ស្នូរចាបីុបិសាច

ខែកញ្ញា 22, 2011

ជំរាបសួរប្រិយមិត្តទាំងអស់ពីនាយសមុទ្រម្ខាង​!
សង្ឃឹមថាអ្នករាល់គ្នាសុខសប្បាយជាធម្មតារ៉េ ។ ថ្ងៃនេះខ្ញុំសូមនាំមកនៅចំណងដៃថ្មីមួយទៀតរបស់ KhemaraSoft នឹង បណ្តាល័យអប្សរា ដែលបានប្រួតដៃគ្នាចងក្រងនៅសៀវភៅជា អេឡិកត្រនិកសំរាប់​iPhone,iPad នឹង iPodTouch ។  ស្នូរចាបីុបិសាច ជាប្រលោមលោក​យុទ្ធសិល្ប៍បុរាណចិន ពោរពេញដោយមនោសញ្ចេតនា  កាប់ចាក់ អាថកំបាំង រាំងស្ទះ បំប្រាស់ មិនល្ហែល្ហើយ ។ ចាបីុជា ឧបករណ៍តន្រ្តីមួយដែលខុសប្លែកពីឧបកណ៍ ដ៏ទែទៀត​។​ ចាបីុមានស្នូក ដង នឹង ក វែង ។

ស្នូកមានរាងមូល ទ្រវែង ខុសប្លែកពីឧបករណ៍ផ្សេងៗទៀតដែលយើងបានជួប ។ នៅក្នុងទំនាមទំលាប់របស់គុណនិយមចិន ភ្លេងជាតំណាងអាវុធមួយដែលអាចប្រៀបធាបទៅជាមួយដាវ នឹង អាវុធសម្ងាត់ដែលអាចប្រើប្រាស់កំចាត់សត្រូវបាន ។ បើអ្នកចូលអានដូចខ្ញុំបាទ ខ្ញុំសន្យាថា អ្នកទាំងអស់គ្នាពិតជាមិនខកចិត្តឡើយ ។ អរគុណដល់លោក សាត់ មុនី ព្រមទាំង បណ្តាល័យអប្សរាដែលបានចងក្រងនៅ ស្នូរចាបីុបិសាចនេះឡើងវិញ ហើយ​ក៏សូមអរគុណដល់ លោក ទេព សុវិចិត្រ ផងដែរ ចំពោះ យូនីកូដ របស់លោក ។

អរគុណច្រើនដល់ បងប្អូនយើងទាំងអស់ដែលនៅតែបន្តជូលលេងនៅផ្ទះរបស់ខ្ញុំបាទ ។ អ្វីៗ ដែលខ្ញុំបានចងក្រងជារូបភាពខាងក្រោមជាសេចក្តីបកស្រាយ របស់ខ្ញុំជាវិចិត្រករ គ្មានសំអាងទៅលើបុគ្គលណាម្នាក់ បើមានរូបរាង ដូចអ្នកណាម្នាក់ សូមធង្យាស្រ័យ ។ អរគុណ

 

សូមអញ្ជើញអានការអធិប្បាយពីរឿង ឈាមពីរតំណ    ផ្នូរខ្មោចចម្លែក


ផ្នូរខ្មោចចម្លែក

ខែកញ្ញា 14, 2011

សូមជំរាបសួរប្រិយមិត្តពីនាយសមុទ្រម្ខាង !

ខ្ញុំសង្ឃឹមថាអ្នករាល់គ្នាមានសេចក្តីសុខសប្បាយជាធម្មតារ៉េ ។ ថ្ងៃនេះសូមនាំមកនៅ សេចក្តីកំសាន្តដល់ចក្ខុ​នឹង ប្រាជ្ញាដល់ចំណីខួរក្បាលខ្លះ ៗ​ សាជាថ្មីម្តងទៀត ជួយឡង់សេអោយ ខែម៉ារ៉ាសព្វ KhemaraSoft 

ផ្នូរខ្មោចចម្លែក
ប្រលោមលោកខាងយុទ្ធសិល្ប៍ របស់ចិនបុរាណ អានហើយអានទៀតមិនចង់ឃ្លាត សប្បាយចិត្តលែងចង្អៀត រវល់ជក់ចក្ខុលែងខ្វាយខ្វល់ ពោរពេញទៅដោយមនោសញ្ចេតនាព្រលឹងចុងសក់ អាថកំបាំង ក្បាច់គុណបុរាណ ដាវនឹងដាវ ដៃនឹងដៃ ទ្រូងឆ្អំទ្រូង ច្រមុះនឹងថ្ពាល់ ហេវហត់ ក្បត់អូន ក្បត់បង សីុសាច់ហុតឈាម អង្គៀមឆ្អឹង អានហើយមិនចង់ដាក់ចុះ ។ បើអស់លោកជាអ្នកស្នេហាអក្សរសាស្រ្តដូចហនុមាន ប្រាកដជាចូលចិត្តនៅរឿងនេះមិនខាន ។

លោក សាត់ មុនី ជាម្ចាស់ khemarasoft.com ព្រមទាំង បណ្តាល័យ អប្សរា បានព្រួតដៃគ្នាចងក្រងនៅរឿងនេះសាជាថ្មីម្តងទៀតជា សៀវភៅ អេឡិត្រូនិកជាលើកទីពីរ ដែលយើងទាំងអស់គ្នាអាចដាក់ក្នុង iPhone,iPad,នឹង iPodTouch បាន ដោយប្រើនៅយូនីកូដ ។

khemarasoft.com បានបង្កើតនៅ software សំរាប់ iOS devices ជាច្រើន ដូច វចនុក្រមខ្មែរអងគ្លេសខ្មែរ អងគ្លេស ខ្មែរ វិទ្យុខ្មែរសំរាប់ស្តាប់តាម iOS device ព្រមទាំងខ្មែរ Facebook  ទើបចេញថ្មី គឺ ច្បាប់ទូទ្មាន នឹង ឈាមពីរដំណ ។

បើចង់ដឹងច្បាស់ យល់ដឹង នៅក្តីរំជើបរំជួល អួលអាក់ ស្ទាក់ស្ទើ នៅ យុទ្ធសិល្ប៍ ហោះហើរ បិទមុខ អាថកំបាំងរាំងស្ទាស់ ប្រកាច់ចាប់មិនឈ្នះ  ព្រឺព្រួច លួចរាគដាក់ខោ សូមអញ្ចើញចូលទៅ គេហដ្ឋានរបស់លោក សាត់ មុនី ដើម្បីបំប៉ននៅចំណី មនោសញ្ចេតនា សេហ្នា អាថកំបាំង ។ សូមអរគុណ ដល់លោក សាត់ មុនី ព្រមទាំង បណ្តាល័យ អប្សរា ដែលបាន ចងក្រងនៅរឿងនេះសាឡើងវិញ ! ។ រូបភាពខាងក្រោមជាការបកស្រាយរបស់ខ្ញុំជាវិចិត្រករខុសឆ្គង លើសខ្វះ សូមអធ្យាស្រ័យដល់ខ្ញុំបាទ  អានចំណងជើងដាច់រ៉េ ជា ពាក្យខ្មែរ មិនមែនជាអក្សរ​ចិនរ៉េ ។ សូមអរគុណដល់ប្អូន ទេព សុវិចិត្រ ចំពោះអក្សរយូនីកូដ ខ្មែរគមនាគមន៍  នឹង អក្សរយូនីកូដ  ព្រមទាំងលោក ដាញ់ ហុង ចំពោះ អក្សរយូនីកូដ  នាគរី ដែលប្រើក្នុងការរចនាខាងក្រោម។


វចនានុក្រមសម្តេចជួន ណាត សំរាប់ iPhone​ នឹង iPodTouch

ខែកញ្ញា 13, 2011

​សូមជំរាបសួរវ្រិយមិត្តពីនាយសមុទ្រម្ខាង !

សង្ឃឺមថាអ្នករាល់គ្នាសុខសប្បាយជាធម្មតារ៉េ ។ កាលមុនដូចខ្ញុំបានដាក់វេចនានុក្រម របស់សម្តេចជួន ណាតម្តងហើយតែសំរាប់តែ MacOSX  តែទើបតែថ្ងៃនេះ ចៃដន្យក៏បានប្រទះម្តងទៀតតែម្តងនេះសំរាប់ iPhone នឹង  iPodTouch តែ iPad វិញដាក់បានទាល់តែមាន iPhone All 4.3+ បានអាចប្រើបាន​ដោយពុំមានដំណើរការជាមួយ iPad ខ្ញុំមិនហ៊ានធានាថាអាចដើរបាន ។

សូមដាក់រូបប្រាប់សិនចាំមើលរបៀបខាងក្រោម ។ សូមអភ័យទោស សំរាប់តែ របស់របរដែលដោះលេខរួចហើយ (jailbroke) ។

WebDictPro ​ទាញយកមកពី Installous

ពេលចុច  Dictionaries វេចនាទាំអពួងនឹងចេញដូចខាងក្រោម បើចេះចិន យៀកណាម ទុកក៏មិនអីរ៉េ

ពេលនោះ វេចនានុក្រម សម្តេច​ជួន ណាតក៏ ចេញមកដែរ នៅក្រោមគេ

ក្រោយមកអាចប្រើការបានស្រេច !

សូមអរគុណដល់ លោក​ fabkk2,(khmeriphone) នឹង Uponastar(iPhoneKhmer) ក្នុងការខិតខំចំណាយពេលវេលានឹងចែកចាយដល់យើងគ្រប់ៗគ្នា

របៀបតម្លើង វចនានុក្រមនេះ

1. go to Installous

2.Search for WeDictPro

3.Download

4.Install

5.go to Setting > click on Dictionaries > Click on Download(left hand side)> Download from URL (bottom)

6. Enter the following URL:  http://khmeriphone.googlecode.com/files/ChuonNath_Dico.zip

( easy way is copy and past )

7. Click Go

8.When Download Finish, Click Done

9. Quit and then Restart

10. Congratulation Chuon Nath dictionary is at the bottom


វិទ្យុសម្លេងខ្មែរថ្មី

ខែកញ្ញា 8, 2011

ជំរាបសួរប្រិយមិត្តទាំងឡាយពីចម្ងាយ​ !

បើអស់លោកអ្នកនាងជាខ្មែរដូចរូបខ្ញុំ ហើយចូលចិត្តស្តាប់នៅសម្លេងជាតិខ្លួន ចម្រៀង សិល្បះ របស់ប្រពៃណីជាតិ ប្រាកដជាមិនខុសបំណងឡើយ ។ សូមអរគុណច្រើនចំពោះការចូលលេង នឹង រាប់អានចំពោះខ្ញុំបាទ ។ ថ្ងៃនេះ ខ្ញុំបាននាំដំណឹងមួយដែលស្តីពីវិទ្យុខ្មែរ ។ ថ្វីបើយើងទាំងអស់គ្នាបានរសាត់មករស់នៅស្រុកគេក៏ដោយក៏យើងអាចមានវាសនាស្តាប់ដល់សម្លេងជាតិយើងដែរ ។ លោក សាត់ មុនី (KhemaraSoft)ដែលលោកខិតខំស្រាវជ្រាវបន្ថែមនៅ វិទ្យុសម្លេងខ្មែរជាបន្តបន្ទាប់ ។ ចំពោះ កម្មវិធីនេះអាចប្រើប្រាស់បានតាម iPhone, iPad,iPodTouch ។ សូមអញ្ជើញទៅទាញយកដោយសេរី ដោយមិនចាំបាច់បង់លុយប្រាក់អីរ៉េ ។ សូមបញ្ជាក់ថា ការស្តាប់នេះត្រូវមាន អិនធើនិត ឬ ក៏ អាចស្តាប់តាម Wi-Fi ក៏បាន ។ សូមអរគុណដល់ លោកព្រមទាំងសហការីទាំងអស់ ដែលបានខិតខំស្រាវជ្រាវ នឹងសង្ឃឹមថាមាន កម្មវិធីថ្មីៗ ជាច្រើន ! ។ សូមបញ្ជាក់ថា App នេះអាចស្តាប់នៅ background (play in the background)បាន ។

ចំពោះកម្មវិធីនេះអាចស្តាប់បាន ជាសម្លេងដែលបានអាត់សម្លេងទុក ឬ​ក៏ជាសម្លេងផ្ទាល់ ក៏បាន ។ សូមអញ្ជើញទៅទាញយកដោយមេត្រីភាព  ។ អរគុណ


១១០០ដុល្លា

ខែកញ្ញា 6, 2011

បាទ សូមជំរាបសួរប្រិយមិត្តពីនាយសមុត្រម្ខាង !

សង្ឃឹមថាអ្នករាល់គ្នាមានសេចក្តីសុខសប្បាយជាធម្មតារ៉េ ។  ថ្ងៃនេះសូមណែនាំអោយស្គាល់ខ្ញុំបាទ ហនុមាន បានបន្តិច ។ អ្វីដែលខ្ញុំសសេរខាងក្រោមនេះហេតុការពិតប្រាកដ ដែលខ្ញុំបានជួបប្រទះ ។

ខ្ញុំជាបុគ្គលិកខ្មែរម្នាក់ ក្នុងចំណោមបុគ្គលិករាប់ម៊ឺននាក់ប្រចាំក្រុមហ៊ុនដឹកជញ្ជូនមួយដ៏ធំក្នុងសកលលោក ។ ទោះបីជា ភ្លៀង ខ្យល់ ព្យុះ ថ្លាក់ទឹកកករងារចង់រួញបាត់យ៉ាណាក៏ដោយ

ក៏ក្រុមកម្មករដូចពួកខ្ញុំធ្វើការ មិនរារាំងឡើយ បើខែប្រាំង គឺក្តៅ បើខែវស្សា រដូវធ្លាក់ទឹកកក ត្រជាក់រកតែមែនទែនតាហ្មង ។

ខ្ញុំធ្លាប់តែធ្វើការស្រួល មាន ការិយាល័យ មាន បន្ទប់ដោយខ្លួន តែបន្ទាប់ ពី ខែ កញ្ញា ថ្ងៃ ទី ១១ ឆ្នាំ ២០០១ មក ក្រុមហ៊ុនដែលខ្ញុំធ្វើការជូនត្រូវការកាត់បន្ថយបុគ្គលិកមួយចំនួន ព្រោះពណិជ្ជកម្មត្រូវធ្លាក់ចុះ

ណាមួយបច្ចេកទេស នឹង ប្រព័ន្ធអិនធើនិត មាន ភាពរីក ចំរើនយ៉ាស្គុះស្គាយ ម្លោះហើយ ក្រុមហ៊ុនដែលប្រើឬជួលក្រុមហ៊ុនដែលខ្ញុំធ្លាប់ធ្វើការជូន អត់មានអ្នកជួល ព្រោះគេអាចផ្សព្វផ្សាយតាម អិនធើនិត

បាន ហើយ ថោកជាងជួលក្រុមហ៊ុនដែលខ្ញុំធ្លាប់ធ្វើការជូន ១០០ ភាគរយ ។

ខ្ញុំអត់ការងារជាង ២ ឆ្នាំ ដើរដាក់សុំពាក្យចូលធ្វើការច្រើនកន្លែង តែគេ អត់ត្រូវការ មុខវិជ្ជាដែលខ្លួនរៀន បានបញ្ចប់មិនអាចយកទៅប្រើការបាន ។ ខ្ញុំត្រូវបានគេបដិសែធ ច្រើនដង ជួនកាលគេនិយាយប្រាប់ខ្ញុំថា គ្មានការពិសោធន៏ (inexperience )

ឬ កិច្ចការនោះមិនសមនឹងការរៀនសូត្ររបស់ខ្ញុំ (over qualify ) ។ ខ្ញុំមានការធុញថប់ច្រើនព្រោះខ្ញុំមិនមែនជាអ្នកខ្ជិលធ្វើការ ម៉ាថ្ងៃ ៗ ខ្ញុំ ដើរដាក់សុំពាក្យធ្វើការច្រើនកន្លែង តែអត់មានសំណាងសោះ ។

ក្រោយមកខ្ញុំបានស្មាក់ចិត្តចូល វាយដូណាត់អោយខ្មែរ ចិន ម្នាក់ ដែលគេមានហាងមួយនីទីក្រុងខ្ញុំរស់នៅ ។ ខ្ញុំធ្វើការអោយគេ ក្នុង១អាទិត្យ ៧ ថ្ងៃ មួយថ្ងៃ ១០ ម៉ោង ប្រាក់ខែខ្ញុំបានតែ ១៨០០ ដុល្លាក្នុងមួយខែ

គិតថ្លៃរស់នៅ ថ្លៃឡាន ថ្លៃសងសាលា នៅសល់តិចតួចគ្រាន់តែបានម៉ារស់ៗ គ្រាន់កំដផែនដី មួយរយះ ។ ខ្ញុំ ចូលធ្វើការ ពីម៉ោង ១២ អធ្រាត ទល់ ម៉ោង ១០ ទៅម៉ោង ១១ ព្រឹក ខ្ញុំធ្វើការអោយគេ បាន៧ ឆ្នាំជាង ។

ខ្ញុំមានការអន់ចិត្តនឹងខ្លួនឯងច្រើន រៀន សូត្របានគួរសមដែរ មិនគួរមានកម្មមានពារអាចឹងសោះ ។ ខ្ញុំធុញនឹងជីវិតដូណាត់ណាស់ ព្រោះ ៧ឆ្នាំជាង ខ្ញុំឆ្អែតឆ្អល់ ហល់ចង់បែកប្រម៉ាត់ ។

ខ្ញុំគិតថាចង់មកស្រុកខ្មែរវិញ ដើម្បីបង្រៀនកូនខ្មែរនៅវិជ្ជាដែលខ្ញុំបានរៀនសូត្រ មិនបាច់ប្រាក់ខែក៏ខ្ញុំ សុខចិត្តដែរ ។ ខ្ញុំបានទាក់ទង អង្ការ NGO ដើម្បី ចូលបំរើរការងារ គេបានមកសំភាសខ្ញុំផ្ទាល់

ក្រោយមកបាត់ដំណឹងឈឹង សំបុត្រក៏គ្មាន សម្លេងទូរស័ព្ទក៏មិនរោរ៍ ចាំបាត់ៗ មួយថ្ងៃ មួយអាទិត្យ មួយខែ មួយឆ្នាំ ២ ឆ្នាំ ១០ ឆ្នាំ ១៨ឆ្នាំកន្លងទៅយ៉ាងរហ័សបំផុត ។

ពត៌មានអត់ផ្លូវការបាននាំ ដំណឹងដល់ម្តាយនឹង ឪពុកខ្ញុំ ព្រោះពួកគាត់ចាស់ៗ គ្មានអ្នកទីពឹងក្រៅពីខ្ញុំ ព្រោះប្អូននៅក្មេងៗពេក គាត់មិនអាចពឹងដល់ពួកវាបាន ។

” ម៉ែ នឹង ឪ ឯងចាស់ៗណាស់ទៅហើយ ម៉ែគ្មានអ្នកទីពឹងក្រៅពីរូបឯង តើឯងដាច់ចិត្តទៅចោលម៉ែ នឹងឪ ព្រមទាំងប្អូនៗទាំងអស់ទៅរួចដែរទេ ?

ម៉ែគ្មានអ្នកទីពឹង ” គ្រាន់តែគាត់និយាយដល់ត្រឹមនេះ ខ្ញុំស្រក់ទឹកភ្នែកព្រោះអាណិតពួកគាត់ ព្រោះពួកគាត់អត់ចេះភាសារបស់គេ ណាមួយប្អូនៗនៅក្មេងពេកមិនអាចពឹងពាក់បាន ។

ខ្ញុំស្រក់ទឹកភ្នែកមកពីពួកគាត់ខិតខំ បីបាច់ថែរក្សាពួកខ្ញុំ បានមួយ ដុល្លា ពីរ ដុល្លា មិនហ៊ានចាយ ទុកសន្សំដើម្បីអោយកូនបាន ចូលរៀន នៅមហាវិទ្យាល័យ ដើម្បីអនាគត

ព្រោះពួកគាត់ចាស់ៗហើយមិនចង់បានអនាគតអ្វីទៀតទេ ។
ទីក្រុងខ្ញុំរស់នៅកាលពីខ្ញុំដើម កាលខ្ញុំទើបមកដល់អាមេរិកមុនដំបូង មានខ្មែរច្រើន ដល់ច្រើនពេកទៅ គេហៅតែភូមិខ្មែរៗ តែដោយសាការលោភលន់ នឹង សេចក្តីខ្ជិល

ច្រអូសរបស់ពួកខ្មែរមួយចំនួនពួកគាត់បានរត់ចោលស្រុក ទៅកន្លែង ដេកស៊ី ហើយឆ្លៀតធ្វើការស៊ីលុយសុទ្ធ បើធ្វើការបើកសែក គេនឹង ដកពន្ធ ហើយ បាន តិចហើយ

គេមិនអោយលុយរដ្ឋស៊ី ពួកនៅសល់សុទ្ធតែពួកដែលជាអ្នកធ្វើការ តិចក្តី ច្រើនក្តីតាមតែសម្ថភាពរាងៗខ្លួន  ក្រុមគ្រួសារខ្ញុំ ក្នុងចំណោមគ្រួសារ ដែលនៅសែសសល់ ។

បន្ទាប់ពីលាលែងពីធ្វើការ វាយ ដូណាត់អោយគេមកខ្ញុំក៏បាន សម្រេច ចិត្តថា កិច្ចការធ្ងន់យ៉ាងណាក៏ដោយ ក៏ត្រូវតែពុះពារ ព្យាយាមដើម្បី ក្រុមគ្រួសារ នឹង អោយសម ជាគំរូ ដល់ប្អូនៗរបស់ខ្ញុំ

កុំអោយពួកគេឃើញនៅភាពទន់ខ្សោយរបស់ខ្ញុំ ។ ជីវភាព នៃការរស់នៅរបស់ខ្ញុំមិនមែនជាដាប់ដួសណាស់ណារ៉េ សព្វថ្ងៃ គ្រាន់តែអាចលៃលកសំរាប់ជីវិតខ្ញុំ តែម្នាក់បាន ។

ម៉ែ នឹង ឪ ពួកគាត់ ចូល និវត្ត ចំណែកប្អូនៗ ពួកគេ អាយុ ៣០ផ្លាយជាងហើយ ហើយ ពួក គេអាច ទទួលខុសត្រូវ នឹង ថែរក្សា ម៉ែ ឪ បាន ណា មួយពួកគេមាន កិច្ចការល្អរាងៗខ្លួន ប្រសើរជាងខ្ញុំ

កាល ពី ខ្ញុំ អាយុប្រហែល ពួកវា ។

សព្វថ្ងៃ ខ្ញុំធ្វើការ តែ ៥ ថ្ងៃរ៉េ ក្នុង ១ អាទិត្យ តែ កិច្ចការខ្ញុំ ធ្ងន់ៗ ប្រើកម្លាំងបាយ១រយភាគរយ មួយអាទិត្យៗបន់អោយតែដល់ថ្ងៃឈប់សម្រាក ព្រោះហត់ពេក ។

កិច្ចការខ្ញុំបើកលុយរាល់អាទិត្យ យូរៗ ខ្ញុំយកទៅដាក់ធនាគាម្តងក្រោយពីការ បង់នៅអ្វីដែលជំពាក់ថ្លៃនេះ ថ្លៃនោះហើយ ។ ថ្ងៃមួយខ្ញុំបាន យក សែក (Check) ៦ សន្លឹក

បូកទៅត្រូវ ១១០០ ដុល្លា ។ ខ្ញុំសសេរដាក់ ថា ១០០០ ដុល្លា ដាក់បញ្ចូលទៅក្នុងលេខ Account របស់ខ្ញុំ ហើយ យក ១០០ ដុល្លា ទុកគ្រាន់ចាក់សាំងឡាន នឹង ប៉ាវ

មិត្តភ័ក្រខ្លះទៅញាំកុយទាវនៅហាង ។  ក្រោយពីត្រឡប់មកពី ធនាគារវិញ ខ្ញុំអត់បានបើកស្រោមសំបុត្រមើលរ៉េ ជាធម្មតា ពេលយើងយកទៅដាក់ធនាគាគេជូនបង្កាន់ដៃ( receipt )

មកយើង ព្រមទាំងទឹកលុយដែលយើងប្រាប់គេថាយកទុកចាយ ។ ខ្ញុំទម្លាប់អាក្រក់ទៅធនាគារម្តងៗអត់ចូលទៅទេ គឺបើកឡាន ទៅដាក់តាមបង្អួច Drive-thru  window ។

ពេលមកដល់ផ្ទះ ខ្ញុំបើកសំបុត្រមើល ឃើញ ប្រាក់ចំនួន ១១០០ ដុល្លា ហើយនៅក្នុងបង្កាន់ដៃ គេដាក់ថាខ្ញុំដាក់ចូល Deposit ១០០០ ដុល្លា ហើយ យកចេញ ១០០ ដុល្លា ។

បើយកត្រូវ ខ្ញុំ ត្រូវមានតែ ១០០ ដុល្លារ៉េ នៅក្នុងស្រោម ហេតុអីក៏ខ្ញុំមានដល់ ១១០០ដុល្លាទៅវិញ ? ខ្ញុំយល់ថា នាងអ្នកធ្វើការនៅធនាគា បានយល់ច្រឡំ ខ្ញុំក៏

វិលត្រឡប់ទៅធនាគាវិញ នាំយកទាំង ប្រាក់ ១០០០ ដុល្លា នឹង បង្កាន់ដៃទៅបង្ហាញនាង ថា ខ្ញុំអត់ត្រូវការ ប្រាក់ដែលនាងអោយខ្ញុំលើសនោះរ៉េ ខ្ញុំត្រូវការ តែ ១០០ ដុល្លាតែប៉ុណ្ណោះ ។

បើខ្ញុំជាមនុស្សខ្វះធម៌មេត្តា ប្រហែលទុកប្រាក់ ១០០០ ដុល្លានោះបាត់ទៅហើយ តែខ្ញុំមិនមែនជាមនុស្សខ្វះសីលធម៌ លោភលន់ គេញប្រវញ្ញពីគេ ។

ខ្ញុំជឿជាក់ថា ខ្ញុំបានសង្រ្គោះនាង ពី ពិន័យ របស់ ក្រុមហ៊ុន នឹង ការដេញខ្លួនចោល ព្រមទាំងបង់ប្រាក់ដែលបាត់ពីធនាគាព្រោះតែកំហុសរបស់នាង ។

បើអ្នកជាខ្ញុំ តើអ្នក យកប្រាក់នោះ ជូនធនាគារ វិញ រ៉េ ? ។

ការមករស់នៅស្រុកគេមានភាពតានតឹងណាស់ ចំណោះបងប្អូនខ្មែរយើងមួយចំនួន  មករស់នៅយូរមែន តែបើយើងខ្វះខាតក៏នៅតែខ្វះខាតដដែល ។ មិនមែនមករស់នៅឋានសួរគ៍ ដូចបងប្អូនយើងមួយចំនួនបាននិយាយឯណា ​? ។​

តែទោះជាយ៉ាងណាក័វាជាឆាកមួយនៃជីវិត របស់ ហនុមាន ខ្ញុំបាទ ដែរ ។ អរគុណដែលបានចំណាយពេលវេលាដ៏មានតម្លៃ អាននៅអត្ថបទអត់ប្រយោជន៍នេះ ។


តាមដាន

Get every new post delivered to your Inbox.

Join 38 other followers