សូមជំរាបសួរប្រិយមិត្ត !
សង្ឃឹមថាអ្នករាល់គ្នាសុខសប្បាយជាធម្មតារ៉េ ។ អរគុណ ថ្ងៃនេះខ្ញុំសូមនាំមកនៅការរិះគន់មួយ(review)ដែលបានដាក់ជូនប្រើដោយគ្មានគិតតម្លៃកាល
ពីមុន(អាលូវ គេត្រូវការ ជិត ២ ដុល្លា បើនៅតែត្រូវការចាំខ្ញុំលៃលកជូន ) ដោយលោក លិន ប៊ុនចាន់ ដែលលោកបានខ្នះខ្នែង បង្កើតកម្មវិធី (Apps)សំរាប់បងប្អូនយើងដែលប្រើ iOS ជាពិសេសសំរាប់បងប្អូនយើងដែលមិនចូលចិត្ត នៅការដោះលេខ( Jailbreak )សំភារះ ។ កម្មវិធីដែលខ្ញុំចង់យកមករិះគន់ថ្ងៃនេះ គឺ Khmer Web Browser របស់លោកលិន ប៊ុនចាន់ ។
តែនៅមាន បងប្អូនយើងពីរនាក់ទៀត ដែលគាត់ដាក់ជូនដោយឥតគិតថ្លៃ ប្អូន តុង ចំរើន (iPhoneKhmer) នឹង ប្អូន សាត់ មុនី ( KhemaraSoft ) ។ ខ្ញុំបានសាកល្បងជាច្រើននៅ គ្រប់សម្ភារះ ខ្ញុំចូលចិត្ត នៅកម្មវិធីនេះ ត្រង់មានបន្ថែមនៅ ឃីប៊ត នៅជិត កន្លែងប្រអប់ស្វែងរក ខ្លាំងតែ ខ្ញុំមានការខកចិត្តនៅពេលដែលខ្ញុំសសេរមតិនៅលើប្រអប់មតិ ក្នុង WordPress បើខ្ញុំសសេរខុស ខ្ញុំមិនអាចកែវាបាន តែ នេះជាមិនជារឿងធំដុំគួរ អោយចាប់អារម្មណ៍ រ៉េ ។
ពេលក្រោយ ខ្ញុំ នឹង ព្យាយាម ធ្វើរបាយការណ៍ពីរ ផ្សេងទៀត របស់ iPhoneKhmer នឹង KhemaraSoft ថាតើ កម្មវីធី ទាំងបី នេះ មានភាពខុសគ្នាយ៉ាងណា ។ ហើយក៏ចង់បញ្ជាក់ថា កូនខ្មែរ មិនមែនអន់ ដូចសាសន៍ផ្សេងបានចោទយើងនោះរ៉េ ហើយក៏ចង់បញ្ជាក់ដល់ប្អូនៗផងដែរ ថា ត្រូវខិតខំ ប្អូនៗអាចយកពួកគាត់ទាំងបីជាគំរូទៅអនាគតបាន ។

ខាងលើជារបាយការណ៍នៅ AppStore ខាងក្រោមជាទិសភាពខ្លះរបស់ អាយផត ដែលមិនទាន់ដោះលេខរួច

ខាងលើពេលចុចនៅ អស័យដ្ឋានរបស់ វិបសាយ ខ្ញុំចូលចិត្តត្រង់មានឃីប៊ត ខាងស្តាំដៃជិត ប្រអប់ស្វែងរក

ពេលយើងចុចឃីប៊ត វានឹងចេញប្រអប់អោយយើងវាយ មតិ ក្រោយមកយើងអាចចម្លង(Copy)

ហើយបញ្ចូល(Paste)ទៅ ក្នុងប្រអប់មតិ របស់ វើតប្រេស ហ្វេសប៊ុក ។ល។

ខាងលើជាឧទាហរណ៍ ដែលខ្ញុំបានសាកជូន

ពេលដែលយើងបានដាក់រួច
ខាងក្រោមទិសភាពតាម iPad

ខាងលើនៅផ្នែកអាយផែត ចេញខុសពីអាយផត នឹង អាយហ្វូន

នៅក្នុងការស្វែងរក googlekhmer ផ្ជាប់នៅឃិប៊ត ដែលយើង អាចប្រើបាន

ហើយយើងក៏អាចស្វែងរកតាម ប្រអប់ស្វែងរកបានដែរ

ប្រអប់ដែលអាចសសេរមតិ

យើងអាចបិទបញ្ចូលនៅមតិយើងសសេររួច

ខាងលើដែលបានបញ្ខូលមតិ ។ តែទោះជាតម្លៃជិត ២ដុល្លាយ៉ាងណាក៏គួរសមដែរ បើមិនចង់ដោះលេខសម្ភារះរបស់យើង ។ ខ្ញុំ សូមអរគុណដល់ម្ចាស់គាត់ ដែលខិតខំផងដែរ ព្រោះថាបើមិនមានការខិតខំខ្ញុំឯណេះ ក៏ អត់មានថីប្រើប្រាស់ នឹង ធ្វើរបាយការផងដែរ ព្រមទាំងអរគុណដល់អ្នកគ្រប់គ្នាដែលតែងតែ ចូលលេង នឹងលើកទឹកចិត្ត ដោយបញ្ចេញមតិទោះជាតិចឬច្រើន ។ អរគុណ