សូមជំរាបសួរប្រិយមិត្តពីនាយសមុទ្រម្ខាង !
ខ្ញុំសង្ឃឹមថាអ្នករាល់គ្នាមានសេចក្តីសុខសប្បាយជាធម្មតារ៉េ ។ ថ្ងៃនេះសូមនាំមកនៅ សេចក្តីកំសាន្តដល់ចក្ខុនឹង ប្រាជ្ញាដល់ចំណីខួរក្បាលខ្លះ ៗ សាជាថ្មីម្តងទៀត ជួយឡង់សេអោយ ខែម៉ារ៉ាសព្វ KhemaraSoft ។
ផ្នូរខ្មោចចម្លែក
ប្រលោមលោកខាងយុទ្ធសិល្ប៍ របស់ចិនបុរាណ អានហើយអានទៀតមិនចង់ឃ្លាត សប្បាយចិត្តលែងចង្អៀត រវល់ជក់ចក្ខុលែងខ្វាយខ្វល់ ពោរពេញទៅដោយមនោសញ្ចេតនាព្រលឹងចុងសក់ អាថកំបាំង ក្បាច់គុណបុរាណ ដាវនឹងដាវ ដៃនឹងដៃ ទ្រូងឆ្អំទ្រូង ច្រមុះនឹងថ្ពាល់ ហេវហត់ ក្បត់អូន ក្បត់បង សីុសាច់ហុតឈាម អង្គៀមឆ្អឹង អានហើយមិនចង់ដាក់ចុះ ។ បើអស់លោកជាអ្នកស្នេហាអក្សរសាស្រ្តដូចហនុមាន ប្រាកដជាចូលចិត្តនៅរឿងនេះមិនខាន ។
លោក សាត់ មុនី ជាម្ចាស់ khemarasoft.com ព្រមទាំង បណ្តាល័យ អប្សរា បានព្រួតដៃគ្នាចងក្រងនៅរឿងនេះសាជាថ្មីម្តងទៀតជា សៀវភៅ អេឡិត្រូនិកជាលើកទីពីរ ដែលយើងទាំងអស់គ្នាអាចដាក់ក្នុង iPhone,iPad,នឹង iPodTouch បាន ដោយប្រើនៅយូនីកូដ ។
khemarasoft.com បានបង្កើតនៅ software សំរាប់ iOS devices ជាច្រើន ដូច វចនុក្រមខ្មែរអងគ្លេសខ្មែរ អងគ្លេស ខ្មែរ វិទ្យុខ្មែរសំរាប់ស្តាប់តាម iOS device ព្រមទាំងខ្មែរ Facebook ទើបចេញថ្មី គឺ ច្បាប់ទូទ្មាន នឹង ឈាមពីរដំណ ។
បើចង់ដឹងច្បាស់ យល់ដឹង នៅក្តីរំជើបរំជួល អួលអាក់ ស្ទាក់ស្ទើ នៅ យុទ្ធសិល្ប៍ ហោះហើរ បិទមុខ អាថកំបាំងរាំងស្ទាស់ ប្រកាច់ចាប់មិនឈ្នះ ព្រឺព្រួច លួចរាគដាក់ខោ សូមអញ្ចើញចូលទៅ គេហដ្ឋានរបស់លោក សាត់ មុនី ដើម្បីបំប៉ននៅចំណី មនោសញ្ចេតនា សេហ្នា អាថកំបាំង ។ សូមអរគុណ ដល់លោក សាត់ មុនី ព្រមទាំង បណ្តាល័យ អប្សរា ដែលបាន ចងក្រងនៅរឿងនេះសាឡើងវិញ ! ។ រូបភាពខាងក្រោមជាការបកស្រាយរបស់ខ្ញុំជាវិចិត្រករខុសឆ្គង លើសខ្វះ សូមអធ្យាស្រ័យដល់ខ្ញុំបាទ អានចំណងជើងដាច់រ៉េ ជា ពាក្យខ្មែរ មិនមែនជាអក្សរចិនរ៉េ ។ សូមអរគុណដល់ប្អូន ទេព សុវិចិត្រ ចំពោះអក្សរយូនីកូដ ខ្មែរគមនាគមន៍ នឹង អក្សរយូនីកូដ ព្រមទាំងលោក ដាញ់ ហុង ចំពោះ អក្សរយូនីកូដ នាគរី ដែលប្រើក្នុងការរចនាខាងក្រោម។




មើលអក្សរក្រហម ចង់បែកភ្នែក!
ជំរាបសួរឧត្តម!
អរគុណបានចូលលេង ។ មើលទៅដូចអក្សរចិនដែរ ? ខ្ញុំសសេរដៃលើ អាយផែត ហើយច្នៃលើ Photoshop។ អរគុណបានឆ្លៀតចូលលេង !
ប៉ិនប្រសប់មែនបង!
ហាស់ ហាស់ ជីវិតវិចិត្រករតែបិុណ្ណឹងរ៉ែង ឧត្តមអើយ ! ជំរាប សួរ អរគុណ បានឆ្លៀតចូលលេង !
ពូកែប្រូម្លឹងៗ ទុបសំណើចមិនបានទេនៀក !.. នេះបានចំជាវិចិត្រករដៃឯកមែន !.. ឆ្នៃអក្សរខ្មែរ ទៅជាមូដអក្សរចិនបានទៀត !. សូមសរសើរ ។
តែបើមិនបានឃើញចំណងជើងខាងលើទេ
ច្បាស់ជាអានអត់ដាច់ចឹងហ្មង !.. ហេសហេ..
ឈាងចូលមកលេងម៉ាភ្លេច .. មានអីបានសើចមែន !!..
អរគុណ បងប្រុស ហនុមាន ។
ជំរាបសួរ និងជំរាបលា .. បាយៗៗ ..
បាទជំរាបសួរ នឹងសូមអរគុណច្រើនដែលឆ្លៀតចូលលេង ។ ម៉ាភ្លែតពីរ ក៏ជាភ្ញៀវពិសេសដែរបាទ ។ ឆ្លៀតប្រយ័ត្នភ្ញៀវវង្វេងរកបង្គន់អត់ឃើញគ្នាទើបមកពីស្រុកខ្មែរផង តិចគ្នាច្រឡំកាន់ចបមួយទៅក្រោយផ្ទះ ផ្អើល តានឹងយាយស្វីសនៅក្បែរហ្នឹងចេតរ៉យ ! ។ និយាយលេងរ៉េ អរគុណ ។ កុំឆ្ងល់ថាមេចបានតបភ្លាមៗហ្នឹង ទើបតែវាខុះពីឡាន អូសគូថចូលផ្ទះហ្នឹងណា ! ហាស់ ហាស់ អរគុណបានសសេើរ ឡើងឈាមម៉ាក្រើតដែរតើ កុំតែឆែកឈាមទាន់ អាសន្តបាដោយ ! អូប្រូច្រើនបន្តិចហើយ សុំទោស ។ អរគុណសីជាថ្មា !
ជំរាបសួរ !.
បើនិយាយពីចបជីកហ្នឹង ធ្វើឱយខ្ញុំនឹកទៅដល់កាលមួយនោះ មានបងប្អូនខ្ញុំពីស្វីសទៅលេងខ្មែរឯជនបទ .. ពេលចង់បត់ជើង ក៍បានសួររកបង្គន់ ពេលនោះម្ចាស់ផ្ទះបានហុចចបជីកឱយ រួចចង្អុលទៅខាងក្រោយផ្ទះ .. ស្រាប់តែបងប្អូនខ្ញុំគាត់នឹកឆ្ងល់ រួចក៍សួរទៅម្ចាស់ផ្ទះថា៖ មេចហុចចបមកឱយខ្ញុំចឹង ?.ហេសហេ.. យ៉ាប់ណាស់ទំរាំដឹងសាច់រឿង នាំគ្នាសើចគិល… អស់ទាស់ហ្មង !!!..
នេះបានថា..
សុខសប្បាយណាបងប្រុស ហនុមាន ចាំខ្ញុំមកលេងក្រោយទៀត ប្រហែលមានអ្វីផ្ញើមកជាមួយផងដែរ !.. ហេសហេ.. រង់ចាំត្រេកអរផងទៅណា៎..
អរគុណ
@@@@@@@@@@@@@@@@@@@
បាទ សូមជំរាបសួរ
សុំអភ័យទោសដោយមិនបានតបអោយបានទាន់ពេលវេលា។ អរគុណដែលបានរំលឹកដល់ការកាន់ចបកាប់ទៅក្រោយផ្ទះ នឹកឃើញកាលណាឈឺពោះជីបអូចៗតាហ្មង ! ។ ចុះស្រុកយើងតែប៉ុណ្ណឺងនោះឯង ! ហេសមានអីផ្ញើមកលើកក្រោយផង រងចាំជានិច្ចតាហ្មង! ហាស់ ហាស់ និយាយលេងរ៉េ ។អរគុណសាជាថ្មី
ហាហាហា ចង់តែសើចអោយអាយះមាត់ នឹកឃើញកាលទៅលេង ផ្ទះពួកម៉ាកនៅ ខេត្តស្វាយរៀង ដល់ពេលឈឺ បត់ជើង សួររកបន្ទប់បត់ជើង គេប្រាប់ថាដើរទៅក្រោយទៅ នឹង ឃើញហើយ ។ពេលចេញទៅក្រោយផ្ទះខ្ញុំដើរឃើញតែស្រះទឹកធំៗ នឹងមានស្ពានឆ្ពោះទៅ កន្លែងសុខសាន្តគឺនូវកណ្តាល បឹងតែម្តង ។ និយាយអោយអស់កេរ្តិ៍ គឺថា គ្រាន់តែ ទម្លាក់ គ្រាប់ទីមួយ ម៉ែអាថ្លែន ជួយផង សុទ្ឋតែត្រីប្រា ប៉ុន ចានដែក វាហក់មក ខាំមិនអោយទម្លាក់ដល់ ទឹកផង អៃយ៉ូយ!! ខ្វះតែបន្តិចទៀត វាអាចនឹងដល់ ចុងកាណុងខ្ញុំផង ……… ហេហេ ចាំអង្កាល់ក្រៅពីក្តោប រត់ចេញក្រៅ ទៅជំរះប្រាណនៅបន្ទប់ទឹក នោះ ។
សុខសប្បាយទេល្បងស្វា ?
បាទ សុខសប្បាយជារ៉េ អរគុណ ។ ភ្ជុំបិណ្យហ្នឹងមានទៅដើរលេងនៅវត្ត ឌីស៊ី ដែររ៉េ ? ហាស់ ហាស់ ខ្វះតែបន្តិចទៀតកើតជាជនជាតិចាមម្នាក់បាដោយ ! ហាស់ ហាស់ ចុះក្តោបរត់មិនហ៊ាតាមកែងជើងរ៉េ? អរគុណបានឆ្លៀតចូលលេង អូនិយាយអាចឹងមានបានទទួលអីុម៉ែលខ្ញុំផ្ញើរជូនរ៉េ ?
.
ហាសហា.. នេះពត៌មានទូរស័ព្ទ ធ្វើឱយខ្ញុំសើចចុកពោះហើយណា៎..
អស់ទាស់ហ្មងនៀក មានរឿងចម្លែកដល់ម្លឹងផងហ្ន៎ ?..
នាំគ្នាទទួលទាននំលោកខែ ជំនួសនំអន្សមសិនទៅ ខ្ញុំយកមកផ្ញើ
ទាំងអស់គ្នាហើយ .. បងហនុមាន នេះជាបញ្ញើដែលបានសន្យាណា៎..
បានទិញនៅអាល្លឺម៉ង់ ។
សៅរ៍នេះធ្វើដំណើរទៅបារាំងវិញម្តង !. កម្មវិធីមានជាប់ហូរហែរ .. បែបទាល់តែលែងដកដង្ហើមទើបចប់រវល់ហ្មង !!.. ហេសហេ..
.
ហេសហេ.. សូមទោស ភ្លេច !!.. នេះនែកនំលោកខែ ..
http://www.khmercity.net/photo/1757607:Photo:2028483?xg_source=activity
បាទ អរគុណច្រើនដែលបាននាំមកនំសែនលោកខែផ្ញើរជូនពួកយើងខ្ញុំ មានអីមើលទៅលេបទឹកមាត់ក្អឹកៗដែរតើ ។ អរគុណ សូមអោយរកស៊ីមានបាន បើមានឆ្នាំងកុំអោយអត់ចាន បើមានឡានកុំអោយអត់កង់ បើមានដុល្លា កុំអោយអត់ហ្វ្រង់ មានប្តីអាល្លឺម្មង់ កុំអោយភ្លេចខ្មែរ បើបានមកនៅក្រុងកុំភ្លេចស្រុកស្រែ អូសុំទោសដូចជាហូរហែរពេកហើយ ។ បាទ សង្ឃឹមថាធ្វើដំណើរទៅបារាំងដោយសុវត្ថភាព ។ អរគុណដែលបាននឹកនាដល់ខ្ញុំ ព្រមទាំងយករបស់របសផ្ញើរមិនដែលខាន ! អរគុណ
អរគុណៗ .. ពូកែជូនពរម្លេះៗ.. ដូចធ្លាប់ធ្វើអាចារ្យអញ្ចឹង !!.. ចំណាប់បែបហ្នឹង បានតែចាប់ឱយស្លៀកខោចែវរាល់ថ្ងៃតើ!
ដោយសារពរជ័យបងប្រុសហ្នេងហើយ ទើបធ្វើឱយមានសុវត្ថភាពតាមផ្លូវមែនៗ ..
តែជាប់ឡានយូរ ព្រោះមានគ្រោះថ្នាក់ឡានប៉ះគ្នាជាបន្ត នៅខាងមុខ..
សុខសប្បាយជាទេ ?. ជំរាបលា .. ជួបគ្នាពេលឃើញក្រោយៗទៀត ..
អរគុណ
@@@@@@@@@@@@@@@@@
បាទ សូមអភ័យទោស ដោយមិនបានតបអោយទាន់ពេលវេលា ។ បាទប្រសើរណាស់ដែលធ្វើដំណើរទៅដោយមានភាពសុវត្ថភាព ។ ហេស ហេស ចាប់អោយស្លៀកខោ មិនអីរ៉េ ខ្លាចតែចាប់ស្រាតខោទៅវិញទេ ។ អាចារ្យ អត់ដែលរ៉េ បើទៅបាយនៅវត្តដែល ។ អរគុណ សង្ឃឹមថា សុខសប្បាយ សុខភាព ល្អបរិបូណ៌ ។ អរគុណ
យីសល្បងស្វាពិតជាអេម ម៉ងមាននៅឯនាយ ផ្ញើនំលោកខែអោយទៀត ចំណែកខ្ញុំ បែបនឹកនំអន្សម នំគម នំបត់ ដែលម៉ាក់ ធ្វើនៅស្រុកហើយ
ហើយអត់មានទៅវត្តឌីស៊ី រ៉េ ? បាទ គាត់ជាតែផ្ញើរមកព្រោះគ្មានអ្នកធ្វើជូនហ្នឹងណា ! ហេស យកញាំខ្លះទៅ ចាំសុំអី ! ហេស ហេ អរគុណបានឆ្លៀតចូលលេង !