គំនូរ នឹង រូបភាព

នេះជា គំនូរ​នឹង​រូបភាពខ្លះ ៗ ដែលខ្ញុំបាន​គូរ នឹង​ថត ទុកគ្រាន់ចែកបងប្អូនមើលកំសាន្តលេង​!

បើមានទើសខុសអ្វីមួយ សូមមេត្ត អភ័យទោស ។

 

ផ្កា​រាសី

ផ្កា រាសី

 

ផ្ការាសី ០២

ផ្ការាសី ០២

 

 

កូឡាប ០៣

កូឡាប ០៣

រូបផ្កានេះ ក្រអូបពេល យប់ អ្នករាល់គ្នាស្គាល់តើ

រូបផ្កានេះ ក្រអូបពេល យប់ អ្នករាល់គ្នាស្គាល់តើ

រូបពីចំហៀង នៃ ការសិក្សា អំពី ទម្រង់នៃ មនុស្ស

រូបពីចំហៀង នៃ ការសិក្សា អំពី ទម្រង់នៃ មនុស្ស

កញ្ច្រែង

កញ្ច្រែង

ការសិក្សា​រូបស្រី​ទី ២

ការសិក្សា រូបស្រី ទី ២

 

ការសិក្សាពី ទម្រង់របស់មនុស្ស

ការសិក្សាពី ទម្រង់របស់មនុស្ស

ផ្កាកូឡាប ដែលខ្ញុំដាំក្រោយផ្ទះ

ផ្កាកូឡាប ដែលខ្ញុំដាំក្រោយផ្ទះ

មនុស្ស នឹង សត្វតោ

មនុស្ស នឹង សត្វតោរូបពាក់ មួក ទី ០១ ពាក់កណ្តាល រូបថត ពាក់កណ្តាល គំនូរ

រូបភាពដែល ផ្គុំដោយឧបករណ៏ បង្កើតជារូបមនុស្ស

រូបភាពដែល ផ្គុំដោយឧបករណ៏ បង្កើតជារូបមនុស្ស

រូបកន្រ្តៃ ពង្រីក

រូបកន្រ្តៃ ពង្រីក

រូបពាក់ មួក នេះ ពាក់កណ្ាលជារូបថត ឯពាក់កណ្តាលទៀតជាគំនូរ អាចទាយត្រូវទេ បាទ​?

រូបពាក់ មួក នេះ ពាក់កណ្ាលជារូបថត ឯពាក់កណ្តាលទៀតជាគំនូរ អាចទាយត្រូវទេ បាទ ?

រូបកូន រថភ្លើង

រូបកូន រថភ្លើង

រូបញញឹម គំនូរ លើផ្ទាំងថ្ម ហើយផ្តិតចេញ

រូបញញឹម គំនូរ លើផ្ទាំងថ្ម ហើយផ្តិតចេញ

រូបនេះថតដោយខ្ញុំបាទ ផ្ទាល់ តែរូបមនុស្សទាំងពីរទើបបន្ថែមក្រោយ

រូបនេះថតដោយខ្ញុំបាទ ផ្ទាល់ តែរូបមនុស្សទាំងពីរទើបបន្ថែមក្រោយ

84 Responses to គំនូរ នឹង រូបភាព

  1. lkt ថា:

    please u don’t mind to add my website into your member please!

  2. ម៉ន ថា:

    អេ ! គ្រាន់បើតើ ហនុមាន ។ អរគុណដែលបានដាក់អោយមើល ។

  3. កេសី ថា:

    ស្នាដៃល្អណាស់ហ្ន! ខ្ញុំចូលចិត្តរូបកន្ត្រៃជាងគេ ។ ចំពោះរូបទីបួន ខ្ញុំថាម្ខាង​អត់​មានអក្សរជារូបគូរ ឯម្ខាងមានអក្សរជារូបថត ។

  4. hanumanking ថា:

    អរគុណ ម៉ន វាជាកិច្ចការខ្លះៗ ដែលខ្ញុំបានធ្វើ នៅពេលខ្ញុំមានពេលទំនេរ សល់ពីការមមាញឹកក្នុងការចញ្ចឹមជីវិត្ត ទោះបើខ្ញុំទុកមិនចែកគ្នាមើល ក៏វាគ្មានប្រយៅជន៍អ្វីដែរ បើខ្ញុំចែកគ្នាមើល ប្រហែលអាចជំរុញទឹកចិត្ត ដល់មិត្តយើងខ្លះ ដែលចង់រៀនពី មុខវិជ្ជា គ្រាន់កែកំសាន្ត ពីការ អប់សុខ ។

    អូរ អរគុណហើយ កេសី​ដែលបានឆ្លាតចូលមកលេង ហើយពូកែ មើលទៀត ត្រឹមត្រូវហើយ បាទ !​ សុំបន្ថែម កេសី ចូលក្នុង ប្លក របស់ខ្ញុំ បានទេ ? ហើយកុំភ្លេចមកលេងខ្ញុំញយៗ ផង​ 😀

  5. កេសី ថា:

    ចា អាចបញ្ចូលបានតើ ។ អោយតែមានពេល ខ្ញុំច្បាស់ជាមកចូលលេងហើយ ។

  6. hanumanking ថា:

    អរគុណច្រើន បាទ 😀

  7. ម៉ន ថា:

    ឃើញបងហនុមានគូររូបស្រីខាងលើ នឹកឃើញកាលដែលខ្ញុំរៀនថ្នាក់គំនូរ ។
    គេអោយសិស្សស្រីម្នាក់អង្គុយចំកណ្តាល ហើយគេអោយសិស្សទាំងអស់គូរ
    ដើយប្រើពេលតែប្រាំនាទី ។ មានអីខ្ញុំ រូបគេស្អាត តែខ្ញុំអត់ចេះគូរ គូរមុខគេ
    មើលតែបិសាច 😀 មិនដឹងជាម្ចាស់ខ្លួនគេខឹងយ៉ាងណាទេ 😀

  8. Po ថា:

    បងហនុមាន ពិតជាហនុមានឋានលើចាប់ជាតិមែនហើយ បានជាពូកែយ៉ាងនេះ ចេះទាំង វិទ្យាសាស្រ្ដ ចេះទាំង សិល្បៈ ពិបាករកណាស់មនុស្សដូចបង។

  9. hanumanking ថា:

    ម៉ន

    កាលខ្ញុំនៅរៀន មហាវិទ្យាល័យ វិចិត្រសិល្បះ កាលខ្ញុំបានជួបនឹងប្រទះ ស្រី​ដែលគេ​អង្គុយឲ្យកូនសិស្ស គូរ ខ្ញុំទៅមិនរួច រឹងច្កឹង (​រឹងខ្លួនណា​មិនមែន រឹងអាមួយហ្នឹងទេ បាទ​ :D)ក្តៅមុខ ក្តៅមាត់ ក្តៅស្លឹកត្រចៀក មែកញើសជៅគតែម្តង ទាល់តែ ថ្ងៃទី បី​ទើបទៅជាធម្មតាវិញ មានថ្ងៃមូយគេបានយកស្រ្តីចំណាស់បន្តិចធ្វើជា មូត (Model) ខ្ញុំទៅផ្ទះវិញ ញាំបាយមិនបាន ញាំទៅចេះតែនឹកដល់ ឥវ៉ាន់ ប្រដាប់ប្រដាររបស់ Model ក្រោយៗ មក ចំពោះខ្ញុំ រឿង អត់ខោ អាវ ជា​រឿង ធម្មតា ( របស់ Model មិនមែនខ្ញុំបាទ​ទេ​ 😀 ) គេអត់អីទេ ម៉ន បើយើងគូរគេមិនស្អាតនោះ ព្រោះគេយល់ថា ម៉ន បានបកស្រាយ(Interpret) នៃ ទម្រង់ នឹងការយល់ឃើញរបស់ ម៉ន វិញទែ ។

    ភូ
    ខ្ញុំជាមនុស្សសាម័ញ ដូច ភូ​ទេ ចេះតិចតួច ដោយការព្យយាម របស់ខ្ញុំប៉ុណ្ណោះ មានបងប្អូនយើងនៅ ខ្មែរ ប្លក ចេះជាងខ្ញុំទៅទៀត ខ្ញុំចេះតិចណាស់ ភូ អើយ !

  10. po ថា:

    បងចេះតិចក៏គ្រាន់បើជាងខ្ញុំដែរ។ រៀនអស់បួនឆ្នាំដល់ពេលយកមកប្រើ អត់បាន​អីទាំងអស់។ បងជួយគិតខ្ញុំទៅមើលតើខ្ញុំពិតជាមនុស្សអន់មែនទេ។

  11. hanumanking ថា:

    ភូ​គិតនោះ ខុសហើយ ភូ បានបញ្ចប់ ៤ ឆ្នាំ ចាត់ទុកថា ភូ​បានសម្រេច មួយ អន្លើហើយ រឿង បានការមិនបានការ នោះស្រេចលើ ភូជាអ្នកចាត់ចែងទេ ណាមួយ កុំទាន់អស់សង្ឃឹមអី ព្រោះកាលះទេសះ របស់ភូ មិនទាន់ដល់ទេ បើភូ រកថ្ងៃនេះមិនបាននៅថ្ងៃស្អែកទៀត កុំទាន់អស់សង្ឃឹមអី !

  12. វណ្ណ ថា:

    សួរស្តីបងហនុមាន! រីករាយណាស់ដែលបានស្គាល់, ស្នាដៃរបស់បងពិតជា​អស្ចារ្យណាស់ មិនសរសើមិនបាន! តាមពិតទៅខ្ញុំរីករាយណាស់ដែលជួប​នឹងអ្នកចូលចិត្តសិល្បៈដូចគ្នា ប្រហែលជាខ្ញុំត្រូវរៀនសូត្រច្រើនពីបងហើយ​មើលទៅដើម្បីអោយមានការជំរុញទឹកចិត្តខ្លួនឯង។

    តាមពិតទៅខ្ញុំមាននិស័្សយនឹងសិល្បៈតាំងពីកំណើតមក , តាំងតែពីមិនទាន់​ដឹងក្តីខ្ញុំចូលចិត្តគូររូបមនុស្សនៅលើដី ខ្ញុំគូរជារៀងរាល់ថ្ងៃ អ្នកណាក៏​សសើរថាខ្ញុំគួរបានស្អាតដែរព្រោះកាលនោះនោក្មេងណាស់មិនទាន់ទាំងចូលសាលាផង មានដែលអ្នកណាមកបង្រៀនអី!តែដល់ពេលធំបន្តិច​ដោយជាប់រវល់នឹងរៀនសូត្រ ហើយមិនសូវបានប៉ះពាល់គំនូរទេ។ រហូតដល់ឆ្នាំ ១៩៩៨ បានរៀនគូររូបជាមួយនឹងអ្នកគ្រូបារាំងម្នាក់នៅក្នុងអង្គការ​មួយ ជាលក្ខណៈកំសាន្តចុងសប្ដាហ៍ប៉ុណ្ណោះ ។ ចង់ក្លាយជាជាងគំនូរគ្រាន់​តែជាការស្រមៃកាលនៅកុមារ ប៉ុន្តែពេលរៀនចប់វិទ្យាល័យ មិនបានសំរេចចិត្ត​ចូលរៀនខាងហ្នឹងទេព្រោះស្ថានភាពទីផ្សាមិនសូវកាក់កប កាលពីជំនាន់នឹង​ពុំមានគំនូរតាមកុំព្យូទ័រស្អីទេ ។ រហូតដល់ឥឡូវគំនូរកាន់តែឃ្លាតឆ្ងាយពីខ្ញុំ​ហើយដោយរវល់តែប្រកបរបរចិញ្ចឹមជីវិត។ ចាំពេលក្រោយខ្ញុំនឹងចែករំលែកស្នាដៃចាស់ៗរបស់ខ្ញុំជូនបងមើលលេងៗ

  13. Po ថា:

    អរគុណបងណាស់ដែលបានលើកទឹកចិត្តរបស់ខ្ញុំ។ ខ្ញុំស្ដាប់តាមបងចុះ តែបងសូមជួយណែនាំខ្ញុំផង ព្រោះខ្ញុំល្ងង់ណាស់។ សូមអរគុណបង៕

  14. ម៉ន ថា:

    ត្រូវហើយ Po, មិនត្រូវអស់សង្ឃឹមទេ ហើយក៏មិនត្រូវថាខ្លួនឯងល្ងង់ដែរ ។
    កាលខ្ញុំនៅពីក្មេងក៏ចេះតែគិតថាខ្លួនឯងល្ងង់ដែរ តែខ្ញុំយល់នោះជាការគិត
    ខុស ។

  15. hanumanking ថា:

    ម៉ន មានប្រសាសន៍ល្អណាស់ ភូ មិនត្រូវ បន្ទាបខ្លួនឯងដល់ ប៉ុណ្ណឹងពេកទេ។ ល្ងង់ មិនមែនជាពាក្យ របស់ មនុស្សឆ្លាតទេ ភូ​ ជាមនុស្សឆ្លាត បើមិនឆ្លាត ភូ ធ្វើម្តេចទៅមហាវិទ្យាល័យ បាន ៤ ឆ្នាំ នោះ ? ហើយបើល្ងង់ ធ្វើម្តេច ភូ បានមកលេង ក្នុងប្លក ខ្ញុំ ប្លក ម៉ន ប្លក បឿន ហើយនឹង មិត្តភក្រយើងដ៏ទៀត ? ត្រូវទេ ?

    ការណែនាំ ជា ភារះកិច្ច របស់រៀមច្បង ខ្ញុំមិនអាចធានាថាជារៀមច្បង ដ៏ប្រពៃនោះទេ តែខ្ញុំនឹងខិតខំ អ្វីដែលខ្ញុំធ្វើទៅបាន ខ្ញុំនឹងធ្វើ ខ្ញុំ មិនមែនជាមនុស្សខ្វះ មេត្តធម៌ឯណា 😀

  16. hanumanking ថា:

    ចុម វណ្ណ តើ ? អរគុណណាស់ដែលឆ្លាតឧកាស ចូលមកលេងនឹងខ្ញុំបាទ ហើយក៏សូមអរគុណផងដែរចំពោះពាក្យនឹងក្តីណែនាំ ខ្ញុំឲ្យស្គាល់ពី ក្តី ស្រឡាញ់របស់វណ្ណ ចំពោះ វិចិត្រសិល្បះ ខ្ញុំនឹងរងចាំទស្សនាស្នាដៃរបស់វណ្ណជានិច្ច ជាពិេសស រវាងសិល្បះករ នឹងសិល្បះករ ទោះបី យ៉ាងណាក៏ដោយក៏យើងទាំងអស់គ្នា អាចរៀនពីគ្នាទៅវិញទៅមក បាន។ ខ្ញុំប្រហាក់ប្រហែលនឹងវណ្ណដែរ ចូលចិត្ត សិល្បះតាំងពីតូចមក ខ្ញុំចូលចិត្តសំដែង គូសវាស នឹងតែងអត្ថបទ សាច់រឿង ។ល។

    ខ្ញុំមិនហ៊ានបង្រៀនវណ្ណទេ ព្រោះចំណេះខ្ញុំតិចពេក បើខ្ញុំអាចជួយបាន ខ្ញុំនឹងជួយ។ ខ្ញុំស្តាយណាស់
    ដោយមិនបានរៀនសូត្របន្ថែម កាលខ្ញុំនៅពីក្មេង ខ្ញុំបាន ចូលសាលាវិចិត្រសិល្បះ ផ្នែកគំនូរ បុរាណ តែ ៣០ឆ្នាំ ក្រោយមក ដោយការបោះបង់ចោលរវល់ នឹង ការចញ្ចឹមជីវិត្ត អ្វីៗ ដែលបានរៀនសូត្រ ត្រូវភ្លេចអស់ ដូចវណ្ណជ្រាប គេថា ទុកយូរវា ចាស់ ប្រើណាស់វាថ្មី ករណីនេះវាប្រាកដជាទាក់ទងនឹងខ្ញុំ មែន ! ​ខ្ញុំ សូមផ្តាំនឹងវណ្ណថា កុំបោះបង់វាចោលអី ចំណាយពេលខ្លះៗ ដើម្បី រំលឹកវាឡើងវិញ កុំឲ្យវាសាបសូន្យ

    សូមឲ្យបានប្រកបដោយក្តី លូតលាស់ នឹងភាពជ្រះថ្លា ក្នុងការបន្តការសិក្សា របស់ វណ្ណ !

  17. Po ថា:

    ពិតណាស់បង។ សុំទោសបងសុំកាត់ប្រសាសន៍បន្ដិចហើយ គំនិតបងពិតជាល្អ​មែន ពួកបងសុទ្ធតែពូកែៗ បើមិនអញ្ជឹងទេពួកបងគួរតែបញ្ចេញលើប្លក ដើម្បីឲ្យពួកខ្ញុំបានចេះខ្លះៗផង៕

  18. hanumanking ថា:

    អរគុណ ភូ ! ពូកែ ? អត់ទេ គ្រាន់តែដឹងខ្លះ ៗ ប៉ុណ្ណោះ ឯង ភូ អើយ !

  19. ម៉ន ថា:

    បងហនុមាននិយាយខុសបន្តិច ត្រង់ថា “ការណែនាំជាភារៈកិច្ចរបស់រៀមច្បង”
    តែខ្ញុំមិនគិតអីចឹងទេ ព្រោះថាគ្នាអ្នកដែលចង់ចេះ គេមិនគិតអ្នកនោះជាអ្នក
    ណាទេ អោយតែព្រមបង្រៀនគេ ។ យើងចេះប៉ុនណា អាចបង្រៀនគេបាន
    ប៉ុណ្ណោះ គឺគេអរណាស់ទៅហើយ ។ យ៉ាងហោចណាស់ ក៏ពួកគេអាចយល់
    ច្រើនជាងមុន ដើម្បីអោយគេគិតថា តើគួរតែទៅរៀនបន្តទៀតឬអត់ ​។

  20. po ថា:

    សម្ដីរបស់បងហនុមានត្រូវបានមួយផ្នែកខ្ញុំយល់ស្រប តែសម្ដីរបស់បងម៉នទើប​ត្រឹមត្រូវ។ បងហនុមានរវល់តែគិតថារៀមច្បងត្រូវមានភារកិច្ចបង្រៀនសិស្សប្អូន​ចុះពេលខ្លះរៀមច្បងអត់ចេះតែសិស្សប្អូនចេះ បានអ្នកណាបង្រៀនរៀមច្បង មិនរៀមច្បងអត់ចេះរហូត។ ខ្ញុំសុំទោសណាបងហនុមានបើខ្ញុំមានកន្លែងណា​ខុសឆ្គងជួយប្រាប់ខ្ញុំផង។

  21. hanumanking ថា:

    សុំទោស ម៉ន ភូ នឹង វណ្ណ ខ្ញ់ថារៀមច្បង ៗ នោះមកពីខ្ញុំមើលកុនចិនច្រឿនពេក មិនដឹង 😀 បាទ ម៉ន មានប្រសាសន៍ត្រូវហើយ ហើយខ្ញុំក៏យល់ស្របតាមយោបល់ម៉នដែរ ។ ខ្ញុំបាននិយាយថា
    “ការណែនាំជាភារៈកិច្ចរបស់រៀមច្បង”នោះចង់មានន័យថា ធម្មតា បងតែងតែ មើលថែរក្សាប្អូន គ្រប់គ្រងប្អូន នឹងណែនាំ ប្អូន បើខ្ញុំចេះ ខ្ញុំនឹងប្រាប់ បង្រៀន បង្ហាញ ខ្ញុំមិនដែលចង់ឲ្យគេ គោរពខ្ញុំថាជារៀមច្បង អីទេ ពាក្យដែលខ្ញុំបានសសេរនោះ គឺជាការប្រៀបធាប​តែ ប៉ុណ្ណឹង ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាមិនប្រកាន់នឹងពាក្យ សំដី របស់ខ្ញុំ ដែលហាមិនបានគិតមុន បើខ្ញុំមានសំដីមិនគប្បី សូម អភ័យទោស បាទ !

    វណ្ណ

    ខ្ញុំមិនទៅកំណាញ់អីទេ បើអាចជួយបាន ខ្ញុំនឹងធ្វើ បាទ ។

    ភូ

    មានប្រសាសន៍ ត្រូវហើយ ខ្ញុំ សូមទោសចំពោះ ពាក្យសំដី មិនគប្បី ! តែ ខ្ញុំមានក្តី អរសប្យាយណាស់ដែលបានអ្នកទាំងអស់ឆ្លាត ឧកាស​ចូលមកលេង ​:D

  22. ម៉ន ថា:

    បងហនុមាន មិនបាច់សុំទោសអីទេណា អ្វីដែលបងនិយាយនោះខ្ញុំក៏យល់ដែរ
    ព្រោះអ្នកខ្លះគេរៀនរើសគ្រូណាស់ ។ ខ្ញុំសុខចិត្តបង្រៀនមនុស្សម្នាក់ដែលចង់
    ចេះចង់រៀន ជាជាងបង្រៀនសិស្ស៤០នាក់ក្នុងថ្នាក់ដែលគ្មានអ្នកណាម្នាក់យក
    ចិត្តទុកដាក់ ព្រោះគេចូលថ្នាក់គ្រាន់តែបង្គ្រប់ម៉ោងរៀនតែប៉ុណ្ណោះ ។

  23. hanumanking ថា:

    បាទ ត្រូវហើយម៉ន ម៉នមានយោបល់នឹងមិនខុសទេ ត្រូវហើយ សូមអរគុណដែលបានចូលមកលេង នៅផ្ទះ ( ប្លក ) របស់ខ្ញុំ ខ្ញុំ សូមស្វាគមន៍ ម៉ន នឹង អ្នករាល់គ្នា ជានិច្ច ។

  24. Posoky ថា:

    អស្ចារ្យមែន សូមសរសើ។ មានកន្លែងណា free photoshop ចង់ដោនឡូដ រៀនតាមហនុមាន ក្រែងលោចេះដូចដែរ 🙂

    • hanumanking ថា:

      ហែស បាន Posoky ចូលមកលេង ជា កិត្តិយស សម្បើម ហើយ ។ មាន អាច ដោនឡូត បានតើ ក៏ ប៉ុន្តែ នៅ លើ PC ត្រូវ ប្រយ័ត្ត បន្តិច ព្រោះ ខ្លាច មាន មេរោគ។​ អាស័យដ្ឋាន គ​ឺ http://thepiratebay.org សាកល្បង មើល ព្រោះ មិត្ត ភក្រ ខ្ញុំ ប្រើ PC ច្រើនតែយកពី ទី នោះ​។​ សូមអរគុណ ដែល បាន ចូល មក លេង

    • ម៉ន ថា:

      ខ្ញុំអត់ដែលហ៊ានទេ ។ ចឹងបានអត់មាន photoshop ប្រើហ្នឹងគេ 😀

      • hanumanking ថា:

        មិត្តភ័ក្រ ច្រើន ប្រើ PC ហើយពួកគេ ច្រើនមានបញ្ហា ព្រោះ PC អាច ឆ្លង មេរោគ ច្រើន Mac ខ្ញុំ មិនដឹង មកពី​របៀប គេ​ប្រើប្រាស់ ឫ ក៏មកពី គេ ដោនឡូត ពី វិបសាយ ហ្នឹង ក៏ មិនដឹង ។ បើម៉នមាន Antivirus softwares ម៉ន អាច ដោនឡូត ដោយគ្មាន បញ្ហា ។​ ប៉ុន្តែ ការប្រុងប្រយ័ត្ត ជាជាង ការព្យាបាល ។ អរគុណ​បាន អញ្ជើញ ចូលលេង ម្តងទៀត

      • ម៉ន ថា:

        ទីមួយខ្លាចច្បាប់ ទីពីរខ្លាចមានមេរោគពួនចាំយកអ្វីពីខ្ញុំ ។
        បើប្រើជាមួយកុំព្យូទ័រដែលអត់មានអ៊ីនធើណិតប្រហែល
        មិនអីទេ ។

      • hanumanking ថា:

        ត្រូវ ហើយ ម៉ន ការ ប្រុងប្រយ័ត្ត សំខាន់ណាស់ ទោះបីច្បាប់ក្តី មេរោគ​ក្តី សុទ្ទសឹងជា អំពើ អាក្រក់ទាំងអស់ ។

  25. Posoky ថា:

    បានចូលហើយ មានអីក្លែមប្រាប់មក ចាំខ្ញុំទិញអាគ្រឿងសាហាវ 😀

    • hanumanking ថា:

      ហេ ហេ អរគុណ អត់មានអីក្លែមទេ កំពុងតែដើររកការធ្វើ ព្រោះកាលពី អាទិត្យមុន ត្រូវ បាន​គេ laid off.អាឡូវ កំពុងធ្វើមាត់ ស្ញេញ អត់អីក្លែមហ្នឹងណា អរគុណដែលបានចូលមកលេង ក៏អាចជួយជា កម្លាំងចិត្ត​ដែរ !

      • ម៉ន ថា:

        យ៉ាងណាហើយបង ? រកការបានធ្វើវិញហើយនៅ ?

      • hanumanking ថា:

        អរគុណ ម៉ន នៅទេ មិនទាន់ បាន​ទេ កំពុង តែ ដើរដាក់ពាក្យសុំធ្វើការ ណា មួយ ទើបតែ ពីរអាទិត្យ កន្លងទៅ ថ្មីៗ នេះ ខ្ញុំ ប្រហែលចង់ យក ពេលទំនេរ ឲ្យ បាន ប្រហែល ជា មួយ ខែ គ្រាន់បាន​ដកដង្ហើមបានធូរ ខ្លះ ។​អរគុណ ដែលបាន យកចិត្ត ទុកដាក់ ក្នុង រឿង ការ រក កិច្ចការ ធ្វើរបស់ ខ្ញុំ

      • ម៉ន ថា:

        បើបានទទួលប្រាក់ unemployment មានអី ដើរលេងសិន
        ទៅក៏មិនអីដែរ ។

      • hanumanking ថា:

        ខ្ញុំ កំពុង តែ ដាក់ពាក្យ សុំ Unemployment មិនទាន់ បាន ទេ ប្រហែលជា ពីរ ឫ​ បី អាទិត្យ មិនដឹង

  26. khmerse7en ថា:

    សួស្តីអ្នកទាំងអស់គ្នា!​ បងហនុមានសុខសប្បាយទេ?ថ្ងៃនេះខ្ញុំបានចូលលេង​ផ្ទះ​បងម្តងទៀតហើយ ហើយខ្ញុំក៍បានយករូបដែលបងធ្វើយកទៅរៀនធ្វើតាមទៀត​ផង តែនៅមិនទាន់ដូចសោះ។​ និយាយអញ្ជឹងសូមបងជួយដាក់ផ្ទះរបស់ខ្ញុំនៅផ្ទះ​ផងបានទេ?
    ថ្ងៃក្រោយមកលេងទៀត បាយ!!!

    • hanumanking ថា:

      សួស្តី វលាក់ អរគុណដែលបាន ចូល លេង ម្តងទៀត ។ បងសុខសប្បាយជាធម្មតាទេ អរគុណ ។ អរគុណហើយដែលបាន យកមេរៀនទៅអនុវត្តន៍ មិនបាច់ចាំ ដូចទេ ឲ្យតែបាន យល់ខ្លះៗ នោះប្រសើរហើយ ! មិនអីទេ បង នឹងដាក់ ប្លក់ របស់ ប្អូន ក្នុង ប្លក របស់ បង ។ អរគុណ​ម្តងទៀត !

  27. កេសី ថា:

    អូយជួយផង! ផ្កាចន្ធូឯណាក្រអូបពេលយប់នោះ? ផ្កានេះ ថ្ងៃ ឬ យប់ អត់ក្រអូប​អីបន្ដិចសោះ តែផ្ទុយទៅវិញ ធុំក្លិនក្រពុលៗទៅវិញទេ ។ ផ្ទះខ្ញុំធ្លាប់ដាំហើយ ។

  28. hanumanking ថា:

    សួស្តី កេសី ក្រពុលៗ មកពី កេសី ចាក់ទឹកនោមគោដឹង ? 😀 ផ្ទះ ខ្ញុំ សំបូរ ណាស់ ពេល យប់ក្រអូបភាយៗ តែ ម្តង ។ អរគុណ បាន មកលេង ម្តងទៀត

  29. khmerse7en ថា:

    អគុណ! ដែលបងបានដាក់ប្លក់របស់ខ្ញុំនៅលើប្លក់របស់បង។​ តើអ្នករាល់គ្នាសុខ​សប្បាយទេ?ជាពិសេសបងហនុមាន?

    • hanumanking ថា:

      អរគុណ វល័ក្ខ ខ្ញុំ សុខនឹងទុក្ខជា ធម្មត្តា ទេ អរគុណ ។​ អរគុណ ហើយ ដែល បាន​ចូល មកលេង មិនអីទេ ព្រោះ ខ្ញុំ ចាត់ អ្នកទាំងអស់ ដែល បាន ចូល មកលេង ប្លក ខ្ញុំជា មិត្តភក្រ ។

  30. pisitnseiha ថា:

    ចូល​លេង​ផ្ទះ​របស់​ហនុមាន​ម្ដង​មាន​សុទ្ធ​តែ​ផ្កា និង​រូប​គំនូរ! តាម​ពិត​ទៅ​ខ្ញុំ​ក៏​ចូល​ចិត្ត​គំនូរ​ដែរ តែមិន​ពូកែរ​ដូច​ហនុមាន​ទេ ចេះ​តែ​វាស​ចុះ​វាស​ឡើង គ្មាន​បាន​ប្រ​យោជន៍​អី​ទេ។

    សំរាប់​ការងារ​ Photoshop ខ្ញុំ​ក៏​ចូល​ចិត្ត​លេង​ដែរ តែ​មិន​សូវ​ពូកែរ​ប៉ុន្មាន​ទេ។ ខ្ញុំ​មាន​ជំនាញ​តែ​ខាង​ថា​អោយ​គេ និង​រិះ​គុណ​នូវ​ស្នា​រ​ដៃ​គេ​ទេ! តាម​ពិត​ទៅ​ខ្ញុំ​ធ្វើ​ការងារ​ខាង​ផ្នែក Media។ ហើយ​នៅ​ផ្នែក​ហ្នឹង​មាន​ song recording, video recording and editing, and graphic design. តាម​មើល​ទៅស្នា​រដៃ​របស់​ហនុមាន ពិត​ជា​មិន​ធម្មតា​មែន​ហ្នឹង​ណា!

  31. pisitnseiha ថា:

    ខ្ញុំ​ចូល​ចិត្ត​​ រូប desaturated របស់​បង​នៅ​ឯអំពីរខ្ញុំ។

  32. ហនុមាន ថា:

    អរគុណ ពិសិដ្ឋ រូបហ្នឹងខ្ញុំថតខ្លួនឯង ជាខ្មៅ ហើយនឹងស កាលពីខ្ញុំនៅសិក្សា ខាង វិចិត្រសិប្បកម្ម យូរណាស់ កន្លងមកហើយដែរតើ ។​ អរគុណហើយដែលបានឈ្លាត ចូលមកលេង ។ ពិសិដ្ឋ ថា ធ្វើការខាងផ្នែក Media មើលទៅ ប្រហែលជា សប្បាយជាង កិច្ចការ ខ្ញុំ មានតាំង song,video, recording,and editing, plus graphic design.បើតាមស្តាប់ទៅ ប្រហែលជាមមាញឹកខ្លាំងហើយមើលទៅ មែនទេ ? ខ្ញុំអត់ចេះទេ ខាងអស់ហ្នឹង រៀនដែរ តែ​អត់ប្រើការ យូរៗទៅ ភ្លេចអស់អាលីងទៅ !

  33. khmerling ថា:

    រូបទាំងហ្នឹងជារូបថតយកមករចនា ឫគូរក្នុងកុំព្យូទ័រ??

    • ហនុមាន ថា:

      ជំរាប សួរ នឹង សូមស្វាគមន៍ ខ្មែរលិង

      បាទ រូបខ្លះ គូរដោយដៃខ្ញុំបាទផ្តាល់ ឯខ្លះទៀត ជារូបថត ហើយច្នៃលើ ប្រូក្រាម កំព្យូទ័រ ។ អរគុណ បាន ចូលលេង

  34. សួរស្តីបងហនុមាន! បងពូកែគូមែន ! ចំណែកញ៉ុមវិញក៏ចូលចិត្ត និង ស្រឡាញ់គំនូរដែរ តែ ដូចជាមិនមានដុងសោះ !

    • ហនុមាន ថា:

      ជំរាប សួរ នឹង សូមស្វាគមន៍ រត្ថានា( ពត៌មានវិជ្ជាកូនខ្មែរ)

      អរគុណដែលបានអញ្ជើញចូលលេង ផ្ទះ បង ។ បាទ អរគុណ បងចេះតិចតួចរ៉េ បងដឹងហើយថាប្អូនចូលចិត្ត ខាងវិចិត្រសិល្បះដែរ ព្រោះបងឃើញប្អូន បានរចនាទំព័រ អំពី យូនីកូដ ព្រៃវែង របស់ប្អូន បានល្អ ។ ​ខំយូរៗទៅ មិនអត់ប្រយោជន៍ រ៉េ ប្អូន ! អរគុណសាជាថ្មី

  35. បាទបង ! ខ្ញុំនឹងខំប្រឹងបន្តទៅទៀត 😀 ! អរគុណហើយបង !

  36. ikhmerhome ថា:

    ល្បងហនុមាន តើល្បងទំនេរទេ? តើអាចបង្កើតLogoឲ្យខ្ញុំបានដែរឫទេ? ក្រុមខ្ញុំគឺ ក្រុមអភិរក្សចម្រៀងខ្មែរ! ក្រុមខ្ញុំកំពុងរក្សាទុកចម្រៀងពីដើមសម្រាប់អ្នកចង់បាន។ សូមអរគុណទុកជាមុន៕

    • ហនុមាន ថា:

      ជំរាប សួរ ផ្ទះខ្មែរ នឹងសូមស្វាគមន៍ !
      បងអាចជួយបានតើ ។ តើប្អូនចង់បានរបៀបណា ? ប្អូនអាចពិពណរនា ប្រាប់បង មក ចាំបងលៃលកជូន ។ ប្រាប់បងមក ប្រហែលបងអាចជួយដោះស្រាយបាន ។ អរគុណ ដែលបានចូលលេង ។

  37. nakb_angkor@yahoo.com ថា:

    ស្នាដែល្អ សូមសសើរដោយស្មោះ

  38. ស្អាតណាស់ !!! ខ្ញុំចូលចិត្តរូប របៀប Art បែបនឹង !! ហនុមានស្នាដៃល្អណាស់ !! ខ្ញុំចូលចិត្ត !

  39. khmerCD ថា:

    ខ្ញុំក៏ចូលចិត្តគំនូរដែរ តែអត់ចេះគូរទេ ហិហិ
    អរគុណដែលចែករំលែក :D!

  40. Love Kampuchea ថា:

    រូបស្អាតៗគួរឲ្យចូលចិត្ដ។

  41. seadara ថា:

    បងហនុមាន ខ្ញុំយកអារបៀបចំហៀងនៃការ ដោនឡូត Khmer Unicode សម្រាប់កុំព្យូទ័រទៅដាក់ក្នុងWebsite ខ្ញុំដែរហើយណាបង ហើយតើបងអាចប្រាប់ពីររបៀបដាក់រូបអនុមានដូចបង នៅពេល Post comment ទៅឃើញរូបដូចបងអញ្ចឹងបានដែររឺទេបង ហើយបងអាចប្រាប់ពីរបៀបដាក់ youtube ក្នុង Sidebar បានដែររឺទេបង ហើយទាញ់ពី youtube មកដាក់មួយណាក៌បានតាមដែលយើងពេញចិត្តណាបង ដូចបងដាក់មេរៀនជាវីឌីអូ ជាដើម សូមជួយប្រាប់ង សូមអគុណច្រើនបង

    សួរស្តីបងសុខទុកយ៉ាងណាដែរ ?

  42. ហនុមាន ថា:

    ដារ៉ា
    អរគុណច្រើនដែលបានចូលលេង ។ អុញ មកយឺតពេលអាលូវ ប្អូនឆ្លើយខ្លួនឯងនៅសំណួរទី ១ បានហើយ។ បាទ យកចុះ សំរាបខ្មែរយូនីកូដហ្នឹង ។ អារឿង ដាក់ យូធូបនៅ side bar បងអត់ចេះ បើដាក់គ្រាន់អោយគេចុចឃើញ អាហ្នឹង ដឹងខ្លះ ។ ប្អូនឆ្លាតណាស់ អាចធ្វើខ្លួនឯងបានចង់អស់ហើយ ។ បងសូមអភ័យទោស ព្រោះមិនបានតបអោយទាន់ពេល ។ អូ បងសុខទុក្ខជាធម្មតារ៉េ អរគុណដែលបានសួរ ! ចាំបងមានពេល បង នឹង ដាក់នៅអ្វីដែលប្អូនបាន សួរបងជូន ។ អរគុណសាជាថ្មី

  43. បាទមិនអីទេបង ប៉ុន្តែប្រសិនបើបងមានពេលសូមអោយលឿនបន្តិចមកព្រោះចង់ចេះខ្លាំងណាស់ ហើយសូមជូនពរបងអោយសំណាងល្អរៀងរហូត។ សូមអគុណច្រើនបង
    បងប្រសិនបើមានពេលទំនេរសូមឈាងចូលទៅលេងផ្ទះថ្មីរបស់ខ្ញុំផងនៅឯ doodlekit http://www.seadara.doodlekit.com

    បងជួយប្រាប់បន្តិចមកពីរបៀបដាក់អោយគេចុចឃើញហ្នឹងបងគេធ្វើដូចម្តេច សូមអគុណបងដែលឆ្លើយតប ហើយនិងជូនពរបងម្តងទៀតអោយជួបតែសំណាងល្អរៀងរហូតណាបង ពីប្អូន ស៊ា ដារ៉ា ប្រុសសង្ហា តែគ្មានសង្សារ គ្មាននណាបេតីគិតថាចង់អោយនារីៗចូលមកស្តីដណ្តឹងវិញនាគ ខ្ញុំនិយាយលេងទេបង

    ភ្លេចបងសុំសួរមួយទៀតបងពីរបៀបដាក់បទចម្រៀងក្នុង Sidebar របស់បង បងដាក់ជាបទបុរាណ ចុះប្រសិនបើខ្ញុំដាក់ជាបទសម័យវិញគេធ្វើយ៉ាងម៉េចបង សូមជួយប្រាប់ផងបង ប្ងូនរង់ចាំទទួលចម្លើយពីបង

    • ហនុមាន ថា:

      ដារ៉ា
      ចំពោះសំណួរ ចុងក្រោយ ប្អូនបានយកដាក់នៅទំព័ររបស់ប្អូនហើយ បើចង់ដាក់បទសម័យត្រូវ ចុះឈ្មោះ Sign up for account http://www.box.net ពេលចុះឈ្មោះហើយ ប្អូនអាចដាក់ Upload ​បទ ចម្រៀងថ្មីៗ បាន ។

      ចំពោះ តំណពី យូធូប ប្អូនគ្រាន់តែចំឡងតំណ (copy link and paste )បញ្ចូលទៅក្នុងអត្ថបទ ពេល នោះវានឹងចេញហើយគេអាចចុចបានឃើញហើយ ​។​​បងមានការផ្ញាក់ផ្អើលខ្លាំងព្រោះពេលបងចូលផ្ទះរបស់ប្អូន តំណទំព័ររបស់ប្អូន ដូចផស់បងបេះបិទតាហ្មង តាំងពីបទចម្រៀង ការទាញយកអក្សរយូនីកូដ ។ ប្អូនប្រើ វើតប្រេស មែនរ៉េ ? អ្វីៗដែលបងដាក់នោះវាជា វិចិត(Widget) របស់វើតប្រេស ។ បងអាចជួយសម្រួលបានខ្លះ បើមានសំណួរ ។ អរគុណសាជាថ្មី សូមសំណាងល្អ

  44. ដារ៉ា ថា:

    បាទបងអគុណយ៉ាងខ្លាំងបងចំពោះការជួយហើយនិងការឆ្លើយតបរបស់បង ខ្ញុំនៅមានចម្ងល់មួយទៀតអំពីការដាក់ម៉ោងនៅ Widget តើគេធ្វើយ៉ាងម៉េចបង សូមបងជួយប្រាប់ផង ហើយប្រហែលជាត្រូវកែប្រែច្រើនបង ទើបតែរៀងធ្វើហ្នឹងបង ហើយប្អូនចង់ Design ប្លុកក្នុង Wordpres ដែរបងប៉ុន្តែវានៅទាក់ទើ សូមបងជួយពន្យល់អោយច្បាស់ ហើយនឹងក្បោះក្បាយផង ខ្ញុំបានធ្វើ Blog របស់ខ្ញុំនៅឯ http://www.doodlekit.com ណាបងប៉ុន្តែនៅពេលដែរចូលទៅវាគ្មានអ្វីទាំងអស់បង ទើបខ្ញុំខិតខំស្រាវជ្រាវ Code ខ្លះៗដើម្បីធ្វើអោយមានភាពទាក់ទាញណាបង ប៉ុន្តែពេលបងមើលទៅវាយ៉ាងម៉េចដែរបងខ្ញុំទើបតែបង្ហោះ Plash ទៅណាបង ហើយខ្ញុំគិតថាខ្ញុំចង់ស្រាវជ្រាវពីរបៀបបង្កើត Plash ហើយមានបទចម្រៀងថ្មីៗបង្ហោះចូលទៅក្នុង website នេះផងដែរណាបង ។ពីប្អូនប្រុសជាទីស្រលាញ់ ស៊ា ដារ៉ា

  45. ដារ៉ា ថា:

    អបងភ្លេចឈឹង សូមបងជួយ Design រូបភាព Banner សម្រាប់ខ្ញុំមួយផងបងគឺមានអត្ថន័យអំពីការចែករំលែកចំនេះដឹងរបស់ខ្ញុំ ហើយសូមអោយរូបមានសោភ័ណភាពតិចមកបង វាមានទំហំ 360×160 ណាបងសុំ Design ពីបីមកណាបងទុកផ្លាស់ប្តូរវាណាបង ប្រសិនបើបងមានពេលទំនេរសូមជួយផងបង ។សូមអគុណទុកជាមុនណាបង ពីដារ៉ា

  46. ហនុមាន ថា:

    ដារ៉ា
    អរគុណច្រើនដែលបាន ចូលលេង នឹង បង ។ សុំអភ័យទោសដោយតបឆ្លើយមិនទាន់ពេលវេលា ។ បងគិតថា ប្អូនអាច បង្កើតនៅ wordpress ស្រួលជាង ផ្ទះរបស់ប្អូនសព្វងៃ ហើយ ការដាក់របស់របរ ក៏ងាយស្រួល ។ បងអត់ចេះ កូដទើបប្រើ wordpress ។ តែឆ្លាត ដូចប្អូន អាចធ្វើទាំងពីរក៏បាន អោយតែមានពេល ។ បងនឹងព្យាយាម ដល់អ្វីដែលប្អូនបានស្នើសុំ ។ បងសោកស្តាយដោយ មិនបានអធិប្បាយ អោយបាន ក្បោះក្បាយ ហើយ បង មិនអាចមើល Flash ឃើញព្រោះបងប្រើ iPad វា មិនអាចប្រើបាន ។ ចាំបងមើលម្តងទៀត នៅតាម កំព្យូទ័រ របស់ បង ។ រឿង ដាក់ម៉ោង បង ចម្លងកូដ ពី គេដែរ ចាំបង ដាក់ប្រាប់ពេលក្រោយ ។ អូ ភ្លេចប្រាប់នៅ wordpress ស្រួលធ្វើក្បាលទំពរ ព្រោះវាធំជាង ផស់ប្អូន សព្វងៃហ្នឹង ! អរគុណសាជាថ្មី ។

  47. dara ថា:

    បាទអគុណទុកជាមុនបង​ សំណាងល្អគ្រប់ពេលវេលាបង រកយករូបភាពដែលបង Design ទៅទៅដាក់អោយមិត្តភ័ក្កបោះឆ្នោតលេងហើយមើលទៅ។

  48. dara ថា:

    បងសូមបងជួយបង្រៀនខ្ញុំបន្តិចមកបងខ្ញុំបានបង្កើតរួចហើយ តែខ្ញុំមិនដឹងត្រូវធ្វើយ៉ាងណាទៀតទេ មានឈ្មោះថា http://www.itcambodia.wordpress.com សូមបងជួយប្រាប់តាមលំដាប់លំដោយផងបង មុនតំបូងត្រូវធ្វើអ្វីខ្លះ សូមបងជួយឆ្លើយតបផងផង សូមអគុណជាខ្លាំងបង ។ពី ស៊ា ដារ៉ា

    • ហនុមាន ថា:

      ជំរាបសួរដារ៉ា
      សូមអភ័យទោសដោយឆ្លើយតបមិនទាន់ពេល ។ ហេស អោយបងបង្រៀននោះ យូរណាស់ យកស្រួលសួរថាអានេះគេធ្វើយ៉ាងណា ៗ ទើបស្រួលឆ្លើយ ប្អូនអាចទៅទីនេះ ត្រង់បងនិយាយជាមួយវិចិត្រ បានពន្យល់ខ្លះ ពេលនោះ ប្អូនអាចធ្វើបានខ្លះហើយ ។

      មេរៀនមួយ

      សំរាប់ដាក់នៅទំព័រ ដូចជា អំពីខ្ញុំ ទាញយក ឬ ក៏អ្វីដែលប្អូនវង់បង្កើតជាទំព័រ

      ក្រោយពីបាន ឡក់អិនហើយ ទៅ > ប្លក់របស់ខ្ញុំ > ITCambodia > ក្តាបញ្ជារ > ទំព័រ > បន្ថែមថ្មី ( ពេលនោះប្អូននឹងបានឃើញនៅចន្លោះមួយដែលប្អូនអាចដាក់ឈ្មោះ ទំព័រ បាន ឧទាហរណ៍ ដូចជា អំពីខ្ញុំ ។ល។​) ពេលរួចហើយចុច ផ្សព្វផ្សាយ រួចជាស្រេច ។

      មេរៀន ២ បន្ថែមប្លក់មិត្តភ័ក្រ ទៅ > ប្លក់របស់ខ្ញុំ> ITCambodia > ក្តាបញ្ជា > តំណផ្ជាប់> បន្ថែមថ្មី >Name (ខ្មែរមួយជាតិ) > អស័យដ្ឋាន (https://khmer4life.wordpress.com)> ចំណាត់ក្រុម> ប្លក់មិត្តភាព > បន្ថែមតំណរ រួចជាស្រេច ។

  49. គីមហុង ថា:

    អីយ៉ាឡូយខ្លាំងម្លេះប្លុករបស់បង

    • ហនុមាន ថា:

      ជំរាបសួរ នឹងសូមស្វាគមន៍ គីមហុង !
      អរគុណដែលបានឆ្លៀតចូលលេងដល់ផ្ទះរបស់ បង ! អរគុណ សូមអញ្ជើញដើរកំសាន្តលេង ក្នុងផ្ទះ !

  50. Dara ថា:

    សុំសួរបងបង តើយើងអាចដាក់អោយការសួរដូចនៅខាងលើ នៅពេលដែលគេ Comment សួរយើងទៅគឺនៅទីនេះរហូត គឺមិនបាច់ យើងឆ្លើយតបហើយទើបចេញទេ តើយើងទៅកំណត់នៅត្រង់ណាទៅបងនៅក្នុង WordPress ណាបង គឺនៅពេលដែលមាននណាម្នាក់ Comment សួរអំពីអ្វីមួយគឺនៅពេលបើកទៅមិនឃើញទេ ទាល់តែខ្ញុំ ឆ្លើយតបទើបបានបង្ហាញ។ http://www.itcamg.wordpress.com

  51. Dara ថា:

    បងសូមជំរាបសួរបង តើបងសុខសប្បាយទេ? ខ្ញុំមានសំនួរមួយចង់សួរបង តើចូលទៅកំណត់ត្រង់ណាទើបអាច Comment ដែលគេ Post សួរយើងដូចដែលខ្ញុំសួរបង មិនចាំបាច់នៅពេលដែលយើងឆ្លើយតបនឹងគេហើយ ទើបបង្ហាញទាំង Comment របស់គេហើយនិងComment ឆ្លើយតបរបស់យើងទេ គឺនៅក្នុង WordPress ណាបង ប្អូនទើបតែធ្វើប្លុកថ្មីមួយណាបង http://www.itcam.wordpress.com

    • ហនុមាន ថា:

      ដារា
      សូមអភ័យទោសដោយបងមិនបានតបអោយទាន់ពេលវេលា​។ បងសុខសប្បាយជារ៉េ អរគុណដែលបានសួរបង ។ ប្រហែលប្អូនដឹងហើយមិនដឹង​? ប្អូនទៅ ក្តាបញ្ជា > ការកំណត់នានា > ការពិភាក្សា > នៅខាងស្តាំដៃ មាន ប្រអប់ទាំងនោះ ប្អូនអាចរើស(tick – check mark) តាមតែសេចក្តីត្រូវការ ។ សង្ឃឹមថានេះអាចឆ្លើយនៅសំណួររបស់ប្អូនបាន ។ អរគុណដែលបានចូលលេង

  52. អនាមិក ថា:

    ខ្ញុំចង់ចេះរចនារបភាពតើមានគន្លឹះអ្វីបងអាចជួយបង្រៀនខ្ញុំបានទេ?

  53. អ្នកពិតជាពូកែគូគំនូរណាស់

  54. តើប្រិយមិត្តណាចូលចិត្តគូរគំនូរដូច

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: