អាយ ( i ) ដើមកំណើតរបស់អាយ នៃក្រុនហ៊ុន Apple
ខែសីហា 30, 2011ឈាមពីរតំណ
ខែសីហា 23, 2011សូមជំរាបសួរប្រិយមិត្តពីនាយសមុទ្រម្ខាង !
ខ្ញុំសង្ឃឹមថាអ្នករាល់គ្នាមានសេចក្តីសុខសប្បាយជាធម្មតារ៉េ ។ ថ្ងៃនេះសូមនាំមកនៅ សេចក្តីកំសាន្តដល់ចក្ខុនឹង ប្រាជ្ញាដល់ចំណីខួរក្បាលខ្លះ ៗ ជួយឡង់សេអោយ ខែម៉ារ៉ាសព្វ KhemaraSoft ។
ឈាមពីរដំណ
ប្រលោមលោកខាងយុទ្ធសិល្ប៍ របស់ចិនបុរាណ អានហើយអានទៀតមិនចង់ឃ្លាត សប្បាយចិត្តលែងចង្អៀត រវល់ជក់ចក្ខុលែងខ្វាយខ្វល់ ពោរពេញទៅដោយមនោសញ្ចេតនា អាថកំបាំង ក្បាច់គុណបុរាណ ដាវនឹងដាវ ដៃនឹងដៃ ទ្រូងឆ្អំទ្រូង ច្រមុះនឹងថ្ពាល់ ហេវហត់ ក្បត់អូន ក្បត់បង សីុសាច់ហុតឈាម អង្គៀមឆ្អឹង អានហើយមិនចង់ដាក់ចុះ ។ បើអស់លោកជាអ្នកស្នេហាអក្សរសាស្រ្តដូចហនុមាន ប្រាកដជាចូលចិត្តនៅរឿងនេះមិនខាន ។
លោក សាត់ មុនី ជាម្ចាស់ khemarasoft.com ព្រមទាំង បណ្តាល័យ អប្សរា បានព្រួតដៃគ្នាចងក្រងនៅរឿងនេះសាជាថ្មីម្តងទៀតជា សៀវភៅ អេឡិត្រូនិកដែលយើងទាំងអស់គ្នាអាចដាក់ក្នុង iPhone,iPad,នឹង iPodTouch បាន ដោយប្រើនៅយូនីកូដ ។
khemarasoft.com បានបង្កើតនៅ software សំរាប់ iOS devices ជាច្រើន ដូច វចនុក្រមខ្មែរអងគ្លេសខ្មែរ អងគ្លេស ខ្មែរ វិទ្យុខ្មែរសំរាប់ស្តាប់តាម iOS device ព្រមទាំងខ្មែរ Facebook ។ តម្លៃ នៃសៀវភៅនេះ តិចជាង តម្លៃ ហាំបើហ្គើមួយ ក្រោម ៥ ដុល្លា ខ្ញុំជឿជាក់ថា អ្នកប្រហែលចំណាយលើម្ហូបចំណី ចំអែតក្រពះច្រើនជាង ៥ ដុល្លាទៅទៀត ។ ចំពោះ ៥ ដុល្លាសំរាប់ចំណីខួក្បាល ខ្ញុំមិនស្តាយរ៉េ ។
បើចង់ដឹងច្បាស់ យល់ដឹង នៅក្តីរំជើបរំជួល អួលអាក់ ស្ទាក់ស្ទើ នៅ យុទ្ធសិល្ប៍ ហោះហើរ បិទមុខ អាថកំបាំងរាំងស្ទាស់ ប្រកាច់ចាប់មិនឈ្នះ សូមអញ្ចើញចូលទៅ គេហដ្ឋានរបស់លោក សាត់ មុនី ដើម្បីបំប៉ននៅចំណី មនោសញ្ចេតនា សេហ្នា អាថកំបាំង ។ សូមអរគុណ ដល់លោក សាត់ មុនី ព្រមទាំង បណ្តាល័យ អប្សរា ដែលបាន ចងក្រងនៅរឿងនេះសាឡើងវិញ ! ។ រូបភាពខាងក្រោមជាការបកស្រាយរបស់ខ្ញុំជាវិចិត្រករខុសឆ្គង លើសខ្វះ សូមអធ្យាស្រ័យដល់ខ្ញុំបាទ ។ សូមអរគុណដល់ទេព សុវិចិត្រ នឹង លោក ដាញ់ ហុង ចំពោះ អក្សរយូនីកូដ នាគរី ដែលប្រើក្នុងការរចនាខាងក្រោម។
សៀវភៅនេះអាចប្រើបានជាមួយ iPhone,iPad នឹង iPodTouch
ខាងលើជា រូបពី iPad
ទំព័រពី iPad
ជំពូកមាតិការ ពី iPodTouch
ទំព័រពី iPodTouch
របៀបធ្វើរូបថតអោយទៅជាគំនូរមួយកំណាត់(ពាក់កណ្តាល)
ខែសីហា 16, 2011ជំរាបសួរប្រិយមិត្តពីនាយសមុទ្រម្ខាង !
សង្ឃឹមថាអ្នករាល់គ្នាមានសេចក្តីសុខសប្បាយជាធម្មតារ៉េ ។ ៃថ្ងនេះសូមនាំមកនៅវីឌីអូមួយទៀតដែលស្តីពី ការប្តូររូបភាពអោយក្លាយទៅជាគំនូរពាក់កណ្តាល ។ សូមអរគុណដល់បងស្រី កែវ ច័ន្ទបូរណ៌ ផងដែរដែលបានអនុញ្ញាតិ អោយខ្ញុំប្រើរូបភាព របស់គាត់ ។ បើអ្នកទាំងអស់មិនដែលទៅលេងគាត់សូនអញ្ជើញទៅលេងគាត់ផង ។ ខាងក្រោមជា វីឌីអូ ដែលខ្ញុំ បានចងក្រង ។ គួរពុំគួរសូមអធ្យាស្រ័យ ។ សូមអភ័យទោសព្រោះសម្លេងមិនសូវល្អ ឭរំពងៗ មិនមែននិយាយក្នុងពាងប្រហុករ៉េ បាទ ! មកពីសម្លែងអាត់ !
ព្រះរាជ្យវាំង មិនទានប្រើកម្មវិធី Photoshop
ព្រះរាជ្យវាំងប្រើកម្មវិធី Photoshop រួច
វិមានខែម៉ារិន មិនទានើប្រើ Photoshop នៅឡើយ
វិមានខែម៉ារិន ប្រើកម្មវិធី Photoshop រួចហើយ ។
របៀបប្រើ
១ បើកប្រូក្រាម Photoshop
២ cmd+j (pc: Control+j)
៣ Filter Menu> Stylize> Find Edges
៤ Shift+Cmd+U (pc: Control +u )
៥ Cmd+L (pc: Control+l)
៦ Go to Layer Palette > Layer Mask
៧ Hit ” g ” then Return ( pc: Enter) at this point your foreground color should be Black
៨ Gradient Dialog should pop up
៩ Drag from the top to bottom(left,right,down whatever desired)
បញ្ចូល Menu ជាភាសាខ្មែរ សំរាប់ iPhone,iPad,iPodTouch
ខែសីហា 10, 2011សង្ឃឹមថាអ្នកទាំងអស់គ្នា មានសេចក្តីសុខសប្បាយជាធម្មតារ៉េ ។ ទាំងខ្ញុំទាំងអស់គ្នា មានសេចក្តី រីករាយណាស់ នៅ ពេល លោក តារ៉ា Uponastar (iPhonekhmer.com) បានបង្កើតនៅ យូនីកូដ សំរាប់ ទូរស័ព្ទដៃ iPad នឹងiPodTouch ដែលយើងជាខេមរាជនអាចប្រើប្រាស់ដោយសេរី ដោយមិនបាចចាំបង់ប្រាក់ ឬ ជាវយកមកប្រើប្រាស់ ។ គាត់មិនដែលទាមទាប្រាក់កាស់ ពី បង ប្អូនឡើយ ចំពោះការខិតខំរបស់លោក ព្រមទាំងសហការី ។
ខែសីហា២០១១ Wallpapers
ខែសីហា 2, 2011ជំរាបសួរប្រិយមិត្តពីនាយសមុទ្រម្ខាង !
សង្ឃឹមថាអ្នករាល់គ្នាសុខសប្បាយជាធម្មតារ៉េ ។ សូមអភ័យទោសដោយ មានធុរះក្នុងកិច្ចការប្រចាំជីវិត មិនបានចូលលេងផ្ទះរបស់ខ្លួនអោយបានញឹកញាប់ ។ បើមិនបានតបឆ្លើយអោយទាន់ពេលវេលា សូមអធ្យាស្រ័យ ។ ខាងក្រោមជា កំរបសំរាប់លំអកញ្ចក់កំព្យូទ័រ របស់អ្នករាល់គ្នា ។ បើមានហើយ សូមអរគុណដែលបានឆ្លៀតចូលលេង ។ គួរពុំគួរសូមអភ័យទោស ។
សូមអញ្ជើញរីករាយ ក្នុងការទាញយកប្រើប្រាស់ ។











បានចុះផ្សាយដោយ ហនុមាន 



















