ប៉ុន្តែ​រូប​​ដែល​បង​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ហ្នុង គឺ​មិន​អាច​​ដាក់​បញ្ចូល​ក្នុង ក្បាល​ទំព័រ​បាន​ទេ ទោះ​ជា​យ៉ាង​ណា​ក៏​មិន​អី​ដែរ ព្រោះ​ខ្ញុំ​បាន​សរសេរ កូដ HTML ខ្លះៗ​​សម្រាប់​​ដើម្បី Emebed ចេញ​ពី​ទំព័រ​​បង​ស្វា​ឯង​តែ​ម្ដង… ដូច​នេះ​ហើយ​សូម​កុំ​លប់​ ចោល​អី.
      ហើយ​បញ្ហា​មួយ​ទៀត​នោះ​គឺ ពេល​ខ្ញុំ​សរសេរ កូដ HTML នោះ​ខ្ញុំ​ត្រូវ​លប់​ចំណង​ជើង​នៃ​ក្បាល​ទំព័រ​ខ្ញុំ​ចេញ​ព្រោះ ដោយ​សារតែ​ក្នុង​រូប​ភាព​បាន​ដាក់​រួច​ទៅ​ហើយ..
      សូម​អគុណ ម្ដង​ទៀត សូម​ចូល​ទៅ មើល http://www.learn4khmer.blogspot.com

      • ហនុមាន ថា:

        ជំរាប សួរ សាម៉ាឌី

        បាទ អីរ៉េ សាម៉ាឌី អាច screenshot នៃទំហំក្បាលទំព័រពិតប្រកដ របស់សាម៉ាឌី អោយខ្ញុំបានរ៉េ ? អាលូវ ខ្ញុំបានចូលមើលតែអត់ពេញចិត្តនឹងក្បាលទំព័រហ្នឹងសោះ ខ្ញុំចង់ធ្វើអោយវាច្បាស់ល្អ ដោយសាម៉ាឌី មិនបាច់ប្រើ កូដ HTML ។​ព្រោះខ្ញុំតែធ្វើអ្វីមួយគឺចង់អោយល្អមើល បើមិនល្អមើល ទំព័ររបស់សាម៉ាឌី ក៏អត់ល្អមើលដែរ ។ អាចេះចុះ សាម៉ាឌី អាច ថត(screenshot)ហើយគូស ពីលើ ដូច កាលសាម៉ាឌី ធ្វើជូន ម៉ាច ម៉ន កាលពីគាត់បានសួរសាម៉ាឌី ពីការដាក់អក្សរម្តងនោះ ។
        សុំទោស ដោយមិនបានធ្វើអោយពេញបំណងរបស់សាម៉ាឌី ។ បើខ្ញុំដឹងទំហំ ខ្ញុំនឹងធ្វើអោយចំតែម្តង ដាក់ទៅចូលឯងតាហ្មង ! 😀 អរគុណ

  10. ក្បាលទំព័រថ្មី២ស្អាតមែន!!
    អីយ៉ា!!ឲ្យខ្ញុំសុំទោលណាបង ចំពោះក្បាលទំព័រសារព័ត៌មានភ្នំសន្ទុក ដែលខ្ញុំបានចេញមតិនៅ(ព្រំដែននៃប្រទេសកម្ពុជា)នោះ!! អត់បានដឹងមុន!!! ហេហេហេហេ

  11. ហនុមាន ថា:

    ជំរាប សុធា

    បាទ អត់អីរ៉េ ។ ខ្ញុំយល់តើ 😀 អរគុណបានចូលលេង !

  12. កុមារចម្បាំង ថា:

    បងចិត្តល្អអីម៉្លេះ មកធ្វើក្បាលទំព័រឲ្យគេផង។
    បើអីចឹងសូមជួយបង្កើតឲ្យខ្ញុំមួយដែរម៉ោ ដាក់រូបក្មេងប្រុសកាន់កាំភ្លើង២ដើម
    ពាក់វ៉ែនតាផង ពួស្វាជួយបានទេ?

    • សេរីបណ្ឌិត ថា:

      កុមារ​ចម្បាំង​លេង​​ប្រើ​កាំភ្លើង​ម្ដង ពីរ​ដើម….
      សាហាវ​ផស់​គេ…..

    • ហនុមាន ថា:

      ត្រូវហើយសាហាវផស់គេមែនហ្នឹងណា អត់ចង់ដាក់អោយរ៉េ ខ្លាច ដើរសម្លាប់គេ ជាប់តាំងឯងដែលជាង្នកធ្វើអោយទៀត ចេតរ៉យ ប៉ាដោយ ! 😀

      • អង្គរក្សតូច ថា:

        ទើបតែឃើញវាចារខ្លួនឯង !!! ហេ​​ ហេ!!! មិនអីទេពូ!! ចាំញ៉ុមបង្កើតខ្លួនឯង!!! មិនរំខានពូទេ!!!!
        ញ៉ុមឃើញថារូបខាងលើស្អាតជាងគេនោះគឺរូបចុងក្រោយគេ របស់បងឧត្តម!!!!

  13. ហនុមាន ថា:

    ជំរាប សួរអានាង

    ចុះអ្នកណាថាបងចិត្តអាក្រក់នេោះ ? 😀 សាហាវពេក ក្រែងលោមេភូមិវើតប្រេស ចាប់បងដាក់ធនាគារទៅដឹង ? 😀 អត់អីរ៉េ ចាំបង ស្រាវជ្រាវរក ប្រធានទាំងនោះ ហើយ កុំភ្លេច ចូលមកទីនេះញយៗ ដើម្បី ឆែកមើលផងណា ? អរគុណដែលបានចូលលេង ! អរគុណ

  14. មិនដឹងថាត្រូវអរគុណហនុមានម៉េចទេ!គ្រាន់តែឃើញហើយពេញចិត្តស្តូក
    តើចំនាយពេលច្រើនទេ?ចង់ជូនប្រហុកប្រហុកមួយអាទិនដែរតែទន្សាយតូច
    ក៏អត់មានប្រហុកញ៉ាំដែរពិតជាគួរអោយស្តាយមែន…
    នេះគឺទន្សាយនៅក្នុងរឿងBambiមែនទេ?ពិតជាស្អាតមែន!អរគុណច្រើន!

  15. ហនុមាន ថា:

    មិនអីរ៉េ បងអត់ត្រូវការអីរ៉េ អត់ប្រហុក ផ្អកឆ្កែមានរ៉េ ? ប្រហែលអាចជួយអោយ ច្រមុះបងធូរខ្លះ 😀 បងចំណាយមិនបាន១៥នាទីផងហ្នឹង ព្រោះបងបានស្រាវជ្រាវ រករូបនោះបានយូរដែរហើយ ។ ប្រសើរហើយដែលទន្សាយតូចចូលចិត្តនោះ ត្រូវហើយនោះជារូបពី រឿង Bambi ។ អរគុណដែលបានចូលលេងនឹងបង ។

  16. ផ្អកឆ្កែរឹតតែអត់ទៀតហើយ!
    តែបងហនុមានរូបនឹងដាក់ទៅវាកាត់អាខាងក្រោមអស់បន្តិច តើមានវិធីកែកុនទេ?

  17. ហនុមាន ថា:

    សួស្តី កូនទន្សាយ

    បងកែររួចហើយ អាចដោនឡូត យកទីប្រើ នៅទីនេះ ។​អាថ្មីនេះដាក់ទៅ គឺល្មមតែម្តង ប្រាប់បងបើនៅមានការពិវាកក្នុងការដាក់វា ។ អរគុណដែលបានចូលលេង !

  18. រួចរាល់ហើយបង គ្មានបញ្ហាទេ អរគុណច្រើន! 🙂

  19. ហនុមាន ថា:

    បាទ មិនអីរ៉េ បងចូលមើលហើយ មានអីសមគួរសមដែរតើ !

  20. សេរីបណ្ឌិត ថា:

    អត់​ទោស​ផង​បង ! ខ្ញុំ​ក៏​ចង់​បង្កើត​ក្បាល​ទំព័រ​មួយ​ឱ្យ​ស្អាត​ដែរ តែ​អត់​ចង់​រំខាន​បង​ឱ្យ​ធ្វើ​ឱ្យ​ទេ ព្រោះ​ចង់​ចេះ​ធ្វើ​ដោយ​ខ្លួន​ឯង​ដែរ
    តើ​បង​អាច​ប្រាប់​ពី​កម្មវិធី​ដែល​បង​ប្រើ​សម្រាប់​បង្កើត​ក្បាល​ទំព័រ​ហ្នឹង​បាន​ដែរ​ទេ ?
    ចាំ​ខ្ញុំ​ទើរ ធ្វើ​អត់​ចេញ​ចាំ​ពឹង​បងហនុមាន

    អូ៎ ! សុំ​រំខាន​បង​មួយ​ទៀត !
    តើ​បង​យល់​ថា​ប្លក​របស់​ខ្ញុំ​គួរ​ដាក់​រូប​អ្វី​ទើ​បសម ?
    ខ្ញុំ​គិត​អត់​ឃើញ​ទេ !
    http://sereibd.wordpress.com

  21. ហនុមាន ថា:

    ជំរាប សួរ បណ្ឌិត

    រឿងធ្វើក្បាលទំព័រគឺស្រួលរ៉េ ។ មុនដំបូងត្រូវ ប្រមួលអ្វីដែល បណ្ឌិតចង់ដាក់លើក្បាលទំព័រ ។ បណ្ឌិត ចូលចិត្តអ្វីខ្លះ ហើយ ប្លក(ផ្ទះ)របស់បណ្ឌិត និយាយពីអ្វីច្រើនជាងគេ ។ ឧទាហរណ៍ ដូចជា កាំព្យូធ័រ ការប្រើប្រាស់ សម្ភារះអ្វីមួយ ដែលទាក់ទងនឹង ថិកណូលូជី(Technologies) នោះបណ្ឌិត អាចដាក់រូបទាំងនោះ នៅលើក្បាលទំព័រ ។ បណ្ដីត មាន កម្មវិធី Photoshop ដែររ៉េ ? បណ្ឌិត អាច ប្រើ Photoshop ធ្វើក្បាលទំព័បាន ដើម្បីអោយងាយយល់បណ្ឌិត អាចទៅ លិងនេះដែលខ្ញុំបានពន្យល់របៀប ដាក់រូប https://khmer4life.wordpress.com/2009/11/14/បុប្ផាអង្គរ ។ សាកមើល បើមិនកើត ចាំ សួរ ខ្ញុំ ៗ នឹង បង្ហាញ ជូន ។ អរគុណ សូមសំណាងល្អ !

  22. មុន្នីរតនា ថា:

    ខ្ញុំសូមអរគុណបងណាស់ដែលតបមកខ្ញុំក្នុងនាមជាមិត្តភក្តិ។
    តែទោះយ៉ាងណាក៏ខ្ញុំលែងបានមកទីនេះទៀតដែរ ។
    នៅក្នុងwordpress នេះពិតជា គួរឲ្យខ្លាចណាស់ នូវពាក្យសំដីរបស់មនុស្ស។
    អស់រយៈពេល ៤ខែដែលខ្ញុំមកទីនេះ ព្រោះតែចង់និយាយភាសាខ្មែរឲ្យបានច្រើន
    ដឹងអី និយាយចេះតែខុស គេមើលងាយមើលថោកគ្រប់សព្វទៀត។
    គួឲ្យស្តាយដែលខ្ញុំអត់ស្គាល់ឈ្មោះពិតរបស់បង តែទោះយ៉ាងនេះក៏ល្អដែរ។
    សូមសំណាងល្អចំពោះបងហនុមាន

  23. ហនុមាន ថា:

    ជំរាប សួរ រតនា

    ចុះអ្នកណាអីក៏ចិត្តអាក្រក់ម្លេះ? រតនា មិនត្រូវខ្លាចរ៉េ ព្រោះភូមិវើតប្រេស​ជាភូមិមួយដែលរតនា​អាច និយាយតាមតែចិត្តចង់និយាយ មិនត្រូវចុះញ៉មជាដាច់ខាត ។ រតនា មាន សិទ្ធសេរី ដូចគេដ៏ទៃទៀតដែរ អ្វីៗ ដែលខ្លួន បាននិយាយ នឹង សសេរ អ្នកដ៏ទៃ មិនអាចមានសិទ្ធអីរារាំងបានរ៉េ ។

    ចំពោះខ្ញុំ អ្នកទាំងអស់ដែលមានឈ្មោះនៅលើ វើតប្រេស ជាភាសាខ្មែរ​ជាមិត្តភ័ក្រទាំងអស់ ព្រោះយើងជាជនជាតិ តែមួយ មានការស្រឡាញ់ជាតិ ញាត្តិមិត្ត រួមជាតិ ។ រតនា មិនត្រូវ ឈប់មកទីនេះទេ បើ រតនា ឈប់មកទីនេះ មានន័យថា រតនាជា មនុស្ស ខ្សោយ ហើយ កំសាកម្នាក់ ប្អូន(ក្មួយ) ត្រូវតែក្រោកឈរឡើង ដើម្បី អោយសមជា កូនខ្មែរ ។

    ពេលដែលប្អូនដួល ប្អូន មិនត្រូវតែដែកសង្ងំ ចាំគេទៅរើសប្អូនឡើងរ៉េ ប្អូនត្រូវរៀនក្រោកដោយខ្លួនឯង នោះទើបមានឈ្មោះថាជា មនុស្សល្អ ។

    ទោះជាស្គាល់ឈ្មោះ ពូ ឬ មិនស្គាល់ មិនជាការធំដុំអីរ៉េ សំខាន់បំផុតគឺពូនៅទីនេះ សំរាប់ស្តាប់ នឹង ឆ្លើយ សាសងវាចារ ដល់អ្នករាល់គ្នាហើយ ។ ស្រេចតែក្មួយរ៉េ បើក្មួយនៅតែចង់នៅភូមិវើតប្រេស ក៏នៅចុះ បើមិនចង់នៅ ពូ ក៏មិនអាចឃាត់ក្មួយបានដែរ ។

    អរគុណដែលបានអាសារ ចូលលេងផ្ទះពូ សូមសំណាងល្អ ក្នុងការ គិតគូរអោយបានវែងឆ្ងាយ ! ។ អរគុណ

  24. កុមារចម្បាំងខ្មោច ថា:

    អរគុណដែរគាំទ្រខ្ញុំ ដោយសារសំដីពូនេះ គឺខ្ញុំអាចនៅបានមួយខែទៀតដែរ។ ខ្ញុំឈ្មោះរតនាតារាមុន្នី មិនមែនឈ្មោះរតនាទេពូ!!!!! ទើបតែបានឯកសារមកថ្មីច្បាប់ស្តីពីកាតព្វកិច្ចយោធា ចាំខ្ញុំរៀបរាប់ឲ្យស្តាប់នៅប្លកខ្ញុំ។

  25. ហនុមាន ថា:

    ជំរាប សួរ រតនាតារាមុន្នី កុមារចម្បាំងខ្មោច

    ចុះអីក៏ដូរច្រើនម៉ាលេស ? មិនអីរ៉េ នៅ ពីរ បី ឆ្នាំទៀត ក៏អត់អីដែរ អត់មានអ្នកណាដេញរ៉េ អញ្ជើញតាមសម្រួលចុះ ! ។​​អរគុណបានចូលមកលេង

  26. កុមារទេពចម្បាំង ថា:

    ច្រើនយ៉ាងណាក៏ដោយ ឲ្យតែចាំឈ្មោះរតនាតារាមុន្នីទៅគឺបានហើយ។
    គេដេញ រកកន្លែងនៅគ្មានផងពូអើយ!!!

  27. ហនុមាន ថា:

    ជំរាប សួរ រតនាតារាមុន្នី

    អីក៏អភ័ព្វម្លេះ រតនាតារាមុន្នី ? ជាតិមុនបានធ្វើអីខ្លះហ្នឹង​? សូមសំណាងល្អ ។​អរគុណបានឆ្លៀតចូលលេង​!

  28. rithphnompenh ថា:

    ហនុមាន ជួយឲ្យតំលៃនៃក្បាលទំព័រខ្ញុំតិចមើ?ខ្ញុំថាដូចខ្វះអ្វីម្យ៉ាង!

  29. ហនុមាន ថា:

    ជំរាប សួរ ឬទ្ធ

    អត់មានខ្វះអីរ៉េ ខ្ញុំចូលចិត្តតើ ។ ឬទ្ធថាខ្វះ មកពីការប្រើ ពណ៌របស់ឬទ្ធ មិនសូវឆើត(pop) ណាមួយនៅមាន កន្លែងទំនេរច្រើន (Negative space)នៅក្នុងក្បាលទំព័រ របស់ឬទិ្ធ ។ សូមអភ័យទោសចំពោះក្តីរិះគន់ របស់ខ្ញុំ ខ្ញុំថាតាមតែការ ដឹង នឹងចេះរបស់ខ្ញុំរ៉េ សូមកុំខឹងអី បាទ!។ អរគុណដល់ឬទ្ធដែលឆ្លៀតចូលមកសួរ នឹង ចូលលេង ។ អរគុណ នឹង សួរស្តីឆ្នាំថ្មី ២០១០ !

    ខ្ញុំឆ្លៀតឧកាស ដាក់(ធ្វើ)ក្បាលទំព័រ របស់ឬទ្ធ ដោយចំឡងពីកាលទំព័ររបស់ឬទ្ធសាកមើល សូមទៅមើលនៅទីនេះ

  30. អីយ៉ាបានមើល ការតុបតែងរបស់ហនុមាន ហើយ គឺ ក្បាលទំព័ររបស់ខ្ញុំនៅខ្វះទង់ជាតិបក់រវិចៗ អរគុណហើយដែលបានផ្តល់យោបល់ដ៏ពិសេសនេះ។

    ពិតមែនហើយ គឺ ពណ៌មិនសូវឆើត​ ខ្ញុំតែងតែ​បើក​មើលក្បាលទំព័រប្រិយ​មិត្ត​យើង គឺ ឃើញមានពណ៌ឆើត គ្រប់ៗគ្នា ហេតុដូច្នេះទើបខ្ញុំមិនចង់ឆើតដូចគេ ហ្នឹងណា។
    អូខេ សួស្តីឆ្នាំថ្មី

  31. ហនុមាន ថា:

    ជំរាប សួរ ឬទ្ធ នឹង សួស្តីឆ្នាំថ្មី

    បាទ មិនអីរ៉េ ក្បាលទំព័រ របស់ឬទ្ធ មិនអន់ដល់ប៉ុណ្ណឹងពេករ៉េ បើរាប់អោយពិន្ទុ ពី ១ ដល់ ១០ ហើយ ១០ ល្អបំផុត ក្បាលទំព័រ របស់ឬទ្ធ បាន ៩ ដែរតើ ! ។ ហាស ហាស យល់ហើយ ភាពខុសប្លែកពីគេ អាច សន្មត់ថា ជាការល្អមួយដែរណា ! អរគុណ !

  32. ជំរាបសួរបងហនុមាន!សុខសប្បាយជាទេមួយរយៈនឹង?ចំនែកខ្ញុំសុខសប្បាយទេ។
    ថ្ងៃនេះសូមពឹង(តែអត់ពាក់ទេ​ :D)បងហនុមានអោយជួយធ្វើក្បាលទំព័រថ្មីអោយខ្ញុំមួយ។
    ខ្ញុំនឹងផ្ញើរូបភាពទៅអ៊ីម៉េលរបស់បង។
    សូមអរគុណទុកជាមុន!

    • ហនុមាន ថា:

      ជំរាប សួរ កូនទន្សាយតូច

      ចុះមានអី ផ្ញើមក តាមអីមែល ក៏បាន ដាក់អោយខ្ញុំទៅយកនៅផ្ទះ របស់ ទន្សាយតូច ក៏​បានដែរ ។ បាត់មុខ បាត់យូរ ឃើញតែកន្ទុយ សុខសប្បាយជាទេអី ? អរគុណ បានឆ្លៀតចូលលេង !

  33. ហនុមាន ថា:

    អូអាចឹងរ៉េ ស្មានតែទៅស្រុកវិញបាត់ហើយ បងបានទទួលហើយ ហើយក៏បានផ្ញើអីម៉ែលទៅ កូនទន្សាយតូចវិញដែរ។ អរគុណ

  34. សួស្តីបងហនុមាន តើបងសុខសប្បាយជាទេ? ខ្ញុំឃើញការរចនាអក្សរនៅលើ ក្បាលទំព័ររបស់បងស្អាតៗណាស់ តើបងមានហ្វុនសំរាប់រចនាមែនទេ? រឺក៏បងធ្វើការកែច្នៃវា? ខ្ញុំចង់ចេះរចនាដូចបងណាស់ តើបងអាចណែនាំខ្ញុំខ្លះបានទេ? តើបងអាចចែករំលែកហ្វុនស្តាយ អក្សរយូនីកូដ អោយប្អូនខ្លះបានទេ? ជូនពរសំណាងល្អណាបង។

  35. ហនុមាន ថា:

    ជំរាប សួរ វិចិត្រ

    ខ្ញុំសុខសប្បាយជារ៉េ អរគុណ ។ ចុះវិចិត្រវិញយ៉ាងណាដែរ ។ អរគុណ ណាស់ ដែលបានសសើរ ចំពោះអក្សរដែលនៅលើក្បាលទំព័រនោះ គឺ បងសសេរដោយដៃ រ៉េ មិនមែនជាអក្សរពុម្ភ ឬ ក៏ យូនីកូដ រ៉េ ? ។

    បងមានអក្សរយូនីកូដ ដែលបងបានជាវពីក្រុមហ៊ុន មួយនៅ ហាវៃ ដែលបងអាចជូន ប្អូនដោយអត់គិតថ្លៃ តែអក្សរនោះ ប្រើបានតែជាមួយ Mac រ៉េ ឯ PC ប្រើអត់បានរ៉េ តែបើប្អូនចង់បានយូនីកូដ សំរាប់ វិនដូវ អាចទាញយកពីផ្ទះ របស់បង​បាន នៅខាងលើស្តាំដៃ ឃើញហើយ ! ចំពោះ ប្រូក្រាម ប្អូនអាច មើលនៅទីនេះ បាន ។ ប្អូន សាកមើល៍ បើមានសំណួរ បង អាចជួយបាន ។ សូមសំណាងល្អ !

