បាទ សូមជំរាបសួរប្រិយមិត្តពីនាយសមុទ្រម្ខាង !
សូមអភ័យទោសដោយមិនបានដាក់នៅមេរៀនថ្មី នឹង ចូលលេងផ្ទះខ្លួនឯង ។ សុខសប្បាយជារ៉េ ? អរគុណដល់អ្នករាល់គ្នាដែលបានអញ្ជើញចូលលេងនៅផ្ទះរបស់ខ្ញុំបាទ ។ ថ្ងៃនេះមិនដឹងបានអីចែក ឬ ក៏ ដាក់មេរៀនអី មានមួយប្រហែលអ្នកទាំងអស់ដឹងរបៀបប្រើហើយក៏មិនដឹង ។ មេរៀនស្រួលហើយអាចធ្វើបានលឿន ។ សូមអញ្ជើញសាកលមើលចុះ ។ អរគុណសាជាថ្មី ដល់សេចក្តីនឹកនារបស់អ្នកទាំងអស់មកដល់ខ្ញុំបាទ !
របៀបធ្វើ
១ បើកប្រូក្រាម Photoshop
២ រករូបណាដែលចង់ប្រើ
៣ គូសរង្វង់ មូល តាមតែសេចក្តីត្រូវការ
៤ Select Menu >Modify > Feather (put any number you wishes)
៥ Select Menu > Inverse (pick your color Backor Fort Ground)
៦ Delete(Mac) Backspace(PC)
៧ Cmd-D(Mac) Control-D (PC)
៨ Done







ខ្ញុំចង់ចេះពីរបៀបកាត់តរូបភាព និងដាក់Background
បាទ ជំរាបសួរសុខា នឹងសូមស្វាគមន៏
អរគុណបានចូលលេងនៅផ្ទះរបស់ខ្ញុំ ចង់ចេះពីរបៀបកាត់តរូបភាពយ៉ាងណាដែរបាទ ? ប្រាប់ខ្ញុំមកខ្ញុំនឹងលៃជូនជាមេរៀន ។ អរគុណសាជាថ្មី !
ជំរាបសួរបង
អរគុណបង បានដាក់ ចែកចាយជូនបងប្អូន ភូមិយើង មើលជាគំរូនៅទីនេះ។ នឹកបងពេក ក៏ឆ្លៀតចូលលេងបងមួយភែ្លត ចំរើនក៏នឹកបងដែរផ្តាំឲប្អូនសួរសុខទុក្ខជំនួសផង។
ហេស ខ្ញុំក៏ខានជួបសំណាង ចំណែកចំរើនក៏អត់ដែលបានចូលលេងទៀត ។ សុខសប្បាយជាទេប្អូន ? មេចធ្វើការម៉ោងវេនទី២ ពិបាកយ៉ាងណាដែរ? ខ្ញុំមិនសូវមានពេលទេអាលូវ កិច្ចការច្រើន អាចឹងបានជាមិនសូវឃើញខ្ញុំដើរលេងនឹងណា ។ អរគុណដែលបានឆ្លៀតចូលលេង នឹង ខ្ញុំ !
ល្បងមានអារបៀបណាកាត់សល់តែ ….ហាហា
ហេស ហេស ដាក់អោយមេភូមិដុតផ្ទះខ្ញុំនៅភូមិវើតប្រេសចោលទៅអីហ្នឹង ? អរគុណបានឆ្លៀតចូលលេង !
ជំរាបសួរ គ្រប់ៗ គ្នាផងណា៎ !!..
ហេសហេ.. របៀបកាត់សល់តែ ‹‹…ហាហា›› ហ្នឹង មានន័យ
ទូលំទូលាយណាស់ !..
លោកពត៌មានទូរស័ព្ទ (ជំនាន់មុន)
latephonenews(ជំនាន់ថ្មី)
សួរបែបនេះ មិនខ្លាចមានអ្នក
ចូលខ្លួនមកពន្យល់ខុសសាច់រឿងទេអី ???..
បងហនុមាន មានប្រសាសន៍បែបហ្នឹង ប្រហែលដឹងថាជាអ្វីហើយ ?
មិនហ៊ានដាក់ព្រោះតែខ្លាចឆេះផ្ទះ… នេះខ្ញុំចង់ដឹងខ្លាំងណាស់
ថា ‹‹ កាត់អ្វីដែរ ?..›› បានជាសាហាវដល់ចេញភ្លើងនោះ ..ចុចៗ… ចឹងដូចជាចម្លែកណាស់ !!!.. ហេសហេ..
អរគុណ
បាទ តែហានសសេរមុខតែដឹងហើយ អ្នកដឹងបានដឹងអ្នកអត់ដឹងមិនដឹងរ៉េ ហាស់ ហាស់ ជំរាបសួរចុងភៅចំណាន អរគុណបានឆ្លៀតចូលលេង ។
អូយកាត់មានច្រើនណាស់ មិនហាននិយាយរ៉េ ខ្លាចមានអ្នកចូលច្រឡំផ្ទះ ! អរគុណបានចូលលេង ។
បែបទាល់តែមានអ្នកជំនាញកាត់តដូចល្បងហនុមានហើយទើបអាចពន្យល់បាន?
ហាស់ ហាស់ អត់ហ៊ានរ៉េ បាទ !
និយាយតាមត្រង់ល្បងនៅសសេរអក្សរខ្មែរបានល្អណាស់ ខ្ញុំឃើញអ្នកខ្លះ ស្របាលៗល្បងដែរ មិនចេះសូម្បីតែឈ្មោះខ្លួនឯង នោះ
បាទ អរគុណ មកពីការខិតខំរបស់ខ្ញុំ ព្រោះខ្លាចភ្លេចខ្មែរ មានពេលចូលចិត្តសសេរលេង អានកំសាន្តអីអាចឹងដែរតើ ។ អរគុណពត៌មានទូស័ព្ទ ដែលបានឆ្លៀតចូលលេង !
បងហនុមាន បើចូលចិត្តសរសេរម្លឹង អញ្ចឹងសូមសំណូមពរមួយ
ជួយសរសេររៀបរាប់ ពីរបៀបកាត់តហ្នឹងបន្តិចទៅណា៎…
ប្រសិននាំអោយមានភ្លើងឆេះផ្ទះមែន ចាំខ្ញុំជួយហៅឡានទឹក
នៅស្វីស ឡានទឹកមិនចេះស៊ីសំណូក ដូចនៅប្រទេសខ្មែរឡើយ!..
បើតាមដឹង ពេលមានអាសន្ន ភ្លើងឆេះផ្ទះម្តងៗ ឡានទឹកមួយគេទា
តម្លៃ មួយពាន់ដុល្លា .. ម្ចាស់ផ្ទះត្រូវឈរតថ្លៃគ្នាមួយសន្ទុះសិន !..
នេះបានចំជាសម័យជឿនលឿន រីកចំរើនគ្រប់វិស័យ សូម្បីវិស័យ
ហោរប៉ៅឯកជនក៍ត្រូវតែរីកធំដែរ !!.. ដើម្បីដើរអោយទាន់សង្គមនោះអី!..
សូមទោស សរសេរលេងៗទេ …
អរគុណ
ហាស់ ហាស់ ទំរាំតែមកពីស្វីសដល់នោះ ផ្ទះកើតជាផេះម៉ារយដងទៅហើយ ! ហាស់ ហាស់ អាចឹងមែនអី អត់ដែលដឹងសោះហើយហ្នឹង ចុះបើតថ្លៃគ្នាវាមិនត្រូវមិនឆេះអស់ទៅហើយហ្នឹង ? បាទ ខ្ញុំគ្មានយោបល់រ៉េ អារឿងហ្នឹង មិនយល់ហើយ ក៏មិនចង់ជួបដែរ ។ ហាស់ ហាស់ ចង់អោយខ្ញុំដាក់មេរៀនខាងកាត់តហ្នឹងអី ប្រហែលគ្មានផ្លូវរ៉េ ខ្លាចកូនសេះយកទៅអនុវត្តន៏ខូចកេរ្ត៍គ្រូ ! អរគុណ បានអញ្ជើញចូលលេង