កិច្ចការបស់ខ្ញុំ

 

Advertisements

55 Responses to កិច្ចការបស់ខ្ញុំ

  1. hanumanking ថា:

    ខ្ញុំបាទជាវិចិត្រករម្នាក់ដែលបានមកសិក្សានៅសហរដ្ឋ កាលពី ២០ឆ្នាំមុនតែពេលនេះខ្ញុំមិនសូវមាន
    ឧកាសគូរគំនូរ លេងទេ ដឹងតែពីធ្វើការ​គ្មានថ្ងៃឈប់ មានពេលខ្លះ ខ្ញុំឆ្លាតឧកាស គូរតាម Photoshop ខ្ញុំប្រើវាអស់ជាង២០ឆ្នាំហើយ ខ្ញុំចូលចិត្តវាណាស់ ព្រោះវាអាចរំលែកទុក្ខកង្វល់ដល់ខ្ញុំបាន ខ្ញុំនឹង
    ព្យាយាមដាក់នៅ កិច្ចការដែលខ្ញុំបានធ្វើចែក អ្នករាល់គ្នាមើល នៅពេលណាដែលខ្ញុំបាន
    យល់ច្រើនពីរបៀបសសេរប្លក នេះ។

    ខ្ញុំសូមអរគុណមិត្តរួមជាតិ ដែលបានអញ្ជើញមកចូលរួមក្នុងប្លក របស់ខ្ញុំបាទ !

  2. ម៉ន ថា:

    ខ្ញុំនឹងរង់ចាំមើលស្នាដៃរបស់ ហនុមាន ។

    • hanumanking ថា:

      ចុម កន្តំឆែប ម៉ន តើ​ ?​ ខ្ញុំសូមអរគុណហើយដែលបានឆ្លៀតចូលមកលេង នៅប្លករបស់ខ្ញុំ ខ្ញុំបាទទើបតែរៀនទេ មិនសូវដឹងអីទេ បាទ អូ ! សួរនោះប្រកដជាសួរហើយ បាទ ហាហាហា ខ្ញ។នឹងប្រឹងប្រែង ដាក់ជូនគ្រាន់ចែកគនាមើល កំសាន្ត ! អរគុណ​ម៉ន ហើយនឹងបងប្អូនទាំងអស់ ដែលឆ្លៀតឧកាស​ចូលមកលេង ប្លក ខ្ញុំបាទ !

  3. Samady KS ថា:

    រៀន​ប្រហែឡ​ជា​ប៉ុន្មាន​ឆ្នាំ​ទើប​ចេះហ្ន៎ ខ្ញុំ​ចង់​រៀង​គូ​គំនូរ​ ដែរ​?

  4. hanumanking ថា:

    Samady

    អរគុណហើយដែលបានចូលមកលេង រៀនមិនយូរប៉ុន្មានទេ ប្រហែលជាមួយឆ្នាំអាចគុរបានហើយ សីុសងការបង្រៀនរបស់គ្រូទេ ហើយនឹងកូនសិស្សយកចិត្តទុកដាក់ ។ បើបានរៀននៅប្រទេសយើងប្រសើរណាស់ មករៀនស្រុក អាមេរិក អត់កើតទេ ខាតពេលច្រើនណាស់ ព្រោះទ្រីស្តី ច្រើនជាងការហាត់រៀន ការចេះគូរនេះខ្ញុំចេះខ្លះៗ ពីស្រុកខ្មែរមក តែបើយកជាការហ្វឹកហ្វឺននោះ ស្រុកយើងល្អជាង !

  5. ម៉ន ថា:

    រៀនច្រើនតែទ្រឹស្តីតែមិនសូវបានទទួលការអនុវត្តន៍ ចឹងហើយបាជាពួកអ្នក
    ដែលចប់សាកលវិទ្យាល័យបួនប្រាំឆ្នាំមិនសូវដឹងអី ពេលដែលខ្ញុំសម្ភាសន៍
    គេ នៅពេលដែលគេមករកការធ្វើជា Electrical Test Engineer។
    ហនុមាននិយាយនោះមិនខុសទេ ។ អ្នកបានរៀនត្រឹមតែទ្រឹស្តី មិនដូចជា
    អ្នកដែលរៀនធ្វើនឹងដៃហើយអនុវត្តន៍រាល់ថ្ងៃនោះទេ ។