  36. អគុណបងខ្លាំងណាស់ដែលបានផ្តល់នូវ​ កម្មវិធី របស់បងដល់ខ្ញុំ។ បងពិតជាមានចិត្តល្អមែន ។ សូមសំណាងល្អបង

  37. ហនុមាន ថា:

    ជំរាប សួរ វិចិត្រ

    មិនអីរ៉េ សូមអញ្ជើញយកតាមត្រូវការចុះ នៅអ្វីដែលអាចប្រើការបាន ។ អរគុណដែលបានចូលលេង បង ! សូមសំណាងល្អផង ដែរ !

  38. phuylai ថា:

    មិនដឹងរ៉េ​ ធ្វើអោយគេស្អាតៗណាស់!! សុំមួយដែលមកតាហនុមានស្អាត ហិហិ
    បើបានសំរេច ឈប់អោយរើសកំប៉ុងហើយ អោយប្រមូលដបស្រាម៉ាដង!!!

  39. ហនុមាន ថា:

    ជំរាប សួរ ចៅចាប់ហួយ

    អរគុណបានចូលមកលេងនឹងតា ចុះមានអី ចៅចង់បានវិធីណា ប្រាប់តា បានតើ ។ ប្រាប់តា មកតាធ្វើជូន ។ ហេស អត់អីរ៉េ តាអត់ចង់ដើររើស ដបស្រារ៉េ​តាចង់ទៅធ្វើការ នៅសួនសត្វ គ្រាន់កោសខ្យល់អោយដំរី ។ បើមិនអាចឹងរ៉េ​ទៅធ្វោះនៅរ៉ាអាទេះភ្លើង ក្រាន់សប់កង់អាទេះភ្លើង ក៏បានដែរ ! 😀 អរគុណបានចូលលេង

    • phuylai ថា:

      ធ្វើម៉េចក៏ពេញចិត្តដែរអោយតែត្រូវប្រធានបទចាប់ហួយខ្ញុំ!!​ ឥលូវ​មាន​គេរើស​បុគ្គលិកគ្រាន់តែអង្គុយ​អោយគេបោកខ្វិតទេ មិនយ៉ាប់ទេ រឺធ្វើចុងភៅក៏បាន ​ឆា​ថ្លើមមូស ខខួរចៃ យ៉ាចម៉េចដែរ?

      • ហនុមាន ថា:

        ជំរាប សួរ ចៅចាប់ ហួយ
        តាអរគុណបានចូលលេង ។ មិនអីរ៉េ អាចឹង ចាំតាជប់អោយ ហ្វូត ហ្វូត ហ្វាំង ហ្វាំង យកដៃស្ទាបប្រទះអាចម៍ខ្តាំង លូកក្នុងឆ្នាំង លលៀកដៃជើង ! 😀 មិនអីរ៉េ ចាំតា លៃលក ជូន អាចទៅយកនៅទីនេះ

      • phuylai ថា:

        អរគុណតាច្រើនហើយ!!ធ្វើល្អក្រមិនយូរទេ ប្រហែលពីរបីរយឆ្នាំទេ!! ហិហិ ជូនពរអោយជួបតែរឿងល្អ សំបូរកំប៉ុងអេតចាយអោយរើស!!

      • ហនុមាន ថា:

        អរគុណ ចៅ ចាប់ហួយ

        ហេស អីក៏យូរម្លោះ ? ពីរ បី រយ ឆ្នាំ តាក្លាយជា ផេះ បាត់ទៅហើយ ! 😀 អរគុណ បានចូលលេង ។ មិនដឹងជាក្បាលទំព័រ ហ្នឹង សាកសម អត់ឬទេ ព្រោះ ថា ចាប់ ហួយ មាន លក់ សព្វគ្រាប់ អាចឹង ប្រហែលក្បាលទំព័រ ហ្នឹង សាកសំ ហើយ​ មែនរ៉េ ?

      • phuylai ថា:

        សាកសមហើយ សរុបរួមមកខ្ញុំពេញចិត្តណាស់!! មិនដឹង​មាន​អ្វី​ជូន​វិញទេ?

      • ហនុមាន ថា:

        មិនអីរ៉េ សុំតែប្រហុក មួយអាទិន មកបានហើយ ទុកគ្រាន់ ញាំ អាហារពេលព្រឹក ! 😀

  40. pisitnseiha ថា:

    ចង់​ចេះ​ដាក់​ក្បាល​ទំពរ័​ដែរ តែ​មិន​ដឹង​ជា​សរសេរ​កូដ ឬ​ត្រូវដាក់​យ៉ាង​ម៉េច​ទេ សូម​ជួយ​ប្រាប់​ផង pisit@nlfcambodia.org

    • ហនុមាន ថា:

      ជំរាប សួរ ពិសិដ្ឋ

      អរគុណបានចូលលេង ចំពោះ ក្បាលទំព័រពិសិដ្ឋ ពិបាកបន្តិចហើយ ព្រោះការប្រើទំព័រ របស់ពិសិដ្ឋ រកកន្លែងដាក់ក្បាលអត់បាន តូចពេក ។ អាចដូរទៅទំព័រទៀតបានរ៉េ ។ បើដូររកអាមួយណា ដែលអាច ដាក់ក្បាលទំព័រ បានស្រួល ពេលនោះ បានអាចធ្វើបាន ។​ ចំណែក កូដ ខ្ញុំអត់ចេះអាលីង !អរគុណ

      • អនាមិក ថា:

        ខ្ញុំ រីឆាត៖ សួរស្តីបង ហនុមាន ខ្ញុំបានឃើញ ប្លុករបស់បងហើយ គឺពិតជាអស់ចារ្យណាស់ ហើយខ្ញុំចង់ចេះដូចបងណាស់ ។
        ខ្ញុំចង់សួរបងបន្តិចណា គឺនៅក្នុង WordPress នោះអី គឺខ្ញុំចង់ចេះដាក់ រូបនៅ ក្បាល់ទំព័រ ដែលខ្ញុំ Design។ មួយទៀតបង គឺខ្ញុំចង់ចេះរបៀប លីង ឧទាហរណ៍ ថា ក្បាល់ទំព័រលើ ដាក់ថា «រូបភាពស្អាតៗ»ចុចទៅចេញរូបភាពស្ងាត ។

  41. wowkhmer ថា:

    សួស្តីបងហនុមាន ខ្ញុំបានបង្កើត វិតប្រេសមួយតែខ្ញុំមិនថាត្រូវធ្វើវាយ៉ាងណាសោះ តើបងអាចណែនាំផងបានទេ?
    ខ្ញុំសូមអរគុណបងទុកជាមុន ហើយរង់ចាំការណែនាំរបស់បងជានិច្ច។ ពីខ្ញុំ វិចិត្រ

    • ហនុមាន ថា:

      ជំរាប សួរ វិចិត្រ

      អរគុណដែលបានចូលលេង ។ បងបានចូលទៅមើលហើយ ឃើញថា ប្អូនធ្វើបានសាកសមដែរ ហើយ ។ បើបងអាចជួយសម្រួលបានសូមសួរ មកចុះ ។ ប្អូនអាច សួរ បង ពី របៀប ដាក់អ្វីៗ បើដឹង បង ប្រាកដជាប្រាប់ហើយ ! សំណាងល្អ អរគុណដែលបានចូលលេង ! បងបាន កែរក្បាលទំព័រ របស់ វិចិត្រ បន្តិច អាចទៅយកនៅទីនេះ បាន http://www.4shared.com/file/224580926/f8408db2/_online.html

  42. wowkhmer ថា:

    អរគុណបងហនុមានខ្លាំងណាស់ដែលខំចំណាយ ពេលវេលាដ៏មានដំលៃ ដើម្បីជួយ​កែក្បាលទំព័រ​ របស់ខ្ញុំ ហើយខ្ញុំមានការពេញចិត្តខ្លាំងណាស់ជាមួយនិងការកែរប្រែរបស់បង។ ខ្ញុំមានរឿងមួយទៀតបង ខ្ញុំចង់ដឹងពីរបៀបដាក់ ប្លុកមិត្តភ័ក្ត ដើម្បីតភ្ជាប់ទៅរកផ្ទះរបស់ពួកគេ។ សូមបងជួយណែនាំផង ពីវិចិត្រ

  43. ហនុមាន ថា:

    ជំរាប សួរ វិចិត្រ

    អរគុណដែលបានចូលលេង ។ មិនអីរ៉េ បងមិនចំណាយពេលច្រើនផងហ្នឹង បងគ្រាន់តែយកក្បាលទំព័រ របស់វិចិត្រ ហើយ ថែមថយ រូបភាព ហើយនឹងដាក់អក្សរ តែ ប៉ុណ្ណឹង ។

    អូ អារឿងហ្នឹង ស្រួល រ៉េ ក្រោយពី ចូលទៅក្នុង ទំព័រ របស់ វិចិត្រហើយ ត្រូវ ចុច

    ១ ក្តាបញ្ជារបស់ខ្ញុំ
    ២ ហើយ វិចិត្រនឹងឃើញ តំណផ្ជាប់
    ៣ ពេលចុចហើយ តំណផ្ជាប់ វានឹងចេញ កែប្រែ បន្ថែមថ្មី ចំណាត់ក្រុម ( វិចិត្រ ត្រូវ ចុច អា បន្ថែមថ្មី )
    ៤​ ក្រោយ មក វា នឹង ចេញ ចន្លោះ ពីរ មួយ ខាងលើ ដាក់ ថា ឈ្មោះ (ដាក់ឈ្មោះទំព័រ របស់ មិត្ត​ភក្រ ទៅ )
    ឯចន្លោះមួយទៀត អស័យដ្ឋាន អិនធើណិត (ដាក់ អស័យដ្ឋាន មិត្ត ភក្រទៅ)
    ៥ នៅខាងស្តាំ មាន ពាក្យ ថា (បន្ថែមតំណផ្ជាប់) ចុចទៅជាការស្រេច ហើយ

    បើមានការពិបាក ឬ មិនច្បាស់ អាចសួរ មកទៀត បាន ។ សូមសំណាងល្អ !

  44. ករុណា ថា:

    សូមសំនូមពរអោយមិត្តរាល់គ្នាដែលស្រលាញ់ខ្មែរ ជួយប្រើប្រាស់នូវរបស់ខ្មែរ
    ឥឡូវនេះខ្ញុំបាទបាន បង្កើតនូវគេហទំព័រមួយគឺគេហទំព័រស្វែងរកមិត្ត ដែលជាសមិទ្ថផលរបស់កូនខ្មែរពិត ដូច្នេះសូមអ្នករាល់គ្នាចូលរួមចុះឈ្មោះទាំង អស់អ្នកដើម្បីគាំទ្រ និង ទទួលយកអត្ថប្រយោជន៍យ៉ាងច្រើនពីគេហទំព័រ http://www.5met.com នេះផង​។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ

  45. Vsann's Blogs ថា:

    សួស្តីបង!​​ រីករាណាស់ ដែលបានស្គាល់បង តាមរយះអិនធឹណែតប្លក់របស់ប្អូន បងបានចូលមកលេង​ ដល់ផ្ទះរបស់ប្អូនពីរដងហើយ តែប្អូនមិនទាន់បាន​ចូលលេងបងម្តងសោះ។ តាមពិតខ្ញុំចង់ទៅលេងបងដែរ but មិនស្គាល់ផ្ទះរបស់បង ទើបតែពេលនេះ ប្អូនឃើញបង មកលេងប្តងទៀត ខ្ញុំក៏លួចដើរតាម​ពីក្រោយរហូតដល់ផ្ទះបង។ ពេលចូលដល់ក្នុងផ្ទះភ្លាម ខ្ញុំឃើញបងតុបតែង និងរៀបចំផ្ទះបានស្អាតណាស់ គួរអោយគយគន ជាពិសេសគឹមុខថ្លោងទ្វាផ្ទះតែប្តង បងពិតជាមិនធម្មតា។ ​ I want to stay here a little bit longer​ to looking around in your house​ but you are sleeping and nobody talk with me so I have to leave soon. Good luck brother and keeps up a good work.​​ សុំទោសណាបង​ ពាក្យខ្លះប្អូនពិបាក សរសេជាភាសារខែ្មរពេក ម្លោះហើយក៏សរសេជាភាសារ English ខ្លះទៅ ។សង្ឃឺមថាបងមិនប្រកាន់ទេមែនទេ! សូមអរគុណេ រីករាយណាស់ ដែលបានស្កាល់គ្នា ។

    • ហនុមាន ថា:

      ជំរាប សួរ នឹង សូមស្វាគមន៍ វិសាន
      បងអរគុណប្អូនច្រើនណាស់ដែលបានមកលេងដល់ផ្ទះបង ។ បងអត់ប្រកាន់អីរ៉េ ខ្មែរ​ក៏ បាន អងគ្លេស ក៏បាន ដែរ​លើកលែងតែ ចិន ឬ ជប៉ុន អី បងអត់ចេះរ៉េ ចេះតែញាំម្ហូប បើនិយាយនោះអត់ចេះអាលីង ! ប្អូនសសើរបងពេកហើយ បងចេះតែធ្វើៗទៅហ្នឹង ហើយ មេចចង់អោយបងជួយធ្វើមួយដែររ៉េ ? ចង់បានរបៀបណា ប្រហែលបងអាចជួយបាន ។ បងអរគុណដល់ប្អុនដែលបានដាក់នៅបទចម្រៀងពិរោះៗ សុទ្ធតែបទដែលបងចូលចិត្តតាហ្មង ! អត់អិរ៉េ នៅដល់ពេលស្មើម៉ាន ក៏បានដែរ បងអត់ប្រកាន់រ៉េ ។ អរគុណដែលបានឆ្លៀត ចូលលេង បង

  46. បងហនុមានកូនស្វាតូច សូមជំរាបសួរ មករំខានបងទៀតហើយ ព្រោះនឺកបងពេក ។ អរគុណបងដែលបានឆើ្ល​យតបមកប្អូនវិញ ចំពោះថ្លោងទ្វារនោះ ប្អូនចូលចិត្ត​តិចៗដែរ គឺទីត្តភាពប្រជុំចម្រៀងខែ្មរពីដើម​ប៉ុន្តែខ្លាចរំខានដល់បង​ ចាំប្អូនគិតមើលសិន ។​ ចំពោះចម្រៀង បើបងចូលចិត្តទាញយកទុកស្តាប់ចុះ ប្អូនរីករាយណាស់ ដែលបងចូលចិត្តស្តាប់ដូចប្អូនដែរ អរគុណបង ដែលបានទទួលប្អូន ចូលលេងក្នុងផ្ទះ។

    • ហនុមាន ថា:

      ជំរាប សួរ សំណាង
      អរគុណដែលបានចូលមកផ្ទះ បងលេង ។ បាទ អរគុណ បងបានទាញ យកខ្លះដែរ មានបទមួយចំនួន បងមានរួចមកហើយ ។ អត់អីរ៉េ គិតអោយយូរ បន្តិចទៅ ថ្ងៃណា ក៏បានដែរ ។​អរគុណ

  47. Vsann's Blogs ថា:

    ជំរាបសួរបងហនុមាន ប្អូនគិតរួចហើយ គឺទេសភាពប្រជុំចំរៀងខែ្មរពីដើម បើបងមានពេលរចនាថ្លោងទ្វាអោយប្អូនមួយ​ផងណា អរគុណបង​។​តាមពិតយើងទើបតែនិងស្គាល់គ្នាសោះ ​ប៉ុនែ្តបង​ដូចជាចិត្តល្អ​ហើយចិត្តបានដូចប្អូនដែរ តើយើងអាចរាប់គ្នាជាមិត្តភ៏ក្រទៅថៃ្ងមុខបានទេ? បើមិនបានរាប់ជាមិត្តភ៏ក្រ​ ប្អូនប្រុសក៏ព្រមដែរ។

    • ហនុមាន ថា:

      ជំរាប សួរ សំណាង
      អរគុណ ចំពោះគោរពរបស់ប្អូន មិនអីរ៉េ ចាំបងមានពេលទំនេរខ្លះ អាលូវរវ័លណាស់ ។ មិត្តភ័ក្រ មានទៅអី អ្នកភូមិវើតប្រស សុទ្ធតែមិត្តភ័ក្រទាំងអស់ហ្នឹង ប្អូនអើយ ! អ្នកណាក៏មិត្តយើងដែរ មានទៅទើសខុសអី ។ អ្នកភូមិនេះ គេ ចាត់បងជា​ បង ពូ តា បងអត់មានប្រកាន់រ៉េ ! អរគុណ បានចូលលេង

  48. ជំរាបសួរបងហនុមាន អរគុណ ពេលណាក៏បានដែរ ទុកយូរពិតជាល្អហើយស្អាតទៀតផង មែនទេបង?។ អរគុណចំពោះសណ្តានចិត្តដ៏ល្អរបស់បង អូ!ប្អូនភេ្លចបា្រប់ ខ្ញុំទើបតែដាក់ចម្រៀងពីដើម ក្នុងទំព័រ “Khmer Oldies”គឺអនុស្សាវរីយ៍បាត់ដំបងទី២ បើបងចូលចិត្ត សូមចុចត្រង់នេះ អរគុណដែលបងបានចូលលេង។

    • ហនុមាន ថា:

      ជំរាប សួរ សំណាង

      អរគុណ ប្អូនប្រុស ដែលមានសណ្តានចិត្ត ដ៏ សប្បរសធម៌ ដែលបានចែកចាយ នៅចម្រៀងពិរោះ ! អរគុណដែលបានចូលលេង !

  49. ឧត្តម ថា:

    បងហនុមានពូកែមែន! តៀមខ្ញុំចង់បានផ្លាកដាក់ខាងមុខឲ្យស្អាតនឹងគេដែរ តែអត់ចេះធ្វើបានត្រឹមតែដាក់រូបអង្គរមួយប៉ុណ្ណឹងឯង!

    • ហនុមាន ថា:

      ចាំបង លៃលក មើល៍ តែយូរបន្តិចហើយ សុំទោស ព្រោះបងជាប់រវល់កិច្ចការ បន្តិច ។ អរគុណ

      • ឧត្តម ថា:

        អរគុណណាស់បង! 😀 ស្របតាមពេលទំនេររបស់បងចុះ ខ្ញុំមិនប្រញាប់ទេ! 😀

      • ហនុមាន ថា:

        បាទ អរគុណ ចាំបងគិតគូរ ចង់បានរបៀបណាដែរ? ដាក់រូបអីខ្លះ ?

      • ឧត្តម ថា:

        បងគិតថាតៀមញុមជាប្លកប្រភេទណាដែរ?
        បើតាមគំនិតញុម ក្នុងរូបភាពហ្នុងគឺទិដ្ឋភាពក្នុងតៀមកាហ្វេខ្មែរមួយ មានមនុស្សម្នា ចាស់ក្មេងបុ្រសស្រី កំពុងអង្គុយជជែកគ្នាពីនេះពីពីនោះ ខ្លះអានកាសែត ខ្លះលេងអុក និយាយទៅគឺដូចនឹងតៀមកាហ្វេដែលបងធ្លាប់ឃើញ។
        ឬមួយទៀត ក្នុងរូបភាពហ្នឹងដាក់រូបភាពមនុស្សនៅជុំវិញតុកាហ្វេ នឹងរូបភាពដែលទាក់ទងនឹងប្រធានបទដែលគេកំពុងជជែក ទាក់ទងនឹង សង្គម សន្តិសុខ សិល្បះ វប្បធម៌…
        និយាយទៅធ្វើទៅតាមការស្រមើស្រមៃរបស់បងទៅ គ្រាន់តែបងមើលឈ្មោះប្លក និង ពាក្យស្លោកប្លកញុមទៅបងពិតជាយល់! ឬមើលតែប្រកាសកន្លងមកក៏ដឹងដែរ! អរគុណបង

      • ហនុមាន ថា:

        បាទ មានយោបល់ល្អ ចាំបងលៃលកជូន ! ធ្វើហើយសុំកាហ្វេ អាណាខ្លាំងជាងគេ ម៉ាកែវបានរ៉េ ? 😀

      • ឧត្តម ថា:

        ហិហិ ឲ្យកាតផឹកហ្វ្រីម៉ាឆ្នាំតាម៉ង! 😀
        បង! ក្នុងរូបហ្នឹងមិនបាច់តាសេរឈ្មោះប្លកទេ ព្រោះមានខាងលើរួចហើយ ប្លកញុមខុសពីគេ! ហិហិ
        អូមែន! តាសេរតែពាក្យស្លោកទៅបានហើយ
        បើបានមែនញុមលុបពាក្យស្លោកខាងលើចេញ ទុកតែឈ្មោះប្លកទេ។ 😀

      • ឧត្តម ថា:

        បងអើយ! តើអាចធ្វើជារូបមនុស្សអាថ៌កំបាំងបានទេ? មនុស្សក្នុងរូបនេះសុទ្ធតែជាជនបរទេស បងមិនចាំបាច់សរសេរផ្លាកថា តៀមកាហ្វេភូមិយើងក៏បាន ព្រោះប្លកញុមមានផ្លាកខាងលើហើយ កុំឲ្យស្ទួនជាន់គ្នា! សូមបងធ្វើស្របតាមពេលទំនេរបងចុះ ញុមមិនប្រញាប់ទេ! អរគុណបង!

      • ហនុមាន ថា:

        ជំរាប សួរ ឧត្តម

        បងបានកែររួចហើយ អនុញ្ញាតអោយបងពន្យល់ពី ក្បាលទំព័រថ្មី មានរូបក្មេងៗ អរសប្បាយ ហើយមានរូបអប្សារា រេរាំ លំអរ ។ ក្មេងៗចាត់ទុកជា មនុស្សដែលនៅមានភាពបរិសុទ្ធ ប្រៀបដូចជាអ្នកមិនទាន់មានកាហ្វេ ពេលព្រឹក នៅមានការស្រេកឃ្លាន ខាង ចំណេះវិជ្ជា ឯរូបអប្សារា ប្រៀបបានដូចតំណាងស្រ្តីខ្មែរ ដែលជាស្រ្តី​ល្អគ្មានក្នុងលោក ុំ បើ ឧត្តមជាម្ចាស់ តៀមកាហ្វេមែន ឧត្តមគួរយល់ថាខ្ញុំនិយាយពីស្អីហើយ !

