- សំបុត្រ អាពាហ៏ពិពាហ៏ សំរាប់ផ្ញើតាម អីមែល
- សំបុត្រ អាពាហ៏ពិពាហ៏ សំរាប់ផ្ញើតាម អីមែល
- សំបុត្រ អាពាហ៏ពិពាហ៏ សំរាប់ផ្ញើតាម អីមែល
- Poster ស្តីពី ការប្រើប្រាស បច្ចេកទេសនៃ ការកែរូបភាព
- សំរាប់ បុណ្យណូអែល
- រូបថត បូករួមនឹងការប្រើ ហ្វីលធើ (Filter)
- សួស្តីឆ្នាំថ្មី សំរាប់អីខាត(eCard)
- Original ដែលមិនទាន់បានប៉ះនៅឡើយ
- រូបថតក្រោយពីបានប៉ហរូចហើយ
- ចនឌា (johndeere original) ដែលមិនទាន់បានគូរូចនៅឡើយ
- រូបគំនូរ ចនឌា (johndeere) ដែលបានគូរូចហើយ
- សួស្តីឆ្នាំថ្មី សំរាប់អីមែល
- កូនសូមអរគុណម៉ាក់( រីករាយ បុណ្យមាតា)
- មិនទាន់យកដើមឈើចេញ( សូមមើលពីមុខបង្អួច )
- យកដើមឈើចេញហើយ( សូមមើលពីមុខបង្អួច )
- Website សំរាប់វិចិត្រកម្នាក់
- កំណាព្យ ទឹកភ្នែកអភ័ព្វ
- BMW សំរាប់ផ្ទុក រូបភាព
- ស្វានគូរមិនទាន់រួច ០១
- ស្វានគូររួច ០១
- សី ឌី សំរាប់ផ្ទុករូបភាព
- សីអាន់ណា សំរាប់ សីឌី
- ហ្សីមាណូ សំរាប់ ផ្ទុក រូបភាព
- ផ្កា កូឡាប
- គំនូរ ចនឌា (Johndeere Line Art)
- គំនូរ ម៉ាសីុន គុប្ពី ០១
- គំនូរ ម៉ាសីុន គុប្ពី ០២
- គំនូរ ម៉ាសីុន គុប្ពី ០៣
- សំអឿន នឹង ចិន្តា ប៉ុស្តខាត
- សិដី សំរាប់ ខ្មែរ ដត់អោក
- ខ្ញុំជាកូនខ្មែរ
- ចូលកើតមានដល់អ្នករាល់គ្នា
- កម្ពុជា


































ខ្ញុំបាទជាវិចិត្រករម្នាក់ដែលបានមកសិក្សានៅសហរដ្ឋ កាលពី ២០ឆ្នាំមុនតែពេលនេះខ្ញុំមិនសូវមាន
ឧកាសគូរគំនូរ លេងទេ ដឹងតែពីធ្វើការគ្មានថ្ងៃឈប់ មានពេលខ្លះ ខ្ញុំឆ្លាតឧកាស គូរតាម Photoshop ខ្ញុំប្រើវាអស់ជាង២០ឆ្នាំហើយ ខ្ញុំចូលចិត្តវាណាស់ ព្រោះវាអាចរំលែកទុក្ខកង្វល់ដល់ខ្ញុំបាន ខ្ញុំនឹង
ព្យាយាមដាក់នៅ កិច្ចការដែលខ្ញុំបានធ្វើចែក អ្នករាល់គ្នាមើល នៅពេលណាដែលខ្ញុំបាន
យល់ច្រើនពីរបៀបសសេរប្លក នេះ។
ខ្ញុំសូមអរគុណមិត្តរួមជាតិ ដែលបានអញ្ជើញមកចូលរួមក្នុងប្លក របស់ខ្ញុំបាទ !
ខ្ញុំនឹងរង់ចាំមើលស្នាដៃរបស់ ហនុមាន ។
ចុម កន្តំឆែប ម៉ន តើ ? ខ្ញុំសូមអរគុណហើយដែលបានឆ្លៀតចូលមកលេង នៅប្លករបស់ខ្ញុំ ខ្ញុំបាទទើបតែរៀនទេ មិនសូវដឹងអីទេ បាទ អូ ! សួរនោះប្រកដជាសួរហើយ បាទ ហាហាហា ខ្ញ។នឹងប្រឹងប្រែង ដាក់ជូនគ្រាន់ចែកគនាមើល កំសាន្ត ! អរគុណម៉ន ហើយនឹងបងប្អូនទាំងអស់ ដែលឆ្លៀតឧកាសចូលមកលេង ប្លក ខ្ញុំបាទ !
រៀនប្រហែឡជាប៉ុន្មានឆ្នាំទើបចេះហ្ន៎ ខ្ញុំចង់រៀងគូគំនូរ ដែរ?
Samady
អរគុណហើយដែលបានចូលមកលេង រៀនមិនយូរប៉ុន្មានទេ ប្រហែលជាមួយឆ្នាំអាចគុរបានហើយ សីុសងការបង្រៀនរបស់គ្រូទេ ហើយនឹងកូនសិស្សយកចិត្តទុកដាក់ ។ បើបានរៀននៅប្រទេសយើងប្រសើរណាស់ មករៀនស្រុក អាមេរិក អត់កើតទេ ខាតពេលច្រើនណាស់ ព្រោះទ្រីស្តី ច្រើនជាងការហាត់រៀន ការចេះគូរនេះខ្ញុំចេះខ្លះៗ ពីស្រុកខ្មែរមក តែបើយកជាការហ្វឹកហ្វឺននោះ ស្រុកយើងល្អជាង !
រៀនច្រើនតែទ្រឹស្តីតែមិនសូវបានទទួលការអនុវត្តន៍ ចឹងហើយបាជាពួកអ្នក
ដែលចប់សាកលវិទ្យាល័យបួនប្រាំឆ្នាំមិនសូវដឹងអី ពេលដែលខ្ញុំសម្ភាសន៍
គេ នៅពេលដែលគេមករកការធ្វើជា Electrical Test Engineer។
ហនុមាននិយាយនោះមិនខុសទេ ។ អ្នកបានរៀនត្រឹមតែទ្រឹស្តី មិនដូចជា
អ្នកដែលរៀនធ្វើនឹងដៃហើយអនុវត្តន៍រាល់ថ្ងៃនោះទេ ។
បាទ ម៉នមានប្រសាសន៍ នោះត្រឹមត្រូវហើយ ។ ប្រាកដណាស់ អីច្ចឹងបានជាគេមិនសូវជួល(Hire)
ពួកអ្នកទើបរៀនចប់ទេ ព្រោះពួកគេគ្មានការពិសោធន៍។
អីយ៉ា រូបភាពនេះភាគច្រើនទាក់ទាញចំនាប់អារម្មណ៌ខ្ញុំមែនទែន! រងចាំមើលសមិទ្ធិផលថ្មីរបស់បងទៀតណាបង! ជូនពរបងសំណាងល្អ និងជោគជ័យការងារក្នុងឆ្នាំថ្មី!
រស្មី
គឺជាកំណត់ដែលក្រុមហ៊ុននីមួយៗត្រូវតែទទួលអ្នកដែលទើបរៀនចប់អោយ
ចួលធ្វើការ នេះគឺជាច្បាប់របស់រដ្ឋ ។ មួយឆ្នាំគេកំណត់អោយយើងយកប៉ុន្មាន
នាក់ ហើយមកពីសាលាណាខ្លះ គឺរើសតាំងពីសាលាទៀត ចំមែន ។ ជូនកាល
សម្ភាសន៍១០នាក់ រកមិនបានម្នាក់ផង ។ គេមិនរកអ្នកដែលមានការពិសោធន៍
នោះទេ គេយកតែអ្នកដែលគេឃើញថាឆ្លាតប៉ុណ្ណោះ ។
គួរអោយចាប់អារម្មណ៍ដែរតើនេះ! ខ្ញុំដាក់ឈ្មោះរបស់អ្នកក្នុងរបុំប្លកថា ហនុមាន ហើយណា! កុំភ្លេចទៅលេងខ្ញុំផងណា។ http://battambanglife.wordpress.com
សួស្តី !សុខសប្បាយជាទេ? ប្លកនេះទាក់ទាញដែរតើនេះ។ ខ្ញុំដាក់ឈ្មោះអ្នក ក្នុងរបុំប្លករបស់ខ្ញុំថា ហនុមាន ហើយណា។ កុំភ្លេចទៅលេងខ្ញុំណា
រស្មី
បង អរគុណហើយមានប្អូនជួយលើកទឹកចិត្តនោះ ហើយក៏អរគុណផងដែរដែលបានចូលមកលេងនឹងប្លក របស់បងនោះ ។ សូមឲ្យប្អូន បានជោគជ័យ ក្នុងឆ្នាំថ្មីនេះផងដែរ បងនឹងទៅលេងប្អូនព្រមទាំងមិត្តយើងទាំងអស់ដែលមានប្លក ជាញឹកញាប់ នៅពេលបងមានឧកាស
ម៉ន
អូ អីច្ចឹងមែនឫ ? ខ្ញុំអត់ដឹងពីរឿងហ្នឹងសោះហើយនេះ ធ្វើមេចដឹងនោះ បើខ្ញុំបានត្រឹមតែធ្វើការឲ្យគេ ហ្នឹង!
បាត់ដំបង
ខ្ញុំសុខនឹងទុក្ខជាធម្មត្តាទេ អរគុណ ចុះបាត់ដំបងវិញនោះ សុខទុក្ខយ៉ាងណាដែរ បាទ ? បាត់ដំបង ហៅខ្ញុំថា ហនុមាន ដូចគេ ដូចឯងទៅ មិនបាច់ហៅខ្ញុំថា អ្នកទេ ខ្ញុំជាខ្មែរគ្នាឯងតើ មិនមែនជាជនបរទេសឯណា មិនបាច់គួសមអីទេ បាទ ។ អរគុណដែលបានឆ្លាតឧកាសចូលមកលេង ហើយ បន្ថែមខ្ញុំក្នុង ប្លក របស់ បាត់ដំបង!
បើកុំតែអីចឹង អ្នកដែលទើបរៀនចប់ធ្វើម៉េចរកការបានធ្វើទៅ ។
គំនូរខ្ញុំមិនចេះគូរទេ មើលក៏មិនសូវចេះដែរ មានន័យថាមិនចេះវិភាគគំនូរ តែអ្វីដែលបងបានដាក់ខាងលើពិតជាស្អាតៗមែន។
ម៉ន
ប្រហែលជាអីច្ចឹងហើយមើលទៅ អរគុណបាទ ! ដូចខ្ញុំបានប្រាប់ ម៉ន ហើយ ខ្ញុំមិនសូវដឹងទេ អារឿងរកអ្នកឲ្យធ្វើការ នោះ
ភូ
ខ្ញុំសូមអរគុណហើយដែលបានឆ្លាត ឧកាស ចូលមកលេង ប្លក របស់ខ្ញុំ ភូ មនុស្សយើងមានទេពកោសល ផ្សេងៗ ពីក្នា បើភូមិនចេះ គូរ ក៏ គង់ ភូ ចេះអ្វីផ្សេងៗ ទៀតដែរ ចុះបើយើងទាំងអស់គ្នា ចេះដូចគ្នា បាន អ្នកណាធ្វើស្រែ ឡើងត្នោត នឹងឃ្វាលគោ ?
ហាស៎ហាស៎ ហា!! បងពិតជានិយាយត្រូវមែន។ តែអាអ្វីដែលខ្ញុំចេះមិនអាចរកលុយ ចិញ្ចឹមជីវិតបានទេ។ ពិបាកណាស់ ឥឡូវនេះ បានបង ម៉ន បង្រៀន អេឡិចត្រូនិច ប្រហែលជាអាចរកលុយបានហើយ បើសិន ជាចេះបានច្រើន។
ដូចខ្ញុំនិយាយពីមុន ភូកុំទាន់អស់សង្ឃឹម ព្រោះភូនៅមានឧកាស ច្រើន ទៅអនាគត ខិតខំ រៀនសាជាថ្មី ដើម្បី កុំឲ្យភ្លេចណា !
បាទបង! ខ្ញុំនឹងខំប្រឹងប្រែងរៀន។ តែខ្ញុំសុំឲ្យបងជួយបង្ហាញខ្លះៗពីរបៀបនៃការរចនាគេហទំព័របានទេ។ ព្រោះខ្ញុំដឹងថាបងពូកែរខាងរចនា។ ដូច្នេះបង គួរបង្កើត ចំជើងមួយដូចបង ម៉នដែរទៅ បានពួកខ្ញុំចេះដែរ។ សូមអរគុណបងទុកជាមុន៕
ខ្ញុំសូមអរគុណ ភូដែលបានចូលមកលេងសាជាថ្មី ចុះទៅមានទើសខុសអី ភ ូ នឹងជាយោបល់ល្អមួយ ខ្ញុំកំពុងរកនឹក ថាតើត្រូវធ្វើពីអិ្វមួយ បើភូ សួរខ្ញុំប្រហែលជាឆ្លើយ រួច តែបើឲ្យខ្ញុំបង្រៀន ខ្ញុំមិនដឹងចាប់ពីត្រឹមណា ណា មួយ យើងទាំងអស់គ្នា ដូចជាធ្វើបានល្អទៅហើយ ! តើ ភូ ចង់រៀនពីអ្វីដែរ ហើយខ្ញុំគួបង្រៀនពីអ្វីដែរ ?
ខ្ញុំឃើញបងរចនាបានល្អៗណាស់ ខ្ញុំចង់ចេះរចនាដែរ ឲ្យបងមួយចំណិតបងក៏បានដែរ ក៏ខ្ញុំសប្បាយចិត្តណាស់ទៅហើយ។ បងសាកល្បងបង្កើត ចំណាត់ក្រុមថ្មីមួយស្ដីពីការរចនាទៅ។ ខ្ញុំរង់ចាំបងបង្ហាញជានិច្ច៕
អរគុណ ភូ ដែលបានចូលមកលេងនឹងខ្ញុំសាជាថ្មី ! ខ្ញុំនឹងដាក់ ពីធី ខ្លះៗ ដែលខ្ញុំប្រើ នៅក្នុង ហ្វធូហ្យប (Photoshop)ទុកគ្រាន់ ចែកគ្នា ធ្វើលំហាត់លេង តែខ្ញុំសុំពេលខ្លះដើម្បី ចាត់ចែង ។
ខ្ញុំសប្បាយចិត្តណាស់ដែលបានឮដូច្នេះ ខ្ញុំនឹងរងចាំបងចាត់ចែង។ អរគុណបង
អូ ភូ ខ្ញុំបានដាក់រួចរាន់ហើយ អញ្ជើញទៅមើលសាកមើល! កើតឫមិនកើត ប្រាប់ខ្ញុំ ផង:D
សប្បាយចិត្តបានឃើញមានអ្នកចេះប្រើcs
អរគុណច្រើន Khmer2006 ដែលឆ្លាតឧកាស ចូលមកលេងនឹង ខ្ញុំ សូមស្វាគមន៍ !
ហនុមាន ! គ្រូសូត្រឆ្វេងសូមសរសើរដោយអស់ស្មោះពីដួងចិត្តនូវអ្វី
ដែលហនុមានកំពុងធ្វើ ពិសេសការចែករំលែកចំណេះដឹងនៅក្នុងប្លក់
នេះ។ សូមហនុមានបន្តកិច្ចការនេះទៅមុខទៀត។ កាយវិការដ៏គួរអោយ
កោតសរសើររបស់ហនុមាននឹងក្លាយទៅជាគំរូសំរាប់កូនខែ្មរដទៃទៀត។
អរគុណណាស់ លោកគ្រូ ដែលឆ្លាតឧកាស ចូលមកលេងក្នុង ប្លក របស់ខ្ញុំបាទ ខ្ញុំសូមថ្លែងអំណរគុណដ៏ក្រៃលែងដល់វិច្ាររបស់លោកគ្រូដែលបានជួយលើកទឹកចិត្តខ្ញុំបាទ ខ្ញុំបាទនឹងខិតខំ ប្រឹងប្រែង បន្តការងារនេះ បន្តទៅមុខទៀត សូមអរគុណម្តងទៀត ។
ខានមកប៉ុន្មានថ្ងៃសោះបងបង្រៀនច្រឿនមែនទែន ហើយចំអ្វីដែលខ្ញុំចង់ចេះទៀតពិតជាពិសេសមែន បង ហនុមាន។ សូមបងបន្តទៀតព្រោះខ្ញុំកំពុងលួចរៀនពីបង។
អរគុណ ភូ ដែលបានអញ្ចើញមកចូលរួមជាមួយពួកយើង មិនបាច់លួចទេ ភូ យកតាម់្មងទៅ !
មិនមានទើសខុសអ្វី ទេ ភូ រៀនបានប៉ុន្មាន យក ប៉ុណ្ណឹងទៅ តាមតែការ ធ្វើទៅបាន មេរៀននេះ នៅនឹង ប្លកខ្ញុំ ស្រាប់ហើយ! ខ្ញុំនឹងបន្តមេរៀនតទៅទៀត តែ មាន វណ្ណ មិនទាន់យល់ ពី History Brush ដូច្នេះខ្ញុំ នឹង ពន្យល់នៅ មេរៀននេះ នៅឯទំព័រ ដើម ។ សូមអរគុណដែលបានឆ្លាត ឧកាស ចូលមកលេង នឹងខ្ញុំ បើមានមិត្តភក្រ័ មកលេងច្រើន ខ្ញុំក៏មានទឹកចិត្តចាត់ចែងមេរៀនដែរ បាទ ! សូមអរគុណ
បាទបង! អរគុណណាស់បង បើអញ្ចឹងខ្ញុំមិនគួរសមទេណា៎ ខ្ញុំសុំរៀនទាំងអស់ហើយណា៎…៕
សួស្តីបង!រូបភាពបងបង្ហាញគឺសុទ្ធតែទាក់ទាញទាំងអស់។ ខ្ញុំអាចហៅបងថា ហនុមានបានទេ? បើសិនជាមិនយល់ទាស់ ខ្ញុំអញ្ជើញបងទៅលេងផ្ទះរបស់ខ្ញុំម្តងhttp://khmerse7en.wordpress.com/ ។ ចំណែកអាស័យដ្ឋានរបស់បងខ្ញុំអាចដាក់នៅផ្ទះខ្ញុំបានទេ?
អរគុណ! សម្រាប់ការចែករំលែក!!!!
អរគុណច្រើន khmerse7en ដែលបានឆ្លាត ចូលមកលេងផ្ទះរបស់ ខ្ញុំ មានអីហៅខ្ញុំថាយ៉ាងមេចក៏បានដែរ ខ្ញុំឥតប្រកាន់ទេ ។ បាទ ដាកបានតើ ខ្ញុំ មិនកំណាញ់អីទេ អាត្រឹមតែអាស័យដ្ឋាន នោះ ។ អរគុណម្តងទៀត ដែលអញ្ជើញ មក លេង ខ្ញុំនឹងទៅលេង វិញ ក្នុងពេល ខាងមុខនេះ ។ អរគុណ
សួស្ដី បងហនុមាន
បងពិតជាអស្ចារ្យណាស់ ខ្ញុំជាចំណូលថ្មី មិនទាន់ដឹងរឿងអីច្រើនទេ ដូច្នេះបងសូមជួយណែនាំផង។
សួស្តី Po បាត់មុខ បាត់មាត់យូរ សុខសប្បាយជាទេ? អរគុណហើយដែលបានចូលលេងបងសាជាថ្មី មិនអីទេ យើងហ្នឹងរៀនទាំងអស់គ្នា ។ បើមិនយល់អាច សួរខ្ញុំបានតើ ខ្ញុំនៅទីនេះសំរាប់អ្នកទាំងអស់គ្នា ហើយ ។
សួស្តីបង ហនុមាន តើបងសុខសប្បាយជាទេ? សុំទោសបងដែលខ្ញុំមិនបានចូលលេងជាមួយបងអស់មួយរយះ។
តើបងមានបានទៅដើរកំសាន្តនៅកន្លែងណាខ្លះដែរក្នុងឪកាសចូលឆ្នាំ សកលនេះបង។ ខ្ញុំសូមជូនពរបងក្នុងឆ្នាំថ្មីនេះ សូមអោយបងជួបប្រទះតែ សេចក្តីសុខ សុភមង្គលក្នុងគ្រួសារ និងសូមអោយទេវតាឆ្នាំថ្មីតាមជួយថែរក្សាបង គ្រប់ពេលវេលាណាបង។
សូមអរគុណ!
ជំរាប សួរ នឹង សួស្តីឆ្នាំថ្មី វិចិត្រ !
ខ្ញុំសុខសប្បាយជាធម្មតារ៉េ អរគុណ ចុះវិចិត្រវិញយ៉ាងណាដែរ ? អត់បានដើរលេងផងហ្នឹង រវល់អ្វើការអោយគេ ឈប់តែមួយថ្ងៃ ដើរទៅណាមិនរួច ។ សូមអោយវិចិត្របានជួបនៅ សេចក្តីសុខ សុភមង្គល គ្រប់ពេលវេលាផងដែរ អរគុណដែលបានឆ្លៀតចូលលេង !។ អរគុណ
សួស្តីបងហនុមាន តើបងសុខសប្បាយជាទេ?
សុំទោសបងដែលខ្ញុំមិនបានចូលលេងជាមួយបង អស់មួយរយះ
សូមសំណាងល្អណាបង ជំរាបលា
ជំរាប សួរ វិចិត្រ
បងសុខសប្បាយជាធម្មតារ៉េ អរគុណ ។ តើវិចិត្រ សុខទុក្ខយ៉ាងណាដែរ? អរគុណណាស់ដែលបានឆ្លៀតចូលលេង នឹង បង ។ សូមសំណាងល្អផងដែរ ! អរគុណ
សួស្ដី ហនុមាន !
ឃើញរូបប្រដាប់ស្វាននិងរូបម៉ាស៊ីនកូពីដែល ហនុមាន គូរបានទាំង
នោះ ខ្ញុំឡើងបះសក់ច្រាង ។ ហើយរូបអែទៀតៗសុទ្ធតែដល់កំរិត
វិជ្ជាជីវៈ ( professional )ទាំងអស់តាហ្មង ។
ជំរាប សួរ ឆាយ៉ា
អរគុណ ហេស យូរហើយទើបឃើញរ៉េ រូបម៉ាសីុន កុប្ពីហ្នឹង គឺ គូរសំរាប់ពួគក្រុមហ៊ុន Zerox កាលពីខ្ញុំធ្លាប់ធ្វើការអោយ ក្រុមហ៊ុនមួយ ព្រមទាំងរូបផ្សេងៗទៀត ។ កុំបះសក់អី អត់មានអី គួរអោយ អស្ចារ្យ រ៉េ ! អរគុណ បាន ចូលលេង !
សុំទោសបង ហនុមាន ដែលខ្ញុំមិនបានឆ្លើយតបទៅបង ព្រោះមិត្តរបស់ខ្ញុំបានបបួលខ្ញុំទៅលេងស្រុកកំនើតរបស់គេនៅខេត្តកំពត។ ខ្ញុំបានទទួលការណែនាំរបស់បងហើយ ។ ហើយខ្ញុំនិងអនុវត្តតាមបង សូមអរគុណបង ពីវិចិត្រ
សូមគ្រប់គ្នាចូលរួមប្រែសំរួល ទំព័រប្លក Facebook ជាភាសាខ្មែរ
http://www.facebook.com/translations
ខ្ញុំមិនអាចសរសេរអក្សរខ្មែរ ក្នុង Adobe Photoshop or illustrator
បានទេ ?
ខ្ញុំមិនអាចវាយបានជើងពញ្ជ្យនះទេ?
តើលោកអាចជួយពន្យល់ខ្ញុំប??ទេ?
សូមអរគុណ
ប៉ូឡា
ជំរាបសួរ បូឡា
អរគុណដែលបានចូលលេង ។ ខ្ញុំសុំអភ័យទោស ខ្ញុំប្រើ Photoshop នឹង Illustrator ដែរតែខ្ញុំមិនដែលអាចប្រើ កម្មវិធីទាំងពីរនេះជាមួយ យូនីកូដបានរ៉េ ។ ព្រោះពួកវា អត់ដើរជាមួយ យូនីកូដ ។ តែនៅទីនេះ ប្អូនអាច សាកមើលបាន ព្រោះ គាត់បានធ្វើ យូនីកូដ ដែលអាចប្រើជាមួយ Photoshop ប្អូនប្រើ MACOSX ឬ ក៏ PC(Window) ? ប្អូនសាកមើល បើនៅមានបញ្ហា ចាំបងដោះស្រាយសាជាថ្មី ។ អរគុណដែលបានចូលលេង
អូយ!បងឯងពិតជាពូកែមែននាគ!បងក្មេងស្រែនែនាំញ៉ុមមកពិតជាមិនខុសមែន!សួស្តីបង!ញ៉ុមសុំស្គាល់មួយផងណា!បានអត់!
ជំរាប សួរ វត្នាខ្មែរ
សូមស្វាគមន៍ ! ចុះមានទៅកំណាញ់អី ចង់ស្គាល់ខ្ញុំ បិុនណាក៏បានដែរ ។អរគុណបានចូលលេង
សួស្តីបងហនុមាន!ញ៉ៃនេះបានមកលេងប្លូកបងពិតជាសប្បាយណាស់
លើកក្រោយញ៉ុមសូមមកលេងម្តងទៀតណា
មើលបងហុនមាន កំពុងចែកចាយរំលេកចំណេះដឹងដែលគាត់បានរៀនច្រើន
ឆ្នាំកន្លងមក ដល់ខ្មែរៗដែលចង់ចេះដែរ ។ យើងនៅចាំរហូត មានខ្មែរខ្លះ ចេះ
ដឹងដែរតាមមុខវិជ្ជាផ្សេងៗ តែគាត់ចេះលាក់ទុកស្លាប់យកទៅផងមិនព្រម
បង្ហាត់ចែកគ្នាចេះទេ ចឹង ស្វាក្រេះសុំរាប់អាន បងហនុមានជារៀមច្បងយើង
ហើយណាព្រោះគាត់សប្បាយចិត្តពេលឃើញខ្មែរយើងទាំងអស់គ្នាចង់ចេះដឹង ។
បាទ អរគុណច្រើន កូនស្វាក្រេះ
ខ្ញុំចេះតិចតួចរ៉េ ។ ចុះទៅមានអី រាប់អានបានតើ ។ អរគុណបាទ
លោកពូ៖ តើមានល្ខោននិយាយផ្សេងទៀតដូចជា៖
-កន្លងបាក់ស្លាបកូលាបបាក់ទង
-ទួលគោកទួលកម្ម
-…
ក្មួយមិនសូវចាំចំណងជើងទេ បើលោកពូមានសូមបន្តកាយវិការចែករំលែកដោយរីករាយ។
ជំរាបសួរ ក្មួយ
អរគុណបានចូលលេង ពូអត់មានល្ខោនបាសាក់រ៉េ តែ ដូចជាធ្លាប់មាន រឿង ទួលគោកទួលកម្ម ក្រៅពីរឿងទាំងនោះដែលពូដាក់នៅអត់មានរ៉េ ។ កាលពីមុនមានច្រើនតែអាលូវ បាត់អស់ មិនដឹងនៅឯណា ព្រោះរើផ្ទះច្រើនដង បាត់ម្តងមួយៗ អាលូវអស់តាហ្មង ! អរគុណក្មួយ បានចូលលេង
សួស្តី បង ប្រុស
តើបង សុខសប្បាយទេ? ខ្ញុំពិតជាមាន មោទនភាពខ្លាំងណាស់ ដែលបាន បងអាចមាន ស្នាដៃ យ៉ាងល្អដូចនេះ ហើយអាច ចែករំលេក ដល់ មិត្តជាច្រើនទៀត ។
ហើយ ខ្ញុំសង្ឃឹមថានឹង អាច បង្កើតបានដូចបងដែរ ខ្ញុំចង់ចេះណាស់ បង្កើត ប្លក់ដូចបង តែ អត់ដឹងធ្វើ ម៉េចទេ។
អគុណណាស់បង !!
អរគុណ នឹងសួស្តីប្អូនប្រុស ! អរគុណដែលបានចូលលេង បងនឹងខិតខំព្យាយាម ដាក់មេរៀនជូនប្អូនពេលក្រោយ ។ អរគុណ បើមានសំណួរ អាចសួរបងបាន ។ សូមសំណាងល្អ ។អរគុណ