អាយ ( i ) ដើមកំណើតរបស់អាយ នៃក្រុនហ៊ុន Apple

ខែសីហា 30, 2011
ជំរាបសួរប្រិយមិត្តពីនាយសមុទ្រម្ខាង !សង្ឃឹមថាអ្នករាល់គ្នាសុខសប្បាយជាធម្មតា ។
តើអ្នកទាំអស់គ្នាមានដែលឆ្ងល់ដែររ៉េថា ពាក្យ ” i ” របស់ Apple មានដើមកំណើតមកពីកាលណាហើយមាន័យថាយ៉ាណាដែរ  ។ ហេតុអ្វីបានជាគេដាក់ឈ្មោះសុទ្ធ”i” ហើយ អាយនឹងសម្គាល់លើ ឬ ក៏សំអាងអ្វីដែរ ? ។ និយាយសង្ខេប ចាប់តាំងពី ឆ្នាំ១៩៨៨ ពេលដែលក្រុមហ៊ុន Apple ទើបចាប់ផ្តើមជួលលោក ស្ទីវ ចប (Steve Job) ជា គណះអធិបតីបណ្តោះអាសន្ន កាលនោះ ក្រុមហ៊ុនរបស់ Apple មិនធាន់មានអនាគត ឬក៏ រូបរាងអោយពិតប្រាកដនៅឡើយរ៉េ តែគេមានក្បួនខ្លះដែលគេមិនទាន់បញ្ចេញ ។
ផលិតផលដំបូងរបស់ Apple នៅពេលនោះដែលនៅក្រោមការពិនិត្តនឹងដឹកនាំរបស់លោក ស្ទីវ ចប ត្រូវបានគរអោយឈ្មោះថា iMac ។ ក្រោយពីពេលនោះមក ផលិតផលរបស់ក្រុមហ៊ុន Apple បានរស់រានមានជីវិត្តជាទ្វេ ។
កំព្យូទ័រ iMac មានភាពនិយមច្រើន ទាំងពីពេលនោះក្រុមហ៊ុនApple កុងសុយឡើងកប់ពពក ចាប់ពីពេលនោះគេក៏បានរក្សានៅ ឈ្មោះ “i”នៅពីមុខរហូត ។ កាលពីសម័យនោះ  ”i” ជារហ័សនាម សំរាប់អិនធើនិត (i) Internet ។
ព្រោះកាលនោះ ពេលគេបង្កើត iMac គេបានគិតពី អិនធើនិត ព្រមជាលើកទីមួយដែល iMac លះបង់នៅ floppy Drive ហើយក៏ជាលើកដំបូងបង្អស់ដែល USB ត្រូវមានភពដើមកំណើតឡើងព្រោះតែ iMac នេះ ។
ប្រហែល មកពីកុងសុយពាក្យថា   ​ ៉ អាយ ៗ ៉ នេះទើបមកដល់សព្វថ្ងៃក្រុមហ៊ុន បាន ដាក់ឈ្មោះ ផលិតផលរបស់គេជាច្រើន ដូចជា iPhone,iPodTouch,iPad ,iBook,នឹង”i”ជាច្រើនទៀត ដែលត្រូវបានក្រុមហ៊ុនឯទៀតលួចយកទៅបង្កើត ហើយ ដាក់ឈ្មោះ ” i “ផ្សេងៗ ទៀត រាប់មិនអស់ អាយពិតប្រាកដ អាយក្លែងក្លាយ លក់ហូរហែរតាមទីផ្សាគ្មានត្រាប្រណី ។  ទោះបីជាយើងដឹងថា អាយ រហ័សនាមសំរាប់ អិនធើនិត កាលពីសម័យនោះ តែសម័យអាលូវ យើងមិនដឹងថាក្រុមហ៊ុន Apple ចង់មានន័យថា យ៉ាងណាពិតប្រាកដនោះ យើងមិនអាចស្មានបាន តែយើងអាចសួរខ្លួនយើងថា ហេតុអីក៏ក្រុមហ៊ុន Apple ជាក្រុមហ៊ុនមួយដែល មានបំផុតក្នុងសកាលលោក សូម្បីតែសហរដ្ឋអាមេរិក ក៏មានមិនដល់ ក្រុមហ៊ុន Apple ផង ។
សម័យនេះអោយតែចេញ អាយ មក ដឹង តែ iPhone,iPod,iPad,iCloud ទោះបីជាអាយ មិនមែនសំដៅទៅលើពាក្តថា អិនធើនិតក៏ដោយ ក៏នៅតែ ពិរោះ ហើយកាលិបរបស់គេដែរ ។ ខ្ញុំសង្កេតឃើញថា ផលិតផលរបស់ Apple ស្រួលប្រើ user-friendly នៅ សហរដ្ឋ ចាប់តាំងពីបថីសិក្សា រហូតដល់ មហាវិទ្យាល័យ ៩៩ ភាគរយប្រើប្រាស់ Apple Products។ ១ ភាគរយទៀត ប្រើ កំព្យូទ័រផ្សេង ដូចជា Dell , Toshiba, Sony  etc. សំរាប់តែពួកគ្រូដែលពួកគាត់ត្រូវបានគេតម្រូវអោយប្រើប្រាស់ ។
ខាងលើជាកំព្យូទ័រ Apple មួយដែលខ្ញុំបានទិញកាល ពី ឆ្នាំ ១៩៨៤ ឬ ១៩៨៥ ដែលមានឈ្មោះថា Apple II e ដែលមាន ថាសឌិស ៥.២៥ ហើយទម្ងន់ ប្រហែលជ្រូកមួយ បើប្រៀបធាបមកដល់សព្វថ្ងៃ Apple មានភាពរីកចំរើន ច្រើន តាំងផ្នែក សម្ភារះ នឹង វិច្ចេកវិជ្ជា ។
ជាកំព្យូទ័រ ទី ២ របស់ខ្ញុំ ក្នុងកំឡុងឆ្នាំ ១៩៩៣
ជាកំព្យូទ័រទី ៣ ដែលខ្ញុំបានទិញប្រើ
បីខាងលើខ្ញុំប្រើនៅកន្លែងធ្វើការ ពីសម័យនោះ ទាំងបីហ្នឹង ល្បឿនខ្លាំងគួសម សំរាប់កែរកុនរូបភាព
ខាងលើខ្ញុំនៅប្រើម្តងម៉ាកាល
ខាងលើដែលខ្ញុំប្រើរាល់ថ្ងៃ ល្បឿនលឿនអស្ចារ្យ បើកម្តងៗចង់គ្រិចក ព្រោះលឿនពេក ហាស់ ហាស់ និយាយលេងរ៉េ ។​  អរគុណដែលបានអញ្ជើញចូលលេង !

តាមដាន

Get every new post delivered to your Inbox.

Join 38 other followers