        តែ ក្បាលទំព័រ ដែល ឧត្តមកំពុងដាក់ផ្ទុកលើ ហ្នឹង ល្អគ្រប់គ្រាន់ហើយ មិនចាំបាច់ប្រើក្បាលទំព័រ ដែលបងធ្វើជូន ក៏ បានដែរ ។ អរគុណ

      • ឧត្តម ថា:

        ប្អូនអរគុណបងខ្លាំងណាស់! ប្អូននឹងទាញវាយកទុក។ អរគុណបងដែលដែលបាន​ជួយធ្វើ! ខ្ញុំគិតថាគំនិតបងពិតជាដូចខ្ញុំណាស់ ព្រោះរូបដែលខ្ញុំធ្វើរួចវាប្រហាស់ប្រហែលនឹងបងដែរ ពិតជាចំណូលចិត្តដូចគ្នាមែន! ហិហិ 😀

      • ហនុមាន ថា:

        ហែសនេះបើចាក់ឈ្នោត ប្រហែលម៉ាច់ក្នុងអុជតាហ្មង ? 😀 ជួនគ្នាល្អណាស់ហ្ន ? មិនអីរ៉េ តាមតែឧត្តមត្រូវការចុះ បងបានជួយធ្វើហើយ ប្រើឬុមិនប្រើ បងអត់តូចចិត្ត រ៉េ ។ អរគុណប្អូនដែលបានចូលលេងផ្ទះ របស់ បង ! សូមសំណាងល្អ !

  50. សុវិចិត្រ ថា:

    អីយ៉ាស់,, ឡូយ​មិន​ស្ទើរ​ទេ​នៀក 😀

  51. Samady KS ថា:

    បង​ស្វា! ខ្ញុំ​សុំ​ពឹង​ម្ដង​ទៀត​មើល៍ តែ​អត់​ពាក់​ទេ!
    សូម​ជួយ​ធ្វើ​ ឡូហ្គោ ឱ្យ​ខ្ញុំ​មួយ​ផង ចំណង​ជើង​ថា រៀន​ដើម្បី​ខ្មែរ សម្រាប់​ដាក់​ធ្វើ​ជា Link ក្នុង​ទំព័រ​ផ្សេង​មក​កាន់​ទំព័រ WordPress របស់​ខ្ញុំ​! រូប​រាង​ជា កេរ៉េ (​មិន​មែន​សម្រាប់​ក្បាល​ទំព័រ​ទេ) សូម​អគុណ! ចាំ​ខ្ញុំ​ផ្ញើរ ផ្អក ១​ចាន ប្រហុក​១​​ចាន ឱ្យ​បង​ស​ស្វា​ឯង!

    • ហនុមាន ថា:

      ជំរាប សួរ សាម៉ាឌី
      បាទ មានទៅទើសខុសអី តែ​សុំពេលបន្តិច អាលូវមានតែពេលគ្រាន់តែម៉ាចូលអើតផ្ទះ ម៉ាភ្លេតៗ សុំប្រហែលពីរអាទិត្យរ៉េ ។ អរគុណ

  52. សួរស្តីបងហនុមាន ! សុខសប្បាយទេ? អូរ! បងពូកែឌីស្សាញមែន ! ចង់ចេះដូចបងដែរ !! និយាយចឹង ខ្ញុំឃើញម៉ូតអក្សរប្លែកៗ ដែលបងឌីស្សាញនៅលើក្បាលទំព័រ តើបងគូមែនទេ???

    • ហនុមាន ថា:

      បាទ ជំរាប សួរ បុរសមិនស្គាល់មុខ​សូមស្វាគមន៍ !
      មេចចាំបិទមុខខ្លាចសង្សាឃើញអីហ្នឹង? 😀 បាទ អរគុណដែលបានលោតចូលមកលេងដល់ផ្ទះរបស់ខ្ញុំ ។ បាទ ខ្លះ ខ្ញុំសសេរដោយខ្លួនឯង ខ្លះទៀត ខ្ញុំប្រើរបស់គេធ្វើរួចហើយ ! ចង់ចេះ ស្រួលរ៉េ ចង់ចេះខាងអីដែរ ? ចេះប្រើ Photoshop ដែរ រ៉េ? ចង់ចាប់ពីត្រឹមណា អាចសួរខ្ញុំបានតើ ! អរគុណ ដែលបានចូលលេង

      • បាទជំរាបសួរបង !! ប្រាប់តាមត្រង់ទៅ បានជាខ្ញុំបិទមុខនេះ ព្រោះខ្លាចគេមកទាលុយ ! ចឹងចេះតែគេចមុខទៅ !! ហិហិ 😀
        អូរ អរគុណបងច្រើនហើយ !! បាទខ្ញុំចេះ Photoshop តិចៗដែរ !
        អូរខ្ញុំចង់ចេះសរសេរម៉ូតថ្មីៗនៅលើ Photoshop ដូចបង តើបងប្រើ ឧបករណ៍អ្វីដើម្បីគូ ? ហើយមានបច្ចេកទេសអ្វីទេ?? អរគុណបងម្តងទៀត !! ជំរាបបងហនុមាន!!!

      • ហនុមាន ថា:

        ជំរាប សួរបុរសបិទមុខ
        អរគុណសាជាថ្មី ។ បាទ​ដំបូង ខ្ញុំសសេរដៃ ក្រោយមកបានខ្ញុំចម្លងដាក់(scaned)បញ្ចូលទៅក្នុង Photoshop ហើយបានបន្ថែមបន្ថយ តាមក្រោយ ។ ហើយចង់ធ្វើអ្វីដែរ ? អរគុណដែលបានចូលលេង ។

      • សួរស្តីបង ! អរគុណបងច្រើនហើយដែលបានជួយប្រាប់ !! អូរខ្ញុំចង់ឌីស្សាញក្បាលទំព័រមួយដែរ ដើម្បីយកទៅដាក់នៅក្នុង Website របស់ខ្ញុំ(Website លោកគ្រូដាក់ឲ្យធ្វើ) ហើយ Website នេះដែរមានចំនងជើងថា អរិយធម៌ខ្មែរ ។ អូរតាមពិតបងគូដៃសោះ តែខ្ញុំអត់សូវចេះគូផង !! ជាចុងក្រោយសូមអរគុណបងម្តងទៀត !! សូមជំរាបលាបង!!

      • ហនុមាន ថា:

        បាទ អរគុណច្រើនហើយដែលបានចូលលេងសាជាថ្មី អូអាចឹងរ៉េ ត្រូវការអោយបងជួយដែររ៉េ ? បើត្រូវការជំនួយត្រូវការអីខ្លះរ៉ូវ? បងអាចជួយបានតើ បើត្រូវការ ។ អរគុណសាជាថ្មី !

      • អូរពិតមែនឬបង!!ហិហិ សប្បាយណាស់ចឹង 😀 សូមអរគុណបង! អូរ ខ្ញុំចង់បាន ក្បាលទំព័រមួយដែលសមនិងគេហទំព័ររបស់ខ្ញុំ ដែលនិយាយអំពី អរិយធម៌ខ្មែរ ។ ហើយចំណងជើងក្បាលទំព័រ ដាក់ថា អរិយធម៌ខ្មែរ ។ ចំពោះទទឹង យក ៩០០ ភីកសែល ចំណែកឯកំពស់វិញស្រេចលើបងថា ប៉ុណ្ណាសមយកប៉ុណ្ណេះចុះ ! ជាចុចក្រោយខ្ញុំសូមអរគុណបងជាខ្លាំងដែលចំណាយពេលដ៏មានប្រយោជន៍របស់បងមកជួយដល់ខ្ញុំ ។ សូមអរគុណបងម្តងទៀត សូមជំរាបលាបង !

      • ហនុមាន ថា:

        បងបានសសេរនៅខាងលើ សាកមើលសាកមើល៍ចូលចិត្តមួយណា ប្រាប់បងហើយចង់ដាក់រូបអីដែរ ជា background ខាងក្រោយ អក្សរទាំងនោះបងសសេរដៃរ៉េ បើចង់បានមូដជាអក្សរ ប្រើ កំព្យូទ័រ បងអាចធ្វើជូនបាន ុ។ អរគុណ

      • សួរស្តីបង ! ប៉ុន្មានថ្ងៃកន្លងនេះឥតបានមកលេងផ្ទះបងសោះ ព្រោះទូរស័ព្ទអត់មានលុយ ចឹងអត់អាចភ្ជាប់អ៊ិនធ័រណិតបាន ហិហិ !! អូរអរគុណហើយបងដែលចំណាយពេលឌីស្សាញឲ្យខ្ញុំ សូមអរគុណបងខ្លាំងណាស់ :D! បងពូកែគូរូបមែន !! អូរប៉ុន្តែខ្ញុំចង់បានអក្សរដែលមានរាងដូចក្បាច់ខ្មែរជាងបង ព្រោះមើលទៅឲ្យឃើញថាជាខ្មែរ ! តើបងគិតយ៉ាងម៉េចដែរ? អូរប៉ុន្មានថ្ងៃដែលអត់មានអ៊ិនធ័រណិត ប្រើ ខ្ញុំបានខំរកនឹកឌីស្សាញទំរាំតែបានបន្តិច តែវាអត់សូវមានក្បាច់អីទេ ព្រោះអត់សូវចេះគូផង !! ហើយចំពោះផ្ទៃខាងក្រោយវិញក៏ខ្ញុំបានធ្វើរួចដែរបង តែបានតែបន្តិចទេព្រោះអត់ដឹងថាដាក់រូបអី និង អត់ដឹងថាដាក់ត្រង់ណាទៀត ចឹងតើបងអាចជួយមើល និង កែសម្រួលបន្ថែមផងបានទេ បង (ខ្ញុំបង្ហោះនៅក្នុងប្លុករបស់ខ្ញុំ http://unknownman27.wordpress.com/ )!! ជាចុងក្រោយសូមអរគុណបងម្តងទៀត ! ជំរាបលាបង !!

      • ហនុមាន ថា:

        អរគុណ បងបានចូលមើលហើយ ឃើញប្អូនធ្វើបានល្អហើយ មិនបាច់កែអីទៀតរ៉េ ។ ក្បាលទំព័រនោះ សាកសមហើយ ។ ហើយ ប្អូនប្រើ ហ្វន៉ ព្រែវែងនោះ សាកសម នឹងអ្វីដែលប្អូន ស្វែងរកដែរ ។ អូ បងដឹងថាប្អូន ចង់បានអក្សររបៀបណាហើយ ប្អូន បានប្រើវាហើយ យកអ្វីដែលប្អូនបានដាក់នោះទៅ ក៏​ល្អដែរ ។ អរគុណ

      • សួស្តីបង ! សូមអរគុណបងហើយដែលចូលមើលប្លុករបស់ខ្ញុំ និង ជួយផ្តល់យោបល់! ចឹងខ្ញុំសម្រេចចិត្តថាយកក្បាលទំព័រនេះហើយ !! ជាចុងក្រោយខ្ញុំសូមអគុណដល់បងច្រើនដែលចំណាយពេលវេលាដ៏មានប្រយោជន៍មកជួយដល់ខ្ញុំ ! សូមអរគុណបងម្តងទៀត !! ជំរាបលាបងហនុមាន !

      • ហនុមាន ថា:

        បាទ អរគុណ អត់អីរ៉េ រីករាយដែលខ្ញុំអាចជួយបាន បើត្រូវការជំនួយ សូមកុំអាក់អៀនអី សួរ ខ្ញុំចុះ ។ អរគុណ

  53. nachihan ថា:

    សួស្តី​! ពូ​ហនុមាន​ ខ្ញុំ​ចង់​សំនូមពរ​អោយ​ពូ​ជួយ​ធ្វើ​ក្បាល​ទំព័រអោយខ្ញុំមួយ
    ដែល​មាន​ន័យ​អំពី​បច្ចេកវិទ្យា​ដ៏ជ្រៅ​។សូមមើលទំហំនៃក្បាលទំព័រនេះ
    http://www.nachihan.blogspot.com 
    សុំbackgroundពណ៌ផ្ទៃមេឃដូចបងសាមាឌីឥឡូវ

  54. nachihan ថា:

    បាទ​! អគុណ​ដែល​ពូ​បាន​ណែ​នាំ​ខ្ញុំ​។

  55. nachihan ថា:

    ពូអើយ ហើយរឺនៅក្បាលទំព័រខ្ញុំ?យូរម្លេះ

    • ហនុមាន ថា:

      ជំរាប សួរ ក្មួយ ហាន

      ពូសុំអភ័យទោស ព្រោះជាប់រវល់នឹងការងារពេក តែពូខិតខំដែរតើ តែ មិនមានពេលដាក់ជូន អាលូវ ដាក់រួចហើយនៅខាងលើ ។ សាកយកដាក់លមើល បើមានការកែប្រែ​សូមប្រាប់ពូផង ។ ក្បាលទំព័រខាងលើ ពូដាក់តាមសំណូមពររបស់ក្មួយ គឺទាក់ទង នឹង បច្ចេកវិទ្យា​ ដូចក្មួយបានកាម៉្មង់ តាហ្មង ! អរគុណ នឹងសូមអភ័យទោសចំពោះការយឺតយ៉ាវ ! ។

  56. nachihan ថា:

    ខ្ញុំពិតជាអគុណលោកពូណាស់! សូមអោយលោកពូមានអាយុវែងនិងមានសេចក្តី
    សុខ។

  57. ស្គាល់គ្នាយូរគួរសមដែរ តែមិនហ៊ានពឹង ..ហេសហេ..
    ដូចជាចង់បានមួយនឹងគេ គ្រាន់យកទៅតាំងលម្អឯផ្ទះខ្ញុំ។
    បានទេបងហនុមាន ?.យកស្រដៀងៗ នឹងក្បាលទំព័រ របស់បងណា៎..
    ប្រសិនជាអាច។

    អរគុណ
    .

    • ហនុមាន ថា:

      ហើយខ្លាចអី ខ្ញុំអត់ខាំរ៉េ បើកកេប្រហែល 😀 ដូចដឹងស្រាប់ជាងទាល់តែទៅវាស់ ថ្លឹង ស្មាន វាយលេខ ដល់ផ្ទះទើបធ្វើបាន បើឭសម្លេងចម្លែកខាងក្រៅផ្ទះ កុំរកពូថៅណា ! 😀 ហើយមេចចាំយកស្រដៀងៗ យកដូចទៅមិនបានរ៉េ? 😀 ប្រាម់មកចង់បានអីខ្លះនៅលើដំបូលហ្នឹង ? បាទ ចាំខ្ញុំទៅសង្កេតមើល ។ អូ ភ្លេច អាលៃតែប្រូ ភ្លេច ជូនពរឆ្នាំចិន សួស្តីឆ្នាំចិន ! ជនជាតិមែនរ៉េ ? ឬ ចាម យួន ឬ ក៏ អាលឺម្មង ់ ? 😀 និយាយលេងរ៉េ អរគុណ

  58. ជាជនមានសញ្ជាតិស្វីស !..ហេសហេ..អត់ចាម ចិន យួន ឬអាល្លឺម៉ង់ទេណា៎ !!..
    បានទៅសម្ភាសឆ្លងឆ្លើយជាមួយម្ចាស់ស្រុកត្រឹមត្រូវទៀតផង !!..
    មិនស៊ីសំណូកសូកប៉ាន់ ដូចយួនចូលរស់នៅពេញដីខ្មែរនោះទេ !!..

    បានជាចង់យកស្រដៀងហ្នឹង ព្រោះមានអប្សរា អង្គរ និងទង់ជាតិខ្មែរ !..
    បើយកដូចពេក ក្រែងម្ចាស់ចូលផ្ទះច្រឡំ !.វីវរហ្មង !!…ហេសហេ.. 😀
    ចំជាកំប្លែងមែនហ្មង បងហនុមាននេះ !!.. ឱយតែបានចូលមក
    បានសំណើចពិតមែន !!..

    ហ្អេ៎..ជាជាងផ្ទះចឹង សូមជួយលៃលកតាមតែល្មមសមចិត្តផងទៅ..
    តែមិនយកដំបូលប្រក់ស័ង្កសីទេ.. ចង់បានតែដំបូលណាត្រជាក់ៗ..
    ជួយដាក់ផ្កា កុលាបខៀវផង ដូចដំណបង្ហាញខាងក្រោម..
    ត្រង់រូបផ្កាមានតំណក់ទឹក និងឈ្មោះ ‹‹ កុលាបខៀវ ››
    ‹‹យកផ្កាពណ័ខៀវនៅទីនេះ !..››
    ហេសហេ.. 😀 អរគុណ ទុកជាមុន ..

    • ហនុមាន ថា:

      បាទ អរគុណ ចូលកកាយផ្ទះដូចមាន់អាចឹង ហេសមានដាក់រឿងកំពង់ធំ ជំរំ ចិត្តទៀត ពិរោះពេកស្តាប់ចង់ដេកលក់ កុំអីម្ចាស់ផ្ទះមកទាន់ ពកក្បាលតាហ្មង ! បាទ ខ្ញុំនឹងខិតខំ តែ ក្បាលទំព័ររបស់ចិងភៅ ដូចជាយ៉ាប់បន្តិច មិនដឹងចាប់ផ្តើមពីកន្លែងណា តែ ខ្ញុំនឹងព្យាយាម កុំភ័យ គេញតែពីព្រួយរ៉ៅ ! 😀

      សញ្ជាតិស្វីស អាចឹង អត់ស្វិតរ៉េ? ព្រោះ ស្វីស នឹង ស្វិត នៅក្បែរគ្នាហ្នឹង ! 😀 បាទ អរគុណ ខ្ញុំនឹងជូនដំណឺងពេលណាខ្ញុំបានធ្វើហើយ ! អរគុណបានដាក់ដំណរជូន ។

  59. Samady KS ថា:

    បង​កុលាប និង​បង​ស្វា អាឡែង​តែ​ឆ្លើយ​ឆ្លង​​គ្នា មិន​និយាយ​រក​ខ្ញុំ​សោះ! (​គ្មាន​អ្នក​យល់​ចិត្ត)

    • ហនុមាន ថា:

      និយាយឯណាបើអត់ឃើញមកអើតផងហ្នឹង? ខ្ញុំចូលទៅផ្ទះសាម៉ាឌី ពីរ បី ដងដែរ តែ អត់មានចូលលេងខ្ញុំផងហ្នឹង ប្រហែលរវល៉ពេកដឹង? សុំទោសចុះបើខ្ញុំមានការប្រងើយកន្តើយ ព្រោះខ្ញុំអត់បានដឹងថាសាម៉ាឌីនៅឈរអើតតាមបង្អួចឯណា ! អរគុណបានចូលមកលេង !

  60. ហ្អេ៎ !..សាមឌី ប្អូនប្រុស !!.. បងយល់ចិត្តណាស់ណា៎..
    ហេសហេ. ខំចូលឆ្លើយតបនៅ ទីនេះ !.. តែមិនឃើញតបសោះ !..
    បាត់មុខទៅណាខ្លះ ?.. បានឃើញម្តង ក៍តាំងឡូឡាហ្មងនៀក !!..

    ឥឡូវ ចង់ឱយបងនិយាយរកបែបណាដែរ ?. និយាយមក …
    .
    បងហនុមាន ខ្ញុំចង់បានពណ៌ខៀវតិចៗផង ..ស្រដៀងអ្នកមីង
    កែវ ច័ន្ទបូរណ៍ ។ សូមទោស ។

    អរគុណ
    .

  61. បងប្រុស បើខ្ញុំធ្វើជាររូបភាពផ្ទាំងទំព័របែបហ្នឹង តាមដំណភ្ជាប់នេះ
    តើអាចទៅរួចដែរទេ សំរាប់ក្បាលទំព័រ ?.
    ផ្ទាំងទំព័ររបស់កុលាបខៀវ សូមចុច !..

    អរគុណ
    .

    • ហនុមាន ថា:

      បាទ អរគុណ ចាំមើលខ្ញុំសាកមើល ព្រោះថាតាមតំណខាងលើដូចពិបាកជាងអាសារមុន ព្រោះវាមានពណ៌ទម្លុះ( clear transparency)នៅពីលើរួបភាព ក្បាលទំព័រ ។ អរគុណ

  62. .ចឹង បងហនុមានធ្វើតាមតែអាចធ្វើបានចុះ !..របៀបណាក៍ដោយ
    ឱយតែកុំពិបាក ..អរគុណ ។
    ខ្ញុំនាំសំណើច មកផ្ញើ ..សូមទស្សនាតាមសប្បាយ ..

    • ហនុមាន ថា:

      បាទ សុំទោស អរគុណដែលមិនបានតបអោយទាន់ពេលវេលា បាទ គាត់ស្រីឈ្មោះ Carol Burnett ដែលជាតារាជំនាន់ចាស់ដ៏ល្បីម្នាក់នៅសហរដ្ឋ គាត់ជា អ្នកចំណូលរបស់ខ្ញុំម្នាក់ ។ បាទ ខ្ញុំនឹង ខិតខំនៅខ្ញុំមានពេលបន្តិច ចំពោះក្បាលទំព័រ របស់ ចុងភៅចំណាន ។ អរគុណ ចំពោះ ចំនូនសំណើច ! អូ ភ្លេចជំរាប សួរ ! ជំរាប សួរ បាទ !

  63. សំណាងប្លក់ ថា:

    សួរស្តីឆ្នាំថ្មីបងប្រុស!និងបងប្ងូនទាំងអស់គ្នា
    អត់មានអ្វីជូនបង គឺមានតែការនឺករលឺក និងចម្រៀងផេ្លលីសមួយចំនួន​ជូនដល់បង​​ ព្រមទាំងបងប្អូនទាំងអស់ ស្តាប់កំសាន្ត នាបុណ្យចូលឆ្នាំចិននេះ។ សូមមាន សេរីសួរស្តីឆ្នាំថ្មី និងសំណាងល្អ​ទាំងអស់គ្នា៕

  64. Holy ថា:

    Hi sir .Can I call you uncle cos’you was born in 1962 and I am 24 years.Could you do for me sir? and make to be good na sir.

    • ហនុមាន ថា:

      បាទ ជំរាបសួរ ភក្កី
      អរគុណបានចូលលេង នឹង សូមស្វាគមន៍ ។ បាទ ហៅពូក៏បានដែរ អត់ទើសខុសអីរ៉េ បាទ ។ ភក្តី ចង់បានយ៉ាងណាដែរ ហើយដាក់ថាយ៉ាងណាខ្លះ ដែរ បាទ ? ប្រាប់មកចាំខ្ញុំមានពេល ខ្ញុំអាចធ្វើជូន ។ អរគុណដែលបានចូលមកលេង !

  65. khmerCD ថា:

    សួរស្តីបងហនុមាន ! រីករាយដែលបានស្គាល់បង។
    បងពិតជាចិត្តល្អមែនដែលបានចំណាយពេលវេលាមកធ្វើក្បាលទំព័រដល់អ្នកភូមិ wordpress ខ្ញុំសូមសរសើរ ! 🙂

    • ហនុមាន ថា:

      បាទ សួស្តីនឹង សូមស្វាគមន៍ សីុឌីខ្មែរ

      អរគុណដែលបានឆ្លៀតចូលលេងផ្ទះរបស់ខ្ញុំ ។ គួពុំគួសូមអភ័យទោស ផង បាទ ! ហើយយ៉ាងមេចចង់បានមួយដែរអីហ្នឹង ? បាទ ខ្ញុំធ្វើតាមតែអាចធ្វើទៅបានក្រោយពីការងារប្រចាំជីវិត ។ អរគុណសាជាថ្មី បាទ !

  66. Chan Heang ថា:

    សួស្ដី! លោកបងហនុមាន ខ្ញុំទើបធ្វើប្លុក wordpress មួយដែលអាចជួយធ្វើក្បាលទំព័រ សំរាប់ប្លកខ្ញុំមួយផងបានទេ?

    • ហនុមាន ថា:

      បាទ សួស្តី ច័ន្ទ ហៀង
      អរគុណប្អូនបានចូលលេងផ្ទះរបស់បង ។ បាទ មានអីចាំបងមើលសាកមើល ប្អូនចង់បានរូបយ៉ាងណាដែរ ? បងសព្វថ្ងៃកំពុងជាប់រវល់ខ្លាំង មិនសូវមានពេលទំនេរ ចាំបងមានពេលទំនេរខ្លះ បងនឹងខិតខំ ។ អរគុណនឹងសូមស្វាគមន៍ មកភូមិវើតប្រេស ! អរគុណ

  67. Chan Heang ថា:

    អរគុណច្រើន លោកបងហនុមាន។ ខ្ញុំចង់បានក្បាលទំព័រមួយ ផ្នែកផ្ទៃខាងក្រោយ បង្ហាញលក្ខណ:ខ្មែរ ដូចប្រាសាទ ជាដើម។ នៅលើផ្ទាំងទំព័រចង់សរសេរ ថា ទំព័ររបស់ច័ន្ទហៀង, ការអប់រំ និង ការកំសាន្ដ។ ឯពេលវេលាមិនអីទេ អាចឆ្លៀតជួយធ្វើពេលណាទំនេរ។

  68. bros ថា:

    បាទខ្ញុំជុំរាបសួ បងហនុមា និងបងៗទាំងអស់គ្នា

    ខ្ញុំបានអានអ្វីដែលបង ហនុមាន បានសរសេរអំពីការងារបងគឺពិតជាពិសេស

    ណាស់ ដូច្នេះ

    តើខ្ញុំអាចសួរ អំពីការងារធ្វើរូបភាពបានទេបង?

  69. bros ថា:

    បាទខ្ញុំអរគុណបងណាស់ អញ្ចឹងខ្ញុំសួរហើយ ប្រសិនបើយើងមានរូបថត

    ដូចនេះ តើយើមានវិធីណាធ្វើអោយច្បាស់បានទេបង ?

    មើលរូបថតនៅទីនេះ

    បាទបើគួរពុំគួរសូមបងកុំប្រាកាន់ខ្ញុំអី

    បាទអរគុណ!!!!

  70. ហនុមាន ថា:

    បាទ អរគុណ បងមិនប្រកាន់អីរ៉េ ។ រូបនេះប្អូន scan មែនរ៉េ ? មិនអាចធ្វើអោយប្បាស់េជាងហនឹងបានរ៉េ មុខរបស់គាត់ប្បាស់គួសមហើយ តែ ខាងអាវរបស់គាត់ មិនសូវច្បាស់ ប្អូនអាយទាញ Curve នៅក្នុង Photoshop ហើយត្រូវប្រើលើ Historybrush ទៅលើមុខរបស់គាត់វិញ ប្អូន អាចមើលឧទាហរណ៍ខាងក្រោមនេះបាន ។ បើប្អូន scan ត្រូវ ដំលើង Resolution ទៅ ៣០០ ឬ ក៏ ៤០០ dpi នោះសីុសងថារូបនោះសំរាប់ធ្វើអី បើសំរាប់ ផ្តិត(Print) ត្រូវការ resolution ៣០០ ទៅ ៤០០ dpi ។ បើសំរាប់ដាក់ក្នុងអិនធើនិត តែ ៧២ dpi នោះគ្រប់គ្រាន់ហើយ​!

    រូបដើម

    រូបទី២ ក្រោយពីទាញ Curve នៅក្នុង Photoshop

  71. bros ថា:

    បាទខ្ញុំអរគុណបងហើយដែលចំណាយពេលជួយបំភ្លឺដល់ខ្ញុំ

    បាទអរគុណធំៗៗៗៗ

  72. Chan Heang ថា:

    កំពុងចាំយ៉ាងអន្ទះសារតិចៗ​ ហិ ហិ …. ឃើញរូបខាងលើមួយអត់មានសរសេរអក្សរអីទេ តើអាចយកប្រើសិនបានទេ? រូបបច្ចុប្បន្នរបស់ខ្ញុំអត់ស្អាតសោះ។

    • ហនុមាន ថា:

      បាទ អរគុណនឹងសូមអភ័យទោស ខ្ញុំថាអត់ពេលហ្នឹងណា ។ បាទ មានអីយកប្រើសិនទៅ ទំរាំខ្ញុំមានពេល ប្រើបន្តោះអាសន្នសិន ក៏ បានដែរ ។ អរគុណ

  73. Chan Heang ថា:

    លោកបងហនុមានៈ ខ្ញុំបានយកប្រើប្រាស់ហើយ ឃើញថាប្លុកខ្ញុំឡើងសំរស់បឹបៗ តែម្ដងបាទ។ អរគុណ។

  74. ខ្ញុំចែករំលែក ថា:

    ជួយខ្ញុំមួយផង​ចឹង​បង។

    • ហនុមាន ថា:

      ជំរាបសួរ នឹង សូមស្វាគមន៍ ខ្ញុំចែករំលែក
      អរគុណដែលបានឆ្លៀតឧកាសចូលលេងផ្ទះ របស់ខ្ញុំ ។ បាទ អាលូវខ្ញុំពុំមានពេលទំនេរ អត់បានជួយបងប្អូនយើងមួយរយះហើយ ខ្ញុំនៅជំពាក់ក្បាលទំព័រគេច្រើនព្រោះអត៉ពេលចាត់ចែង ។ ចង់បានយ៉ាងណាដែរ បាទ ? ចាំខ្ញុំមានពេល ខ្ញុំនឹង ចាប់ផ្តើម អាលូវ មិនដឹងពេលណាអាចជួយបានរ៉េ ។ អរគុណច្រើន សង្ឃឹមថាខ្ញុំចែករំលែកប្រាកដជាអធ្យាស្រ័យអោយមិនខាន ។ អរគុណ

    • ខ្ញុំចែករំលែក ថា:

      បាទ មិនអីទេបង! ចាំ​បង​ទំនេរ​សិន​ក៏​បាន​ដែរ។

    • ហនុមាន ថា:

      បាទអរគុណ សូមអភ័យទោសផងណា ! ។ អរគុណបានឆ្លៀតចូលលេង !

      • ខ្ញុំចែករំលែក ថា:

        មិន​មាន​ជាទោសពៃរ៍​អីទេបង ខ្ញុំ​អ្នក​មក​សុំ​ឲ្យ​ម្ចាស់​គេ​សុំ​ទោស​ទៀត រអៀស​ខ្លួន​ណាស់។

  75. nachihan ថា:

    សួស្តី!ពូហនុមាន​ដែលបាន​ធ្វើ​ក្បាល​ទំព័រ​អោយ​ខ្ញុំ​កាល​ពី​មុន​ខ្ញុំ​ចូលចិត្ត​វា​ណាស់​។ហើយ​ឥលូវ​នេះ​ខ្ញុំ​សំនូមពរ​ពូ​រឿង​មួយ​ទៀត​បាន​ទេ?ហេហេមុខក្រាស់តិច​សុំម្តង​បាន​សុំ​ម្តង​ទៀត។

    • ហនុមាន ថា:

      និយាយមកមានរឿងអីដែរបាទ ? ក្បាលទំព័រថ្មី ? ចាំបន្តិចហើយមើលទៅ ព្រោះខ្ញុំអត់សូវមានពេលផង ! អរគុណដែលបានឆ្លៀតចូលលេង នឹង​សូមជំរាបសួរ

  76. nachihan ថា:

    យេអគុណច្រើនដែលទទួយ​ជួយ​ខ្ញុំ​មិន​អី​ទេ​ពេល​ណា​ហើយ​ក៏​បាន​ដែរ​ខ្ញុំ​ចាំបាន​ព្រោះ​ពូ​ជួយ​ខ្ញុំ​ទៅ ហើយ​។​សូម​អោយ​ក្បាលទំព័រនោះ​មាន​លក្ខណៈ​ជា​វេបសាយធំ​ដោយ​មាន​លក្ខណៈ​ដូចជាអេលេចត្រូនិច​ហើយ​មាន​បច្ចេកវិទ្យាទំនើបបំផុត 🙂 ដោយ​មាន​ដាក់​កុំព្យូទ័រ​និង​រូបភាពបច្ចេកវិទ្យាទំនើបបំផុតដែលមិនធ្លាប់មាន​អេលិចត្រូនិចអញ្ចឹងប្រហែល​ជាពណ៌ខៀវទៀតហើយ។សូមអរគុណ។

  77. nachihan ថា:

    អូពូតែអ្វីដែលខ្ញុំចង់បំផុតគឺLOGOមួយដែលមានអក្សរ W (wikifrees)ព្រោះខ្ញុំពិតជាត្រូវការវាខ្លាំងណាស់

  78. nachihan ថា:

    ជំរាបសួរពូ ក្បាលទំព័រនោះមានតែឈ្មោះថា Wikifrees ហើយមានអក្សរថា Make and Share ហើយជួយបង្កើតlogoមួយមានអក្សរ W​ផងសូមអរគុណ៣ខែទៀតក៏បានដែរមិនអីទេ អគុណច្រើន សូមអោយពូអាយុវែង។

  79. itcambodia ថា:

    បងសូមបងជួយ Design ក្បាលទំព័រថ្មីសម្រាប់ខ្ញុំមួយផងបងប្រុស វាមានទំហំ 960 × 80 ហើយសូមបងជួយដាក់ itcambodia នៅលើហ្នឹងផងបង សូមអគុណទុកជាមុនបង ស្នើរសុំ២ដងហើយបង សូមជួយធ្វើអោយផងបង។ ពីប្អូនប្រុស រ៉ា

  80. សំណាង ថា:

    សួស្តីបង! ខ្ញុំឈ្មោះ សំណាង។ ខ្ញុំចង់បង្កើត blog មួយ មានឈ្មោះថា Khmer Success! ខ្ញុំចង់សូមបងឲ្យជួយបង្កើតក្បាលទំព័រឲ្យខ្ញុំមួយ។ សូមអរគុណទុកជាមុន!

    • ហនុមាន ថា:

      សួស្្តី​សំណាង !
      អរគុណដែលបានចូលលេង ។ ខ្ញុំមិនហ៊ានថាបានរ៉េប្អូន ព្រោះខ្ញុំរវល់ពេកអាលូវ ក្បាលទំព័រហ្នឹងទាំក់ទងនឹង ការជោគជ័យខាងអីដែរបាទ ? មានទំហំប៉ុន្មានដែរ មានទំព័រហើយឬនៅដែលអាចអោយខ្ញុំចូលមើល៍បានរ៉េ ? ក្រែងលោខ្ញុំមានពេលអាចលៃលកបាន ។​អរគុណដែលបានចូលលេង !

  81. Uy Suy ថា:

    សួរស្ដីលោកពូ!!!!!!!!។
    តើលោកពូសុខសប្បាយជាទេ?ខ្ញុំពិតជាមានសេចក្ដីរីករាយណាស់ចំពោះការជួយរចនាក្បាលទំព័រលោកពូ។
    តើលោកពូអាចជួយប្អូនក្នុងការជួយផ្ញើមេរៀនអំពី adobe Photoshop cs3 ផងបានទេ? ហើយនឹងរបៀបដាក់ចំរៀងក្នុង blogspot។
    ពិព្រោះខ្ញុំទើបតែរៀនបង្កើត blogspot។ ហើយប្អូនទើបតែរៀនថ្នាក់ទី៩ប៉ុន្នោះ។
    សូមជូនពរអោយលោកពូជូបតែសំណាងល្អគ្រប់ពេលវេលា។

    ពីប្អូនស៊ុយ

    សូ

    • ហនុមាន ថា:

      ជំរាបសួរ ប្អូន ស៊ុយ !
      អរគុណច្រើនដែលបានអញ្ជើញចូលលេងនឹងខ្ញុំ ! ខ្ញុំសុខសប្បាយជាធម្មតារ៉េ អរគុណ ។ ប្អូនចង់ចេះពី Adobe Photoshop ប្អូនចង់ចេះពីរបៀបអីដែរ ? ព្រោះបើផ្ញើរមេរៀននោះ ផ្ញើរម៉ាឆ្នាំក៏អត់ចប់ដែរ បើឆ្ងល់ អាចប្រាប់បាន ។ បើថាអោយពូផ្ញើ មិនដឹងចាប់ពីត្រឹមណា ? រឿង ដាក់បទចម្រៀងទៅលើ Blogspot ពូ អត់ដែលរ៉េ តែ បើតាមវើតប្រេស ពូដែល ។ ថ្នាក់ទី ៩ ? ពូអត់ដឹងរបៀបសិក្សានៅស្រុកយើងអាលូវមានវិធីបែបណារ៉េ កាលពីសម័យពូ ថ្នាក់ទី​៩ មិនអន់ឯណា ? ​។​អរគុណសាជាថ្មី !

  82. គីរ៉ា ថា:

    អូ! លោកពូហនុមានអើយ ខ្ញុំរកអុសប្រទះចង្រ្កានហ្គាសហើយ។ ខ្ញុំបាទអត់ចេះ ហ្វូតូសប អីទេ ហើយចំពោះ ការបង្កើតប្លុក ក៏អត់សូវពូកែដែរ រឹតតែអត់សរសេរភាសារ អេចធីអិមអិល ទៀតតែខ្ញុំចេះតែឃើញវាប្លែក ទើបរៀនបង្កើតវាទៅនឹង ។ អគុណដែលមានទំព័រមួយនេះ ខ្ញុំសូមពឹងលោកពូអោយជួយ កែក្បាលទំព័រខ្ញុំផង ព្រោះក្បាលទំព័រចាស់នោះ ខ្ញុំពឹងមិត្តភក្តិខ្ញុំអោយធ្វើអោយទេ តែឥលូវត្រូវពង្រីកទំព័រដូចនេះធ្វើអោយ ក្បាលមិនសមនឹងខ្លួនដូចនេះសូមលោកពូជួយយកអាសារផងចុះ។ សូមអគុណ!!!

    • ហនុមាន ថា:

      ជំរាបសួរ គីរ៉ា !
      អរគុណដែលបានអញ្ជើញចូលលេងផ្ទះរបស់ខ្ញុំ ! អរគុណ ពូ​មិនមែនជាអ្នកជំនាញខាង បង្កើតប្លកអីរ៉េ គ្រាន់តែប្រើវើតប្រេស ដែលមានកូដស្រេច ដាក់តាមតែគេហ្នឹងអី ! អស័យដ្ឋាន ទំព័ររបស់ក្មួយនៅឯណា អាចអោយខ្ញុំចូលផងបានរ៉េ ? បច្ចុប្បន្ននេះពូ មិនសូវមានពេលច្រើន មិនសូវបានចូលផ្ទះខ្លួនឯង ណាមួយក៏មិនសូវបានជួយដល់ការពឹងពាក់របស់បងប្អូនយើងច្រើនដែរ ។ តែទោះជាយ៉ាងណាក៏សូមអរគុណដែលបានចូលលេងដែរ !

      • គីរ៉ា ថា:

        សូមអគុណដែលលោកពូចាប់អារម្មណ៌លើប្លុកខ្ញុំ។ ប្លុករបស់ខ្ញុំនិយាយពីយុវជនស្ម័គ្រចិត្តក្នុងការចូរួមអភិវឌ្ឍន៌សង្គម ហោយពូអាចចូលទៅកាន់វាបានតាមរយៈ

        http://yadsvayrieng.blogspot.com/

      • គីរ៉ា ថា:

        អគុណណាស់ លោកពូហនុមានដែលបានចាប់អារម្មណ៌ចង់ចូលទៅលេងផ្ទះក្មួយ តាមពិតទៅអាស័យដ្ឋានទៅផ្ទះខ្ញុំ ខ្ញុំបានដាក់នៅកន្លែងឈ្មោះខ្ញុំខាងលើហើយ តែមិនអីទេបើពូរកផ្ទះខ្ញុំមិនឃើញ សូមទៅតាមអស័យដ្ឋាននេះទៅhttp://yadsvayrieng.blogspot.com/​
        តែផ្ទះខ្ញុំមិនបានរៀបចំជាលក្ខណផ្ទាល់ខ្លួនទេ វាបានរៀបចំជាលក្ខណក្លឹបយុវជនប្រចាំខេត្តណា ដូច្នេះពូចូលមើលហើយជួយណែនាំផង ៕

    • ហនុមាន ថា:

      គឺរា
      អរគុណខ្ញុំបានចូលមើលហើយ មានអី មានដំណើរការល្អតើ ។ ណែនាំអីបើខ្ញុំមិនមែនជាឯកទេសផងហ្នឹង ? អរគុណខ្ញុំនឹងព្យាយាម ។

  83. Uy Suy ថា:

    ជំរាបសូលោកពូរ។
    តើការដាក់បទចម្រៀងនៅ blogspot ហើយនិងការដាក់នៅ wordpress មានលក្ខណះខុសគ្នាបែបណាដែរទៅ?
    ចំពោះមេរៀន adobe Photoshop គឺខ្ញុំមានត្រឹមតែ cs3 ប៉ុន្នោះ។
    ខ្ញុំចង់ដឹងអំពីការធ្វើឥន្ធនួ និង ការធ្វើព្រះអាទិត្យណាលោកពូរ។បើសិនជាអាចខ្ញុំចងអោយលោកពូរធ្វើវាជាវីដីអូ ណាលោកពូរ។

    សួមជូនពរអោយលោកពូរជូបតែសំណាងល្អគ្រប់ពេលវេលា។
    ពីប្អូនស៊ុយ…………………..។

    • ហនុមាន ថា:

      អរគុណ ប្អូនស៊ុយ ដែលបានចូលលេង ។ ដាក់នៅវើតប្រេសគេមាន វិជិត របស់គេគ្រាន់តែទាញ ដាក់បានតាហ្មង នៅ blogspot បងមិនដែលប្រើអត់ដឹងដែរ ។ photoshop CS3 អាចប្រើបានដែរ ប្អូនថាចង់រៀនធ្វើ ឥន្ធនូ នឹង ព្រះអាទិត្យ ប្អូនចង់រៀនគរនៅលើប្រូក្រាម Photoshop មែនទេ ? បងមិនដែលសាកផង តែនឹងព្យាយាម ធ្វើវីឌីជូន តែមិនដឹងពេលណា មិនហ៊ានសន្យារ៉េ ។ អរគុណសាជាថ្មី

  84. សុផាត ថា:

    មតិវែងអន្លាយអូសឡើងហត់

    សុំក្បាលទំព័រមួយដែរមកបង ត្បិតអីការងារឌិហ្សាញខ្ញុំគ្មានបានការសោះ 😀

    ជួយខ្ញុំផងអើយ 🙂

  85. sokha hy ថា:

    ជំរាបសួរ​បង ហនុមាន
    សុខសប្បាយ​ទេ? ខ្ញុំ​សុខា ខាន​ជួប​បង​យូ​ហើយ ព្រោះ​រវល់​ខ្លាំង​ពេក។
    អាឡូវ​ខ្ញុំ​មាន​ធុរៈ ណា​បង៎ ខ្ញុំ​យល់​ថា​បង​អាច​ជួយ​ដោះ​ស្រាយ​បាន ហេស! ខ្ញុំ​មាន​ iPad3 ចង់​អោយ​វា​អាច​អាន​ខ្មែរ​បាន មិន​ដឹង​ធ្វើម៉េច?
    ជួយ​ផង​បង ខ្ញុំ​ពឹង​លើ​បង​ហើយ
    my e-mail address: sokha18@gmail.com

    • ហនុមាន ថា:

      ជំរាបសួរ សុខា !
      បាទខានឃើញយូរដែរតើ សុខសប្បាយជាទេ ? iPad 3 ទៅហើយ ? សូមជំរាបអោយត្រង់ចុះ iPad2 នឹង iPad3 មិនទាន់វិធី ដាក់អក្សរខ្មែរបាននៅឡើយទេ ។ តែមានប្រូក្រាមដែលបងប្អូនយើងបានបង្កើតសំរាប់ប្រើប្រាស់ តែពិបាកប្រើបន្តិច ខ្ញុំនឹងផ្ញើរសុខា សាកមើល៍ តែមិនធានាថាប្រើបានឬអត់ទេ ។ តាមធម្មតាបើចង់ប្រើភាសាខ្មែរត្រូវដោះកូដ (Jailbreak) តែមិនទាន់មានលទ្ធភាពសំរាប់ការដោះកូដនៅសម្ភារះខាងលើនេះបាននៅឡើយទេ ។ ស្តាយណាស់ដោយខ្ញុំមិនអាចជួយសម្រួលបាន ។ អរគុណដែលបានឆ្លៀតឧកាសចូលលេងផ្ទះខ្ញុំជារើយពីមុនមក ។ បើចង់អានខ្មែរ ឬសសេរខ្មែរ ចាំខ្ញុំសាកផ្ញើរជូន សាក ។ អរគុណ

      បន្ថែម ខ្ញុំបានផញើរជូនហើយ ហើយ សូមទាញយកនៅ App មួយនេះសាកផង ដែរ

  86. happytola ថា:

    សួស្តី ខ្មែរមួយជីវិត!

    why khmer unicode not support⁣⁣ Imac use mac os x 10.5.8 when open safari or winword for mac please help

  87. amomentcomein ថា:

    សួស្ដី ! ហនុមានក្លែងក្លាយ ! សុំធ្វើជាសហាយ(មិត្តភ័ក្ដិ)ផង។ បានដែរឬអត់………? ឱះឱ! សូមអភ័យទោសផង, ដែលហៅថា “ហនុមានក្លែងក្លាយ” នេះណ៎ា!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: