សូមជំរាបសួរប្រិយមិត្ត !
សង្ឃឹមថាអ្នករាល់គ្នាសុខសប្បាយជាធម្មតារ៉េ ។ អរគុណ ថ្ងៃនេះខ្ញុំសូមនាំមកនៅការរិះគន់មួយ(review)ដែលបានដាក់ជូនប្រើដោយគ្មានគិតតម្លៃកាល
ពីមុន(អាលូវ គេត្រូវការ ជិត ២ ដុល្លា បើនៅតែត្រូវការចាំខ្ញុំលៃលកជូន ) ដោយលោក លិន ប៊ុនចាន់ ដែលលោកបានខ្នះខ្នែង បង្កើតកម្មវិធី (Apps)សំរាប់បងប្អូនយើងដែលប្រើ iOS ជាពិសេសសំរាប់បងប្អូនយើងដែលមិនចូលចិត្ត នៅការដោះលេខ( Jailbreak )សំភារះ ។ កម្មវិធីដែលខ្ញុំចង់យកមករិះគន់ថ្ងៃនេះ គឺ Khmer Web Browser របស់លោកលិន ប៊ុនចាន់ ។
តែនៅមាន បងប្អូនយើងពីរនាក់ទៀត ដែលគាត់ដាក់ជូនដោយឥតគិតថ្លៃ ប្អូន តុង ចំរើន (iPhoneKhmer) នឹង ប្អូន សាត់ មុនី ( KhemaraSoft ) ។ ខ្ញុំបានសាកល្បងជាច្រើននៅ គ្រប់សម្ភារះ ខ្ញុំចូលចិត្ត នៅកម្មវិធីនេះ ត្រង់មានបន្ថែមនៅ ឃីប៊ត នៅជិត កន្លែងប្រអប់ស្វែងរក ខ្លាំងតែ ខ្ញុំមានការខកចិត្តនៅពេលដែលខ្ញុំសសេរមតិនៅលើប្រអប់មតិ ក្នុង WordPress បើខ្ញុំសសេរខុស ខ្ញុំមិនអាចកែវាបាន តែ នេះជាមិនជារឿងធំដុំគួរ អោយចាប់អារម្មណ៍ រ៉េ ។
ពេលក្រោយ ខ្ញុំ នឹង ព្យាយាម ធ្វើរបាយការណ៍ពីរ ផ្សេងទៀត របស់ iPhoneKhmer នឹង KhemaraSoft ថាតើ កម្មវីធី ទាំងបី នេះ មានភាពខុសគ្នាយ៉ាងណា ។ ហើយក៏ចង់បញ្ជាក់ថា កូនខ្មែរ មិនមែនអន់ ដូចសាសន៍ផ្សេងបានចោទយើងនោះរ៉េ ហើយក៏ចង់បញ្ជាក់ដល់ប្អូនៗផងដែរ ថា ត្រូវខិតខំ ប្អូនៗអាចយកពួកគាត់ទាំងបីជាគំរូទៅអនាគតបាន ។
ខាងលើជារបាយការណ៍នៅ AppStore ខាងក្រោមជាទិសភាពខ្លះរបស់ អាយផត ដែលមិនទាន់ដោះលេខរួច
ខាងលើពេលចុចនៅ អស័យដ្ឋានរបស់ វិបសាយ ខ្ញុំចូលចិត្តត្រង់មានឃីប៊ត ខាងស្តាំដៃជិត ប្រអប់ស្វែងរក
ពេលយើងចុចឃីប៊ត វានឹងចេញប្រអប់អោយយើងវាយ មតិ ក្រោយមកយើងអាចចម្លង(Copy)
ហើយបញ្ចូល(Paste)ទៅ ក្នុងប្រអប់មតិ របស់ វើតប្រេស ហ្វេសប៊ុក ។ល។
ខាងលើជាឧទាហរណ៍ ដែលខ្ញុំបានសាកជូន
ពេលដែលយើងបានដាក់រួច
ខាងក្រោមទិសភាពតាម iPad
ខាងលើនៅផ្នែកអាយផែត ចេញខុសពីអាយផត នឹង អាយហ្វូន
នៅក្នុងការស្វែងរក googlekhmer ផ្ជាប់នៅឃិប៊ត ដែលយើង អាចប្រើបាន
ហើយយើងក៏អាចស្វែងរកតាម ប្រអប់ស្វែងរកបានដែរ
ប្រអប់ដែលអាចសសេរមតិ
យើងអាចបិទបញ្ចូលនៅមតិយើងសសេររួច
ខាងលើដែលបានបញ្ខូលមតិ ។ តែទោះជាតម្លៃជិត ២ដុល្លាយ៉ាងណាក៏គួរសមដែរ បើមិនចង់ដោះលេខសម្ភារះរបស់យើង ។ ខ្ញុំ សូមអរគុណដល់ម្ចាស់គាត់ ដែលខិតខំផងដែរ ព្រោះថាបើមិនមានការខិតខំខ្ញុំឯណេះ ក៏ អត់មានថីប្រើប្រាស់ នឹង ធ្វើរបាយការផងដែរ ព្រមទាំងអរគុណដល់អ្នកគ្រប់គ្នាដែលតែងតែ ចូលលេង នឹងលើកទឹកចិត្ត ដោយបញ្ចេញមតិទោះជាតិចឬច្រើន ។ អរគុណ















មិនគិតថ្លៃអីបង ហនុមាន អើយតម្លៃគេបិទ $1.99
នៅ AppStore
ខ្ញុំថាបម្រុងទាញយកមកសាកដែរ តែឥឡូវចប់ប៉ាដោយ អត់មានអីទាញកើតទេ ^______^
បុទុំ សួស្តី សួស្តីឆ្នាំថ្មី !
បាត់មុខបាត់មាត់កុំអោយអើតឯងម៉ាតិច? សុខសប្បាយជារ៉េ ? ចុមគេយកលុយពីអង្កាល់ ? ងៃមុនដាក់អោយទាញយក free សោះហ្នឹង ? កុំបារម្ភអី បុទុំអើយខ្ញុំមានកាដូរផ្សេងទៀត សំរាប់ បងប្អូនយើង ! បុទុំអាចទៅ មើល នៅ ផ្ទះ ប្អូន iPhonekhmer ឬ ក៏ នៅ KhemaraSoft មាន Khmer Web Browser ដែលអាចទាញយក មិនគិតលុយបាន ហើយមិនចាំបាច់ ដោះលេខ ដោះលាំង ដោះខោ ដោះអាវ អី ផង ។ អរគុណ ដែលបានប្រាប់ថាគេ យកលុយ វិញ បើចង់បាន ខ្ញុំផ្ញើរជូន ។
ទើបរកផ្ទះហនុមានឃើញ… ហេហេ… អធ្យាស្រ័យ សុំដើរមើលបន្តិចហើយម្ចាស់ផ្ទះ…
បាទ ជំរាបសួរ ស្រុកស្រែ នឹងសូមស្វាគមន៍ !
ស្លាប់ ខ្ញុំមកនៅជិត៤ឆ្នាំហើយ ទើបរកឃើញរ៉េ ? បាទ សូមអញ្ជើញដើរមើលតាមចិត្តចុះបាទ ! អរគុណ ច្រើន ដែលបានចូលលេង !