  6. hanumanking ថា:

    បាទ ម៉ន​មានប្រសាសន៍ នោះត្រឹមត្រូវហើយ ។ ប្រាកដណាស់ អីច្ចឹងបានជាគេមិនសូវជួល(Hire)
    ពួកអ្នកទើបរៀនចប់ទេ ព្រោះពួកគេគ្មានការពិសោធន៍។

  7. RAsmey ថា:

    អីយ៉ា រូបភាពនេះភាគច្រើនទាក់ទាញចំនាប់អារម្មណ៌ខ្ញុំមែនទែន! ​រងចាំមើលសមិទ្ធិផលថ្មីរបស់បងទៀតណាបង! ជូនពរបងសំណាងល្អ និងជោគជ័យការងារក្នុងឆ្នាំថ្មី!

    រស្មី

  8. ម៉ន ថា:

    គឺជាកំណត់ដែលក្រុមហ៊ុននីមួយៗត្រូវតែទទួលអ្នកដែលទើបរៀនចប់អោយ
    ចួលធ្វើការ នេះគឺជាច្បាប់របស់រដ្ឋ ។ មួយឆ្នាំគេកំណត់អោយយើងយកប៉ុន្មាន
    នាក់ ហើយមកពីសាលាណាខ្លះ គឺរើសតាំងពីសាលាទៀត ចំមែន ។ ជូនកាល
    សម្ភាសន៍១០នាក់ រកមិនបានម្នាក់ផង ។ គេមិនរកអ្នកដែលមានការពិសោធន៍
    នោះទេ គេយកតែអ្នកដែលគេឃើញថាឆ្លាតប៉ុណ្ណោះ ។

  9. គួរអោយចាប់អារម្មណ៍ដែរតើនេះ! ខ្ញុំដាក់ឈ្មោះរបស់អ្នកក្នុងរបុំប្លកថា ហនុមាន ហើយណា! កុំភ្លេចទៅលេងខ្ញុំផងណា។ http://battambanglife.wordpress.com

  10. សួស្តី​ !សុខសប្បាយជាទេ? ប្លកនេះទាក់ទាញដែរតើនេះ។ ខ្ញុំដាក់ឈ្មោះអ្នក ក្នុងរបុំប្លករបស់ខ្ញុំថា ហនុមាន​ ហើយណា។ កុំភ្លេចទៅលេងខ្ញុំណា

  11. hanumanking ថា:

    រស្មី

    បង អរគុណហើយមានប្អូនជួយលើកទឹកចិត្តនោះ ហើយក៏អរគុណផងដែរដែលបានចូលមកលេងនឹងប្លក របស់បងនោះ ។ សូមឲ្យប្អូន បានជោគជ័យ ក្នុងឆ្នាំថ្មី​នេះផងដែរ បងនឹងទៅលេងប្អូន​ព្រមទាំងមិត្តយើងទាំងអស់ដែលមានប្លក ជាញឹកញាប់ នៅពេលបងមានឧកាស

    ម៉ន

    អូ អីច្ចឹងមែនឫ ? ខ្ញុំអត់ដឹងពីរឿងហ្នឹងសោះហើយនេះ ធ្វើមេចដឹងនោះ បើខ្ញុំបានត្រឹមតែធ្វើការឲ្យគេ ហ្នឹង​! 😀

    បាត់ដំបង

    ខ្ញុំសុខនឹងទុក្ខជាធម្មត្តាទេ អរគុណ ចុះបាត់ដំបងវិញនោះ សុខទុក្ខយ៉ាងណាដែរ បាទ ? បាត់ដំបង ហៅខ្ញុំថា ហនុមាន ដូចគេ ដូចឯងទៅ មិនបាច់ហៅខ្ញុំថា អ្នកទេ ខ្ញុំជាខ្មែរគ្នាឯងតើ មិនមែនជាជនបរទេសឯណា មិនបាច់គួសមអីទេ បាទ ។ អរគុណដែលបានឆ្លាតឧកាសចូលមកលេង ហើយ បន្ថែមខ្ញុំក្នុង ប្លក របស់ បាត់ដំបង​!

  12. ម៉ន ថា:

    បើកុំតែអីចឹង អ្នកដែលទើបរៀនចប់ធ្វើម៉េចរកការបានធ្វើទៅ ។

  13. Po ថា:

    គំនូរខ្ញុំមិនចេះគូរទេ មើលក៏មិនសូវចេះដែរ មានន័យថាមិនចេះវិភាគគំនូរ តែអ្វី​ដែលបងបានដាក់ខាងលើពិតជាស្អាតៗមែន។

  14. hanumanking ថា:

    ម៉ន
    ប្រហែលជាអីច្ចឹងហើយមើលទៅ អរគុណបាទ ! ដូចខ្ញុំបានប្រាប់ ម៉ន ហើយ ខ្ញុំមិនសូវដឹងទេ អារឿងរកអ្នកឲ្យធ្វើការ នោះ 😀

    ភូ

    ខ្ញុំសូមអរគុណហើយដែលបានឆ្លាត ឧកាស ចូលមកលេង ប្លក របស់ខ្ញុំ ភូ មនុស្សយើងមានទេពកោសល ផ្សេងៗ ពីក្នា បើភូ​មិនចេះ គូរ ក៏ គង់ ភូ ចេះអ្វីផ្សេងៗ ទៀតដែរ ចុះបើយើងទាំងអស់គ្នា ចេះដូចគ្នា បាន អ្នកណាធ្វើស្រែ ឡើងត្នោត នឹងឃ្វាលគោ ? 😀

  15. po ថា:

    ហាស៎​ហាស៎​ ហា!! បងពិតជានិយាយត្រូវមែន។ តែអាអ្វីដែលខ្ញុំចេះមិនអាចរកលុយ​ ចិញ្ចឹមជីវិតបានទេ។ ពិបាកណាស់ ឥឡូវនេះ បានបង ម៉ន បង្រៀន អេឡិចត្រូនិច ប្រហែលជាអាចរកលុយបានហើយ បើសិន ជាចេះបានច្រើន។

  16. hanumanking ថា:

    ដូចខ្ញុំនិយាយពីមុន ភូ​កុំទាន់អស់សង្ឃឹម ព្រោះភូ​នៅមានឧកាស ច្រើន ទៅអនាគត ខិតខំ រៀនសាជាថ្មី ដើម្បី កុំឲ្យភ្លេចណា !

  17. Po ថា:

    បាទបង! ខ្ញុំនឹងខំប្រឹងប្រែងរៀន។ តែខ្ញុំសុំឲ្យបងជួយបង្ហាញខ្លះៗពីរបៀបនៃ​​​ការរចនាគេហទំព័របានទេ។ ព្រោះខ្ញុំដឹងថាបងពូកែរខាងរចនា។​ ដូច្នេះបង គួរបង្កើត ចំជើងមួយដូចបង ម៉នដែរទៅ បានពួកខ្ញុំចេះដែរ។ សូមអរគុណបងទុកជាមុន៕

  18. hanumanking ថា:

    ខ្ញុំសូមអរគុណ ភូ​ដែលបានចូលមកលេងសាជាថ្មី ចុះទៅមានទើសខុសអី ភ ូ នឹងជាយោបល់ល្អមួយ ខ្ញុំកំពុងរកនឹក ថាតើត្រូវធ្វើពីអិ្វមួយ បើភូ សួរខ្ញុំប្រហែលជាឆ្លើយ រួច តែបើឲ្យខ្ញុំបង្រៀន ខ្ញុំមិនដឹងចាប់ពីត្រឹមណា ណា មួយ យើងទាំងអស់គ្នា ដូចជាធ្វើបានល្អទៅហើយ ! តើ ភូ ចង់រៀនពីអ្វីដែរ ហើយខ្ញុំគួបង្រៀនពីអ្វីដែរ ?

  19. Po ថា:

    ខ្ញុំឃើញបងរចនាបានល្អៗណាស់ ខ្ញុំចង់ចេះរចនាដែរ ឲ្យបងមួយចំណិតបងក៏​បានដែរ ក៏ខ្ញុំសប្បាយចិត្តណាស់ទៅហើយ។ បងសាកល្បងបង្កើត ចំណាត់ក្រុមថ្មីមួយស្ដីពីការរចនាទៅ។ ខ្ញុំរង់ចាំបងបង្ហាញជានិច្ច៕

  20. hanumanking ថា:

    អរគុណ ភូ ដែលបានចូលមកលេងនឹងខ្ញុំសាជាថ្មី ! ខ្ញុំនឹងដាក់ ពីធី ខ្លះៗ ដែលខ្ញុំប្រើ នៅក្នុង ហ្វធូហ្យប (Photoshop)ទុកគ្រាន់ ចែកគ្នា ធ្វើលំហាត់លេង តែខ្ញុំសុំពេលខ្លះដើម្បី ចាត់ចែង ។

  21. po ថា:

    ខ្ញុំសប្បាយចិត្តណាស់ដែលបានឮដូច្នេះ ខ្ញុំនឹងរងចាំបងចាត់ចែង។ អរគុណបង

  22. hanumanking ថា:

    អូ ភូ ខ្ញុំបានដាក់រួចរាន់ហើយ អញ្ជើញទៅមើលសាកមើល​! កើតឫមិនកើត ប្រាប់ខ្ញុំ ផង​:D

  23. khmer2006 ថា:

    សប្បាយចិត្តបានឃើញមានអ្នកចេះប្រើcs

  24. hanumanking ថា:

    អរគុណច្រើន Khmer2006 ដែលឆ្លាតឧកាស ចូលមកលេងនឹង ខ្ញុំ សូមស្វាគមន៍ !

  25. ហនុមាន ! គ្រូសូត្រឆ្វេងសូមសរសើរដោយអស់ស្មោះពីដួងចិត្តនូវអ្វី
    ដែលហនុមានកំពុងធ្វើ ពិសេសការចែករំលែកចំណេះដឹងនៅក្នុងប្លក់
    នេះ។ សូមហនុមានបន្តកិច្ចការនេះទៅមុខទៀត។ កាយវិការដ៏គួរអោយ
    កោតសរសើររបស់ហនុមាននឹងក្លាយទៅជាគំរូសំរាប់កូនខែ្មរដទៃទៀត។

  26. hanumanking ថា:

    អរគុណណាស់ លោកគ្រូ ដែលឆ្លាតឧកាស ចូលមកលេងក្នុង ប្លក របស់ខ្ញុំបាទ ខ្ញុំសូមថ្លែងអំណរគុណដ៏ក្រៃលែងដល់វិច្ាររបស់លោកគ្រូដែលបានជួយលើកទឹកចិត្តខ្ញុំបាទ ខ្ញុំបាទនឹងខិតខំ ប្រឹងប្រែង បន្តការងារនេះ បន្តទៅមុខទៀត សូមអរគុណម្តងទៀត ។

  27. po ថា:

    ខានមកប៉ុន្មានថ្ងៃសោះបងបង្រៀនច្រឿនមែនទែន ហើយចំអ្វីដែលខ្ញុំចង់ចេះ​ទៀត​ពិតជាពិសេសមែន បង ហនុមាន។ សូមបងបន្តទៀតព្រោះខ្ញុំកំពុងលួច​រៀនពីបង។

  28. hanumanking ថា:

    អរគុណ ភូ ដែលបានអញ្ចើញមកចូលរួមជាមួយពួកយើង មិនបាច់លួចទេ ភូ យកតាម់្មងទៅ ! 😀 មិនមានទើសខុសអ្វី ទេ ភូ រៀនបានប៉ុន្មាន យក ប៉ុណ្ណឹងទៅ តាមតែការ ធ្វើទៅបាន មេរៀននេះ នៅនឹង ប្លក​ខ្ញុំ ស្រាប់ហើយ​! ខ្ញុំនឹងបន្តមេរៀនតទៅទៀត តែ មាន វណ្ណ មិនទាន់យល់ ពី History Brush ដូច្នេះខ្ញុំ នឹង ពន្យល់នៅ មេរៀននេះ នៅឯទំព័រ ដើម ។ សូមអរគុណដែលបានឆ្លាត ឧកាស ចូលមកលេង នឹងខ្ញុំ បើមានមិត្តភក្រ័ មកលេងច្រើន ខ្ញុំក៏មានទឹកចិត្ត​ចាត់ចែងមេរៀនដែរ បាទ ! សូមអរគុណ

  29. po ថា:

    បាទបង! អរគុណណាស់បង បើអញ្ចឹងខ្ញុំមិនគួរសមទេណា៎ ខ្ញុំសុំរៀន​ទាំងអស់​ហើយណា៎…៕

  30. hanumanking ថា:

    😀 ចុះមានទៅទើសខុសអី បាទ ឲ្យតែមានកម្លាំង រៀន ចេះតែរៀនទៅ ។

  31. khmerse7en ថា:

    សួស្តីបង​!រូបភាពបងបង្ហាញគឺសុទ្ធតែទាក់ទាញទាំងអស់។​ ខ្ញុំអាចហៅបងថា​ ហនុមានបានទេ? បើសិនជាមិនយល់ទាស់ ខ្ញុំអញ្ជើញបងទៅលេងផ្ទះរបស់ខ្ញុំម្តង​http://khmerse7en.wordpress.com/​ ។ ចំណែកអាស័យដ្ឋានរបស់បងខ្ញុំអាចដាក់​នៅផ្ទះខ្ញុំបានទេ?
    អរគុណ! សម្រាប់ការចែករំលែក!!!!

  32. hanumanking ថា:

    អរគុណច្រើន khmerse7en ដែលបានឆ្លាត ចូលមកលេង​ផ្ទះរបស់ ខ្ញុំ មានអីហៅខ្ញុំថាយ៉ាងមេចក៏បានដែរ ខ្ញុំឥតប្រកាន់ទេ ។ បាទ ដាកបានតើ ខ្ញុំ មិនកំណាញ់អីទេ អាត្រឹមតែអាស័យដ្ឋាន នោះ ។ អរគុណម្តងទៀត ដែលអញ្ជើញ មក លេង ខ្ញុំនឹងទៅលេង វិញ ក្នុងពេល ខាងមុខនេះ ។ អរគុណ

  33. itforkhmer ថា:

    សួស្ដី បងហនុមាន
    បងពិតជាអស្ចារ្យណាស់ ខ្ញុំជាចំណូលថ្មី មិនទាន់ដឹងរឿងអីច្រើនទេ ដូច្នេះបងសូម​ជួយ​ណែនាំផង។

  34. hanumanking ថា:

    សួស្តី Po បាត់មុខ បាត់មាត់យូរ សុខសប្បាយជាទេ? អរគុណហើយដែលបានចូលលេងបងសាជាថ្មី មិនអីទេ យើងហ្នឹងរៀនទាំងអស់គ្នា ។ បើមិនយល់អាច សួរខ្ញុំបានតើ ខ្ញុំនៅទីនេះសំរាប់អ្នកទាំងអស់គ្នា ហើយ ។

  35. សួស្តីបង ហនុមាន តើបងសុខសប្បាយជាទេ? សុំទោសបងដែលខ្ញុំមិនបានចូលលេងជាមួយបងអស់មួយរយះ។
    តើបងមានបានទៅដើរកំសាន្តនៅកន្លែងណាខ្លះដែរក្នុងឪកាសចូលឆ្នាំ សកលនេះបង។ ខ្ញុំសូមជូនពរបងក្នុងឆ្នាំថ្មីនេះ សូមអោយបងជួបប្រទះតែ សេចក្តីសុខ សុភមង្គលក្នុងគ្រួសារ និងសូមអោយទេវតាឆ្នាំថ្មីតាមជួយថែរក្សាបង គ្រប់ពេលវេលាណាបង។
    សូមអរគុណ!

  36. ហនុមាន ថា:

    ជំរាប សួរ នឹង សួស្តីឆ្នាំថ្មី វិចិត្រ !
    ខ្ញុំសុខសប្បាយជាធម្មតារ៉េ អរគុណ ចុះវិចិត្រវិញយ៉ាងណាដែរ ? អត់បានដើរលេងផងហ្នឹង រវល់អ្វើការអោយគេ ឈប់តែមួយថ្ងៃ ដើរទៅណាមិនរួច ។ សូមអោយវិចិត្របានជួបនៅ សេចក្តីសុខ សុភមង្គល គ្រប់ពេលវេលាផងដែរ អរគុណដែលបានឆ្លៀតចូលលេង !។ អរគុណ

  37. សួស្តីបងហនុមាន តើបងសុខសប្បាយជាទេ?
    សុំទោសបងដែលខ្ញុំមិនបានចូលលេងជាមួយបង អស់មួយរយះ
    សូមសំណាងល្អណាបង ជំរាបលា

  38. ហនុមាន ថា:

    ជំរាប សួរ វិចិត្រ

    បងសុខសប្បាយជាធម្មតារ៉េ អរគុណ ។ តើវិចិត្រ សុខទុក្ខយ៉ាងណាដែរ? អរគុណណាស់ដែលបានឆ្លៀតចូលលេង នឹង បង ។ សូមសំណាងល្អផងដែរ ! អរគុណ

  39. achharia ថា:

    សួស្ដី​ ហនុមាន !
    ឃើញរូបប្រដាប់ស្វាននិងរូបម៉ាស៊ីនកូពីដែល ហនុមាន គូរបានទាំង
    នោះ ខ្ញុំឡើងបះសក់ច្រាង ។ ហើយរូបអែទៀតៗសុទ្ធតែដល់កំរិត
    វិជ្ជាជីវៈ ( professional )ទាំងអស់តាហ្មង ។

  40. ហនុមាន ថា:

    ជំរាប សួរ ឆាយ៉ា
    អរគុណ ហេស យូរហើយទើបឃើញរ៉េ រូបម៉ាសីុន កុប្ពីហ្នឹង គឺ គូរសំរាប់ពួគក្រុមហ៊ុន Zerox កាលពីខ្ញុំធ្លាប់ធ្វើការអោយ ក្រុមហ៊ុនមួយ ព្រមទាំងរូបផ្សេងៗទៀត ។ កុំបះសក់អី អត់មានអី គួរអោយ អស្ចារ្យ រ៉េ ! អរគុណ បាន ចូលលេង !

  41. wowkhmer ថា:

    សុំទោសបង ហនុមាន ដែលខ្ញុំមិនបានឆ្លើយតបទៅបង ព្រោះមិត្តរបស់ខ្ញុំបានបបួលខ្ញុំទៅលេងស្រុកកំនើតរបស់គេនៅខេត្តកំពត។ ខ្ញុំបានទទួលការណែនាំរបស់បងហើយ ។ ហើយខ្ញុំនិងអនុវត្តតាមបង សូមអរគុណបង ពីវិចិត្រ

  42. កន្និកា ថា:

    សូមគ្រប់គ្នាចូលរួមប្រែសំរួល ទំព័រប្លក Facebook ជាភាសាខ្មែរ
    http://www.facebook.com/translations

  43. pola ថា:

    ខ្ញុំមិនអាចសរសេរអក្សរខ្មែរ ក្នុង Adobe Photoshop or illustrator
    បានទេ ?
    ខ្ញុំមិនអាចវាយបានជើងពញ្ជ្យនះទេ?
    តើលោកអាចជួយពន្យល់ខ្ញុំប??ទេ?
    សូមអរគុណ
    ប៉ូឡា

  44. ហនុមាន ថា:

    ជំរាបសួរ បូឡា
    អរគុណដែលបានចូលលេង ។ ខ្ញុំសុំអភ័យទោស ខ្ញុំប្រើ Photoshop នឹង Illustrator ដែរតែខ្ញុំមិនដែលអាចប្រើ កម្មវិធីទាំងពីរនេះជាមួយ យូនីកូដបានរ៉េ ។ ព្រោះពួកវា អត់ដើរជាមួយ យូនីកូដ ។ តែនៅទីនេះ ប្អូនអាច សាកមើលបាន ព្រោះ គាត់បានធ្វើ យូនីកូដ ដែលអាចប្រើជាមួយ Photoshop ប្អូនប្រើ MACOSX ឬ ក៏ PC(Window) ? ប្អូនសាកមើល បើនៅមានបញ្ហា ចាំបងដោះស្រាយសាជាថ្មី ។ អរគុណដែលបានចូលលេង

  45. vathanakkhmer ថា:

    អូយ!បងឯងពិតជាពូកែមែននាគ!បងក្មេងស្រែនែនាំញ៉ុមមកពិតជាមិនខុសមែន!សួស្តីបង!ញ៉ុមសុំស្គាល់មួយផងណា!បានអត់!

  46. nithnith ថា:

    សួស្តីបងហនុមាន!​ញ៉ៃនេះបានមកលេងប្លូកបងពិតជាសប្បាយណាស់
    លើកក្រោយញ៉ុមសូមមកលេងម្តងទៀតណា

  47. កូនស្វាក្រេះ ថា:

    មើលបងហុនមាន កំពុងចែកចាយរំលេកចំណេះដឹងដែលគាត់បានរៀនច្រើន
    ឆ្នាំកន្លងមក ដល់ខ្មែរៗដែលចង់ចេះដែរ ។ យើងនៅចាំរហូត មានខ្មែរខ្លះ ចេះ
    ដឹងដែរតាមមុខវិជ្ជាផ្សេងៗ តែគាត់ចេះលាក់ទុកស្លាប់យកទៅផងមិនព្រម
    បង្ហាត់ចែកគ្នាចេះទេ ចឹង ស្វាក្រេះសុំរាប់អាន បងហនុមានជារៀមច្បងយើង
    ហើយណាព្រោះគាត់សប្បាយចិត្តពេលឃើញខ្មែរយើងទាំងអស់គ្នាចង់ចេះដឹង ។

  48. ឧត្ដម ថា:

    លោកពូ៖ តើ​មាន​ល្ខោន​និយាយ​ផ្សេងទៀតដូច​ជា៖
    -កន្លង​បាក់​ស្លាប​កូលាប​បាក់​ទង
    -ទួល​គោក​ទួល​កម្ម
    -…
    ក្មួយ​មិន​សូវ​ចាំ​ចំណង​ជើង​ទេ បើលោកពូមាន​សូម​បន្តកាយវិការ​​ចែក​រំលែក​ដោយ​រីករាយ​។

    • ហនុមាន ថា:

      ជំរាបសួរ ក្មួយ
      អរគុណបានចូលលេង ពូអត់មានល្ខោនបាសាក់រ៉េ តែ ដូចជាធ្លាប់មាន រឿង ទួលគោកទួលកម្ម ក្រៅពីរឿងទាំងនោះដែលពូដាក់នៅអត់មានរ៉េ ។ កាលពីមុនមានច្រើន​តែអាលូវ បាត់អស់ មិនដឹងនៅឯណា ព្រោះរើផ្ទះច្រើនដង បាត់ម្តងមួយៗ អាលូវអស់តាហ្មង ! អរគុណក្មួយ បានចូលលេង

  49. Peseth Cam ថា:

    សួស្តី បង ប្រុស
    តើបង សុខសប្បាយទេ? ខ្ញុំពិតជាមាន មោទនភាពខ្លាំងណាស់ ដែលបាន បងអាចមាន ស្នាដៃ យ៉ាងល្អដូចនេះ ហើយអាច ចែករំលេក ដល់​ មិត្តជាច្រើនទៀត ។
    ហើយ ខ្ញុំសង្ឃឹមថានឹង អាច បង្កើតបានដូចបងដែរ ខ្ញុំចង់ចេះណាស់ បង្កើត ប្លក់ដូចបង តែ អត់ដឹងធ្វើ ម៉េចទេ។
    អគុណណាស់បង !!

    • ហនុមាន ថា:

      អរគុណ នឹងសួស្តីប្អូនប្រុស ! អរគុណដែលបានចូលលេង បងនឹងខិតខំព្យាយាម ដាក់មេរៀនជូនប្អូនពេលក្រោយ ។ អរគុណ បើមានសំណួរ អាចសួរបងបាន ។ សូមសំណាងល្អ ។​អរគុណ

  50. កិច្ចការរបស់បង ពិតជាអស្ចារ្យ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: