សូមជំរាបសួរប្រិយមិត្តពីនាយសមុទ្រម្ខាង !
ខ្ញុំសង្ឃឹមថាអ្នករាល់គ្នាមានសេចក្តីសុខសប្បាយជាធម្មតារ៉េ ។ ថ្ងៃនេះសូមនាំមកនៅ សេចក្តីកំសាន្តដល់ចក្ខុនឹង ប្រាជ្ញាដល់ចំណីខួរក្បាលខ្លះ ៗ ជួយឡង់សេអោយ ខែម៉ារ៉ាសព្វ KhemaraSoft ។
ឈាមពីរដំណ
ប្រលោមលោកខាងយុទ្ធសិល្ប៍ របស់ចិនបុរាណ អានហើយអានទៀតមិនចង់ឃ្លាត សប្បាយចិត្តលែងចង្អៀត រវល់ជក់ចក្ខុលែងខ្វាយខ្វល់ ពោរពេញទៅដោយមនោសញ្ចេតនា អាថកំបាំង ក្បាច់គុណបុរាណ ដាវនឹងដាវ ដៃនឹងដៃ ទ្រូងឆ្អំទ្រូង ច្រមុះនឹងថ្ពាល់ ហេវហត់ ក្បត់អូន ក្បត់បង សីុសាច់ហុតឈាម អង្គៀមឆ្អឹង អានហើយមិនចង់ដាក់ចុះ ។ បើអស់លោកជាអ្នកស្នេហាអក្សរសាស្រ្តដូចហនុមាន ប្រាកដជាចូលចិត្តនៅរឿងនេះមិនខាន ។
លោក សាត់ មុនី ជាម្ចាស់ khemarasoft.com ព្រមទាំង បណ្តាល័យ អប្សរា បានព្រួតដៃគ្នាចងក្រងនៅរឿងនេះសាជាថ្មីម្តងទៀតជា សៀវភៅ អេឡិត្រូនិកដែលយើងទាំងអស់គ្នាអាចដាក់ក្នុង iPhone,iPad,នឹង iPodTouch បាន ដោយប្រើនៅយូនីកូដ ។
khemarasoft.com បានបង្កើតនៅ software សំរាប់ iOS devices ជាច្រើន ដូច វចនុក្រមខ្មែរអងគ្លេសខ្មែរ អងគ្លេស ខ្មែរ វិទ្យុខ្មែរសំរាប់ស្តាប់តាម iOS device ព្រមទាំងខ្មែរ Facebook ។ តម្លៃ នៃសៀវភៅនេះ តិចជាង តម្លៃ ហាំបើហ្គើមួយ ក្រោម ៥ ដុល្លា ខ្ញុំជឿជាក់ថា អ្នកប្រហែលចំណាយលើម្ហូបចំណី ចំអែតក្រពះច្រើនជាង ៥ ដុល្លាទៅទៀត ។ ចំពោះ ៥ ដុល្លាសំរាប់ចំណីខួក្បាល ខ្ញុំមិនស្តាយរ៉េ ។
បើចង់ដឹងច្បាស់ យល់ដឹង នៅក្តីរំជើបរំជួល អួលអាក់ ស្ទាក់ស្ទើ នៅ យុទ្ធសិល្ប៍ ហោះហើរ បិទមុខ អាថកំបាំងរាំងស្ទាស់ ប្រកាច់ចាប់មិនឈ្នះ សូមអញ្ចើញចូលទៅ គេហដ្ឋានរបស់លោក សាត់ មុនី ដើម្បីបំប៉ននៅចំណី មនោសញ្ចេតនា សេហ្នា អាថកំបាំង ។ សូមអរគុណ ដល់លោក សាត់ មុនី ព្រមទាំង បណ្តាល័យ អប្សរា ដែលបាន ចងក្រងនៅរឿងនេះសាឡើងវិញ ! ។ រូបភាពខាងក្រោមជាការបកស្រាយរបស់ខ្ញុំជាវិចិត្រករខុសឆ្គង លើសខ្វះ សូមអធ្យាស្រ័យដល់ខ្ញុំបាទ ។ សូមអរគុណដល់ទេព សុវិចិត្រ នឹង លោក ដាញ់ ហុង ចំពោះ អក្សរយូនីកូដ នាគរី ដែលប្រើក្នុងការរចនាខាងក្រោម។
សៀវភៅនេះអាចប្រើបានជាមួយ iPhone,iPad នឹង iPodTouch
ខាងលើជា រូបពី iPad
ទំព័រពី iPad
ជំពូកមាតិការ ពី iPodTouch
ទំព័រពី iPodTouch








អត់មាន Credit ទិញយកមកមើលទេបង អើយ ហេហេហេ
បុទុំ
ជំរាបសួរ អរគុណបានចូលលេង ។ រកមិត្តភ័ក្រទិញអោយមួយរ៉ៅ ! ក្រែងអាច download ពី App store បានតើអី iPhone បុទុំឯងហ្នឹង ? អរគុណសាជាថ្មី
មានអា ភីឌីអែហ្វ សម្រាប់ PC អត់បងស្វា?
ជំរាប សួរ សាម៉ាឌី
អរគុណបានចូលលេង ។ ខ្ញុំអត់មានផង បើមានដាក់អោយទាញយកបាតហើយ មិនដែលដឹងខ្ញុំរ៉េអីហ្នឹង ? អរគុណ
ជម្រាបសួរពូ!សុខសប្បាយជាទេ? ខានចូលភូមិយូរហើយនឹកពូមែនទែន។ ដោយសារដុតផ្ទះចោល ដោយទាំងអាស័យដ្ឋានពូទៀត ទើបនឹងសួរគេសួរឯងទម្រាំរកឃើញ! ជូនពរសំណាងល្អណា៎ពូ!!!
បាទ ជំរាបសួរ អេណា
អរគុណច្រើនដែលបានឆ្លៀតឧកាស ចូលលេងពូ ហើយបាននឹកដល់ពូ ពូសុខសប្បាយជាធម្មតារ៉េ ។ ចុះក្មួយវិញយ៉ាងណាយ៉ាងណីហើយ ? ខឹងអ្នកណាបានជាទៅដុតផ្ទះខ្លួនឯងចោលអាចឹងក្មួយ? ពូក៏នឹកដល់ក្មួយដែរ ធ្លាប់តែចូលលេង ស្រាប់តែបាត់ឈឹង ដូចចោរលួចម៉ូតូអាចឹង ! បាទ សូមក្មួយបានសេចក្តីសុខសប្បាយ សំណាងល្អ គ្រប់វរលា ។ ពូស្វាគមន៍ក្មួយជានិច្ចនៅឋានពូហ្នឹង ! អរគុណ
ធម្មតាទេពូអើយ អ្នកនៅស្រុកខ្មែរសុខទុក្ខតាមស្រុកខ្មែរហ្នឹង! អរគុណសម្រាប់ការជូនពរណា៎ពូ!
អាចឹងប្រសើរហើយក្មួយ បើមិនសុខសប្បាយតាមស្រុកខ្មែរ ទៅតាមស្រុកណាវិញរ៉ៅ ? ហាស់ ហាស់ និយាយលេងរ៉េ អរគុណ បានចូលលេងពូ ! សុខសប្បាយណាក្មួយ !
ខ្ញុំអាចទាញយកបានពី App Store របស់គេឥតគិតថ្លៃ
ហេស ហេស ជួយប្រាប់ផងមើល ស្រណុកខ្ញុំរៀនតាម ។ ជំរាបសួរ បុទុំ អរគុណបានឆ្លៀតចូលលេង ។